ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

3
ប្លែកៗ

តេស្តអំពីជីវិត! តើជីវិតអ្នក បានដូចទៅនឹងអ្វីដែលអ្នកចង់បានដែរឬទេ?

ជ្រើសរើសរូបទ្វាអាថ៌កំបាំងមួយ ដើម្បីដឹងថា តើជីវិតរបស់អ្នក បានដូចទៅនឹងអ្វីដែលអ្នកចង់បានដែរឬទេ? ក. ទ្វា ក ពណ៌ទឹកក្រូច ជីវិតបច្ចុប្បន្នរបស់អ្នក គឺជាសេចក្តីប្រាថ្នារបស់មនុស្សជាច្រើន ប៉ុន្តែវាមិនមែនជាបំណងប្រាថ្នារបស់អ្នកទេ។ ទាំងនោះជាថ្ងៃដែលគ្មានសម្ពាធ គ្រាន់តែការបរិភោគ ការគេង និងការសម្រាកពេញមួយថ្ងៃ គឺគ្រប់គ្រាន់ហើយ មិនចាំបាច់ព្រួយបារម្ភអំពីលុយកាក់ទេ។ ទាំងនេះបានមកពីសុខុមាលភាពសេដ្ឋកិច្ចរបស់គ្រួសារ។ មនុស្សជាច្រើនច្រណែននឹងអ្នក ប៉ុន្តែដោយផ្ទាល់អ្នកចង់កសាងអាជីពពីសមត្ថភាពផ្ទាល់ខ្លួន បន្ទាប់មករីករាយនឹងលទ្ធផលដោយមិនចាំបាច់ពិនិត្យពិចារណាពីអ្នកដទៃនោះឡើយ។ ខ. ទ្វា ខ ពណ៌បៃតង ជីវិតបច្ចុប្បន្នរបស់អ្នក ពិតជាអ្វីដែលអ្នកចង់បាន។ តាមពិតតម្រូវការសម្រាប់ជីវិតរបស់អ្នកមិនខ្ពស់ពេកទេ គ្រាន់តែថាភាពសាមញ្ញ និងការសម្រាកលំហែ គឺគ្រប់គ្រាន់សម្រាប់បំពេញ។ ពេលខ្លះអ្នកធុញទ្រាន់នឹងសម្ពាធនៃជីវិត…

3
សង្គម

មនុស្សស្រីគ្មានថ្ងៃយកខ្លួនទៅបៀត ជាមួយនឹងមនុស្សប្រុស៤ប្រភេទនេះឡើយ

ជាទូទៅមនុស្សស្រីយេីងម្នាក់ៗក៏តែងតែមានបុរសក្នុងក្តីស្រមៃរបស់ខ្លួន​ ប្រភេទបុរសដែលខ្លួនប៉ងប្រាថ្នាចង់បានជាគូអនាគត​ ផ្ទុយទៅវិញនាងក៏បន់ស្រន់ឱ្យខ្លួនចៀសឆ្ងាយ​ពីបុរសដែលមានអត្តចរិតមិនល្អមួយចំនួន​។ ដូច្នេះខាងក្រោម​នេះជាអត្តចរិតរបស់បុរស៤ប្រភេទដែលនារីស្អប់បំផុត ៖ ​ ១. មានទ្រព្យ​ តែអំនួត ធម្មតាបុរសដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ​ មានសម្ភារនិយមប្រេី ក៏មិនសុទ្ធសឹងតែជាអ្នកចូលចិត្តសម្ញែងនោះដែរ​ តែដោយឡែកបុរសមួយចំនួនវិញ អាងថាខ្លួនជាអ្នកមានលុយ​ ហ៊ឺហា​ក៏ចាប់ផ្តេីមធ្វេីខ្លួនជាមនុស្សមានអំនួត​ អួតអាងខែងរែង មិនក្រែងចិត្តអ្នកណា​ មនុស្សបែបភាគច្រេីនមិនស្តាប់អ្នកណានោះទេ​ គេគិតថាខ្លួនគេធ្វេីអ្វីក៏ត្រូវ​ ហេីយគេក៏មិនដែលគិតខ្វល់ដល់អារម្មណ៍មនុស្សនៅជុំវិញខ្លួនឡើយ មនុស្សប្រុសបែបហ្នឹង ទោះមានទ្រព្យច្រើនយ៉ាងណា ក៏គ្មានមនុស្សស្រីណាអាចរស់នៅជាមួយបានយូរអង្វែងដែរ។ ២. សង្ហា​ តែខ្វះសីលធម៌ បុរសដែលសង្ហាៗ​ មានមុខមាត់ស្អាតបាត​ រូបរាងទាក់ទាញ​ ភាគច្រេីននឹងក្លាយទៅជាបុរសនៅក្នុងក្តីស្រមៃរបស់នារីៗ​ ប៉ុន្តែផ្ទុយទៅវិញ ប្រសិនបេីបុរសម្នាក់សង្ហាពិតមែន​…

