ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

1004712553
កីទ្បា

លឺ​ថា​កីឡាករ Chelsea រូប​នេះ ​ព្រម​រត់​ទៅ​រក​ Mourinho នៅ​ក្លឹប AS Roma ហើយ

បើ​តាម​របាយការណ៍​ចុង​ក្រោយ​អាប់ដែត​ចេញ​ពី​ប្រភព​គួរ​ឲ្យ​ទុកចិត្ត Fabrizio Romano បាន​ឲ្យ​ដឹង​ថា កីឡាករ Chelsea លេង​តំណែង​ប្រយុទ្ធ​គឺ Tammy Abrahaham បាន​ព្រមព្រៀង​ការ​ចាកចេញ និង​ផ្ទេរ​ទៅ​កាន់​ក្លឹប​អ៊ីតាលី​ AS Roma ហើយ។ ប្រភព​បាន​ឲ្យ​ដឹង​ថា Roma សម្រេច​ការ​ចរចា​យក Abraham ​ដើម្បី​មក​ជំនួស​តំណែង Edin Dzeko ដែល​គេ​ព្រមព្រៀង​ការ​ផ្ទេរ​ទៅ Inter Milan ជំនួស​តំណែង​ប្រយុទ្ធ​កណ្តាល​បន្ត​ពី Romelu Lukaku។ ប្រភព​បាន​សង្កត់​ធ្ងន់ Roma ព្រម​ឲ្យ​ប្រាក់​ពលកម្ម​ Abraham ខ្ពស់​ជាង​មុន​…

Pjimage 1580535698
កីទ្បា

Di Maria ឆ្លើយ​បែប​ណា បើ​ឲ្យ​ជ្រើស​យក​មួយ​រវាង Ronaldo ឬ Messi មក​ក្លឹប PSG?

បើ​អ្នក​មាន​ក្លឹប​បាល់ទាត់​មួយ ហើយ​ឲ្យ​ជ្រើស​យក​តែ​ម្នាក់​មក​ចូលរួម​រវាង Cristiano Ronaldo ឬ Lionel Messi តើ​អ្នក​នឹង​ជ្រើស​យក​មួយ​ណា? ពាក់ព័ន្ធ​នឹង​ចម្ងល់​នេះ Angel di Maria ដែល​ជា​មិត្ត​រួម​ជម្រើស​ជាតិ​របស់ M10 នៅ​អាហ្សង់ទីន និង​ធ្លាប់​ជា​អតីត​មិត្ត​រួម​ក្រុម​របស់ CR7 នៅ Real Madrid ក៏​បាន​ឆ្លើយ​យ៉ាង​ច្បាស់ៗ​ផង​ដែរ។ បញ្ជាក់​ឲ្យ​ដឹង​ថា Messi ​បច្ចុប្បន្ន​ជា​កីឡាករ​របស់​ក្លឹប PSG ជា​ផ្លូវការ​ហើយ ដោយ​លោក​ក៏​បាន​បង្ហាញ​វត្តមាន​នៅ​ឯ​កីឡដ្ឋាន Parc des Princes កាល​ពី​ប៉ុន្មានខែមុនផង​ដែរ។ ទៅ​មើល​ការ​លើក​ឡើង​របស់…

Hhhg
កីទ្បា

ឥទ្ធិពល Messi ខ្លាំង! គ្រាន់​តែ​ក្រដាស​ជូត​ទឹក​ភ្នែក​ថ្ងៃ​ចែក​ផ្លូវ លក់​បាន​តម្លៃស្មើ Lexus 570 ចំនួន ៥ គ្រឿង

