
ដើរផ្លូវខ្លួនឯងឱ្យបានល្អ កុំខ្វល់ពីសម្ដីរបស់អ្នកដទៃ!
“ដើរផ្លូវរបស់ខ្លួនឯង កុំខ្វល់ពីសំដីរបស់អ្នកដទៃ” (Dante Alighieri) តាំងពីតូចមកខ្ញុំតែងមានចម្ងល់ចំពោះពាក្យ១ឃ្លានេះ ខ្ញុំតែងតែប្រាប់ខ្លួនរហូតមកថា ធ្វើរឿងអ្វីក៏ដោយកុំទៅខ្វល់នឹងពាក្យឥតប្រយោជន៍របស់អ្នកដទៃ ប៉ុន្តែនិយាយងាយស្រួលណាស់ ធ្វើគឺវាពិបាក នៅក្នុងចិត្ត គឺនៅតែខ្វល់ពីពាក្យសម្ដីអ្នកដទៃដដែល រាល់ដងពេលដែលចេញទៅក្រៅ ខ្ញុំតែងសួរមិត្តភក្តិខ្ញុំថា ៖ “ខ្ញុំពាក់បែបនេះស្អាតដែរទេ?” គេនិយាយថា ៖ “ស្អាតតើ” ឮដូច្នេះហើយទើបខ្ញុំចេញពីផ្ទះដោយក្តីរីករាយ ដូច្នេះហើយ ពាក្យ១ឃ្លានេះពិបាកនឹងស្តែងចេញមកណាស់។ តាមពិតទៅតាំងពីតូចមក យើងតែងតែយកចិត្តទុកដាក់សភាពខ្លួនឯងដែលនៅក្នុងភ្នែករបស់អ្នកដទៃ យើងសុទ្ធតែចង់ឲ្យគេចូលចិត្ត ដូច្នេះហើយមានពេលជាច្រើន បានធ្វើឲ្យខ្លួនឯងវង្វេងវង្វាន់រកមិនឃើញខ្លួនឯង បានធ្វើឲ្យខ្លួនឯងឃ្លាតកាន់តែឆ្ងាយទៅៗពីផ្លូវដែលខ្លួនបានដើរ ក៏កាន់តែធ្វើឲ្យខ្លួនមានអារម្មណ៍ស្រពេចស្រពិលចំពោះអនាគតខ្លួនដែរ។ នៅក្នុងពិភពលោកនេះ មានមនុស្ស៣ប្រភេទ ៖ ប្រភេទទី១…











