
Laporta៖ “ក្លឹបនេះធ្លាប់ឲ្យ ២២៥ លានផោន ចង់ទិញយក Messi តែ Barca បដិសេធ”
Neymar Jr មានតម្លៃផ្ទេរចេញបំបែកកំណត់ត្រា ២២២ លានអឺរ៉ូ ឬជាង ១៩៨ លានផោន គ្រា Barcelona លក់ឲ្យ PSG នៅឆ្នាំ ២០១៧។ យ៉ាងណាបើត្រលប់ទៅអតីតកាលជាង ១០ ឆ្នាំមុន Messi អាចមានតម្លៃខ្ពស់ជាងហ្នឹងទៅទៀត ពោលល្មមអាចរក្សាកំណត់ត្រាមកទល់សព្វថ្ងៃបាន។ ផ្ទុយទៅវិញក្លឹប Barcelona ពុំបានសម្រេចចិត្តលក់ M10 ឲ្យទៅក្លឹបមួយនោះទេ រួចបន្តរក្សាទុកចុះឡើង រហូតដល់ផុតកុងត្រានិងពុំទទួលបានតម្លៃផ្ទេរសូម្បីតែមួយកាក់មួយសេន្ត។ តាមរយៈការបង្ហើបរបស់លោក Joan Laporta និយាយកាលពីខែមេសា ប្រាប់…