តារា​ឆ្នើម​អាហ្សង់ទីន​បាន​ផ្ទេរ​ទៅ​ចូលរួម​នៅ​ក្លឹប Paris Saint-Germain និង​បង្ហាញ​វត្តមាន​ក្នុង​កីឡដ្ឋាន​ជា​ផ្លូវការ​កាល​ពី​យប់​មិញ។ អ្វី​ដែល​សេសសល់​នៅ​ក្លឹប​ចាស់ Barcelona ក្រៅ​ពី​ស្ថិតិ​និង​កំណត់ត្រា​ជា​ច្រើន M10 ក៏​បាន​បន្សល់​នៅ​របស់របរ​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន​ផង​ដែរ។ ជាក់ស្តែង​ដូច​ថ្ងៃ​ប្រកាស​ចែក​ផ្លូវ​នៅ​សន្និសីទ​ផ្លូវការ ត្រឹម​តែ​ក្រដាស​ជូត​ទឹក​ភ្នែក​ដែល Leo Messi បាន​ប្រើប្រាស់​នៅ​ថ្ងៃ​នោះ ក៏ ត្រូវ​បាន​គេ​រើស​យក​មក​ដាក់​លក់​ជា​របស់​មាន​តម្លៃ ដែល​ថ្លៃ​ដល់​ទៅ ១ លាន​ដុល្លារ​អាមេរិក។ តម្លៃ​នេះ​បើ​យើង​ប៉ាន់​ស្មាន​មើល​ទៅ គឺ​ទិញ​បាន​រថយន្ត​ទំនើប Lexus LX 570 ដល់​ទៅ ៥ គ្រឿង​ឯ​ណោះ។ បញ្ជាក់​ថា ក្រដាស​ជូត​ទឹក​ភ្នែក​សារ​នេះ មូលហេតុ​ដែល​ត្រូវ​បាន​គេ​ឲ្យ​តម្លៃ​វា​ខ្ពស់ ព្រោះ​វា​ត្រូវ​បាន​គេ​ប្រដូច​ទៅ​នឹង​របស់​ចុង​ក្រោយ​របស់​កីឡាករ​អាហ្សង់ទីន​នៅ Barcelona។…

Fdgg
កីទ្បា

ក្រោយ Messi ផ្ទេរ​ទៅ PSG តើ​បញ្ជី​កីឡាករ​ស៊ី​ថ្លៃ​ទាំង ១០ ក្នុង​លោក ប្រែប្រួល​បែប​ណា​ខ្លះ?

Lionel Messi ក្រោយ​មិន​ជោគជ័យ​លើ​ការ​ចរចា​កុងត្រា​ថ្មី ដែល​កាត់​បន្ថយ​ប្រាក់ ៥០ ភាគរយ​នៅ​ក្លឹប​ចាស់ Barcelona ទី​បំផុត​លោក​ក៏​ផ្ទេរ​មក​ក្លឹប​ថ្មី Paris Saint-Germain ជាមួយ​ការ​កើប​លុយ​ធំ ដែល​ទទួល​បាន​ដល់​ទៅ ៣៥ លាន​អឺរ៉ូ ឬ​ជាង ៤១ លាន​ដុល្លារ/ឆ្នាំ។ ចុះ​អ្នក​ដឹង​ទេ​ថា តម្លៃ​ពលកម្ម​គិត​ក្នុង​មួយ​សប្តាហ៍ តើ​បុរស​សញ្ជាតិ​អាហ្សង់ទីន​ឈរ​លេខ​រៀង​ទី​ប៉ុន្មាន​នៅ​បញ្ជី​កីឡាករ​ស៊ី​ថ្លៃ​បំផុត​ទាំង ១០ ក្នុង​លោក? វា​មាន​ការ​ប្រែប្រួល​បែប​ណា​ ទៅ​តាមដាន​នៅ​ខាង​ក្រោម​ទាំង​អស់​គ្នា៖ ១០) Robert Lewandowski (Bayern Munich) ៣៥០ ០០០ ផោន/សប្តាហ៍…

Cover Home2
សង្គម

សាមញ្ញ តែស្អាត ! បន្ទប់គេង៣ បន្ទប់ទឹក ២ ក្នុងទំហំដី ១៣០ម៉ែត្រការ៉េ បើលុយសង់អស់ប៉ុណ្ណឹងសោះ!

តើលោកអ្នកកំពុងតែស្រមៃ និងចង់បានម៉ូតផ្ទះដ៏ស្រស់ស្អាតមែនទេ? ថ្ងៃនេះយើងខ្ញុំសូមលើកឡើងពីម៉ូតផ្ទះថ្មមួយម៉ូត ដែលមានរចនាបទបទបុរាណ លាយសម័យ តែមើលទៅស្រស់ស្អាតខ្លាំង។ ផ្ទះនេះមានត្រឹមតែ ១ជាន់ប៉ុណ្ណោះ ដែលមាន បន្ទប់គេង ៣ បន្ទប់ទឹក ២ បន្ទប់ទទួលភ្ញៀវ ១ ចង្ក្រានបាយ ១ និងមានរានហាលពីមុខ ១ ទៀត ដោយតម្លៃនៃការសាងសង់នៅក្នុងប្រទេសថៃប្រមាណជា ១.៣លានបាត ឬស្មើនឹង ៤ម៉ឺនដុល្លារ ក្នុងទំហំផ្ទះ ១៣០ម៉ែត្រការ៉េ។ អ្វីដែលពិសេសផ្ទះនេះមើលទៅធំទូលាយល្អ សាកសមសម្រាប់ការសាងសង់នៅផ្ទៃដីធំទូលាយ ឬដីចំការណាស់ ពិសេសនៅក្រោមផ្ទះ ក៏មានកៅអីអង្គុយថ្ម សម្រាប់អង្គុយលេងលំហែអារម្មណ៍ផងដែរ។…

