
ត្រូវម៉ាច់សម្រាប់អ្នកស្រលាញ់អាគី! កាហ្វេឆ្កែ មានអាហាស្គី និងគីគីខ្ជូតៗរង់ចាំសុទ្ធតែគួរឱ្យស្រលាញ់ខ្លាំង
សម្រាប់អ្នកដែលស្រលាញ់សត្វ តែចិញ្ចឹមវាមិនបាន ប្រាកដជាមានអារម្មណ៍ថាខូចចិត្ត និងមិនសូវសប្បាយចិត្តហើយមើលទៅ ដោយអារម្មណ៍បែបនេះមានតែអ្នកស្រលាញ់សត្វទេទើបយល់ច្បាស់។ តែប្រសិនជាអ្នកស្រលាញ់សត្វឆ្កែ មិនអាចចិញ្ចឹមវាបាន តែចង់លេង និងប្រលែងលេងជាមួយវា មិនឱ្យខកបំណងទេ ថ្ងៃនេះ « ក្នុងស្រុក » សូមណែនាំហាងកាហ្វេមួយកន្លែឬងដែលមានសត្វឆ្កែជាច្រើនក្បាលរង់ចាំអតិថិជនទាំងអស់ផងដែរ នោះគឺ « Doggo Café » ។ « Doggo Café » គឺជាហាងកាហ្វេដែលទើបតែបើកដំណើរការនៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២១ នេះប៉ុណ្ណោះ តែទទួលបានការចាប់អារម្មណ៍ជាខ្លាំងតាំងពីថ្ងៃដែលហាងបានប្រកាសបើកដំណើរការមុនដំបូង…











