ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Cover Home 1
សង្គម

បោះចោលភាពតានតឹង! តោះមកមើលម៉ូតផ្ទះវីឡាបែបត្រូពិចមួយម៉ូតនេះទុកសម្រាកលំហែអារម្មណ៍ (មានរូបច្រើន)

ផ្ទះបែបត្រូពិកទំនើប បានក្លាយជាផ្ទះមួយដែលកំពុងតែពេញនិយមនៅក្នុងពេលបច្ចុប្បន្ន។ ក្រៅពីមានផ្ទះធំទំនើប ផ្ទះបែបត្រូវនិកបែបនេះ គឺមានរុក្ខជាតិជាច្រើន ជាពិសេសគឺមានស្រះទឹកដែលធ្វើឱ្យអ្នកស្នាក់នៅមានអារម្មណ៍ស្រស់ថ្លាខ្លាំងណាស់។ ការរស់នៅក្នុងសំណង់ផ្ទះប្រភេទនេះ ធ្វើឱ្យយើងមានអារម្មណ៍ថាពេលត្រលប់មកផ្ទះវិញហើយ មានអារម្មណ៍ធូរស្រាល ទោះរវល់គ្មានពេលសម្រាកក៏ដោយ តែផ្ទះនេះមានការរចនាផ្ទះដែលមានអំណោយផលដល់អារម្មណ៍សន្តិភាព មានកន្លែងទំនេរពិតប្រាកដដើម្បីសម្រាក ចៀសឆ្ងាយពីភាពអ៊ូអរ និងភាពតានតឹងបានទៀតផង។ ដើម្បីទទួលបានថាមពលល្អពីធម្មជាតិ សន្តិភាព និងភាពស្រស់ស្អាតនៃទេសភាព អ្នកអាចរៀបចំគម្រោងប្រាក់សន្សំសម្រាប់សាងសង់ផ្ទះបែបនេះឱ្យហើយទៅ ឬយ៉ាងណាក៏គួរតែស្វែងរកផ្ទះ និងរិហ្សតបែបនេះទុកសម្រាកលំហែមួយឆ្នាម្តងក៏បានដែរ៕ រចនាដោយ៖ Biombo architects សូមទស្សនាផ្ទះបែបត្រូពិកខាងក្រោមនេះ ៖

Cover Home
សង្គម

ស្អាតម្យ៉ាង! មកមើលម៉ូតផ្ទះរចនាបែបជញ្ជាំងបេតុងទទេម្តងមើល (មានរូបច្រើន)

ការមានផ្ទះមួយជាកម្មសិទ្ធផ្ទាល់ខ្លួនសុទ្ធតែជាក្តីស្រមៃរបស់មនុស្សម្នាក់ៗ ពិសេសគឺផ្ទះដែលខ្លួនស្រលាញ់ ជាម៉ូតដែលពេញចិត្តតម្រូវចិត្តយើងដែលជាម្ចាស់ជាដើម។ សម្រាប់អ្នកដែលស្រលាញ់ផ្ទះបែបចំការ បែបជនបទ តោះថ្ងៃនេះយើងខ្ញុំសូមណែនាំផ្ទះម៉ូតបែបបេតុងលាតមួយម៉ូត ដែលមិនមានការលាបពណ៌ ឬរៀបឥដ្ឋឡើយ មើលទៅស្រស់ស្អាតម្យ៉ាងដែរដែរ។ តោះ ចង់ដឹងថាម៉ូតផ្ទះបែបនេះស្រស់ស្អាតយ៉ាងណាមកតាមដានទាំងអស់គ្នា៖   Credit:Prom Duangkai

