ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Fgdfh
កីទ្បា

Real ព្រម​បញ្ចុះ​តម្លៃ Odegaard ហើយ​ តែ Arsenal ថា​សុំ​ចុះ​ប៉ុណ្ណេះ​ទៀត​មក បាន​យក​កើត

បើ​តាម​របាយការណ៍​ពី​សារព័ត៌មាន ABC បាន​ឲ្យ​ដឹង​ថា ក្លឹប​យក្ស​អេស្ប៉ាញ Real Madrid ព្រម​បញ្ចុះ​តម្លៃ Martin Odegaard មក​សល់​ត្រឹម ៣៤ លាន​ផោន​ហើយ ខណៈ​ដែល​តម្លៃ​ចាស់​កាល​ពី​កំឡុង​ខែ​កក្កដា​ចូល​ក្បែរ ៥០ លាន​ផោន​ឯ​ណោះ។ ជា​ការ​ពិត​ក្លឹប​ដែល​​ត្រូវ​ការ Odegaard បំផុត​ពេល​នេះ ហើយ​ក៏​ជា​ក្លឹប​ដែល​សាមី​ខ្លួន​ចង់​ផ្ទេរ​ទៅ​ស្រាប់​នោះ គឺ Arsenal ដែល​ពួក​គេ​បាន​ខ្ចី​ជើង​កីឡាករ​ន័រវេស​នៅ​រដូវ​កាល​ឆ្នាំ​ទៅ។ ចន្លោះ​ខ្សែ​បម្រើ​ដែល​កាំភ្លើង​ធំ​ខ្វះខាត ពិត​ជា​ត្រូវ​ការ Odegaard មក​បំពេញ​ចាំបាច់ តែ​ពេល​នេះ​ការ​ចរចា​មិន​ទាន់​សម្រេច​ទៅ​បាន​នៅ​ឡើយ។ ប្រភព​បាន​សង្កត់​ធ្ងន់​ថា Real Madrid ព្រម​ចុះ​អស់​ប៉ុណ្ណឹង​ហើយ ពោល​គឺ…

Fggffg
កីទ្បា

(វីដេអូ) អ្នក​គាំទ្រ City នាំ​គ្នា​ស្រែក​ដៀល​កីឡាករ Man Utd ២ រូប ថា​ធ្វើ​ឲ្យ​អង់គ្លេស​អាប់​មុខ

នៅ​ការ​ប្រកួត​ក្នុង​កីឡដ្ឋាន​របស់​ក្លឹប Tottenham កាល​ពី​យប់​មិញ គេ​បាន​ប្រទះ​ឃើញ​ក្រុម​អ្នក​គាំទ្រ Man City មួយ​ចំនួន បាន​ស្រែក​ដៀល​ឈ្មោះ​កីឡាករ Man Utd ២ រូប ដែល​ជា​ដើម​ហេតុ​ធ្វើ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​អាប់​មុខ​នៅ​ព្រឹត្តិការណ៍ Euro 2020។ នោះ​គឺ​ពួក​គេ​ស្រែក​ឈ្មោះ​ខ្សែ​ប្រយុទ្ធ Jadon Sancho និង Marcus Rashford។ ជា​ការ​ពិត​តារា​ឆ្នើម​ក្លឹប Man Utd ទាំង​ពីរ បាន​ខកខាន​ការ​បញ្ចប់​បាល់​ប៉េណាល់ទី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Euro 2020 ជួយ​ឲ្យ​អ៊ីតាលី​លើក​ពាន​កាល​ពី​ពេល​កន្លង​ទៅ។ គេ​បាន​ឃើញ​មនុស្ស​រាប់រយ​នាក់​ប្រមូល​ផ្តុំ​គ្នា ស្រែក​ឈ្មោះ Sancho…

Fgfg
កីទ្បា

កីឡាករ​អាស៊ី​ពិត​ជា​មិន​ណយ! មើល​ស្ថិតិ​នេះ ល្មម​គ្រូ​ធំ Pep ខ្លាចរអា Son Heung-min ដែរ​ហ្នឹង

