ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

៣
សម្រង់

អនិច្ចាសត្វព្រៃ! ត្រឹមតែមួយតំបន់ព្រៃការពារ​សោះ រកឃេីញអន្ទាក់ដាក់សត្វព្រៃជាង១០ម៉ឺនអន្ទាក់​ ដែលមន្ត្រីឧទ្យាននុរក្សបានដោះចេញ​

ថ្មីៗនេះ មន្ត្រីឧទ្យាននុរក្សបានរកឃើញអន្ទាក់ចំនួន 109,217 អន្ទាក់នៅក្នុងតំបនព្រៃការពារមួយកន្លែង ដែលព្រានព្រៃដាក់រាយអន្ទាក់ សម្រាប់សម្លាប់សត្វព្រៃ។ សត្វខ្លះជាប់អន្ទាក់បានរងរបួស ដែលខាងអភិរក្សបានជួប និងយកទៅព្យាបាល ទាន់ពេល តែសត្វខ្លះទៀតជាប់អន្ទាក់រាប់ខែក៏មានរហូតសល់តែសាកសព ឬគ្រោងឆ្អឹងដែលក្រុមអភិរក្សបានឃេីញ។ នេះបេីយោងតាមការឱ្យដឹងពីមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន។ មន្ត្រីឧទ្យានុរក្សក៏បានបញ្ជាក់ផងដែរថា គេបានរកឃើញខ្សែហ្វ្រាំងកង់ ខ្សែកាប់តូចៗ ដែលអាចសម្លាប់សត្វធំៗ ដូចជា សត្វខ្លា ដំរី បានយ៉ាងងាយ។ យ៉ាងណាមិញក្នុងរយៈពេល ៥ ឆ្នាំមកនេះ ក្រុមអ្នកអភិរក្សព្រៃ បានដោះអន្ទាក់ចេញបានចំនួ ន ៧៥,២៩៥អន្ទាក់ ដែលពួកប្រម៉ាញ់សត្វបានដាក់ ហេីយនៅមានអន្ទាក់ច្រេីនរាប់មិនអស់ទៀត ដែលគេដាក់រាយប៉ាយពាសពេញព្រៃក្នុងប្រទេស កម្ពុជា…

Cover Skin
សេដ្ឋកិច្ច

លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​៖ វិធីថែរក្សាស្បែកផ្ទៃមុខឱ្យស្រស់ស្អាត បែបធម្មជាតិងាយបែបនេះសោះ

ជឿថានរណាៗក៏ចង់ទទួលបានផ្ទៃមុខស្រស់ស្អាតដែរ ​ដោយអ្នកខ្លះហ៊ានចំណាយលុយទិញផលិតផលផង ​ទៅកែសម្ផស្សផង ​ពេលខ្លះនៅតែគ្មានប្រសិទ្ធភាព។ ជាក់ស្តែងណាស់  ការប្រើប្រាស់ផលិតផលគីមីមិនល្អដូចជាការថែទាំតាមបែបធម្មជាតិនោះឡើយ ​ហេតុនេះហើយលោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​មានប្រសាសន៍ថា​ ​​គ្រាន់តែ​អនុវត្ត​តាមវិធី​សា​ស្រ្ត​សាមញ្ញ​ងាយ​ៗ​មួយ​ចំនួន​ដូច​ខាងក្រោម​ អ្នកនឹងទទួលបានផ្ទៃមុខស្រស់ស្អាតជាមិនខាន៖ សូមចុចលើរូបភាពដើម្បីពង្រីករូបភាព ​ទី​១​. ​នៅ​ពេល​ដើរចេញ​ទៅក្រៅ​ផ្ទះ​ត្រូវ​ក​ម្ដៅ​ថ្ងៃ​ ​ហើយ​ត្រឡប់​ចូលក្នុង​ផ្ទះ​វិញ​ ​សូម​កុំ​ទាន់​លុបលាង​មុខ​ភ្លាម​ៗ​ឱ្យ​សោះ​ ​ត្រូវ​រង់ចាំ​យ៉ាងហោចណាស់​១​៥​នាទី​សិន​សឹម​លុបលាង​មុខ​។​ ​ហេតុអ្វី​? ​ព្រោះថា​ ​បើ​យើង​លុបមុខ​ទាំង​ដែល​ស្បែក​មុខ​កំពុងតែ​ក្ដៅ​ ​វា​នឹង​ធ្វើ​ឱ្យ​ស្បែក​មុខ​យើង​ជាំ​ ​ឬ​រោល​មិនខាន​ឡើយ​។​ ​ទី​២​. ​ការ​បាត់បង់​ជាតិទឹក​ ​ឬ​ខ្វះ​ជាតិ​ក្នុង​ខ្លួន​ ​ជា​មូលហេតុ​ធ្វើ​ឱ្យ​ស្បែក​របស់យើង​ជ្រីវជ្រួញ​ ​គ្រើម​ ​និង​ចាស់​ជាង​វ័យ​។​ ​ដូច្នេះ​ដើម្បី​ឱ្យ​ស្បែក​ភ្លឺ​រលោង​ ​និង​មាន​សំណើម​​ល្អ​…