Untitled 1
កីទ្បា

AFC Asian Cup 2023: ជំនួបរវាង​ឥណ្ឌូនេស៊ី​និងត៉ៃវ៉ាន់​ត្រូវ​ពន្យារពេល​ទៅ​ខែ​តុលា

សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) និងសហព័ន្ធកីឡាបាល់ទាត់តៃវ៉ាន់ (CTF) បានឈានដល់កិច្ចព្រមព្រៀងមួយ ពន្យាពេលការប្រកួតជម្រុះ Playoff ពានរង្វាន់ Asian Cup ឆ្នាំ ២០២៣ នៅខែតុលា។ ការប្រកួតជម្រុះពីរជើងត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅថ្ងៃទី ៧ ខែកញ្ញាឆ្នាំ ២០២១ នៅប្រទេសឥណ្ឌូនេស៊ីសម្រាប់​ជើង​ទី​មួយ ហើយជើងទី២ បានកំណត់សម្រាប់ថ្ងៃទី ១២ ខែតុលាឆ្នាំ ២០២១ នៅតៃវ៉ាន់។ “យើងបានយល់ព្រមជាមួយសហព័ន្ធកីឡាបាល់​ទាត់​ឆាយនីសតៃប៉ិថា ការប្រកួតនៅជើងទី ១ នៅខែកញ្ញាត្រូវពន្យារពេលដល់ខែតុលា។ យើងនឹងស្នើលទ្ធផលនៃការពិភាក្សានេះទៅ AFC” នេះជាការលើកឡើងរបស់លោក Yunus…

T
សង្គម

ច្បាស់​ដូច​ថ្ងៃ! ជ្រើសរើស​ស្រោម​សំបុត្រ​មួយ អាច​ទាយ​ច្បាស់ៗ​ថា​អ្នក​ជា​មនុស្ស​បែប​ណា?

តាម​រយៈ​ស្រោមសំបុត្រ​ទាំង ៦ មាន​ភាព​ខុស​ប្លែក​ពី​គ្នា ចុះ​សម្រាប់​ការ​យល់​ឃើញ​របស់​អ្នក តើ​អ្នក​ពេញចិត្ត​ស្រោមសំបុត្រ​មួយ​ណា​ជាង​គេ? តាម​រយៈ​ចម្លើយ​របស់​អ្នក យើង​អាច​បង្ហាញ​ចំៗ​ថា​អ្នក​ជា​មនុស្ស​បែប​ណា ហើយ​គួរ​ទទួល​បាន​សារ​ណែនាំ​អ្វី​ខ្លះ​សម្រាប់​ជីវិត៖ ​ស្រោម​សំបុត្រ​ទី ១ ​ស្រោម​សំបុត្រ​ដែល​មាន​រូប​ព្រះ​អាទិត្យ បង្ហាញ​ថា​ជីវិត​អ្នក​ហាក់​កំពុង​ជួប​បញ្ហា​នៅ​ពេល​កន្លង​មក តែ​តាម​រយៈ​ការ​ជ្រើសរើស​សារ​នេះ គឺ​ចង់​ប្រាប់​អ្នក​ថា គ្រប់​បញ្ហា​ទាំង​អស់​នោះ នឹង​ត្រូវ​រសាត់​បាត់​បន្តិច​ម្តងៗ​ពី​ជីវិត​របស់​អ្នក​នៅ​ពេល​ខាង​មុខ។ មិន​ថា​តែ​បញ្ហា​ការងារ ការ​រកស៊ី ឬ​បញ្ហា​សុខភាព​ដែល​កំពុង​មាន វា​ក៏​នឹង​ជា​សះស្បើយ បន្ថែម​ភាព​រឹងមាំ​ត្រលប់​មក​ឲ្យ​អ្នក​វិញ ហើយ​លាយឡំ​ដោយ​ភាព​សប្បាយ​រីករាយ និង​ជោគជ័យ​ពិត​ប្រាកដ។ ស្រោម​សំបុត្រ​ទី ២ អ្នក​ជា​មនុស្ស​ដែល​ពូកែ​ខាង​សន្ទនា ខាង​ប្រាស្រ័យ​ទាក់ទង តែ​យ៉ាង​ណា​យើង​បាន​រក​ឃើញ​ថា នៅ​ពេល​នេះ អ្នក​ដូច​ជា​មាន​គេ​និយាយ​ដើម​ពី​ក្រោយ​ខ្នង។ យ៉ាង​ណា​យើង​សូម​ណែនាំ​ទៅ​កាន់​អ្នក បើ​ដឹង​ថា​ជា​នរណា​ហើយ…