Man City បាន​បើក​ឆាក​របូត ៣ ពិន្ទុ ឲ្យ​ទៅ​ក្លឹប Tottenham Hotspur នៅ​ឯ​កីឡដ្ឋាន​ក្នុង​ទីក្រុង​ឡុង​កាល​ពី​យប់​មិញ ហើយ​គ្រាប់​បាល់​ជ័យជម្នះ​របស់​ម្ចាស់​ដី​ធ្វើ​បាន​ដោយ​កីឡាករ​អាស៊ី Son Heung-min។ នេះ​គឺ​ជា​គ្រាប់​បាល់​ទី ៧ ហើយ​របស់ Son ដែល​អាច​សម្រេច​ទល់​ក្លឹប​ Man City ដែល​ដឹកនាំ​ដោយ​លោក Pep Guardiola។ ស្ថិតិ​ជា​រួម Son នៅ​ចាញ់​តែ​កីឡាករ​មួយ​រូប​គត់ នាម​អ្នក​ដែល​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​ទល់​ក្រុម City ដឹក​នាំ​ដោយ​គ្រូ​អេស្ប៉ាញ។ ខាង​ក្រោម​យើង​បង្ហាញ​ឈ្មោះ​កីឡាករ ៦ រូប​ដែល​បាន​ស៊ុត​បញ្ចូល​ទី​ទល់​ក្រុម​ដឹកនាំ​ដោយ​លោក Pep…

Thumnail Logo
សម្រង់

ហ្អាស៎…? ចុងក្រោយតួស្រីជាឆ្មា ហើយស្រាប់តែមានសំឡេង លោក ដួង វិរៈសិទ្ធទៀត(មានវីឌីអូ)

ក្តៅៗកាលពីរាត្រីថ្ងៃសៅរ៍ទៅ១៤ខែសីហា ឆ្នាំ២០២១ ផលិតកម្មរាម បានបង្ហោះMusic Video មួយបទ របស់កំពូលតារាចម្រៀង មាស សុខសោភា ដែលមានចំណងជើងថា ចាញ់ត្រង់ស្រលាញ់។ ចម្រៀងមួយបទដែលបង្កប់ទៅដោយអត្ថន័យឈឺចាប់ខ្លាំង រកពាក្យអ្វីដែលថ្លែងមិនត្រូវ ជាមួយនឹងអារម្មណ៍សោកសៅក្រៀមក្រំ យំម្នាក់ឯង ខូចចិត្តម្នាក់ឯង ខឹងគេម្នាក់ឯង ចុងក្រោយទោះគេក្បត់នៅនឹងមុខបែបណា ក៏នៅតែដកចិត្តស្រលាញ់ពីគេមិនបាន។ រឿងរ៉ាវស្នេហាស៊ីជម្រៅ ទោះគេក្បត់នៅតែមិនអាចឈប់ស្រលាញ់គេ កំពុងស្រូបទាញទាក់យកបេះដូងរបស់អ្នកគាំទ្រ មិត្តៗអ្នកស្តាប់ទូរទាំងប្រទេស ត្បិតអីអារម្មណ៍បទចម្រៀងមួយនេះពិតជា ត្រូវសាច់រឿងស្នេហាយុវវ័យនាពេលបច្ចុប្បន្នខ្លាំងមែនទែន។ ស្របពេលដែលកំពុងទស្សនានិងស្តាប់បទ ចាញ់ត្រង់ស្រលាញ់ ប្រិយមិត្តប្រាកដជាឆ្ងល់ថា ហេតុអ្វីតួស្រីអាចទ្រាំការឈឺចាប់គ្រប់បែបយ៉ាងបែបនេះ ទោះបីឃើញមនុស្សដែលខ្លួនស្រលាញ់ដេកជាមួយស្រីផ្សេងនៅនឹងមុខ ក៏នៅតែមិនឈប់ស្រលាញ់មិនអាចដកចិត្ត ខឹងក្រោធជំនួសតួស្រី…

Hghhhg
តេស្តIQ

១៥ ​ថ្ងៃ​ចុង​ក្រោយ​ខែ​សីហា៖ ឆ្នាំ​ផ្សេង​មិន​ដឹង​ទេ តែ​ឆ្នាំ ៤ នេះ​ នឹង​ឡើង​យីអ៊ុន​ដូច​គេ​ប្រោស

