
PSG ហក់ឡើងមកលេខ ៣ នៅបញ្ជីក្លឹបទាំង ៥ មានប្រព័ន្ធកីឡាករថ្លៃបំផុតក្នុងលោក
តើអ្នកគិតថា ក្លឹបណាមួយដែលមានប្រព័ន្ធកីឡាករថ្លៃបំផុតក្នុងលោកនៅពេលបច្ចុប្បន្ន? ទិន្នន័យនេះយើងសំដៅ ដោយផ្អែកតាមការបូកបញ្ចូលគ្នានៅហាងឆេងថ្លៃខ្លួនកីឡាករនៃក្រុមទាំងមូល មិនថាតែកីឡាករជាប់ជម្រើសដំបូង ឬកីឡាករលេងបម្រុងដែលមិនសូវសកម្មលើទីលាន ជារួមឲ្យតែមានឈ្មោះក្នុងបញ្ជីកីឡាករនៃក្លឹបមួយនោះ។ បើតាមទិន្នន័យពី TransferMarkt អាប់ដែតនៅខែសីហា ក្រោយ Lionel Messi សម្រេចការផ្ទេរមក PSG យើងឃើញថា ចំណាត់ថ្នាក់ក៏មានការប្រែប្រួល។ ដោយកន្លងមក PSG បានឈរលេខរៀងទី ៤ ពេលនេះពួកគេឡើងមកលេខ ៣ ហើយ ដែលជាចំណាត់ថ្នាក់ខ្ពស់បំផុតមិនធ្លាប់មាន៖ ៥) Manchester United ក្របខ័ណ្ឌ Premier League តម្លៃ…