Kll
សង្គម

ចង់​ស្គម​ណាស់ តែ​មាត់​មិន​សហការ! នេះ​កំហុស​សាមញ្ញ ៣ ដែល​ខំ​ប៉ុណ្ណា ក៏​គីឡូ​មិន​ស្រក

អ្នក​ខ្លះ​គិត​ថា​ឲ្យ​តែ​ទទួល​ទាន​តិច គឺ​ដឹង​តែ​ស្រក​គីឡូ​ហើយ តាម​ពិត​ទៅ​វា​មិន​ដូច្នោះ​ទាំង​អស់​ទេ ព្រោះ​វា​នៅ​មាន​កត្តា​ជា​ច្រើន​ទៀត ពាក់ព័ន្ធ​នឹង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ក៏​ដូច​ជា​របប​អាហារ​ដែល​អ្នក​ទទួល​ទាន​នោះ​ផង។ ខាង​ក្រោម​យើង​បង្ហាញ​កំហុស​សាមញ្ញ ៣ ដែល​មនុស្ស​ជា​ច្រើន​មើល​រំលង ទើប​នាំ​ឲ្យ​ពួក​គេ​ពិបាក​នឹង​សម្រក​ទម្ងន់៖ ៣) អាហារ​មាន​បន្លែ​ក៏​បណ្តាល​ឲ្យ​ធាត់​ដែរ អ្នក​ខ្លះ​គិត​ថា​ អាហារ​ដែល​មាន​បន្លែ គឺ​ល្អ​ចំពោះ​សុខភាព។ ជា​ការ​ពិត​វា​ល្អ​មែន ព្រោះ​មាន​ជាតិ​សរសៃ ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ តែ​បើ​យើង​ទទួល​ទាន​បន្លែ​ដែល​ស្រុះ គឺ​ល្អ​ជាង​បន្លែ​ដែល​មាន​ជាប់​ជាតិ​ខ្លាញ់ ព្រោះ​វា​នឹង​នៅ​តែ​នាំ​ឲ្យ​ឡើង​គីឡូ និង​ឡើង​កាឡូរី​ដដែល។ អ្នក​ជំនាញ​ផ្នែក​អាហារូបត្ថម្ភ​បាន​ណែនាំ​ថា សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់​គួរ​ទទួល​ទាន​អាហារ​ស្រុះ មិន​គួរ​ទទួល​ទាន​អាហារ​ដែល​យក​បន្លែ​ទៅ​ចៀន ដោយ​មាន​ប្រេង​ជាប់​ជាមួយ​នោះ​ទេ។ ២) ទទួល​ទាន​ផ្លែ​ឈើ​ច្រើន​ពេក ជា​ពិសេស​របស់​ផ្អែម សម្រាប់​មួយ​ចំនួន​គិត​ថា​ ការ​ទទួល​ទាន​ផ្លែ​ឈើ​គឺ​ល្អ​ចំពោះ​សុខភាព ហើយ​ខំ​សម្រុក​ទទួល​ទាន​ច្រើន។…

Dfdfdf
សង្គម

ពិបាក​លេប​បន្តិច តែ​បើ​ទម្លាប់​ទទួល​ទាន​ទឹក​ខ្ញី​រៀងរាល់​ព្រឹក​បាន ​នឹង​ផ្តល់​ប្រយោជន៍​ធំ ៥ នេះ

