ផលិតកម្ម LD នាំយកទិដ្ឋភាពនាឆ្នាំ១៩៦០ តាមរយៈរឿង នាឡិកាដាស់វិញ្ញាណ ឬ The Clock Spirit Awakening

Thumnail
ការផ្សាយពាណិជ្ជកម្ម

ភ្នំពេញ៖ ផលិតកម្មផលិតខ្សែភាពយន្តដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា LD Picture តែងផលិតនូវខ្សែភាពយន្តជាបន្តបន្ទាប់រៀងរាល់ឆ្នាំ ដើម្បីផ្ដល់ជូននូវទស្សនីយភាពដ៏ល្អ សម្រាប់ប្រជាជនកម្ពុជា ប៉ុន្តែសម្រាប់ចុងឆ្នាំនេះ ផលិតកម្មធំមួយនេះ បានផលិតខ្សែភាពយន្តថ្មីសន្លាងមួយ ដែលជាការផ្ដិតយកទិដ្ឋភាពនាឆ្នាំ ១៩៦០ ទៀតផង។

Screen Shot 2019 09 16 At 11.18.17 AM
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
64923632_614066605749128_6434775773017538560_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

រឿង នាឡិកាដាស់វិញ្ញាណ ជាភាពយន្តថ្មីមួយដែលបានផលិតរួរាល់ និងគ្រោងដាក់បញ្ចាំងនៅលើរោងភាពយន្តនានា ក្នុងព្រះរាជាណាចក្រកម្ពុជា នៅចុងឆ្នាំនេះ ដែលសាច់រឿងត្រូវបានរៀបចំឡើងក្នុងឆ្នាំ ១៩៦០ នាទីរួមខេត្តបាត់ដំបង ដែលតួសម្ដែងមានទាំងខ្មែរ និងជនជាតិបារាំង ជាពិសេសតួសម្ដែង លោក នូ ឧសភា ក៏តម្រូវឱ្យនិយាយជាភាសាបារាំងផងដែរ។

ការផ្សាយពាណិជ្ជកម្ម
69362788_653248725164249_1311679163907702784_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
68734337_642181909604264_192991288839110656_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

សាច់រឿងនេះ ជាប្រភេទសាច់រឿងបែបរន្ធត់ ដែលមានផ្សារភ្ជាប់ជាមួយ បទចម្រៀង Gloomy Sunday ដែលជាបទចម្រៀង និពន្ធដោយជនជាតិហុងការី ចន្លោះ ឆ្នាំ ១៩៣២ ដល់ ១៩៣៦។  បទចម្រៀងមួយនេះបានធ្វើឲ្យមនុស្សដែលសម្ពាធផ្លូវចិត្តធ្ងន់ធ្ងរជាច្រើនអ្នកបានសម្រេចចិត្តធ្វើអត្ថឃាតក្រោយពីបានស្ដាប់បទចម្រៀងនេះ ផងដែរ ប៉ុន្តែសាច់រឿងជក់ចិត្ត និងល្អមើលយ៉ាងណា មានតែរង់ចាំទស្សនាទៅក្នុងរោងភាពយន្ត នាថ្ងៃទី២១ វិច្ឆិកា តែប៉ុណ្ណោះ៕

Screen Shot 2019 09 16 At 11.17.24 AM
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Screen Shot 2019 09 16 At 11.17.35 AM
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Screen Shot 2019 09 16 At 11.18.03 AM
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ទស្សនា Teaser Trailer ផ្លូវការនៅទីនេះ៖

ការផ្សាយពាណិជ្ជកម្ម

ការផ្សាយពាណិជ្ជកម្ម
↑