ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Giam Can Muop Dang
សង្គម

ល្វីង​បន្តិច​តែ​ជួយ​ច្រើន​ណាស់! ទម្លាក់​ម្រះ​ ២-៣ ចំណិត​ចូល​ទឹក​ពុះ នាំ​ប្រយោជន៍​ធំៗ​មិន​គួរ​ឲ្យ​ជឿ

ទម្លាក់​ម្រះ​ ២-៣ ចំណិត​ទៅ​ក្នុង​ទឹក​ដែល​យើង​ទទួល​ទាន​ជា​ប្រចាំ នោះ​អ្នក​នឹង​ឃើញ​ប្រយោជន៍​ធំ​ដូចៗ​ខាង​ក្រោម៖ ផ្លែ​ម្រះ​វា​មាន​វីតាមីន C ខ្ពស់ ហើយ​មាន​មុខងារ​ជួយ​ការពារ​លំហូរ​ឈាម ប្រឆាំង​ជំងឺ​មហារីក ការពារ​ជំងឺ​ផ្តាសាយ​និង​ជំងឺ​បេះដូង​ជា​ដើម។ លើស​ពី​នេះ​ជាតិ​ល្វីង​របស់​វា​ក៏​ជួយ​កាត់​បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម​ ការពារ​និង​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម​យ៉ាង​មាន​ប្រសិទ្ធភាព​ទៀត​ផង។ ទន្ទឹម​នឹង​ជាតិ​ល្វីង វា​ក៏​ជា​ប្រភេទ​បន្លែ​ដែល​មាន​ជាតិ​ត្រជាក់ អាច​បន្សាប​ជាតិ​ពុល​ក្នុង​រាងកាយ​ បញ្ចុះ​កម្តៅ កម្ចាត់ជាតិខ្លាញ់លើស និង​ជា​ថ្នាំ​ទិព្វ​ព្យាបាល​ជំងឺ​តម្រង​នោម​បាន​មិន​គួរ​ឲ្យ​ជឿ។ ទៅ​ដល់​ផ្នែក​សម្រស់​ឯ​ណោះ​វិញ វា​ក៏​ជួយ​ឲ្យ​ស្បែក​រលោង ជួសជុល​កោសិកា​ចាស់​ដែល​ងាប់​ជំនួស​មក​កោសិកា​ថ្មី។ បន្ថែម​ទៅ​ដល់​វីតាមីន C របស់​វា អាច​ជួយ​បំបាត់​ភាព​តានតឹង​នៃ​ផ្លូវ​អារម្មណ៍ ជួយ​ឲ្យ​ស្មារតី​ស្រស់ស្រាយ​ឡើង​វិញ ហើយ​ថែម​ទាំង​បន្ថែម​ភាព​ធន់​ផង​ដែរ។ ចុង​ក្រោយ​និយាយ​ពី​វិធី​ធ្វើ គឺ​ងាយ​ទេ ​អ្នក​គ្រាន់​តែ​ហាន់​ម្រះ​ជា​ចំណិត​តូចៗ រួច​បោះ​ចូល​ទៅ​ក្នុង​ទឹក​ដាំ​ពុះ ហើយ​បើ​ចង់​កាត់​បន្ថយ​ជាតិ​ល្វីង…

ងងហងហហង
សង្គម

ធ្វើ​រឿង ៣ ជៀស​រឿង ១ នៅ​ពេល​ព្រឹក អាច​ជួយ​ឲ្យ​អ្នក​អាយុ​វែង ផាត់​អស់​ជំងឺ​ចេញ​ពី​ខ្លួន