ធ្លាប់​សាក​យក​ខ្ញី​មក​ក្រឡុក ទទួល​ទាន​ដែរ​ទេ? តាម​ពិត​ទៅ​វា​អាច​ផ្តល់​ប្រយោជន៍​ច្រើន​ណាស់ ដ្បិត​បើ​រសជាតិ​អាច​ជា​ពិបាក​លេប​បន្តិច​ក៏​ដោយ។ ខាង​ក្រោម​យើង​បង្ហាញ​អត្ថប្រយោជន៍​ធំ ៥ ពី​ការ​ទទួល​ទាន​ទឹក​ខ្ញី​ក្រឡុក​នៅ​ពេល​ព្រឹក៖ ៥) ជួយ​ជំងឺ​រលាក​ថ្លើម លក្ខណៈ​សម្បត្តិ​ដ៏​ធំ​មួយ​របស់​ខ្ញី គឺ​ការ​ជះ​ឥទ្ធិពល​វិជ្ជមាន​សម្រាប់​ជំងឺ​រលាក​ថ្លើម។ វា​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ហើយ​បើ​អ្នក​មាន​បញ្ហា​ថ្លើម​ដំណាក់​កាល​ស្រាល ដាក់​ទឹក​ខ្ញី​ជា​ប្រចាំ​ទៅ នឹង​អាច​កាត់​បន្ថយ​បញ្ហា​រលាក​នេះ​បាន។ ៤) លើស​ឈាម នៅ​ពេល​សម្ពាធ​ឈាម​ហូរ​ចូល​ជញ្ជាំង​សរសៃឈាម​ខ្ពស់​ពេក វា​នឹង​នាំ​ឲ្យ​ឡើង​សម្ពាធ​ឈាម​ខ្ពស់។ យ៉ាង​ណា​សារធាតុ​ប៉ូតាស្យូម​ដែល​មាន​នៅ​ក្នុង​ល្បាយ​ខ្ញី គឺ​វា​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​យ៉ាង​មាន​ប្រសិទ្ធភាព​តាម​រូបមន្ត​ធម្មជាតិ។ ៣) ជួយ​សម្រក​ទម្ងន់ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​និង​វីតាមីន Kពេល​លាយ​បញ្ចូល​គ្នា​វា​ជួយ​បង្កើន​ដល់​សមត្ថភាព​នៃ​ការ​រំលាយ​អាហារ។ គួប​ផ្សំ​នឹង​ភេសជ្ជៈ​នេះ មាន​កាឡូរី​ទាប​ផង ដូច្នេះ​វា​នឹង​ជួយ​ឲ្យ​អ្នក​ស្រក​ទម្ងន់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ២) ជួយ​បញ្ចុះ​កម្តៅ​រាងកាយ ជា​ពិសេស​នៅ​រដូវ​ក្តៅ ការ​ទទួល​ទាន​ទឹក​ខ្ញី​គឺ​ល្អ​បំផុត…

Vbfg
សង្គម

ធានា​ស្បែក​នឹង​ក្មេង​ជាង​វ័យ ១០ ឆ្នាំ បើ​អ្នក​បន្ត​អនុវត្ត​ទម្លាប់​ទាំង ៦ នេះ​ជា​ប្រចាំ

ទម្លាប់​អាថ៌កំបាំង​ទាំង ៦ ដូច​បង្ហាញ​ខាង​ក្រោម បើ​អ្នក​អាច​បន្ត​ធ្វើ​ជា​ប្រចាំ នោះ​នឹង​អាច​ធានា​បាន​ថា ស្បែក​អ្នក​នឹង​ក្មេង​ជាង​វ័យ ហើយ​គ្មាន​ទេ​ពាក្យ​ថា “ចាស់​ម្ល៉េះ​ឥឡូវ” ពោល​មាន​តែ​ជំនួស​មក​វិញ​នូវ​ពាក្យ “ឥឡូវ​ក្មេង​ម្ល៉េះ​បង”។ ៦) កម្ចាត់​កោសិកា​ដែល​ខូច មាន​កោសិកា​ខូច ឬ​កោសិកា​ងាប់​ជា​ច្រើន​នៅ​លើ​ស្បែក ដែល​អាច​បណ្តាល​ឲ្យ​អ្នក​កើត​មុន​សារ​ជា​ថ្មី។ ចូរ​អ្នក​កម្ចាត់​វា​ចោល​យ៉ាង​ហោច​ណាស់​ ១ ដង​ក្នុង​មួយ​សប្តាហ៍ តាម​រយៈ​ការ​លាយ​នៅ​ទឹក​ក្រូចឆ្មារ លាយ​ជាមួយ​ប្រេងដូង និង​អំបិល ហើយ​ម៉ាស្សា​វា​ថ្នមៗ​លើ​ផ្ទៃ​មុខ​រយៈ​ពេល ១៥ នាទី រួច​សឹម​លាង​ជាមួយ​ទឹកក្ដៅឧណ្ហ៍ៗ។ ៥) កុំ​ទុក​ឲ្យ​ស្បែក​ស្ងួត​លើស​ពី ១ នាទី ក្រោយ​ពេល​លាង​មុខ​ហើយ ចូរ​អ្នក​កុំ​ទុក​ឲ្យ​ស្បែក​របស់​អ្នក​ស្ងួត​ឲ្យ​សោះ ដោយ​មិន​ត្រូវ​លើស​ពី…