នៅ​រយៈ​ពេល ១៥ ​ថ្ងៃ​ចុង​ក្រោយ​នៃ​ខែ​សីហា សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង ៤ ដូច​បង្ហាញ​ខាង​ក្រោម នឹង​មាន​រាសី​ឡើង​ខ្ពស់​ត្រដែត ដូច​ព្រះ​បាន​ប្រោស​ឲ្យ​ជួប​តែ​លាភ​សំណាង៖ អ្នក​កើត​ឆ្នាំ​មមែ (ពពែ) បញ្ហា​ទាំង​ឡាយ សម្រាប់​អ្នក​កើត​ឆ្នាំ​មមែ នឹង​មិន​ខ្លាច​តតាំង​ឡើយ​ ដោយ​ពួក​គេ​ជា​មនុស្ស​ដែល​មាន​ការ​គិត​សុទិដ្ឋិនិយម និង​មិន​គេចវេះ​ពី​ការ​ពិត។ ពួក​គេ​តែងតែ​ព្យាយាម​ស្វែងរក​ផ្លូវ​ដែល​ល្អ​បំផុត​សម្រាប់​ខ្លួន​ឯង។ តាម​ហោរាសាស្ត្រ​នៅ​រយៈ​ពេល​ ១៥ ​ថ្ងៃ​ចុង​ក្រោយ​នៃ​ខែ​សីហា ពពែ​នឹង​ធំ​ក្លិន​លាភ ធំ​ក្លិន​ជ័យ បង្កើន​ទ្រព្យ​គួរ​ឲ្យ​កត់​សម្គាល់ ហើយ​សម្ពាធ​ការងារ​និង​ការ​រកស៊ី​ក៏​ត្រូវ​បាន​កាត់​បន្ថយ​បើ​ធៀប​នឹង​ពេល​មុន។ ​អ្នក​កើត​ឆ្នាំ​វក (ស្វា) ជា​មនុស្ស​រហ័សរហួន ​មាន​អាកប្បកិរិយា​ល្អ ហើយ​តែងតែ​មាន​ដំណោះស្រាយ​នៅ​គ្រប់​បញ្ហា​ដែល​ជួប​ប្រទះ មិន​ថា​រឿង​តូច​ក្តី រឿង​ធំ​ក្តី។ តាម​ហោរាសាស្រ្ត​នៅ​រយៈ​ពេល ១៥…

Lk
សង្គម

មនុស្សស្រីវ័យរាងជ្រេបន្តិច លែងត្រូវការហើយលុយ តែចង់បានបុរសមានចំណុច ៤ នេះ

មនុស្សស្រីដែលពូកែខាងបង្កើតទ្រព្យ ឬមានទ្រព្យសម្បត្តិល្មមនឹងរស់នៅបានស្រួលហើយនោះ គឺពួកនាងច្រើនផ្តោតទៅលើសុភមង្គលផ្លូវចិត្តជារឿងបន្ទាប់ ហើយបើអ្នកមានដៃគូគឺតែងតែចង់បាន ៤ ចំណុចនេះពីបុរសដែលខ្លួនស្រលាញ់ ឬជាស្វាមី៖ ៤) ភាពស្មោះត្រង់ ពួកនាងចង់បានបុរសដែលស្មោះត្រង់នឹងនាង មិនមានលួចលាក់ជាមួយនរណា ហើយស្រលាញ់តែនាងម្នាក់គត់។ លើសពីលុយដែលរកបាន ភាពស្មោះត្រង់រវាងដៃគូដល់ចាស់កោងខ្នង វាជារបស់ដែលមានតម្លៃ គ្មានលក់លើទីផ្សារនោះទេ។ ៣) មិនប្រៀបធៀបនាងទៅស្រីក្មេង ស្រ្តីដែលមានអាយុរាងចំណាស់ ៣០ ក្រាស់ឬហៀរចូល ៤០ សម្រស់របស់នាងក៏រាងបាក់បន្តិច ហើយមិនសូវជានៅភ្លឺដូចស្រ្តីវ័យក្មេងស្រករ ២០ នោះទេ។ នាងនឹងមិនពេញចិត្តទេ បើអ្នកជាបុរសដែលនាងស្រលាញ់ លើកយកនាងទៅប្រៀបធៀបនឹងស្រីក្មេងៗឯទៀត។ នាងត្រូវការបុរសដែលស្រលាញ់នាងជានាង ហើយស្រលាញ់ភាពចាស់ទុំ គំនិតរបស់នាងជាងការមើលលើសម្បកក្រៅ។…