Hhh
សង្គម

នារីគ្រប់រូបត្រូវដឹង! ទម្លាប់ចងសក់រាប់ម៉ោងមិនស្រាយចេញ អាចវិវត្តទៅរករឿងអាក្រក់ទាំង ៦ យ៉ាងនេះ

ជា​ទម្លាប់​របស់​នារីៗ​ដែល​ចូលចិត្ត​ចង​សក់ ជា​ពិសេស​សម្រាប់​អ្នក​សក់​វែង ព្រោះ​គិត​ថា​អាច​ជួយ​ឲ្យ​ផ្នែក​ក​របស់​ពួក​គេ​មិន​សូវ​មាន​សភាព​ហប់ ធុញថប់ និង​ខ្លះ​ទៀត​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ មិន​ឲ្យ​សក់​រលាស់​ប៉ះ​អ្នក​ដទៃ​អ្វី​ជា​ដើម។ ចុះ​អ្នក​ធ្លាប់​ដឹង​ដែរ​ទេ ការ​ចង​សក់​រាប់​ម៉ោង និង​ចង​តឹង​ខ្លាំង​ពេក អាច​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ៦ យ៉ាង ដែល​ចំណុច​ខ្លះ​លើស​ពី​ប៉ះពាល់​ដល់​ផ្នែក​សក់​ទៅ​ទៀត៖ ៦) អាច​វិវត្ត​ទៅ​រក​ជំងឺ​ប្រកាំង ​អ្នក​មិន​ចាប់​អារម្មណ៍​ថា​ឈឺ​ផ្នែក​សក់​នោះ​ទេ ប៉ុន្តែ​នៅ​ក្រោម​សក់​របស់​អ្នក​គឺ​មាន​សរសៃប្រសាទ​ដែល​វា​អាច​បណ្តាល​ឲ្យ​មាន​សភាព​តឹង ហើយ​បណ្តាល​ឲ្យ​ឈឺ​ចាប់​ក្លាយ​ទៅ​ជា​ជំងឺ​ប្រកាំង។ ៥) ធ្វើ​ឲ្យ​ស្បែក​ក្បាល​ឈឺចាប់ ស្រដៀង​នឹង​ការ​ឈឺក្បាល​ចំណុច​ខាង​លើ​អ៊ីចឹង​ដែរ នោះ​ពេល​ដែល​អ្នក​រឹត​កៅស៊ូ​ចង់​តឹង​ពេក នោះ​ក៏​ប៉ះពាល់​ដល់​ស្បែក​ក្បាល​ដែរ ហើយ​ជា​ពិសេស​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រន្ធ​ញើស​នៅ​លើ​ស្បែក​ក្បាល។ អ្នក​ប្រាកដ​ជា​មាន​អារម្មណ៍​ថា ធូរ​ស្បើយ​ភ្លាមៗ ក្រោយ​ពេល​ដែល​បន្ធូរ​ភាព​តឹង​នៃ​កៅស៊ូ​នោះ។ ៤) អាច​ធ្វើ​ឲ្យ​រាល​ដល់​ការ​ឈឺខ្នង សម្រាប់​អ្នក​សក់​ក្រាស់ៗ​ជា​ពិសេស នៅ​ពេល​ដែល​ឈឺចាប់​ត្រង់​សភាព​ផ្នែក​ក្បាល​យូរ​ពេក ក៏​នាំ​ឲ្យ​រាល​ដល់​ផ្នែក​កញ្ចឹង​ក…

Bbb
សង្គម

ហាម​ផ្តាច់​ម្តាយឪពុក​មិន​ត្រូវ​ទម្លាប់​កូន​ឲ្យ​គេង ៣ របៀប​នេះ​ទេ ព្រោះ​បណ្ដាល​ឲ្យ​ពួក​គេ​នឹង​មិន​ងាយ​លូត​កម្ពស់