ប្រសិន​អ្នក​ចង់​ទទួល​បាន​រាងកាយ​ដែល​មាន​សុខភាព​ល្អ គ្មាន​ជំងឺ​មក​បៀតបៀន អ្នក​គួរ​តែ​មាន​ទម្លាប់​ ៣ ដូច​បង្ហាញ​ខាង​ក្រោម ហើយ​បញ្ចៀស​នៅ​ទម្លាប់​អាក្រក់ ១ នោះ​អ្នក​នឹង​មាន​អាយុ​វែង ហើយ​ផាត់​អស់​ជំងឺ​ផ្សេងៗ​ពី​រាងកាយ៖ ១) ផឹក​ទឹកក្ដៅឧណ្ហ៍ៗ ងើប​ពី​គេង​ភ្លាម រាងកាយ​កំពុង​ខ្វះ​ជាតិ​ទឹក ដូច្នេះ​អ្នក​គួរ​តែ​បន្ថែម​ជាតិ​ទឹក តាម​រយៈ​ទឹកក្ដៅឧណ្ហ៍ៗ ​មួយ​កែវ​រៀងរាល់​ព្រឹក មុន​ពេល​ទទួល​ទាន​អាហារ​ពេល​ព្រឹក។ វា​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ដោយ​ជួយ​សម្អាត​ប្រព័ន្ធ​រំលាយ​អាហារ​ និង​ជាតិ​ពុល​ដែល​កកកុញ​ពី​យប់ ហើយ​ធ្វើ​ឲ្យ​ក្រពះ ពោះវៀន​មាន​អារម្មណ៍​ថា​ដំណើរការ​ស្រួល។ ២) ធ្វើ​សមាធិ​យ៉ាង​ហោច​ណាស់ ៣០ នាទី អ្នក​ត្រូវ​នៅ​កន្លែង​ស្ងាត់ ហើយ​ធ្វើ​សមាធិ​តាម​រយៈ​ការ​បន្ធូរ​អារម្មណ៍ ឬ​ស្តាប់​តន្រ្តី​បែប​បំពេ​អារម្មណ៍​រយៈ​ពេល ៣០ នាទី។ អង្គុយ​ពត់​ខ្នង​ឲ្យ​ត្រង់…

Hghg
សង្គម

កំពុង​ពេញ​រដូវ​ផ្លែ​មៀន តែ​មនុស្ស ៦ ប្រភេទ​នេះ មិន​ត្រូវ​ទទួល​ទាន​ទេ

នេះ​ជា​ខែ​ដែល​កំពុង​ពេញ​រដូវ​ផ្លែ​មៀន ដែល​វា​ក៏​មាន​ផ្តល់​នូវ​ប្រយោជន៍​មួយ​ចំនួន​សម្រាប់​រាងកាយ​ផង​ដែរ។ យ៉ាង​ណា​មនុស្ស​ខាង​ក្រោម ៦ ប្រភេទ​នេះ ​មិន​គួរ​ទទួល​ទាន​ផ្លែ​មៀន​នោះ​ទេ ព្រោះ​វា​អាច​បង្ក​ជា​ផល​ប៉ះពាល់​សម្រាប់​សុខភាព​ទៅ​វិញ៖ ៦) ក្មេង​តូចៗ បើ​តាម​ការ​ណែនាំ​ពី​វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ Bach Mai របស់​ប្រទេស​វៀតណាម បាន​ឲ្យ​ដឹង​ថា ក្មេង​តូចៗ​មិន​គួរ​ទម្លាប់​ឲ្យ​ទទួល​ទាន​ផ្លែ​មៀន​នោះ​ទេ ព្រោះ​ពួក​គេ​ប្រឈម​ខ្ពស់​អាច​នឹង​ស្លាក់ ឬ​ថប់​ដង្ហើម ដោយសារ​គ្រាប់​របស់​វា​នៅ​ទើ​ជាប់​បំពង់​ខ្យល់ ហើយ​កន្លង​មក​ក៏​ធ្លាប់​មាន​ករណី​ស្លាប់​បែប​នេះ​មួយ​ចំនួន​ផង​ដែរ។ ៥) ស្រ្តី​ពពោះ ស្រ្តី​ពពោះ​ក៏​មិន​គួរ​ទទួល​ទាន​នោះ​ដែរ ព្រោះ​វា​ងាយ​នឹង​នាំ​ឲ្យ​ពួក​គាត់​ជួប​បញ្ហា​ទល់​លាមក ទឹក​នោម​ឡើង​ក្រហម ឬ​រលាក​បំពង់​ក​ជា​ដើម។ ជា​ធម្មតា​ផ្លែ​មៀន គឺ​ងាយ​នឹង​ធ្វើ​ឲ្យ​រាងកាយ​ឡើង​កម្តៅ ដូច្នេះ​ហើយ​បើ​និយាយ​ពី​សារធាតុ​ចិញ្ចឹម​ចាំ​បាច់ គឺ​មិន​មាន​នោះ​ទេ​សម្រាប់​ស្រ្តី​ពពោះ។ ៤) មនុស្ស​លើស​ទម្ងន់ អ្នក​មាន​ជំងឺ​ធាត់​ឬ​លើស​ទម្ងន់…

TALKSPORT Arteta 1
កីទ្បា

មិន​ដឹង Chelsea ស៊ី​ប៉ុន្មាន​គ្រាប់​ទេ? Arsenal បញ្ជាក់​ច្បាស់​កីឡាករ​ជួរ​មុខ ២ រូប​មាន​កើត​កូវីដ