ស្វាកន្អុយស
ប្លែកៗ

គួរឲ្យសរសើរ! ប្រជាពលរដ្ឋប្រគល់សត្វស្វាកម្របំផុត២ក្បាលឲ្យក្រុមការងារអភិរក្សសត្វព្រៃខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ÷ នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារអភិរក្សសត្វព្រៃចល័តរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សហការជាមួយអង្គការ WWF បានប្រគល់កូនសត្វស្វាចំនួន២ក្បាល ទៅឲ្យមន្រ្តីជំនាញអភិរក្សសត្វព្រៃនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដើម្បីបន្តការថែទាំ ការពារ និងអភិរក្ស ខណៈសត្វស្វាទាំង២ក្បាលនេះត្រូវបានប្រជាពលរដ្ឋរស់នៅក្នុងខេត្តមណ្ឌលគិរី ប្រគល់មកឲ្យមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។ សត្វស្វាក្រវ៉ាត់ ឬស្វាកន្ទុយស មានឈ្មោះជាភាសាអង់គ្លេសហៅថា Douc Langur គឺជាថនិកសត្វស្ថិតក្នុងក្រុមមានដោយកម្រ ហើយត្រូវបានកំណត់ក្នុងឧបសម្ព័ន្ធ១ នៃអនុសញ្ញាស្ដីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វនិងរុក្ខជាតិព្រៃដែលកំពុងរងគ្រោះថ្នាក់ ហៅកាត់ថា CITES ។ បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋរស់នៅភូមិពូត្រុំ បង្ហាញថា កូនស្វាកន្ទុយស១ក្បាលនេះ លោកទទួលបានពីបងប្អូនជនជាតិដើមភាគតិច ហើយលោកបានយកមកចិញ្ចឹម ប៉ុន្តែដោយលោកបានស្វែងយល់អំពីការចិញ្ចឹមសត្វព្រៃគឺជាសកម្មភាពប្រាសចាកពីច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ…

Knongsrok
សេដ្ឋកិច្ច

សេចក្តីប្រកាសព័ត៌មាន៖ បញ្ហាប្រឈមប្រឈម នៃការចរាចរណ៍ក្រដាសប្រាក់ដុល្លារ អាមេរីកប្រភេទ ១ ដុល្លារ ២ ដុល្លារ និង ៥ ដុល្លារ នៅកម្ពុជា

ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២០ នេះធនាគារជាតិនៃកម្ពុជា បានចេញប្រកាសលទ្ធផលជាផ្លូវការមួយនៃកិច្ចប្រជុំស្តីអំពីកិច្ចពិភាក្សាបញ្ហាប្រឈម នៃការចរាចរណ៍ក្រដាសប្រាក់ដុល្លារ អាមេរីកប្រភេទ ១ ដុល្លារ ២ ដុល្លារ និង ៥ ដុល្លារ ។ ខាងធនាគារជាតិបានគូសបញ្ជាក់ថា ដោយសារតែនៅពេលមានវិបត្តិសេដ្ឋកិច្ចបែបនេះ តម្រូវឱ្យប្រើប្រាស់ ឬ ចរាចរណ៍លុយរៀលខ្មែរយើងឲ្យានបានកាន់តែល្អប្រសើរនោះ ការប្រើប្រាស់លុយដុល្លារអាមេរិកនេះ ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់តម្លៃរូបិយវត្ថុប្រាក់ (៛) ខ្មែរយើង។ ម្យ៉ាងវិញទៀតប្រាក់ដុល្លារប្រភេទ ១ ដុល្លារ ២ ដុល្លារ…

Untitled 1 75
សង្គម

ភាពខុសប្លែកគ្នា ១២ យ៉ាងរវាងប្រុស និងស្រីទាំងរឿងស្នេហា និងការរស់នៅ!

