ហុងស៊ុយប្រសិនបើអ្នកចង់បានលាភសំណាងល្អក្នុងឆ្នាំនេះ អ្នកអាចធ្វើការអនុវត្តន៍ ក៏ដូចជារៀបចំទៅតាមការណែនាំពីអ្នកជំនាញតាមក្បួនហ្វុងស៊ុយខាងក្រោមនេះ។ ១. ដាក់ពាងអង្ករនៅកន្លែងដែលលាក់ជិត កុំបើកចំហរ ពាង ឬធុងអង្ករ គឺជារបស់ដែលមិនអាចខ្វះបាននៅក្នុងគ្រួសារនីមួយៗ ហើយក៏ជាវត្ថុមួយដែលមានអត្ថន័យនៃក្បួងហុងស៊ុយវិជ្ជមានជាច្រើនផងដែរ ប្រសិនបើអ្នកបានដាក់នៅកន្លែងដែលត្រឹមត្រូវនៅក្នុងផ្ទះ។ យោងតាមទ្រឹស្ដីហុងស៊ុយបាននិយាយថា ពាង ឬធុងអង្ករ គឺជាធុងមួយដែលជាកម្មសិទ្ធិរបស់លាភសំណាង។ ដូច្នេះពាងអង្ករគួរតែត្រូវបានដាក់នៅក្នុងវិមាត្រដែលរីកចម្រើនបំផុតនៅក្នុងផ្ទះរបស់អ្នក ពោលគឺភាគនិរតី ឬទិសខាងលិចនៃផ្ទះរបស់អ្នក។ ចំពោះលាភសំណាងទាំងប្រាំធាតុមិនគួរដាក់ពាងអង្ករនៅទិសខាងកើត ឬអាគ្នេយ៍នៃផ្ទះនោះទេ។ ពាងអង្ករត្រូវបានប្រៀបធៀបទៅនឹងរតនសម្បត្តិរបស់ម្ចាស់ អ្នកមិនគួរទុកពាងអង្ករនៅកន្លែងដែលងាយមើលឃើញឡើយ។ គួររក្សានៅជ្រុងដែលលាក់ជិត និងត្រជាក់នៅក្នុងផ្ទះ។ ជនជាតិអាស៊ីក៏គិតផងដែរថា ធុង ឬពាងអង្ករនេះប្រៀបដូចជាឃ្លាំងស្តុកទ្រព្យសម្បត្តិ និងភាពរុងរឿងរបស់ក្រុមគ្រួសារ ដូច្នេះគួរតែទុកនៅកន្លែងឯកជនមួយជាដាច់ខាត មិនត្រូវឱ្យជនចម្លែកឃើញភ្លាមៗពេលចូលដល់មាត់ទ្វារផ្ទះអ្នកឡើយ។ តាមឧត្ដមគតិពាងអង្ករគួរតែត្រូវបានគេដាក់នៅក្នុងទីតាំងលាក់កំបាំង ប៉ុន្តែអាចចូលបានយ៉ាងងាយស្រួលនៅក្នុងផ្ទះបាយ។…