Fddffd
សង្គម

ទុរេន​ផ្ដល់​ប្រយោជន៍​ច្រើន តែ​កុំ​លូក​ជាមួយ​អាហារ ៤ នេះ​ឲ្យ​សោះ ប្រយ័ត្ន​ប្រតិកម្ម​គ្នា​ដល់​ពុល

ធូរេន​ប្រមូល​ផ្តុំ​ទៅ​ដោយ​ជាតិ​វីតាមីន C, B, ជាតិ​ដែក/ទង់ដែង, ប៉ូតាស្យូម ក៏​ដូច​ជា​អាស៊ីដ Folate ដែល​ល្អ​សម្រាប់​បង្ការ​ជំងឺ​បេះដូង​ជា​ដើម។ យ៉ាង​ណា​អ្នក​ជំនាញ​បាន​ណែនាំ ថា​អ្នក​មិន​ត្រូវ​ទទួល​ទាន​ធូរេន​ជាមួយ​អាហារ​ទាំង ៤ ខាង​ក្រោម​នេះ​ទេ ព្រោះ​វា​អាច​ប្រតិកម្ម​គ្នា និង​បង្ក​ទៅ​ជា​បញ្ហា​ពុល​បាន៖ ​៤) ហាម​ជាមួយ​អាហារ​សមុទ្រ ធូរេន​វា​ជា​របស់​ក្តៅ​ រី​ឯ​អាហារ​សមុទ្រ​ក៏​ជា​របស់​ក្តៅ នៅ​ពេល​ទទួល​ទាន​វា​ចូល​គ្នា វា​នឹង​ធ្វើ​ឲ្យ​ក្រហាយ​ក្រពះ បណ្តាល​ឲ្យ​យើង​អាច​ទៅ​ជា​មាន​ជំងឺ​រាករូស ប៉ះពាល់​ធ្ងន់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ។ ៣) កុំ​បរិភោគ​ជាមួយ​របស់​ហឹរ អ្នក​មិន​គួរ​ទទួល​ទាន​ធូរេន​ជាមួយ​អាហារ​ដែល​មាន​ម្ទេស ដែល​បន្ថែម​ភាព​ក្តៅ​ចូល​គ្នា​ក្នុង​ពេល​តែ​មួយ​នោះ​ទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ឡើង​មុន​លើ​មុខ និង​បញ្ហា​ទល់​លាមក​ជា​ដើម។ បន្ថែម​ពី​នេះ អ្នក​ត្រូវ​ដឹង​ថា​ធូរេន​មួយ​ផ្លែៗ​មាន​ខ្លាញ់​ឆ្អែត​ច្រើន​ណាស់ ហើយ​បើ​អ្នក​ទទួល​ទាន​អាហារ​ផ្សេង​ទៀត​ដែល​មាន​ជាតិ​ហឹរ ដូច​ជា​មាន​សាច់​ជ្រូក…

Untitled 1ddffd
សង្គម

កុំ​ខ្ជះខ្ជាយ​អី! ទឹកដោះគោ​ហួស​ដឺឡេ បោះចោល​នាំ​ខាត យក​មក​ច្នៃ​ប្រើ​ជា​ប្រយោជន៍​ធំ ៥ នេះ

