
ចំណាំមើលទៅ! ពេលជីវិតអ្នកធ្លាក់ដល់ចំណុច “សូន្យ” អ្នកនឹងជួបហើយមនុស្ស ៤ ប្រភេទនេះ
ឆាកជីវិតមួយនេះមិនស្រួលពេកទេ ហើយក៏មិនពិបាកពេកដែរ ជីវិតមនុស្សយើងតែងមានឡើងចុះជារឿងធម្មតា តែដរាបណាព្រះអាទិត្យថ្ងៃស្អែកនៅរះ យើងក៏មិនត្រូវអស់សង្ឃឹម។ នៅពេលដែលយើងធ្លាក់ដល់ចំណុចសូន្យ ធ្លាក់ដល់បាតនៃជីវិត ដែលមិនដឹងច្បាស់ថាអាចងើបមកវិញរួចឬអត់នោះ យើងប្រាកដជានឹងបានស្គាល់មនុស្សជុំវិញខ្លួនកាន់តែច្បាស់។ អ្នកខ្លះនៅក្បែររាល់ថ្ងៃ តែចុងក្រោយគេបែរជាដើរចេញ តែអ្នកខ្លះដែលយើងមើលរំលង គេក៏បានរំលេចវត្តមាននៅថ្ងៃដែលយើងលំបាកបំផុត។ អ្នកចំណាំមើលទៅ នៅពេលជីវិតធ្លាក់ដល់បាត ឬពេលជួបបញ្ហាលំបាកបំផុត អ្នកប្រាកដជានឹងបានជួបមនុស្ស ៤ ប្រភេទផ្សេងគ្នា៖ ៤) មនុស្សដែលជួយអ្នក ដោយមិនរុញរា មនុស្សប្រភេទនេះ កម្រនឹងមានណាស់ក្នុងជីវិតយើង គេចង់ស្រោចស្រង់ការលំបាក គេបានហុចដៃជួយយើង ឲ្យក្រោកចេញពីរណ្តៅដ៏លំបាកមួយ ហើយក្នុងចិត្តរបស់គេ គឺមិនប្រាថ្នាចង់បានអ្វីទាំងអស់ត្រលប់មកវិញ។ ៣) មនុស្សដែលជួយដើម្បីតែប្រយោជន៍ មុននឹងគេសម្រេចចិត្តជួយ…