Dc79205f Bc64 49ee 8c7c D129ff5545b8
កីទ្បា

លោក Ole មើលឃើញ​ Martial ជាកីឡាករ​ល្អម្នាក់​ហើយ​សប្បាយចិត្តក្នុងការ​មានគាត់​ក្នុងក្រុម

លោក Ole Gunnar Solskjaer បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត Leeds ថា៖“ ខ្ញុំនឹងមិនមានការភ្ញាក់ផ្អើលទេ ប្រសិនបើក្រុមផ្សេងទៀតដាក់គោលដៅលើ Anthony [Martial] ពីព្រោះគាត់ជាកីឡាករល្អម្នាក់” ។ “[គាត់] ត្រលប់មកវិញយក​ទាំងភាពខ្លាំង ហើយស្រេកឃ្លានដើម្បីបង្ហាញពីគុណភាពរបស់គាត់។ អ្នកអាចឃើញគាត់​សង្គៀតធ្មេញ(គ្រឺត)ជាថ្មីម្តងទៀត។ គាត់បានប្រឈមមុខនឹងបញ្ហាជាច្រើនហើយយើងសប្បាយចិត្តដែលយើងមានគាត់” ។ ខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហម Manchester United ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញនៅរដូវក្តៅនេះ ប៉ុន្តែវាហាក់ដូចជាអាច​ទៅ​រួច​ដែលគាត់នឹងបន្តនៅ Old Trafford ហើយតស៊ូប្រជែង​តំណែងជម្រើសដំបូង។ ទាំង Mason Greenwood និង Edinson…

02
ប្លែកៗ

រូបដែលអ្នកមើលឃើញមុនគេ នឹងអាចបង្ហាញថា អ្នកជាមនុស្សស្មោះត្រង់កម្រិតណា?

មនុស្សគ្រប់រូបសុទ្ធតែមានការប្រាស្រ័យទាក់ទងនៅក្នុងសង្គម ជារៀងរាល់ថ្ងៃ ការរាប់អានជាមួយមិត្តភក្តិគឺជារឿងធម្មតា តើអ្នកមានភាពស្មោះចំពោះមិត្តរបស់អ្នកទេ? តើគេនឹងទុកចិត្តអ្នកទេ? តោះ! មកធ្វើតេស្តតូចមួយខាងក្រោមជាមួយគ្នា ហើយខ្ចីនូវការយល់ឃើញដំបូងរបស់អ្នក មកធ្វើការជ្រើសរើស ដើម្បីដឹងថា អ្នកមានចិត្តស្មោះប៉ុនណាចំពោះមិត្តភក្តិ។ សំណូរ ៖ ប្រើការសង្កេតរបស់អ្នកទៅលើរូបភាពខាងលើ តើអ្នកមើលឃើញវត្ថុមួយណាដែលរសាត់អណ្តែតជាងគេ? A. ប៉ោង!ប៉ោង! B. បាល់ C. កង់ឡាន D. ខ្លែង A. ចំនួនស្មោះត្រង់ ៖ ★★★★★ អ្នកគឺជាមនុស្សដែលស្មោះត្រង់ម្នាក់ នៅចំពោះមុខមិត្តភក្តិ អ្នកតែងតែយកចរិតធម្មជាតិរបស់អ្នកមកបង្ហាញដល់ពួកគេ អ្នកមានភាពជឿជាក់ខ្លាំងចំពោះមិត្តភក្តិ មិត្តភក្តិសំណូមពរអ្វី…