ទឹកដោះគោ​ស្រស់ ជា​ធម្មតា​មាន​កាលបរិច្ឆេទ​ផុត​កំណត់​របស់​វា ចន្លោះ​តែ​មួយ​សប្តាហ៍ ទៅ​ពីរ​សប្ដាហ៍​អី​ប៉ុណ្ណោះ​ វា​ស៊ីសង​លើ​ចំណុះ​ផ្ទុក​និង​ម៉ាក​ផលិតផល​នីមួយៗ​ដែរ។ សង្កេត​ឃើញ​បងប្អូន​យើង​ជា​ច្រើន ឲ្យ​តែ​ឃើញ​ហួស​ដឺឡេ​គឺ​បោះ​ចោល​ហើយ ដែល​វា​ជា​រឿង​ត្រឹមត្រូវ​មិន​ខុស​នោះ​ទេ តែ​គ្រាន់​ថា​ជា​ការ​ខ្ជះខ្ជាយ ព្រោះ​វា​នៅ​មាន​ប្រយោជន៍​ដែល​យើង​អាច​ច្នៃ​មក​ធ្វើ​ជា​រឿង​ផ្សេង ហើយ​មិន​ពាក់ព័ន្ធ​នឹង​សុខភាព​រាងកាយ​របស់​យើង​ឡើយ៖ ៥) ប្រើ​មក​លាង​មុខ យើង​ទទួល​ទាន​គឺ​ខុស តែ​បើ​យក​មក​លាប​លើ​ស្បែក គឺ​ជា​រឿង​ល្អ​ទៅ​វិញ។ ដោយសារ​តែ​សារធាតុ​ចិញ្ចឹម​ក្នុង​ទឹកដោះគោ​នោះ នៅ​មិន​ទាន់​ខូច​គុណភាព​នៅ​ឡើយ ពោល​យើង​អាច​ច្នៃ​មក​លាយ​ជាមួយ​ទឹក​ដើម្បី​លាង​មុខ ឬ​ប្រើ​គួប​ជាមួយ​ម៉ាស​បិទ​មុខ ដែល​វា​អាច​ជម្រុះ​កោសិកា​ងាប់​ ធ្វើ​ឲ្យ​ស្បែក​តឹងណែន​បាន​យ៉ាង​ល្អ។ ៤) ដាក់​ឲ្យ​សត្វ​ចិញ្ចឹម សត្វ​ចិញ្ចឹម​ដូច​ជា​ឆ្កែ​ ឆ្មា​វា​ទទួល​ទាន​បាន​មិន​ប៉ះពាល់​អី​នោះ​ទេ ហើយ​ជាតិ​កាល់ស្យូម​និង​ប្រូតេអ៊ីន​មួយ​ចំនួន គឺ​នៅ​តែ​ល្អ​សម្រាប់​ពួក​វា។ ប៉ុន្តែ​នេះ​យើង​លើក​ឡើង​សម្រាប់​តែ​ប្រភេទ​ទឹក​ដោះ​គោ ដែល​ទើប​តែ​ហួស​ថ្មីថ្មោង ២-៣ ថ្ងៃ​នៃ​កាលបរិច្ឆេទ​ប៉ុណ្ណោះ…

Gffg
តេស្តIQ

ត្រៀម​ហោប៉ៅ​ដាក់​លុយ​ទៅ អ្នក​កើត​ឆ្នាំ​ទាំង ៣ នឹង​មាន​រាសី​ឡើង​ខ្ពស់​នៅ​ខែ​កញ្ញា

តើ​អ្នក​ស្ថិត​ក្នុង​ចំណោម​ឆ្នាំ​ទាំង ៣ ដូច​បង្ហាញ​ខាង​ក្រោម​ដែរ​ឬ​ទេ? បើ​មាន​មួយ នោះ​ចូលរួម​អបអរ ព្រោះ​នៅ​ខែ​ក្រោយ ដែល​ជា​ខែ​កញ្ញា ឆ្នាំ​របស់​អ្នក​នឹង​មាន​ជោគជតា​រាសី​ឡើង​ខ្ពស់​ត្រដែត៖ អ្នក​កើត​ឆ្នាំ​ថោះ (ទន្សាយ) អ្នក​ជា​មនុស្ស​មាន​ភាព​ឈ្លាសវៃ រហ័សរហួន ហើយ​ងាយ​ស្រួល​ក្នុង​ការ​បង្កើត​ជោគជ័យ​នៅ​មុខ​ជំនួញ​និង​អាជីព​ផ្ទាល់​ខ្លួន។ យ៉ាង​ណា​តាម​ហោរាសាស្ត្រ​សម្រាប់​ខែ​កញ្ញា ឆ្នាំ ២០២១ ខាង​មុខ អ្នក​កើត​ឆ្នាំ​ថោះ នឹង​ដូច​មាន​គេ​ដឹក​មុខ ជួយ​បង្វែរ​ទិស​ដៅ​ទៅ​រក​ភាព​ជោគជ័យ​យ៉ាង​ពិត​ប្រាកដ​មួយ នាំ​ឲ្យ​រីក​ចម្រើន​ខ្លាំង​លើស​ពី​ការ​រំពឹង​ទុក។ ដំបូន្មាន​ពី​ហោរាសាស្រ្ត​សម្រាប់​អ្នក​កើត​ឆ្នាំ​ថោះ ត្រូវ​តែ​មាន​ភាព​ក្លាហាន និង​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន ទើប​អាច​សម្រេច​ការងារ​ធំ​នៅ​ពេល​ខាង​មុខ​នេះ​បាន។ អ្នក​កើត​ឆ្នាំ​ជូត (កណ្តុរ) យោង​តាម​ហោរាសាស្ត្រ​អ្នក​កើត​ឆ្នាំ​កណ្ដុរ គឺ​ជា​បុគ្គល​ដែល​មាន​កិត្តិនាម​ក្នុង​សង្គម មាន​មនុស្ស​ជា​ច្រើន​កោត​សរសើរ គោរព​ស្រលាញ់។ ពួក​គេ​នឹង​រីក​ទ្រព្យ​ធំ​នៅ​ពេល​ខាង​មុខ…