PicsArt_08 15 10.56.58
មិត្តអ្នកអាន

តើអ្នកស័ក្តិសម នឹងអាជីពមួយណា? សាកល្បងតេស្តចិត្តសាស្រ្តនេះ ដើម្បីដឹងថាអ្នកស័ក្តិសមនឹងការងារអ្វី

សូមអញ្ជើញប្រិយមិត្តមិត្តមកទាយបុគ្គលិកលក្ខណៈ ពីស្លាបរោមសត្វដែលអ្នកចូលចិត្ត។  សូមជ្រើសរើសរោមសត្វ ដែលមានពណ៌ស្រស់ស្អាត ទាក់ទាញភ្នែករបស់អ្នកមួយ ហើយរំកិលទៅអានចម្លើយនៅខាងក្រោម ។ ១.ប្រសិនបើអ្នកជ្រើសរើសរោមសត្វលេខ ១ អ្នកមានចរិតសុភាពរាបទាប មិនតម្កើងឬក ពេញចិត្តនឹងការរស់នៅបែបសាមញ្ញ ហើយប្រសិនបើមានពួកពូកែដ្រាម៉ាចូលមក អ្នកប្រាកដជាចេញឆ្ងាយ ព្រោះតែអ្នកមិនចូលមនុស្សប្រភេទនេះទេ វាមិនមែនថាអ្នកកំសាកទេ ប៉ុន្តែដោយសារតែអ្នកស្រឡាញ់សន្តិភាព មិនចូលចិត្តឈ្លោះជាមួយអ្នកណា ហើយប្រសិនបើជៀសមិនរួច អ្នកនឹងប្រើចិត្តវិទ្យាជាវិធីទន់ភ្លន់ធ្វើឲ្យរឿងគ្រប់យ៉ាងស្ងប់សុខ។ ម្លោះហើយអ្នកស័ក្តិសមនឹងការងារដែលត្រូវការជំនាញសម្របសម្រួល ដូចជាទីប្រឹក្សា ឬជាអ្នកសម្របសម្រួលការងារ ។ ២. ប្រសិនបើអ្នកជ្រើសរើសស្លាបរោមសត្វលេខ ២ អ្នកគឺជាមនុស្សស្រឡាញ់សេរីភាព និងអ្វីដែលថ្មី ជាប់ចិត្តនឹងការប្រកួតប្រជែង អ្នកមិនចូលចិត្តធ្វើអ្វីដដែលៗ ម្តងហើយម្តងទៀតដូចជាកង្កែបក្នុងអណ្តូងទេ…

Cover Book
PR

មិនទាន់ចេញលក់ជាផ្លូវការផង « ត្រកូលចម្លែក » អង្រួនអ្នកស្នេហាការអានសៀវភៅ ជាមួយសាច់រឿងប្លែក និងតួអង្គតារាល្បីទាំង៣ប្រជុំគ្នា