របៀប​នៃ​ការ​គេង​របស់​កុមារ ក៏​អាច​ជះ​ឥទ្ធិពល​ដល់​ការ​អភិវឌ្ឍ​រាងកាយ​របស់​ពួក​គេ​បាន​ដែរ ជា​ពិសេស​គឺ​ទាក់ទង​នឹង​ផ្នែក​កម្ពស់។ អាណាព្យាបាល​គ្រប់​រូប​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន និង​ត្រូវ​ប្រញាប់​កែ​តម្រូវ​ពួក​គេ ប្រសិន​កូនៗ​មាន​ទម្លាប់​គេង ៣ របៀប​ដូច​ខាង​ក្រោម៖ ៣) គេង​គង​ជើង ក្មេង​មាន​ខ្លះ​មាន​ចំណង់​តាំង​ពី​ដើម​មក គឺ​ពេល​គេង​តែង​ដាក់​ជើង​ខ្វែង​គ្នា ឬ​គង​ជើង​ទាំង​សង​ខាង​ចូល​គ្នា។ របៀប​នៃ​ការ​គេង​បែប​នេះ នឹង​ធ្វើ​ឲ្យ​ចរន្ត​ឈាម​របស់​ពួក​គេ​ដំណើរការ​មិន​បាន​ល្អ ហើយ​លើស​ពី​នេះ​ក៏​ប៉ះពាល់​ដល់​ផ្នែក​សាច់ដុំ​ខាង​ក្រៅ ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ការ​លូតលាស់​នៃ​កម្ពស់។ ២) គេង​ផ្កាប់​ពោះ ឧស្សាហ៍​ឃើញ​ក្មេង​តូច​ជា​ច្រើន​មាន​ទម្លាប់​គេង​បែប​នេះ តែ​បើ​យើង​សិក្សា​ឲ្យ​ស៊ីជម្រៅ​ទៅ គឺ​មាន​ផល​ប៉ះពាល់​ច្រើន​ណាស់។ ទី​មួយ​គឺ​ធ្វើ​ឲ្យ​សម្ពាធ​បេះដូង​របស់​ពួក​គេ​ងាយ​នឹង​មាន​ការ​ធ្លាក់​ចុះ ដែល​នាំ​ឲ្យ​ពួក​គេ​ច្រើន​ភ្ញាក់​ពាក់​កណ្តាល​អាធ្រាត្រ។ មួយ​ទៀត​សោត​ក៏​ប៉ះពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ផង​ដែរ ហើយ​នាំ​ឲ្យ​សមត្ថភាព​នៃ​ការ​ស្រូប​យក​សារធាតុ​ចិញ្ចឹម​ចូល​រាងកាយ​មាន​ការ​ថយ​ចុះ បែប​នេះ​វីតាមីន​ឬ​សារជាតិ​ល្អៗ​មួយ​ចំនួន​ដែល​ជួយ​ដល់​ផ្នែក​លូត​កម្ពស់​ក៏​ស្រូប​មក​បាន​ដោយ​យឺតយ៉ាវ​ដែរ។ ១) គេង​បត់បែន​ខុស​ទម្រង់​រាងកាយ រាងកាយ​របស់​កុមារ​តូចៗ​ងាយ​នឹង​បត់បែន​បាន បែប​នេះ​នៅ​ពេល​គេង ក៏​ពួក​គេ​ងាយ​នឹង​ផ្លាស់ប្តូរ​ឥរិយាបថ​ទៅ​តាម​នោះ​ដែរ។…

Vvb
សង្គម

មិន​បាច់​ប្រើ​បាលី​អី​ទេ ចង់​បាន​ប្តី​ប្រញាប់​មក​ផ្ទះ​រាល់​ថ្ងៃ ប្រពន្ធ​ត្រូវ​ធ្វើ​រឿង ៦ យ៉ាង​នេះ