នៅ​ប្រកួត​បើក​ឆាក​ជុំ​ទី ១ ក្របខ័ណ្ឌ Premier League ក្លឹប​កាំភ្លើង​ធំ Arsenal ធ្វើ​មិន​បាន​ល្អ​នោះ​ទេ ដោយ​បរាជ័យ​ក្រោម​លទ្ធផល ២-០ ទល់​ក្លឹប​ម្ចាស់ដី Brentford។ នៅ​ប្រកួត​នោះ​គេ​ឃើញ​កីឡាករ​ជា​ច្រើន​បាន​អវត្តមាន ហើយ​មក​ទល់​ថ្ងៃ​នេះ​មុន​ប្រកួត​ជុំ​ទី ២ ក្លឹប​ក៏​បាន​បញ្ជាក់​ច្បាស់​ថា ពួក​គេ​មាន​ផ្ទុក​ជំងឺ COVID-19។ តាម​សេចក្តី​ថ្លែងការណ៍ របស់​ក្លឹប​បាន​បញ្ជាក់​ច្បាស់​នៅ​ឈ្មោះ​កីឡាករ ៤ រូប​មាន Pierre-Emerick Aubameyang, Alexandre Lacazette, William, និង Runnarson ដែល​មាន​ន័យ​ថា តំបន់​ប្រយុទ្ធ​ខាង​លើ​របស់​ក្រុម​ដឹកនាំ​ដោយ​លោក Mikel…

Hhgg
កីទ្បា

Ronaldo និង Messi ដាច់​ពិន្ទុ​គ្នា​ឆ្ងាយ នៅ​បេក្ខភាព​ប្រជែង​ពាន​កីឡាករ​ល្អ​បំផុត​របស់ UEFA

ពាន​រង្វាន់​ឯកត្តជន UEFA Men’s Player of the Year 2020/21 ដែល​សម្រាប់​កីឡាករ​ល្អ​បំផុត​ប្រចាំ​រដូវ​កាល​បង្កើត​ឡើង​ដោយ​សមាគម​បាល់ទាត់​អឺរ៉ុប UEFA ទី​បំផុត​បាន​រក​ឃើញ​បេក្ខភាព​ឈរ​ឈ្មោះ ៣ រូប​ចុង​ក្រោយ​ តែ​សារ​នេះ​ពុំ​មាន​តារា​ឆ្នើម Cristiano Ronaldo និង Lionel Messi នោះ​ទេ។ បញ្ជាក់​បន្តិច​ពាន​នេះ គឺ​សំដៅ​ដល់​កីឡាករ​មាន​ឈ្មោះ​លេង​នៅ​តំបន់​អឺរ៉ុប ដោយ​ជ្រើសរើស​ផ្អែក​តាម​ការ​វាយ​តម្លៃ​ពិន្ទុ​ទៅ​លើ​ការ​លេង​របស់​គេ​ទាំង​នៅ​កម្រិត​ក្លឹប​និង​ជម្រើស​ជាតិ។ អ្នក​ឈ្នះ​ចុង​ក្រោយ​បង្អស់​នឹង​ប្រកាស​នៅ​ព្រឹត្តិការណ៍​នា​ថ្ងៃ​ទី ២៦ ​សីហា ឆ្នាំ ២០២១ ក្នុង​ទីក្រុង​ Istanbul ប្រទេស​ទួរគី ចំ​ថ្ងៃ​តែ​មួយ​ដែល…

37042478 0 Image A 14_1608389029185
កីទ្បា

ខ្លាច Barce/Real កាត់​មុខ​យក​បាន Liverpool ចង់​ប្រើ​ក្បាច់​នេះ​ថ្ពក់​ចិត្ត Salah ឲ្យ​បន្ត​នៅ