យោងតាមការសិក្សាមួយបានអោយដឹងថាមនុស្សភាភាគច្រើនគិតថាបុរសនិងស្ត្រីមិនមានអ្វីច្រើនខុសគ្នាច្រើនទេ។ ៨៧% នៃមនុស្សយើងជឿជាក់ថាមនុស្សទាំងពីរភេទនេះបង្ហាញពីអារម្មណ៍របស់ពួកគេតាមរបៀបផ្សេងៗគ្នា។ ៦៨% ជឿជាក់ថាចំណាប់អារម្មណ៍និងចំណង់ចំណូលចិត្តរបស់មនុស្សប្រុសនិងមនុស្សស្រីមិនដូចគ្នាទេ។ យោងតាមគេហទំព័រ Bright Side បានឲ្យយើងដឹងថាភាពខុសគ្នារវាងបុរសនិងស្ត្រីជាមួយនឹងមនោសញ្ចេតនារបស់មនុស្សទាំងពីរភេទនេះ។ ចង់ដឹងកាន់តែជ្រាបច្បាស់ចូលទៅទស្សនាទាំងអស់គ្នា។ 1. ថ្ងៃណាត់គ្នាដំបូង 2. បន្ទាប់ពីបែកបាក់គ្នា 3. ការស្លៀកពាក់ 4. គ្រួសារ 5. រស់នៅក្នុងភាពនៅលីវយូរពេក 6. ការទៅដើរលេងនៅខាងក្រៅ 7. ការបូបដាក់ខោអាវ 8. Diet 9. បន្ទប់ទឹក 10. ការរៀបចំសម្រាប់ការណាត់ជួប 11. ការអាក់អន់ខូចចិត្ត 12. ការងារច្រើន…

Untitled 1
សេដ្ឋកិច្ច

១៨ រឿងអាថ៌កំបាំងដែលនៅក្បែខ្លួនយើង ប៉ុន្តែយើងមិនដែលធ្លាប់បានដឹងឡើយ!

មិនមានអ្វីល្អប្រសើរជាងការស៊ើបអង្កេតនិងបង្ហាញអាថ៌កំបាំងដែលត្រូវបានរក្សាទុកពីជុំវិញពិភពលោក។ មានមនុស្សមួយចំនួនដែលមិនជឿថាត្រីបាឡែនមិនមែនជាត្រី ឬមនុស្សជាច្រើនប្រហែលជាឆ្ងល់ថាហេតុអ្វីបានជាទឹកភ្នែកមានជាតិប្រៃ។ ឬមនុស្សមួយចំនួនប្រហែលជាចង់ដឹងពីមូលហេតុដែលសត្វប្រចៀវត្រូវដេកដាំក្បាលចុះក្រោម។ រឿងរ៉ាវទាំង ១៩ នេះគឺគួរឱ្យចាប់អារម្មណ៍។ រឿងរ៉ាវជុំវិញអ្នកដែលអាចមានការសង្ស័យប៉ុន្តែនៅតែមិនដឹងចម្លើយ។ #1 ហេតុអ្វីបានជាយើងត្អើក? ត្អើកគឺជាស្ថានភាពមិនប្រក្រតីពីប្រព័ន្ធដង្ហើម។ រឿងនេះអាចកើតឡើងដោយសារតែយើងញុំាអាហារលឿនរឺញ៉ាំច្រើនពេក។ ឬបណ្តាលមកពីយើងសើចរឺយំខ្លាំងពេក អាចត្រូវបានដោះស្រាយដោយដង្ហើមវែងៗ។ ហើយទប់ដង្ហើមរបស់អ្នករយៈពេល ១-១០ វិនាទីបន្ទាប់មកញ៉ាំទឹកយឺត ៗ ហើយទប់ដង្ហើមរបស់អ្នកហើយរាប់ ១-១០ វិនាទីម្តងទៀត។ #2 ហេតុអ្វីបានជាទឹកភ្នែកមានជាតិប្រៃច្រើន? ដោយសារតែទឹកនៅក្នុងខ្លួនយើងមានជាតិអំបិលក្រពេញដែលបង្កើតទឹកភ្នែកបន្ទាប់មកផលិតអំបិលក្នុងទម្រង់ជាទឹកភ្នែកដែលត្រូវបានបញ្ចេញ ធ្វើឱ្យទឹកភ្នែករបស់យើងមានរសជាតិប្រៃ។ #3 ហេតុអ្វីបានជាច្រមុះរបស់ឆ្កែសើមខ្លាំងគ្រប់ពេល? ដោយសារតែឆ្កែមានច្រមុះហិតក្លិនហើយច្រមុះសើមធ្វើឱ្យឆ្កែដឹងក្លិនបានខ្លាំង។ ប្រសិនបើច្រមុះរបស់ឆ្កែស្ងួតវាមានន័យថាឆ្កែមានអាការៈឈឺ។ #4 ហេតុអ្វីបានជាអ្នកនិយាយថាត្រីបាឡែនមិនមែនជាត្រី?។ ត្រីបាឡែនមិនមែនជាត្រីទេដោយសារតែត្រីបាឡែនគឺជាសត្វដែលបង្កាត់និងដកដង្ហើមដោយសួតរបស់វា…