អ្នកស្នេហាការអានសៀវភៅ និងរឿងប្រលោមលោក ប្រាកដជាស្គាល់ហើយថា ស្រលាញ់សៀវភៅ មិនត្រឹមតែជាហាងលក់សៀវភៅគ្រប់ប្រភេទទេ តែក៏បានលេចស្នាដៃផលិតសៀវភៅនិពន្ធថ្មី ជាមួយសាច់រឿងប្លែកៗគួរឱ្យចាប់អារម្មណ៍ជាច្រើន រហូតទទួលបានការគាំទ្រជាខ្លាំងកន្លងមក។ នៅពេលនេះដែរ ស្រលាញ់សៀវភៅ ក៏បានប្រសូតនូវស្នាដៃថ្មីសន្លាងមួយទៀតហើយ នោះគឺ ប្រលោមលោក « ត្រកូលចម្លែក » ដែលគ្រាន់តែមើលរូបភាពរចនាក្របមុខ និងវីដេអូ Book Trailer ខ្លី ក៏គួរឱ្យជក់ចិត្តផងដែរ។ បើតាមការបង្ហោះផ្សព្វផ្សាយពីស្រលាញ់សៀវភៅ ប្រលោមលោក « ត្រកូលចម្លែក » គឺជាសាច់រឿងដែលនិយាយពីបងប្អូនទាំងបីនាក់នៅក្នុងសម័យកាលដ៏ជឿនលឿន តែបែរជារស់នៅ​ដូចជាមនុស្សសម័យបុរាណទៅវិញ។ តាំងពីផ្ទះសំបែង​ របស់ប្រេីប្រាស់ប្រចាំថ្ងៃ​ រហូតដល់ការតុបតែងខ្លួន​…

Gfhfghf
កីទ្បា

តាំង​ពី​បង្កើត​ក្លឹប ១៤៣ ឆ្នាំ​ហើយ ទើប​តែ​មាន Pogba មួយ​ទេ ធ្វើ​រឿង​អស្ចារ្យ​នេះ​បាន​ឲ្យ United

ការ​ប្រកួត​រវាង​ក្លឹប​បិសាច​ក្រហម Man Utd និង​ក្ងោក​ស Leeds United បាន​បញ្ចប់​ទៅ​ក្រោម​លទ្ធផល ៥-១ នៅ​ឯ​កីឡដ្ឋាន Old Trafford យប់​ថ្ងៃ​សៅរ៍​នេះ។ ជាមួយ​ការ​យក​បាន ៣ ពិន្ទុ​ United កើត​ចេញ​គ្រាប់​បាល់ពី Bruno Fernandes ៣ គ្រាប់ និង Fred&Mason Greenwood ម្នាក់​មួយ​គ្រាប់។ យ៉ាង​ណា​ក៏​មាន​កំណត់ត្រា​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​បាន​កើត​ឡើង នោះ​គឺ​សម្រាប់​កីឡាករ​បារាំង Paul Pogba បើ​ទោះ​បី​មិន​អាច​រក​បាន​សូម្បី​តែ​មួយ​គ្រាប់ ប៉ុន្តែ​គេ​ធ្វើ​បាន​យ៉ាង​ល្អ តាម​រយៈ​ការ…

Gfgfgf
កីទ្បា

អ្នក​គាំទ្រ​ដើរ​ញញឹម​ហើយ នេះ​រឿង​ដ៏​កក្រើក​ ៤ កើត​ឡើង​នៅ Old Trafford ​ថ្ងៃ​ប្រកួត​បើក​ឆាក

បញ្ចប់​ការ​ប្រកួត​មុន​នេះ ក្លឹប​បិសាច​ក្រហម Man Utd ធ្វើ​បាន​យ៉ាង​ល្អ​នៅ​ជុំ​ទី ១ ក្របខ័ណ្ឌ Premier League ដោយ​យក​ឈ្នះ ៥-១ ទៅ​លើ Leeds United។ ក្នុង​នោះ​យើង​សូម​សង្ខេប​រឿងរ៉ាវ​គួរ​ឲ្យ​ចាប់​អារម្មណ៍ លើស​ពី​ការ​យក​បាន ៣ ពិន្ទុ​របស់​ក្រុម៖ ១) Bruno រក​បាន Hat-Trick ដ្បិត​បើ​ក្លឹប​អវត្តមាន Edinson Cavani ក៏​ដូច​ជា Marcus Rashford ដែល​ជា​ប្រយុទ្ធ​ស្នូល​ដ៏​សំខាន់ តែ​ក៏​នៅ​អាច​ពាំនាំ​ជ័យជម្នះ​កើត​ឡើង​ដល់​ទៅ ៥ គ្រាប់។…

Cover New1
សង្គម

មិនត្រឹមជាផ្ទះប្រណីត តែជាអគារធ្វើការប្រកបដោយបរិយាកាសធម្មជាតិល្អ! សង់ ១ បានប្រយោជន៍ដល់ទៅ២