Jkjk
សង្គម

កុំ​មើល​រំលង! សញ្ញា ៥ ព្រមាន​ច្បាស់ៗ​ថា​កូន​តូច​អ្នក​កំពុង​ខ្វះ​ជាតិ​កាល់ស្យូម

កាល់ស្យូម​គឺ​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​នៅ​រូបរាង​កាយ​របស់​មនុស្ស។ យ៉ាង​ណា​ប្រសិន​កូន​តូចៗ​របស់​អ្នក​លេចចេញ​សញ្ញា​ព្រមាន ៥ ដូច​ខាង​ក្រោម នោះ​ច្បាស់​ណាស់​ពួក​គេ​កំពុង​ខ្វះ​ជាតិ​កាល់ស្យូម​ហើយ ដែល​ទាមទារ​ឲ្យ​អ្នក​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ជា​បន្ទាន់៖ ៥) ជំងឺ Anorexia វា​ជា​សញ្ញា​ដែល​នាំ​ឲ្យ​ពួក​គេ​គេង​មិន​លក់ ចំណង់​អាហារ​មិន​ល្អ ហើយ​បើ​បណ្តោយ​យូរ​ពេក នោះ​នឹង​ប៉ះពាល់​ដល់​រាងកាយ​កុមារ​កាន់​តែ​ខ្លាំង។ ៤) បែក​ញើស ប្រសិន​បើ​កុមារ​បែក​ញើស​នៅ​ពេល​យប់ ជាប់​គ្នា​ច្រើន​ថ្ងៃ ទាំង​ដែល​មនុស្ស​ទូទៅ​មិន​អី​នោះ វា​ជា​សញ្ញា​ព្រមាន​មួយ​ដូច​គ្នា។ នោះ​មាន​ន័យ​ថា សីតុណ្ហភាព​រាងកាយ​របស់​ក្មេង​មិន​មាន​តុល្យភាព​ល្អ ដែល​ជា​កង្វះ​ជាតិ​កាល់ស្យូម ហើយ​ឪពុកម្ដាយ​ត្រូវ​ប្រញាប់​នាំ​កូន​ទៅ​ពិនិត្យ ដើម្បី​ពិគ្រោះ​ថា​គួរ​ផ្តល់​ថ្នាំ​កាល់ស្យូម​ឬ​ទទួល​ទាន​អាហារ​បែប​ណា ដើម្បី​ប៉ះប៉ូវ​ត្រលប់​មក​វិញ។ ៣) សក់​ដុះ​តិច​នៅ​ផ្នែក​ក្បាល​ខាង​ក្រោយ ចំពោះ​កុមារ​ដែល​មាន​កង្វះ​ជាតិ​កាល់ស្យូម ពួក​គេ​ក៏​នឹង​មាន​បញ្ហា​ដុះ​សក់​តិច ហើយ​មិន​ភ្លឺ​រលោង​នៅ​លើ​ក្បាល ឬ​ជា​ពិសេស​ផ្នែក​ក្បាល​ខាង​ក្រោយ។ ២)…

T
សង្គម

បើកហិបមួយ ដើម្បីទស្សន៍ទាយដឹងថាអ្វីនឹងកើតឡើងមកលើអ្នកនៅសប្តាហ៍ថ្មី?