02
សង្គម

ទង្វើស្ដែងៗ បង្ហាញថា អ្នកគ្មានតម្លៃ គ្មានភាពសំខាន់សម្រាប់គេសូម្បីតែបន្តិច

នៅក្នុងសម័យកាលរីកសុះសាយរបស់ទូរស័ព្ទ ហ្វេសប៊ុគបានក្លាយទៅជាឧបករណ៍ទំនាក់ទំនង ដ៏ទូលាយ ហើយហ្វេសប៊ុកត្រូវបានក្លាយទៅជារបស់មួយដែលមនុស្សគ្រប់រូបត្រូវការ។ ហ្វេសប៊ុគ មិនត្រឹមតែអាចភ្ជាប់ទំនាក់ទំនងមនោសញ្ចេតនាទេ ក៏អាចបញ្ជាក់ពីចិត្តរបស់មនុស្សផងដែរ រឹតតែអាចមើលច្បាស់អំពីគំនិតរបស់គេមកលើអ្នកទៀតផង។ បើសិននៅក្នុងហ្វេសប៊ុគអ្នក មានមនុស្សឆាតមកអ្នកបែបនេះ បញ្ជាក់ថានិយាយចំពោះរូបគេ នៅក្នុងចិត្តរបស់គេ អ្នកមានក៏បានអត់ក៏បាន គឺមិនសំខាន់អ្វីសោះឡើយ ទាន់ភ្លាមៗ អ្នកឆាប់ៗដកខ្លួនចេញ ហើយពុះខ្សែរព្រំដែនឱ្យដាច់ជាមួយនឹងគេតែម្តងទៅ មិនចាំបាច់បន្តទំនាក់ទំនងអ្វីទៀតឡើយ។ ១.ទុកអ្នកចោលមិនរវល់ ពេលដែលគេទទួលបានសាររបស់អ្នក គេមិនបានឆ្លើយតបមកភ្លាមៗទេ ឃើញសាររបស់អ្នកហើយ បែរជាធ្វើដូចជាគ្មានរឿងអ្វីកើតឡើយ ចេះតែឱ្យអ្នកផ្ញើសាររកគេមុន ចំណែកឯរូបគេវិញធ្វើជាធម្មតាមិនខ្វល់ខ្វាយអ្វីសោះ។ នៅក្នុងភ្នែកគេគ្មានរូបអ្នកឡើយ គេចេះតែទុកអ្នកចោលមិនខ្វល់ខ្វាយ មានក៏បានអត់ក៏បាន មនុស្សបែបនេះ មិនបានទុកអ្នកជាមនុស្សសំខាន់អ្វីឡើយ អ្នកចាំបាច់អ្វីទៅបន្តទំនាក់ទំនងមួយនេះទៀតនោះ។ ២.…