តាម​ចចាមអារ៉ាម​ចុង​ក្រោយ​អ្នក​គាំទ្រ​ប្រហែល​ជា​បាន​ដឹង​ហើយ​ថា កីឡាករ Mohamed Salah ហាក់​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​ក្លឹប​យក្ស​នៅ​អេស្ប៉ាញ​ មាន Real Madrid និង Barcelona។ កន្លង​មក​ធ្លាប់​លឺ​ដំណឹង​ថា មាន​គេ​ហ៊ាន​ឲ្យ​តម្លៃ​ខ្លួន​ខ្សែ​ប្រយុទ្ធ​អេហ្សីប​ដល់​លើស ១០០ លាន​អឺរ៉ូ​ទៀត​ផង តែ​យ៉ាង​ណា​សាមី​ខ្លួន​ផ្ទាល់​មិន​ទាន់​គិត​ដល់​រឿង​ចែក​ផ្លូវ​ទេ។ បច្ចុប្បន្ន​សុពលភាព​កុងត្រា​របស់ Salah ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣ ហើយ​គិត​មក​ទល់​ពេល​នេះ​គេ​ចាយ​ពេល​នៅ​ក្លឹប​ម្ចាស់ដី Anfield រយៈ​ពេល​ជាង ៤ ឆ្នាំ។ បង្ហាញ​ខ្លួន​សរុប ២០៤ ប្រកួត រក​បាន ១២៦ គ្រាប់​និង Assist…

ថងងថ
កីទ្បា

ឃើញ Alaba ធ្វើ​បាន​ល្អ R.Madrid ​ចង់​បន្ត​យុទ្ធសាស្ត្រ​ចាស់ ថ្ពក់​យក ៣ រូប​នេះ​ទៀត

ក្លឹប Real Madrid ពុំ​បាន​ចំណាយ​លើ​តម្លៃ​ផ្ទេរ​ចេញ David Alaba ពី​ក្លឹប Bayern Munich នោះ​ទេ ពោល​ជា​ការ​នាំ​យក​លើ​លក្ខខណ្ឌ​ឥត​តម្លៃ​ខ្លួន តែ​ខាង​ Real ក៏​ផ្តល់​កុងត្រា​​ថ្លៃ​ពលកម្ម​ដ៏​សមរម្យ​បំផុត​មួយ​ដែរ។ ដោយ​ឃើញ​ការ​មក​ដល់​របស់​ខ្សែ​ការពារ​ស្លាប​អូទ្រីស​ធ្វើ​បាន​ល្អ​ខ្លាំង ក្លឹប​ដឹកនាំ​ដោយ​ប្រធាន​លោក Florentino Perez ក៏​ចង់​បន្ត​ដើរ​ដាន​ចាស់​នេះ​ទៀត ពោល​ចង់​ចរចា​នាំ​យក​ប្រភេទ​កីឡាករ​ត្រូវ​ផុត​កុងត្រា​នៅ​រដូវ​ក្តៅ ឆ្នាំ​ក្រោយ ដើម្បី​ចំណេញ​លើ​ថ្លៃ​ផ្ទេរ តែ​ប៉ះប៉ូវ​ឲ្យ​វិញ​នៅ​តម្លៃ​ពលកម្ម​កប់​ពពក។ តាម​ការ​ចុះ​ផ្សាយ​របស់ Diario AS បាន​ឲ្យ​ដឹង​ថា ក្លឹប​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង Madrid សម្លឹង​ឃើញ​គោលដៅ ៣ រូប​មាន…

Skysports Jose Mourinho Roma_5448589
កីទ្បា

សងសឹក​គំនុំ​ចាស់! ទី​បំផុត Mourinho ​ផ្តាច់​កុងត្រា​កីឡាករ Roma ម្នាក់​នេះ​ចោល​ហើយ

ក្លឹប AS Roma ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Jose Mourinho បាន​មាន​ការ​កែប្រែ​ច្រើន​នៅ​រដូវ​កាល​ថ្មី មិន​ថា​តែ​ការ​នាំ​យក​និង​ដក​ចេញ​កីឡាករ។ ថ្មីៗ​នេះ​ក្លឹប Roma បាន​ធ្វើ​រឿង​ភ្ញាក់ផ្អើល​មួយ នោះ​គឺ​ការ​ផ្តាច់​កុងត្រា Pedro ហើយ​ផ្ទេរ​ទៅ​ឲ្យ Lazio ដោយ​មិន​យក​តម្លៃ​ខ្លួន ដែល​រឿង​ផ្ទេរ​បែប​នេះ​ខកខាន​កើត​មាន ៤០ ឆ្នាំ​មក​ហើយ។ ហេតុផល​បញ្ជាក់​ពី​ក្លឹប លើក​ឡើង​ថា​ដោយសារ​ដើម្បី​សម្រួល​បន្ទុក​ចំណាយ តែ​បើ​តាម​សារព័ត៌មាន​ជា​ច្រើន​ចុះ​ផ្សាយ​ដូចៗ​គ្នា​ ថា​ដោយសារ​ទំនាក់ទំនង​រកាំរកូស​រវាង​គ្រូ​និង​សិស្ស​ទេ ទើប​ឈាន​ដល់​ការ​ផ្តាច់​កុងត្រា​មុន​កាល​កំណត់​បែប​នេះ។ ក៏​ដោយសារ Pedro ធ្លាប់​ជា​ដើម​ហេតុ​នាំ​ឲ្យ Mourinho អស់​តំណែង​កាល​នៅ Chelsea ទើប​ពេល​នេះ​គ្រូ​មក​សងសឹក​ដក Pedro…