Untitled 1
សង្គម

អយុត្តិ ធម៌ណាស់! អាមេរិច​ បានក្លាយជាប្រទេសហឹ ង្សាដោយសាររេីស អេីងពូជសាសន៍ស្បែកខ្មៅ រហូតធ្វើឱ្យបាត់បង់ជី វិតបុរសម្នាក់យ៉ាងអណោចអ ធម

កាលពីម្សិលមិញមានរឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើល និងរន្ធត់ជាខ្លាំងកើតឡើងនៅសហរដ្ឋអាមេរិច ​ក្រោយលេចឡើងនូវវីដេអូមួយដែលមានករណីមន្រ្តីប៉ូលីស បានសម្លាប់ជនជាតិស្បែកខ្មៅ ក្នុងការរើសអើងពូជសាសន៍មួយ ធ្វើឱ្យមានការរន្ធត់ពាសពេញពិភពលោក។ នៅថ្ងៃកើតហេតុ ដែលជាថ្ងៃចន្ទ ​ទី ២៥ ​ខែឧសភា ឆ្នាំ ​២០២០ មានមន្រ្តីប៉ូលីសមួយរូបនៅប៉ុស្តិ៍នគរបាលនៅទីក្រុង Minneapolis បានចាប់ខ្លួនលោក George Floyd ជនជាតិស្បែកខ្មៅ  អាយុ ៤៦ឆ្នាំ រស់នៅក្នុងតំបន់ជាយក្រុងនៃ Minneapolis ដោយគ្មានមូលហេតុ ហើយ មន្រ្តីប៉ូលីសរូបនេះបានប្រើជង្គង់សង្កត់លើ​ លោក George Floyd ក្នុងខណៈដែលគាត់បានស្រែកសុំអង្វរថា « សុំអង្វរ,…

Untitled 1
ប្លែកៗ

លេណដ្ឋានប្រណីតតម្លៃ ១៨លានដុល្លារ សង់ឡើងកាលពី ៥០ ឆ្នាំមុន ដើម្បីការពារពីការទំលាក់គ្រាប់បែកនុយក្លេអ៊ែរ

លេណដ្ឋាន doomsday ដ៏ចម្លែកមួយត្រូវបានសាងសង់នៅក្រោមផ្ទះមួយនៅជាយក្រុង Las Vegas ស្ថិតក្នុងតម្លៃទីផ្សារដ៏ខ្ពស់ ១៨ លានដុល្លារ។ សំណង់បេតុងនិងដែកថែបមានទំហំ ១៤.៦២០ ហ្វីតការ៉េ ដែលត្រូវបានគេស្គាល់ថាជាផ្ទះក្រោមដីត្រូវបានសាងសង់ឡើងដោយលោក Girard Henderson នៅឆ្នាំ ១៩៧៨ បន្ទាប់ពីគាត់ជឿជាក់ថាសង្គ្រាមត្រជាក់នឹងបញ្ចប់ដោយការបំផ្ទុះនុយក្លេអ៊ែរ។ អ្នកជំនួញដែលជានាយកក្រុមហ៊ុន Avon Products បានឧបត្ថម្ភក្នុងការតាំងពិព័រណ៍នៅខាងក្រោមផ្ទះនៅឯពិព័រណ៍ពិភពលោកញូវយ៉កក្នុងឆ្នាំ ១៩៦៤ មុនពេលសាងសង់លេនដ្ឋានផ្ទាល់ខ្លួននៅចម្ងាយតែ ២ ម៉ាយល៍នៅខាងកើតក្រុង Las Vegas។ ផ្ទះក្រោមដីនេះត្រូវបានរចនាឡើងដើម្បីរក្សាសុវត្ថិភាពលោក Henderson និងភរិយារបស់គាត់ក្នុងករណីមានការវាយប្រហារដោយមីស៊ីលនុយក្លេអ៊ែរមកលើទីក្រុង។ ទ្រព្យសម្បត្តិដែលនៅក្រោមដីនេះមានកម្ពស់ ២៦…