បើនិយាយពីផ្ទះ ប្រសិនជាអ្នកមានទឹកប្រាក់សមល្មមនឹងសាងសង់ ហើយចង់បានផ្ទះល្អទំនើប ស្អាត និងប្រណីត គឺចំណាយលុយមិនលើសខ្វះគ្នាប៉ុន្មាននោះទេ រវាងផ្ទះធម្មតា និងផ្ទះដែលមានការច្នៃប្រតិដ្ឋ។ ដោយសារតែផ្ទះខ្លះមានរូបរាងមិនខុសពីផ្ទះសាមញ្ញធម្មតា តែមើលទៅបែរជាស្រស់ស្អាតប្លែក ដោយការរៀបចំ និងប្រើប្រាស់សំភារៈបន្ថែមដែលមានតម្លៃថោកសមរម្យ។ ចំពោះផ្ទះមួយខ្នងដែលបានបង្ហាញនេះ ត្រូវបានគេដឹងថាជាផ្ទះរបស់ស្ថាបត្យករ ដែលសាងសង់ជាផ្ទះស្នាក់នៅផង និងជាការិយាល័យធ្វើការផង មានលក្ខណៈទំនើប និងបែបធម្មជាតិទៀត ជាមួយនឹងលក្ខណៈពិសេសជាច្រើនដូចខាងក្រោម ៖ ១. ផ្ទះមានសម្ភារៈសាមញ្ញជាមួយនឹងធម្មជាតិពិតៗ គម្រោងលំនៅដ្ឋាន និងជាការិយាល័យមួយនេះមានទីតាំងស្ថិតនៅជាយក្រុងស្រីលង្កា។ វាមានផ្ទៃដីប្រើប្រាស់ ២២៤.៨ ម៉ែត្រការ៉េ។ វាគឺជាស្ទូឌីយោផង ជាការិយាល័យស្ថាបត្យករផង និងជាផ្ទះស្នាក់នៅសម្រាប់គ្រួសារទៀតផង។ ចំពោះការរចនានៅខាងក្រៅដី ហាក់បីដូចជាតំបន់អភិរក្សព្រៃឈើ…

T
សង្គម

ជីវិត​អ្នក​ពេល​នេះ​លំបាក​ហើយ ជ្រើសរើស​កាត​មួយ​ដើម្បី​ទទួល​បាន​សារ​លើក​ទឹក​ចិត្ត​ដ៏​ល្អ​បំផុត

តាម​រយៈ​រូបភាព​ដ៏​គួរ​ឲ្យ​កម្សត់​ទាំង ៣ សន្លឹក​ខាង​លើ តើ​អ្នក​គិត​នឹង​ជ្រើសរើស​យក​មួយ​ណា? ជឿ​ថា​អ្នក​ដែល​កំពុង​អាន​អត្ថបទ​នេះ សុទ្ធ​តែ​កំពុង​ជួប​ទុក្ខ​លំបាក​នូវ​បញ្ហា​ផ្សេងៗ​ពី​គ្នា តែ​មិន​អី​ទេ តាម​រយៈ​ការ​ជ្រើសរើស​រូបភាព​មួយ​របស់​អ្នក នោះ​នឹង​អាច​ទទួល​បាន​សារ​ដ៏​មាន​តម្លៃ​មួយ​ដែល​អ្នក​ត្រូវការ​បំផុត​ពេល​នេះ៖ រូបភាព​ទី ១ យើង​ចង់​ប្រាប់​ឲ្យ​អ្នក​បាន​ដឹង​ថា ការ​រស់នៅ​របស់​យើង​សព្វថ្ងៃ​គឺ​គ្មាន​អ្វី​ដែល​នឹងន​នោះ​ទេ ហើយ​វា​រមែង​តែងតែ​មាន​ការ​ផ្លាស់ប្តូរ សំខាន់​យើង​ត្រូវ​ចេះ​បត់បែន​និង​សម្រប​ខ្លួន​ទៅ​តាម​វា។ អ្វី​គ្រប់​យ៉ាង​ដែល​បាន​កើត​ឡើង​កន្លង​មក រឿង​ខ្លះ​ជា​មេរៀន​សម្រាប់​ឲ្យ​អ្នក​រៀន ឲ្យ​អ្នក​មាន​ការ​អភិវឌ្ឍ​ខ្លួន​និង​រឹងមាំ។ ឥឡូវ​នេះ​ជា​ពេល​ដែល​អ្នក​ត្រូវ​ដើរ​ចេញ​មក​ខាង​ក្រៅ ​សម្លឹង​មើល​ទៅ​លើ ហើយ​ត្រូវ​ជឿ​ថា ​ថ្ងៃ​ថ្មី​មួយ​នេះ​ជា​ថ្ងៃ​ដ៏​ល្អ​បំផុត​ក្នុង​ជីវិត​របស់​អ្នក ហើយ​បន្ត​រស់​ដោយ​ភាព​សុទិដ្ឋិនិយម ការ​គិត​បែប​វិជ្ជមាន នោះ​រឿង​ល្អៗ​នឹង​ត្រលប់​មក​ក្នុង​ជីវិត​របស់​អ្នក​បន្ត​ទៀត​ជា​មិន​ខាន។ កុំ​ភ្លេច​ញញឹម​ឲ្យ​បាន​ច្រើន​ផង! រូបភាព​ទី ២ ការ​ជ្រើសរើស​រូបភាព​នេះ គឺ​ចង់​រំឭក​ឲ្យ​អ្នក​ដឹង​ថា ជីវិត​អ្នក​ពុំ​បាន​កើត​មក​សម្រាប់​ឲ្យ​ទទួល​ខុស​ត្រូវ​នៅ​គ្រប់​រឿង​ទាំង​អស់​នោះ​ឡើយ ទាំង​ដែល​រឿង​ខ្លះ​អ្នក​ពុំ​មែន​ជា​បង្គោល​ដែល​ត្រូវ​ដោះស្រាយ…