02
សង្គម

ទង្វើទាំង៣ ស្ដែងចេញយ៉ាងច្បាស់​ ថាម្នាក់នោះ ពិតជាស្រឡាញ់អ្នកខ្លាំង

មួយជីវិតរបស់ពួកយើង ខិតខំស្វែងរកមនុស្សដែលមានចិត្តស្មោះ និងអាចរក្សាគ្នាដល់ចាស់កោងខ្នង។ ប៉ុន្តែ ជាក់ស្តែងពិភពលោកមួយនេះ ចិត្តពិត និងចិត្តក្លែងក្លាយពិបាកនឹងបែងចែកណាស់ ដូច្នេះ ពួកយើងកាន់តែត្រូវការបើកភ្នែកឱ្យធំៗ មើលឱ្យបានច្បាស់ ថាមនុស្សណាមួយមានគំនិតក្លែងក្លាយ បោកប្រាស់ចំពោះអ្នក មនុស្សណាខ្លះដែលមានចិត្តពិតចំពោះអ្នក មនុស្សដែលមានចិត្តពិតចំពោះអ្នក ទើបមានទង្វើទាំង៣ដូចខាងក្រោមនេះ។ ១. និយាយរឿងអតីតកាលពីមុនប្រាប់អ្នកដោយត្រង់ មនុស្សម្នាក់បើមានចិត្តស្មោះចំពោះអ្នក នោះនឹងប្រាប់អ្នកពីរឿងអតីតកាលរបស់គេដោយស្មោះត្រង់ ទោះជាពេលវេលាដែលគេឆ្លងកាត់ពីមុនពោរពេញដោយទុក្ខសោក ឬក៏ដំណើរផ្លូវរបស់គេផូផង់ក៏ដោយ គេក៏មិនលាក់បាំងចំពោះអ្នកបន្តិចសោះឡើយ ដ្បិតតែអ្នកមិនបានមានវត្តមាននៅក្នុងអតីតកាលរបស់គេមែន តែគេសុខចិត្តបើកកកាយបេះដូងចំពោះអ្នក ចែករំលែកជាមួយអ្នករឿងគ្រប់យ៉ាងរបស់ខ្លួនគេប្រាប់ដល់អ្នក។ ២. ផ្តល់សន្តិភាពផ្លូវចិត្តដល់អ្នកគ្រប់គ្រាន់ ពាក្យដែលល្អបំផុត ពីដើមមកមិនមែននិយាយស្បថស្បែរពេញៗមាត់នោះទេ តែនៅក្នុងការរស់នៅជាក់ស្តែង គេផ្តល់សន្តិភាពផ្លូវចិត្តដល់អ្នកគ្រប់គ្រាន់ គេខលមកអ្នក…

KNONGSROK
ទស្សនៈ

!រឿងខ្លី “ភ្នុំបិណ្ឌឆ្នាំនេះ”

ឆ្នាំនេះករុណាមានអាយុ២១ឆ្នាំ។ ករុណាជាកូនច្បងនៅក្នុងគ្រួសារហើយក៏មានរយៈពេល១ឆ្នាំផងដែរ ដែលករុណាបានមកធ្វើការងារនៅទីក្រុងភ្នំពេញ។ ករុណាជាមនុស្សឧស្សាហ៍ព្យាយាមម្នាក់ ក្នុងចំណោមក្មេងៗជាច្រើនដែលធ្វើការងារជាមួយគ្នា។ ករុណាជាសន្ដិសុខស្ថាប័នឯកជនមួយកន្លែង។ ថ្ងៃមួយ ខណៈក្នុងកំលុងពេលបិណ្ឌទី៦ នៃការកាន់បិណ្ឌភ្ជុំរបស់ខ្មែរ អ្នកគ្រប់គ្រងរបស់ករុណាបានមកប្រាប់ថា ឆ្នាំនេះករុណាមិនបាច់ទៅលេងផ្ទះទេ ព្រោះគ្មានអ្នកនៅកន្លែង។ ករុណាដែលបំណងប្រាថ្នាចង់ទៅលេងស្រុក ដែលគូដណ្តឹងកំពុងរង់ចាំនៅថ្ងៃភ្ជុំធំនោះ ហាក់ស្រងល់ចិត្តដោយភ្ញាក់ផ្អើល។ ករុណា នៅទ្រឹងបន្តិច ហើយសួរទៅប្រធានរបស់គេវិញថា ហេតុអ្វីត្រូវឃាត់ឱ្យគេនៅ ព្រោះថ្ងៃភ្ជុំធំមិនមែនជាវេនរបស់គេត្រូវប្រចាំការទេ។ ប្រធានរបស់ករុណា ពន្យល់ថា រឿងនេះគេយល់គេដឹង ប៉ុន្តែដោយសារម្ចាស់វេន ដែលត្រូវប្រចាំការថ្ងៃភ្ជុំធំនោះមានធុរៈចាំបាច់តាំងពីថ្ងៃ១៣រោចទៅ ម្ល៉ោះហើយករុណាត្រូវជំនួសគេ ចាប់ពីថ្ងៃ១៣រោចទៅ។ ករុណា បានប្រកែកចំពោះកិច្ចការនេះដោយលើកឡើងថា អ្នកផ្សេងគេចេះមានធុរៈ ចុះខ្លួនមិនអាចមានធុរៈចាំបាច់ទេឬ? ប្រធានរបស់ករុណាតបវិញថា…