២
សម្រង់

ស្ងាត់ៗម្ចាស់មេដាយមាសតៃក្វាន់ដូ ស៊ន សៀវម៉ី ចូលរោងភ្ជាប់ពាក្យ ជាមួយបុរសរូបសង្ហាម្នាក់ នាព្រឹកនេះ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០២០នេះ មាន Channel YouTube មួយដែលមានឈ្មោះថា elit sorn ដែលជា Channel របស់ក្លឹប ប៉ែន កាក់គុនខ្មែររបស់បងប្អូនកីឡាការនី ស៊ន សៀវម៉ី បានបង្ហោះវីដេអូក្នុងពិធីភ្ជាប់ពាក្យរបស់​កីឡាការនី ស៊ន សៀវម៉ី ជាមួយនឹងបុរសរូបសង្ហាម្នាក់ បានធ្វើឱ្យមហាជន និងអ្នកគាំទ្រ មានការភ្ជាក់ផ្អើលយ៉ាងខ្លាំង។ គួរបញ្ជាក់ផងដែរថា កញ្ញា ស៊ន សៀវម៉ី…

1
សង្គម

ទឹកត្រជាក់ ទើបត្រីចង់រស់នៅ ប្រពន្ធចិត្តត្រជាក់ ចេះដឹងខុសត្រូវ ទើបប្ដីមិនរកក្រៅចោលគ្រួសារ

ដូចពាក្យចាស់ថា ទឹកត្រជាក់ត្រីគុំ វាជាការពិត ក៏ដូចគ្នា បើចង់ឱ្យគ្រួសារបានរស់នៅជួបជុំ លុះត្រាតែប្រពន្ធចេះធ្វើចិត្តឱ្យត្រជាក់ដូចជាអ៊ីចឹងដែរ។ ធ្វើចិត្តត្រជាក់ឱ្យដូចជាទឹក រមែងមានត្រីជាច្រើន គុំរស់នៅ តែបើទឹកអ្នកក្ដៅ គ្មានត្រីឯណាអាចនៅបាននោះឡើយ ម្យ៉ាងវិញទៀត ធ្វើចិត្តឱ្យដូចជាទឹក គឺអាចពន្លត់ភ្លើងបានថែមទៀតផង។ ជាមនុស្សស្រី ជាប្រពន្ធ កុំពូកែខឹង ឆេវឆាវ ពូកែតែរករឿង បង្កបញ្ហា ក្ដៅក្រហាយក្នុងគ្រួសារពេក ព្រោះគ្មានមនុស្សប្រុសណា ចូលចិត្ត ឬចង់រស់នៅជាមួយនឹងមនុស្សស្រីសម្ដីអាក្រក់ ចិត្តចង្អៀតចង្អល់នោះឡើយ។ មនុស្សស្រីចេះដឹង នឹងធ្វើជាប្រពន្ធម្នាក់ដែលថ្លៃថ្នូរ ចេះរក្សាភាពស្ងៀមស្ងាត់ ចេះធ្វើចិត្តឱ្យត្រជាក់ ទើបអាចឱ្យគ្រួសារមានក្ដីសុខ និងសុភមង្គលពេញលេញ មិនមែនចេញចូលមានតែរឿងក្ដៅក្រហាយ…

Knongsrok
សម្រង់

#គំនិតគួរពិចារណា ដើមឈើមួយដើមអាចយកទៅធ្វើឈើគូសបានរាប់លានដើម ប៉ុន្តែឈើគូសតែមួយដើមក៏អាចដុតដើមឈើក្នុងព្រៃរាប់លានដើមដូចគ្នា។

