
Shola Shoretire ចាត់ទុកខ្សែប្រយុទ្ធបិសាចក្រហម២រូបនេះជាអាយដលក្នុងចិត្តក្រោយបង្ហាញខ្លួនលើកដំបូងក្នុងឈុតធំ
“វាពិតជាអស្ចារ្យណាស់។ វាគឺជាពេលវេលាដ៏មានមោទនភាពសម្រាប់ខ្ញុំ និងក្រុមគ្រួសារ”នេះគឺជាសម្ដីរបស់ខ្សែប្រយុត្ធវ័យក្មេង Shola Shoretire បានប្រាប់ MUTV បន្ទាប់ពីបានបង្ហាញវត្តមានលើកដំបូងរបស់គាត់សម្រាប់ Man United ឈុតធំ។ “ខ្ញុំបានខិតខំយ៉ាងខ្លាំង ដើម្បីបានមកទីនេះជាមួយម្តាយនិងឪពុកខ្ញុំ។ ខ្ញុំបានស្នាក់នៅជាមួយក្លឹបតាំងពីខ្ញុំមានអាយុ ១០ ឆ្នាំហើយវាគឺជាក្តីសុបិន្តក្លាយជាការពិតក្នុងការលេងឲ្យក្លិបធំបំផុតនៅលើពិភពលោក”។ “ ជាក់ស្តែងវាគឺជាអ្វីដែលខ្ញុំចង់ធ្វើនៅពេលនេះ។ ធ្វើអ្វីដែលខ្ញុំស្រលាញ់ការលេងបាល់ទាត់សំរាប់ក្លឹបល្អបំផុត នៅលើពិភពលោកហើយខ្ញុំចង់បន្តទៅមុខទៀត”។ លើសពីនេះ Shola Shoretire បានចាត់ទុកខ្សែប្រយុទ្ធបិសាចក្រហម២រូបនេះជាអាយដលក្នុងចិត្តក្រោយបង្ហាញខ្លួនលើកដំបូងក្នុងឈុតធំ។ រូបគេបន្តថា៖” អ្នករាល់គ្នាក្នុងវយុវជនថ្នាលតែងតែចាត់ទុក Marcus [Rashford] និង Mason [Greenwood] ជាកីឡាករក្នុងដួងចិត្ត។…