ក្នុង​គ្រួសារ​ជា​ច្រើន​ប្រាកដ​ជា​ជួប នូវ​បញ្ហា​ស្វាមី​មិន​សូវ​ចូល​ផ្ទះ ហើយ​មក​ផ្ទះ​យប់​ព្រលប់ មិន​សូវ​ខ្វាយខ្វល់​ពី​សុខទុក្ខ​ប្រពន្ធ​កូន​នោះ​ទេ។ តាម​ពិត​ទៅ​វា​មាន​ហេតុផល​ច្រើន​នៅ​ពី​ក្រោយ​នោះ ដែល​ខ្លះ​ក៏​ដោយសារ​ប្តី​ខូច តែ​ខ្លះ​ក៏​ដោយសារ​យើង​ជា​ប្រពន្ធ​ទំនុកបម្រុង​ប្តី​មិន​បាន​ល្អ។ ខាង​ក្រោម​យើង​បង្ហាញ​ទម្លាប់​ទាំង ៦ ដែល​អ្នក​គួរ​តែ​ធ្វើ ហើយ​ទាំង​អស់​ហ្នឹង​ហើយ​ជា​បាលី​ហៅ​ប្តី​ឲ្យ​ឆាប់​ត្រលប់​មក​ផ្ទះ៖ ៦) រៀបចំ​ផ្ទះ​សម្បែង​ឲ្យ​បាន​ស្អាត ប្រសិន​ប្តី​ជា​អ្នក​ទទួល​បន្ទុក​ធ្វើ​ការងារ រកស៊ី​ចិញ្ចឹម​គ្រួសារ ហើយ​ប្រពន្ធ​ជា​មេ​ផ្ទះ រៀបចំ​មើល​ថែ​ផ្ទះ​និង​ទុក​ដាក់​កូន អ្នក​ក៏​គួរ​តែ​គោរព​លើ​កាតព្វកិច្ច​របស់​អ្នក​ដែរ។ ចូរ​មាន​ទម្លាប់​រៀបចំ​ផ្ទះ​ឲ្យ​បាន​ស្អាត​បាត មាន​ក្លិន​ក្រអូប​នៅ​ខាង​ក្នុង​ផ្ទះ ធ្វើ​ឲ្យ​ប្តី​មក​ពី​ធ្វើការ​ហត់ គឺ​មាន​អារម្មណ៍​ធូរ​ស្បើយ ហើយ​ក៏​គិត​ថា ផ្ទះ​ឯង​ហ្នឹង​ហើយ​ជា​កន្លែង​សុខស្រួល​បំផុត។ ៥) ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ថា​ទំនេរ​ខ្លះ បើ​មក​ផ្ទះ​ភ្លាម អ្នក​ដាក់​សម្ពាធ​ និយាយ​លើក​បញ្ហា​នេះ​នោះ​មក​ឥត​ឈប់ តើ​គាត់​មាន​ពេល​សម្រាក​ឯ​ណា​ទៅ? ហត់​ពី​កន្លែង​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ​ហើយ មក​ដល់​ផ្ទះ​គាត់​គួរ​តែ​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត…

Ds
សង្គម

ឈុត ៩៥ ភាគរយ! ជ្រើសរើស​សត្វ​ឆ្មា​មួយ អាច​ទាយ​ដឹង​ថា តើ​អ្នក​ជា​មនុស្ស​បែប​ណា?

សត្វ​ឆ្មា​ជា​សត្វ​ចិញ្ចឹម​ដ៏​គួរ​ឲ្យ​ស្រលាញ់​មួយ ហើយ​ជា​ទូទៅ​បងប្អូន​ភាគ​ច្រើន​តែង​មាន​ចិញ្ចឹម ខ្លះ​ទុក​កម្ចាត់​កណ្ដុរ ខ្លះ​ទៅ​ក៏​ទុក​ដើម្បី​កម្សាន្ត​អារម្មណ៍។ យ៉ាង​ណា​ក្នុង​អត្ថបទ​នេះ យើង​លើក​យក​រូបភាព​សត្វ​ឆ្មា​ចំនួន ៩ ដើម្បី​ជា​តំណាង ហើយ​អាច​ទស្សន៍ទាយ​បង្ហាញ​ច្បាស់​អំពី​អ្នក ថា​ជា​មនុស្ស​បែប​ណា? ឆ្មា​ទី ១ មាន​រឿងរ៉ាវ​អ្វី​ក៏​ដោយ​អ្នក​មិន​សូវ​ចេះ​ចែករំលែក​ឲ្យ​អ្នក​ដទៃ​ដឹង​នោះ​ទេ ហើយ​ច្រើន​តែ​ទុក​វា​សប្បាយ​ក៏​សប្បាយ​ម្នាក់​ឯង កើត​ទុក្ខ​ក៏​កើត​ទុក្ខ​ម្នាក់​ឯង។ អ្នក​តែងតែ​ចង់​រក្សា​សន្តិភាព​ផ្លូវ​ចិត្ត ព្រោះ​កាល​ពី​អតីត​កាល​អ្នក​ធ្លាប់​ជួប​រឿង​ឈឺចាប់​មួយ​ចំនួន​រួច​មក​ហើយ។ ជា​ញឹកញាប់​អ្នក​មាន​លក្ខណៈ​ពិសេស​ដែល​អាច​ធ្វើ​សមាធិ​ចិត្ត​គំនិត​ឲ្យ​ឈរ​តែ​លើ​ភាព​វិជ្ជមាន។ ឆ្មា​ទី ២ អ្នក​ជា​មនុស្ស​ដែល​ចូលចិត្ត​ជួយ​អ្នក​ដទៃ និង​មាន​បេះដូង​ធំ​ទូលាយ ហើយ​តែងតែ​បើក​ចំហ​នូវ​ទំនាក់ទំនង​ថ្មី​ចូល​មក​ក្នុង​ជីវិត។ អ្នក​មិន​ខ្លាច​ក្នុង​ការ​ប្រថុយ​ទៅ​លើ​រឿង​អ្វី​មួយ​នោះ​ទេ បើ​ដឹង​ថា​វា​ឈឺ​ចាប់​ក៏​ដោយ និយាយ​ទៅ​អ្នក​ជា​មនុស្ស​មិន​សូវ​ចេះ​ភ័យ​ខ្លាច ហើយ​មាន​ជំនឿ​ជាក់​ក្នុង​ការ​ប្រឈម​នឹង​បញ្ហា។ ឆ្មា​ទី​ ៣ អ្នក​តែងតែ​ចង់​ក្លាយ​ជា​មនុស្ស​ល្អ​បំផុត​ក្នុង​ភ្នែក​របស់​អ្នក​ដទៃ ហើយ​អ្នក​ប្រើប្រាស់​សកម្មភាព​គ្រប់​បែប​យ៉ាង ដើម្បី​ចង់​ឲ្យ​អ្នក​ដទៃ​ច្បាស់​ក្នុង​ចិត្ត​ថា…