សប្តាហ៍ថ្មីនៃពាក់កណ្តាលខែសីហា បានឈានចូលមកដល់ហើយ ដោយឆ្លងផុតរយៈពេល ១៥ ថ្ងៃមកនេះ តើអ្នកបានជួបរឿងរ៉ាវលំបាក និង​សប្បាយរីករាយអ្វីខ្លះ? ក្នុងការតេស្តបែបវិទ្យាសាស្រ្តមួយនេះ យើងសូមឲ្យអ្នកជ្រើសរើសនៅប្រអប់ហិបមួយ ដើម្បីបើកមើលថាចន្លោះពេលនៃសប្តាហ៍ថ្មី ជីវិតអ្នកអាចនឹងជួបរឿងរ៉ាវអ្វិបន្ថែមទៀត៖ ហិបទី ១ អ្នកនឹងមានការវិវត្តទៅរកចំណុចមួយផ្សេងទៀត ក្នុងទំនាក់ទំនងស្នេហារបស់អ្នក និងដៃគូ (ប្រសិនជាអ្នកមានគូស្នេហ៍ស្រាប់ហើយនោះ)។ មិនយូរប៉ុន្មានទេ អ្នកនឹងឈានទៅដល់ការប្ដេជ្ញាចិត្តខ្ពស់ជាងមុន និងភាពមានទំនួលខុសត្រូវខ្ពស់ជាងមុន ដែលនាំឲ្យអ្នកក្លាយជាមនុស្សចាស់ទុំជាងមុន ហើយអាចកសាងជីវិតជាមួយគ្នាទៅថ្ងៃមុខបាន។ ហិបទី ២ អ្នកនឹងត្រូវធ្វើការសម្រេចចិត្តលើរឿងអ្វីដែលថ្មីមួយក្នុងជីវិត ទាក់ទងនឹងបញ្ហាជីវិត ដែលនាំឲ្យឆ្ពោះទៅគោលដៅថ្មីដែលត្រូវដើរ។ ត្រូវចាំថាវាជាពេលវេលាអភិវឌ្ឍដ៏អស្ចារ្យក្នុងជីវិត អ៊ីចឹងចូរគិតឲ្យបានល្អិតល្អន់ និងជ្រើសយករឿងណាមួយមកធ្វើជាអាទិភាពមុនសម្រេចចិត្ត។ គ្រប់យ៉ាងវាមិនងាយពេកនោះទេ តែបើដួលហើយ…

Cover Music
សង្គម

ដឹងអត់ ប្រភេទតន្ត្រីដែលអ្នកចូលចិត្ត ក៏អាចប្រាប់ពីអត្តចរិតអ្នកបានដែរ!

នៅលើពិភពលោកយើងនេះ នរណាៗក៏ស្រឡាញ់ និងចូលចិត្តស្តាប់តន្ត្រីដែរ ព្រោះវាអាចរំសាយអារម្មណ៍តានតឹងនិងកំដរអារម្មណ៍អ្នកស្តាប់បានយ៉ាងល្អ។ ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែចូលចិត្តតន្ត្រីប្រភេទតែមួយនោះទេ ពោលគឺវាយោងទៅតាមចំណង់ចំណូលចិត្តរបស់ពួកគេ ម្យ៉ាងទៀតប្រភេទតន្រ្តីទាំងនោះក៏អាចប្រាប់ឲ្យដឹងពីអត្តចរិតរបស់អ្នកស្តាប់បានផងដែរ។ តោះមកដឹងពីអត្តចរិកអ្នកស្តាប់ប្រភេទតន្រ្តីទាំង៦ខាងក្រោមនេះទាំងអស់គ្នា! ១. អ្នកចូលចិត្តតន្ត្រី Heavy Metal Heavy Metal គឺជាប្រភេទតន្ត្រីជាក្រុមដែលលេងហ្គីតាអេឡិចត្រូនិកហើយមានសម្លេងខ្លាំងៗ ចំណែកអ្នកចម្រៀងភាគច្រើនគឺស្រែកឮៗសឹងបែកបំពង់កឯណោះ។ ប៉ុន្តែយ៉ាងណាមិញ ចិត្តវិទ្យានៃតូរ្យតន្ត្រីបានឲ្យដឹងថា អ្នកដែលចូលចិត្ត Heavy Metal ភាគច្រើនគឺជាមនុស្សដែលរមទម្យនិងមានគំនិតច្នៃប្រឌិតខ្ពស់។ ២. អ្នកចូលចិត្តតន្ត្រី Classic ការស្រាវជ្រាវមួយបានឲ្យដឹងថា សិស្សដែលទទួលបានពិន្ទុ SAT ខ្ពស់ជាងគេគឺអ្នកដែលចូលចិត្ត ស្តាប់តន្រ្តី Classic ហើយអ្នកដែលចូលចិត្តតន្រ្តីប្រភេទនេះ…