១. នៅពេលបក្សីមានជីវិត ពួកវាស៊ីសត្វល្អិតជាអាហារ ប៉ុន្តែពេលវាងាប់ វាក៏ត្រូវសត្វល្អិតស៊ីជាអាហារវិញដូចគ្នា។ ២. ដើមឈើមួយដើមអាចយកទៅធ្វើឈើគូសបានរាប់លានដើម ប៉ុន្តែឈើគូសតែមួយដើមក៏អាចដុតដើមឈើក្នុងព្រៃរាប់លានដើមដូចគ្នា។ ៣. ចូរកុំមើលរំលងមនុស្សដែលតូចទាបជាងអ្នក ដោយសារគិតថាខ្លួនឯងធំខ្ពស់។ កុំមើលរំលងអតិថិជនតូចតាច ដោយមើលមិនឃើញពីគុណតម្លៃរបស់ពួកគេ ព្រោះនៅថ្ងៃមួយគេអាចក្លាយជាអតិថិជនធំម្នាក់របស់យើងក៏ថាបាន។ ៤. កុំគិតថាយើងរឹងមាំ គ្មានថ្ងៃឈឺថ្កាត់ ដោយសារអាយុនៅតិច ត្បិតរណ្ដៅបញ្ចុះសពមិនមែនមានសម្រាប់តែមនុស្សចាស់នោះទេ ប៉ុន្តែគឺសម្រាប់មនុស្សស្លាប់ទូទៅ។ ៥. កុំគិតថាខ្ញុំមានហើយចាយលុយដូចក្រដាស ព្រោះថ្ងៃណាមួយលុយតែ១ម៉ឺនរៀលអាចមានតម្លៃខ្លាំងណាស់នៅពេលអ្នកធ្លាក់ខ្លួនមែនទែន។ ៦. ក្នុងជីវិតនេះគ្មានអ្វីស្ថិតស្ថេរទេ ធំក៏អាចក្លាយជាតូច មានក៏អាចក្លាយជាក្រ រឹងមាំក៏អាចប្រែជាទ្រុឌទ្រោម។ គ្មាននរណារស់បានអមតៈនោះទេ ដូច្នេះត្រូវចាំទុកថា “កុំភ្លេចខ្លួន កុំឈ្លក់វង្វេងខ្លួនឯង”…

New
សម្រង់

គួរឱ្យអាណិតណាស់! ឆ្កែដ៏ស្មោះត្រង់មួយក្បាលរង់ចាំម្ចាស់ដែលស្លាប់ដោយជំងឺ Covid-១៩ រហូតដល់ទៅ៣ខែ នៅឯមន្ទីរពេទ្យវូហាន

កាលពីខែកុម្ភៈ ជាពេលដែលប្រទេសចិនកំពុងតែរងព្យុះនៃជំងឺ Covid-១៩ រាតត្បាតយ៉ាងខ្លាំង ពេលនោះដែរ ក៏មានអ្នកជំងឺCovid-១៩ វ័យចំណាស់ម្នាក់ បានទៅមន្ទីរពេទ្យ Wuhan Taikang ក្នុងខេត្ត Hubei ភាគកណ្តាលប្រទេសចិន ជាមួយនឹងឆ្កែមួយក្បាលរបស់គាត់។ ប៉ុន្តែគួរឱ្យស្ដាយអ្នកជំងឺ Covid-១៩ វ័យចំណាស់ម្នាក់នោះ ក៏បានបាត់បង់ជីវិតបន្ទាប់ពីបានមកសម្រាកនៅមន្ទីរពេទ្យបាន៥ថ្ងៃ ប៉ុន្តែឆ្កែរបស់គាត់ មិនបានដឹងទេថា ម្ចាស់របស់ខ្លួនបានស្លាប់បាត់ទៅហើយ។ កូនឆ្កែកម្សត់មួយក្បាលនោះ បានរង់ចាំម្ចាស់ទាំងគ្មានដំណឹងអ្វីសោះ អស់រយៈពេលជាង៣ខែ ដែលមានអ្នកអនាម័យនៅមន្ទីរពេទ្យ ជាអ្នកដាក់ចំណីអាហារឱ្យកូនឆ្កែនោះជាប្រចាំ។ រហូតដល់ថ្ងៃទី១៣ ខែមេសា តាមផ្សារទំនើបនៅក្នុងទីក្រុងវូហាន ក៏បានបើកឱ្យដំណើរការជាធម្មតាវិញ ម្ចាស់ហាងមួយកន្លែង ក៏បានឃើញឆ្កែកម្សត់នោះ…