3
ទស្សនៈ

រឿងទាំង៥យ៉ាង ដែលអ្នកគួរតែធ្វើ បន្ទាប់ពីត្រលប់មកដល់ផ្ទះវិញ

ពួកយើងសុទ្ធតែសង្ឃឹមថាអាចនៅក្នុងការងារ និងការរស់នៅ រកឃើញនូវចំណុចតុល្យភាពមួយ ធ្វើយ៉ាងណាឱ្យរបស់ទាំងពីរនេះសុទ្ធតែរលូន និងរីករាយ។ គួរឱ្យស្តាយ សង្គមបច្ចុប្បន្នបានបង្ខំពួកយើងឱ្យយកអារម្មណ៍ការងារនាំត្រលប់មកដល់ផ្ទះ។ ឧទាហរណ៍រឿងមួយចុះ គ្រុប Line ឬ Messenger នៅក្រុមហ៊ុន ទោះជាដល់ពេលល្ងាចក៏បន្តរោទ៍ដដែល ហើយត្រលប់មកផ្ទះវិញត្រូវឆ្លើយតប និងអ៊ីម៉ែលភ្ញៀវទៀត កិច្ចការងារធ្វើមិនចេះចប់ត្រូវនាំត្រលប់មកដល់ផ្ទះថែមម៉ោងទៀត។ ការងារហត់នឿយហើយ ត្រលប់មកផ្ទះរឹតតែហត់នឿយទៀត ព្រោះមិនអាចសម្រាកបាន។ តាមពិតទៅការងារ និងជីវិតរស់នៅ មិនមែនជាអង្គហេតុពីរផ្សេងគ្នានោះទេ តែតាមពិតការងារគឺជាផ្នែកមួយរបស់ជីវិត តើអ្នកគួរតែធ្វើដូចម្តេចដើម្បីញុំាងឱ្យការងាររលាយចូលទៅក្នុងជីវិតរបស់អ្នកដោយល្អឥតខ្ចោះបាន? គួរធ្វើយ៉ាងណាឱ្យការងារ និងជីវិត រួមបញ្ជូលគ្នាដោយល្អឥតខ្ចោះ ទើបជារបៀបដែលញុំាងឱ្យជីវិតមានភាពរីករាយ។ ពេលដែលអ្នកនៅផ្ទះ គួរតែដូចពេលដែលអ្នកធ្វើការដូច្នោះដែរ តើពួកយើងគួរធ្វើដូចម្តេចដើម្បីឱ្យ…

3
សង្គម

គ្រាន់ចង់បានស្នេហាបែបងាយៗ​ ខ្ញុំស្រឡាញ់អ្នក អ្នកស្រឡាញ់ខ្ញុំ មិនបាច់ហត់ចិត្ត មិនបាច់ប្រឹង ប៉ុណ្ណឹងធ្វើបានទេ?