T
សង្គម

បើក​ដប​មួយ ដើម្បី​ទម្លាយ​នូវ​ទេពកោសល្យ​ដ៏​អាថ៌កំបាំង​របស់​អ្នក​ពី​ធម្មជាតិ

តាម​រយៈ​ដប​ថ្ម​ទាំង ៦ ដែល​មាន​លាក់​ទុក​ក្រដាស​តូច​មួយ​នៅ​ក្នុង​នោះ តើ​អ្នក​នឹង​ជ្រើស​យក​មួយ​ណា? តាម​រយៈ​ការ​ជ្រើសរើស​របស់​អ្នក យើង​អាច​បង្ហាញ​ឲ្យ​អ្នក​ដឹង​ពី​ទេពកោសល្យ​អំណោយទាន​ពី​ធម្មជាតិ​របស់​អ្នក ដែល​បាន​លាក់​ទុក៖ ដប​ទី ១ អ្នក​ជា​មនុស្ស​ដែល​ឆាប់​ចាប់​អ្វី​បាន មាន​ន័យ​ថា រៀន​អ្វី​ក៏​ចេះ​លឿន ចេះ​រហ័ស​ដែរ។ ប៉ុន្តែ​ចំណុច​ខ្សោយ​មួយ​របស់​អ្នក គឺ​ពេល​ខ្លះ​ចេះ​ហើយ បែរ​ជា​មិន​សូវ​ខំ ហើយ​ឆាប់​បាក់​ទឹកចិត្ត​លែង​ចង់​បន្ត​ទៅ​មុខ។ ដប​ទី ២ អ្នក​ជា​មនុស្ស​ពូកែ​ខាង​ផ្នែក​គណិតវិទ្យា ដូច្នេះ​ហើយ​បើ​ចាប់​យក​វិស័យ​ខាង​ផ្នែក​ហិរញ្ញវត្ថុ ធនាគារ ក៏​ដូច​ជា​ផ្នែក​ព័ត៌មាន​វិទ្យា នោះ​ប្រាកដ​ជា​សក្តិសម​នឹង​អ្នក​ខ្លាំង។ ដប​ទី ៣ អ្នក​ជា​មនុស្ស​ដែល​ពូកែ​ខាង​ប្រាស្រ័យ​ទាក់ទង ការ​និយាយ​ជា​សាធារណៈ​គឺ​ជា​ទេពកោសល្យ​អំណោយទាន​ពី​ធម្មជាតិ​របស់​អ្នក។ អ្នក​ក៏​ធ្លាប់​បាន​អនុវត្ត​វា​ ទៅ​ក្នុង​ផ្នែក​នៃ​អាជីព​និង​ការ​រកស៊ី​មួយ​ចំនួន ហើយ​ក៏​ឃើញ​ចេញ​ជា​ផ្លែផ្កា​មក​ហើយ​ដែរ។ ដប​ទី…