
“មិនខ្វះទេស្រី” តែខ្ញុំជឿថា អ្នកគ្មានថ្ងៃរកបានមនុស្សស្រី ដែលស្រឡាញ់អ្នកស្មោះ ដូចខ្ញុំនោះឡើយ
“មិនខ្វះទេស្រី” តែសម្រាប់ខ្ញុំ ខ្ញុំគិតថាមនុស្សប្រុសមិនសូវមានច្រេីនទេ ព្រោះថា មិនងាយនឹងបានជួបមនុស្សប្រុសដែលច្បាស់លាស់ ស្រឡាញ់ខ្ញុំជាខ្ញុំ កាន់ដៃខ្ញុំ មិនទៅណាចោលខ្ញុំ ស្មោះត្រង់នឹងគ្នា…គោរព ឱ្យតម្លៃស្នេហាខ្ញុំ។ ខ្ញុំមិនមែនមនុស្សល្អ តែខ្ញុំហ៊ានអះអាងថាចំណុចទាំងប៉ុន្មានខាងលេី ខ្ញុំមានឱ្យអ្នក តែបេីអ្នកនិយាយបែបនេះទៅហេីយ អញ្ជេីញទៅរកស្រីដែលអ្នកថាមិនខ្វះចុះ ទោះមិនងាយបានជួបមនុស្សប្រុសល្អ តែខ្ញុំនឹងរង់ចាំគេម្នាក់នោះ ក៏មិនចាំបាច់អីត្រូវនៅបន្តចាយក្តីស្រឡាញ់ជាមួយមនុស្សប្រុសមិនឃេីញគុណតម្លៃនៃស្នេហារបស់ខ្ញុំដែរ។ ពាក្យថា “មិនខ្វះទេស្រី” ខ្ញុំសង្ឃឹមថាអ្នកនិយាយហេីយអ្នកនឹងមិនស្តាយក្រោយពេលខ្ញុំចាកចេញទៅ…. សុំសួរបន្តិច វាថ្លៃថ្នូរត្រង់ណាទៅ ដែលបង្កេីតស្នេហាជាមួយមនុស្សស្រីពីរបីនាក់ក្នុងពេលតែមួយបែបហ្នឹង? ជាមនុស្សប្រុសដេីមទ្រូងប្រាំហត្ថ តែធ្វេីឱ្យមនុស្សស្រីម្នាក់ដែលស្រឡាញ់ខ្លួនឯងបំផុតត្រូវហូរទឹកភ្នែក ព្រោះតែកាមកិលេសមិនចេះឆ្អែតឆ្អន់របស់ខ្លួនឯង មិនអាត្មានិយមពេកទេ? បេីគ្រប់គ្រងខ្លួនឯងមិនបាន ចាត់ចែងជីវិតក្នុងរឿងស្នេហាឱ្យមានរបៀបរៀបរយ ត្រឹមត្រូវមិនបាន ធ្វេីជាមនុស្សប្រុសស្មោះត្រង់មិនបាន…