ទទួលស្គាល់ ថាខ្ញុំមិនបានល្អគ្រប់ដប់​ មិនបានស្អាតឥតខ្ចោះ​ តែខ្ញុំយកកិត្តិយសជាកូនស្រីដេីមទ្រូងបីហត្ថមកធានា​ ថាបេះដូងខ្ញុំបរិសុទ្ធផូរផង់​ ស្មោះត្រង់ភក្តីភាពក្នុងរឿងស្នេហា​ ប៉ុន្តែប្រសិនបេីអ្នកមិនគ្រប់គ្រាន់នឹងស្នេហាដែលខ្ញុំមានឱ្យអ្នក​ អ្នកចង់ទាក់ទងស្នេហានឹងអ្នកណាមេត្តាដោះលែងខ្ញុំចុះ​ បេះដូងមិនមែនសម្រាប់លេងទេ វាជាសាច់មែនទែនមិនមែនសិប្បនិម្មិត…។ ស្នេហាមិនមែនចេះតែស្រឡាញ់​ តែត្រូវខ្វល់ខ្វាយពីអារម្មណ៍គ្នាទៅវិញទៅមក​ មិនមែនចាំតែបន្ទោស តែត្រូវនឹករកកំហុសខ្លួនឯងសិន​ មិនមែនចេះតែព្រងេីយ​ កន្តេីយបានតាមចិត្ត​ មិនមែនបែបនិយាយល្អជាមួយគេគ្រប់គ្នា តែគំរោះគំរេីយជាមួយមនុស្សខ្លួនស្រឡាញ់​ ចេះនិយាយល្អ​ ធ្វេីរឿងល្អ​ កុំចាំដល់បាត់បង់ទេីបបេះដូងចេះស្រឡាញ់… ។ ជាសង្សារត្រូវផ្តល់ក្តីស្រឡាញ់ឱ្យគ្នា មិនមែនជាដៃគូជម្លោះត្រូវទាមទារភាគហ៊ុនខ្ពស់ទាបទេនោះឡើយ បើនៅតែប្រកែកគ្នាមិនចេះចប់​ មានតែពិបាករៀងខ្លួន​ ព្រោះចូលចិត្តដណ្តេីមគ្នាឈ្នះនឹងខ្លាំងពេក ឥឡូវសាកដណ្តេីមគ្នាចាញ់ម្តងទៅ​ គ្មានពាក្យថាថោកទាបទេ​សម្រាប់មនុស្សដែលយើងស្រឡាញ់។ ចុងក្រោយយេីងក៏ត្រូវរស់នៅជាមួយមនុស្សយេីងស្រឡាញ់ មិនមែនកិត្តិយស គ្រាន់ចង់បានស្នេហាបែបងាយៗ​…

3
សង្គម

ជីវិតនេះមិនវែងទេ ដូច្នេះចង់ធ្វើអ្វី ក៏គួរតែធ្វើទៅ កុំឱ្យពេលចាកចេញទៅ សល់នៅអារម្មណ៍សោកសា្ដយចំពោះគ្នា

សាកគិតលេងៗណា បេីសិនអាយុឈានចូលជិត75ឆ្នាំ ប្រៀបដូចជាយេីងមានអាយុនៅលេីលោកនេះប្រហែលជា27375ថ្ងៃ គ្រប់វិនាទីដែលដេីរទៅមុខ គឺជាពេលវេលាដែលជីវិតយេីងនៅសល់កាន់តែតិចទៅហេីយ។ ដល់ពេលឃេីញបែបនេះហេីយ ទេីបអាចនឹកឃេីញបានថា​ យេីងចង់ធ្វេីអីត្រូវតែប្រញាប់ធ្វេី កុំរវល់តែរង់ចាំ ព្រោះភាពមិនប្រាកដចិត្ត​ ស្ទាក់ស្ទើរចិត្តធ្វើអី។ ជិវិតនេះ ចង់ទៅដេីរលេងឯណាក៏ទៅ​ ចង់ធ្វេីអីក៏ធ្វេី បេីវាមិនមែនជារឿងដែលនាំភាពក្តៅក្រហាយដល់អ្នកដទៃ​ ចង់ប្រាប់ថាស្រឡាញ់អ្នកណាក៏ប្រាប់គេទៅ បេីគេស្រឡាញ់ក៏សមបំណង​ បេីគេមិនស្រឡាញ់ក៏ប្រញាប់ដេីរទៅមុខបន្តទៀត មិនបាច់មកខាតពេលវេលានឹងភាពមិនពិតប្រាកដទេ។ បេីមានអីជាមន្ទិលសង្ស័យ កុំចាំឱ្យគេជាអ្នកដេីរមករកយេីង​ កុំរវល់តែគិតថាអ្នកណាខុសអ្នកណាត្រូវ បេីបណ្តោយឱ្យពេលវេលាកន្លងទៅ យេីងនឹងជាមនុស្សដែលឈឺចាប់ជាទីបំផុត ឬបេីសិនជាមានរឿងណាយល់ច្រលំនឹងគ្នា កុំរវល់តែប្រកាន់ចិត្តគិតច្រើន និយាយគ្នាឱ្យយល់រឿង ហេីយគ្មានពាក្យថាចាញ់ ឬឈ្នះរវាងមនុស្សពីរនាក់ដែលស្រឡាញ់គ្នាទេ ព្រោះថាចាញ់ គឺចាញ់ទាំងគូ តែ​បេីឈ្នះគឺយេីងឈ្នះជាមួយគ្នា​….។…

