
អានអត្ថបទនេះ! ប្រសិនបើអ្នកឆ្លងកាត់គ្រាលំបាកហើយចង់បានការគាំទ្រ!
*រាល់ចំនុចខាងក្រោមគឺ ជាការសិក្សាស្រាវជ្រាវរបស់ក្រុមការងារគេហទំព័រ ក្នុងស្រុក យើងខ្ញុំដកស្រង់វាឡើងដោយសារមួយរយៈពេលខ្លីមកនេះពិភពលោកបានកំពុងតែជួបនូវវិបត្តិសកលនៃជំងឺកូវីដ-១៩ បានធ្វើឲ្យមានការប៉ះពាលយ៉ាងខ្លាំងទូទាំងពិភពលោក។ ហើយប្រទេសកម្ពុជាយើងក៏រង់ផលប៉ះពាលផងដែរ។ ម្យ៉ាងវិញទៀតបានធ្វើឲ្យមនុស្សមួយចំនួនធំមានវិបត្តិផ្លូវចិត្តផ្សេងៗកើនឡើងក្នុងសង្គមយើង។ ទាំងនេះគឺជាជំហានងាយៗដែលមនុស្សដទៃទៀតយល់ថាមានប្រយោជន៍ក្នុងគ្រាលំបាកបំផុត។ ចំនុចទាំងនេះជាសកម្មភាពតូចតាចប៉ុន្តែរាល់ចំនុចនិមួយៗអាចជួយអ្នកក្នុងការថែរក្សាខ្លួនអ្នកបាននាពេលដែលអ្នកជួបវិបត្តិ។ ចូរលើកទឹកចិ្ត្តខ្លួនអ្នកឲ្យបានច្រើន កុំឲ្យភាពពិបាកចិត្តដឹកនាំអ្នកទៅរកភាពកាន់តែវេទនា។ បន្ថយវិបត្តិ វាអាចជាការពិបាកក្នុងការគិតឱ្យបានច្បាស់នៅពេលអ្នកពិតជាពិបាកចិត្ត។ ជំហានទាំងនេះអាចជួយអ្នកឱ្យឆ្លងកាត់វិបត្តិបានយ៉ាងប្រសើរ។ – កុំធ្វើការសំរេចចិត្តសំខាន់ៗក្នុងរយៈពេល ២៤ ម៉ោង។ (និយាយរួមបើអ្នកមានអ្វីត្រូវសម្រេចចិត្តសុំគិតឲ្យបាន២៤ ម៉ោង យ៉ាងតិច) – ទាក់ទងនរណាម្នាក់ដែលអាចជួយបង្វែរអារម្មណ៍អ្នកបាន។ និយាយថា “តើខ្ញុំអាចរំខានអ្នកមួយរយៈបានទេ?” – ដកដង្ហើមចូលក្នុងរយៈពេល 3 វិនាទីបន្ទាប់មកដកដង្ហើមចេញរយៈពេល 5 វិនាទី។ ធ្វើបែបនេះឲ្យបានច្រើនដង។…