3
ប្លែកៗ

បើកភ្នែកទិព្វ! នឹងអាចដឹងច្បាស់ថា នៅក្នុងជីវិតនេះ តើរឿងអ្វីដែលអ្នកមិនអាចទទួលយកបាន?

តាមរយៈកាតមួយសន្លឹកដែលអ្នកបានជ្រើសរើស វានឹងបង្ហាញឱ្យឃើញអំពីរឿងដែលអ្នកពិបាកនឹងទទួលយកនៅក្នុងជីវិតនេះ។ 1. សន្លឹកកាតទី​ 1 ខាងក្រៅមិនថាអវិជ្ជមាន ឬកើតមានការសង្ស័យ អ្នកដទៃគិតពីអ្នកយ៉ាងណាក៏ដោយ អ្នកនឹងមិនដែលសោកសៅ ឬគិតអ្វីច្រើនផ្ដេសផ្ដាសឡើយ។ ផ្ទុយទៅវិញ អ្នកនឹងជម្រុញទឹកចិត្តអ្នកឱ្យបង្ហាញខ្លួនអ្នកចំពោះពួកគេ។ ប៉ុន្តែប្រសិនបើសមាជិកគ្រួសាររបស់អ្នកមិនទុកចិត្ត ឬរារាំងអ្នក វានឹងពិបាកសម្រាប់អ្នកក្នុងការទទួលយកវា។ ដូច្នេះអ្នកអាចនឹងងាយបោះបង់ និងបាត់បង់ទំនុកចិត្ត។ 2. សន្លឹកកាតទី​ 2 នៅក្នុងរឿងស្នេហា អ្នកគឺជាមនុស្សស្មោះត្រង់បំផុត។ ចំពោះមនុស្សដែលអ្នកស្រលាញ់ អ្នកព្រមលះបង់អ្វីទាំងអស់ដែលអ្នកមាន ដោយសុខចិត្តបំពេញរាល់សេចក្តីប្រាថ្នារបស់ភាគីម្ខាងទៀត។ នោះហើយជាមូលហេតុដែលអ្នកគិតថា មនុស្សម្នាក់ទៀតត្រូវតែស្រឡាញ់អ្នកឱ្យអស់ពីចិត្ត។ ប្រសិនបើអ្នករកឃើញគូស្នេហ៍របស់អ្នក ក្បត់ចិត្តអ្នកតែបន្តិច អ្នកនឹងធ្លាក់ចូលទៅក្នុងការបែកបាក់ហើយចង់ធ្វើឱ្យអ្វីៗអាចទៅរួច។ 3. សន្លឹកកាតទី​…

3
ប្លែកៗ

តេស្តមើលទិស ដែលនាំសំណាងឱ្យអ្នក តើស្ថិតនៅទិសខាងណា?

ជ្រើសរើសប្រអប់សម្ងាត់មួយដើម្បីដឹងថា តើទិសណាដែលជាទិសនាំសំណាងដល់អ្នកជាងគេ? 1. ទិសខាងជើង ទិសដៅសំណាងរបស់អ្នកគឺស្ថិតនៅទិសខាងជើង។ ពេលក្រឡេកមើលទៅលើមេឃនាពេលរាត្រី អ្នកនឹងឃើញទិសដៅរបស់តារានាខាងជើង ដែលជាទិសដៅសំណាងរបស់អ្នក។ ក្រោមការដឹកនាំរបស់ផ្កាយនាគខាងជើង ព្រះនៃសំណាងនឹងមករកអ្នក។ ការជ្រើសរើសទិសដៅពីផ្ទះ ឬការចាកចេញទិសដៅនៃការអង្គុយធ្វើការ នៅភាគខាងជើង ក៏អាចជួយអ្នកបង្កើនឱកាសជោគជ័យក្នុងអាជីព និងហិរញ្ញវត្ថុផងដែរ។ ទៅភាគខាងជើង អ្នកក៏នឹងមានសំណាងកាន់តែល្អប្រសើរ។ ប្រសិនបើអ្នកចង់ធ្វើដំណើរ អ្នកក៏គួរតែព្យាយាមជ្រើសរើសកន្លែងនៅភាគខាងជើង ដែលជាទិសដៅរបស់អ្នកដែលអាចផ្តល់ឱ្យអ្នកនូវសំណាង ឬសេចក្តីរីករាយដែលមិនបានរំពឹងទុក។ 2. ទិសខាងកើត ទិសដៅសំណាងរបស់អ្នកគឺស្ថិតនៅទិសខាងកើត។ នេះគឺជាទិសដៅសំខាន់របស់អ្នក ជួយលើកកម្ពស់សមត្ថភាពរបស់អ្នកឱ្យបានល្អ។ អ្នកថែមទាំងអាចទាក់ទាញចំណាប់អារម្មណ៍របស់ហ្វូងមនុស្ស មានឱកាសបង្ហាញពីភាពជាអ្នកដឹកនាំ និងអង្គការឆ្នើម និងត្រូវបានកោតសរសើរដោយមនុស្សគ្រប់គ្នា។ ទិសខាងកើត ជាកន្លែងដែលព្រះអាទិត្យរះ…

8
ប្លែកៗ

តើពាក្យអ្វី ដែលសក្តិសមនឹងពណ៌នាអំពីចរិតលក្ខណៈរបស់អ្នកបំផុត?

ជ្រើសរើសរូបមួយ ដើម្បីដឹងថាតើគុណនាមអ្វី ដែលពណ៌នាអំពីអ្នកបានច្បាស់បំផុត? 1. ស្ងប់ស្ងាត់ និងសមហេតុផល អ្នកជាមនុស្សដែលមានហេតុផលបំផុត ហើយក៏អាចរក្សាភាពស្ងប់ស្ងៀមបំផុតដែរ បើទោះជាអ្នកជួបប្រទះនឹងស្ថានភាពដែលមិននឹកស្មានដល់ក៏ដោយ ក៏អ្នកនៅតែធ្វើសកម្មភាពលម្ហែកាយ ព្យាយាមដោះស្រាយស្ថានការណ៍យ៉ាងស្ងប់ស្ងាត់។ លើសពីនេះ អ្នកជាមនុស្សឯករាជ្យ ហើយមិនចង់បង្កបញ្ហាដល់អ្នកដទៃទេឡើយ។ អ្នកគឺជាមនុស្សដែលមានជំនឿចិត្តខ្ពស់ចំពោះខ្លួនឯង មិនថានៅក្នុងជីវិត ឬការងារអ្វីគ្រប់យ៉ាងគឺជាគោលការណ៍យ៉ាងខ្ជាប់ខ្ជួន។ អ្នកមិនមែនជាមនុស្សបែបសម្ភារនិយមអ្វីនោះឡើយ ជាញឹកញាប់មានអាកប្បកិរិយាស្មោះត្រង់ និងរឹងមាំចំពោះការនិយាយស្ដី។ មនុស្សជាច្រើននឹងគិតថា អ្នកជាមនុស្សដែលមានចិត្តត្រជាក់ដូចទឹកកក លាក់មុខអាថ៌កំបាំង មានតែមនុស្សដែលមានទំនុកចិត្តប៉ុណ្ណោះ ដែលនឹងមានភាពក្លាហានក្នុងការទាក់ទងអ្នក។ ទោះយ៉ាងណាក៏ដោយ តាមពិតអ្នកក៏ប្រាថ្នាស្នេហា និងអារម្មណ៍កក់ក្ដៅដែរ គ្មាននរណាម្នាក់ចង់នៅម្នាក់ឯងឡើយ។ អ្នកគ្រាន់តែដឹងពីរបៀបដើម្បីលាក់អារម្មណ៍របស់អ្នក ហើយមានតែមនុស្សអត់ធ្មត់ប៉ុណ្ណោះ ដែលអាចមានអារម្មណ៍រីករាយខាងក្នុងរបស់អ្នក។…