Untitled 1
កីទ្បា

Lingard ក៏​មិន​ចង់​ចែក​ផ្លូវ​ដែរ តែ​លុះត្រា Man Utd ធានា​រឿង​នេះ ទើប​គេ​ព្រម​បន្ត​នៅ

មាន​ដំណឹង​ថា Jesse Lingard កៀក​នឹង​ផ្ទេរ​ទៅ​ក្លឹប​ West Ham United នៅ​កុងត្រា​អចិន្ត្រៃយ៍ ​ពោល​ជា​ការ​ចែក​ផ្លូវ​ចេញ​ពី​ទ្រនំ​កាន់​ឆ្នាំ Man Utd ត្រឹម​រដូវ​ក្តៅ​នេះ​តែ​ម្តង។ យ៉ាង​ណា​បុរស​វ័យ ២៨ ឆ្នាំ តាម​លឺ​ក៏​គ្មាន​ចេតនា​ចង់​ចាកចេញ​ប៉ុន្មាន​នោះ​ដែរ ពោល​បើ​មាន​ឱកាស​អាច​បន្ត​នៅ​ដោយ​ស្រួលបួល នោះ​គេ​ពេញ​ចិត្ត​នឹង​ជ្រើស​យក​ក្លឹប​ម្ចាស់ដី Old Trafford ជាង​ទ្រនំ​ថ្មី​ណាៗ​ទាំង​អស់។ បើ​តាម​របាយការណ៍​ពី The Times ចុះ​ផ្សាយ​ថា Lingard អាច​នឹង​ចាកចេញ​នៅ​ការ​ផ្ទេរ​តម្លៃ ២៥ លាន​ផោន​ទៅ​កាន់ West Ham មុន​បិទ​ទីផ្សារ​ដោះដូរ​នា​ថ្ងៃ​ទី…

KS
សម្រង់

ញាក់សាច់! MV Fake របស់លោក ដា ភ្លេង ថតសុទ្ធតែរថយន្តទំនើបៗតម្លៃកប់ក្តោង(មានវីឌីអូ)

ក្រោយពីបង្ហោះTrailer បទ Fake ដែលធ្វើឲ្យគាំទ្ររងចាំយ៉ាងអន្ទះសានោះ ពេលនេះលោក ដា ភ្លេង តារាចម្រៀងក្រុម Ice Band សម្រេចចិត្តបញ្ចេញ Music Video របស់ខ្លួនជាផ្លូវការហើយ។ ក្រោយពីបញ្ចេញ Music Video ថ្មី របស់ខ្លួនភ្លាម លោក ដា​ ភ្លេង ក៏ទទួលបានការគាំទ្រនិងសរសើរយ៉ាងច្រើនពីគុណភាព Video ជាមួយនិងបទចម្រៀងល្អ ហើយមិនត្រឹមតែប៉ុណ្ណោះនោះទេ Music Video របស់លោក ដា ភ្លេង មួយបទនេះ…

ភោងបា
កីទ្បា

Man Utd ហ៊ានផ្ដល់ប្រាក់ឈ្នួលឱ្យ Pogba ក្លាយ​ជា​កីឡាករ​កើបប្រាក់ឈ្នួលខ្ពស់​ជាង​គេ​នៅ​ក្លិប បើយល់​ព្រមបន្តកុងត្រាថ្មី

Man United នឹងផ្តល់ឱកាសឱ្យ Paul Pogba ក្លាយជាកីឡាករដែលមានប្រាក់ឈ្នួលខ្ពស់បំផុតរបស់ក្លឹប ប្រសិនបើគាត់ចុះហត្ថលេខាលើកិច្ចសន្យារយៈពេលវែងថ្មីនេះបើយោងតាម The Athletic ។ ប្រភពដដែលបាននិយាយថានៅចុងបញ្ចប់នៃរដូវកាលមុន បិសាចក្រហមបានផ្តល់ជូន Pogba នូវកិច្ចសន្យាថ្មីមួយដែលនឹងធ្វើឱ្យប្រាក់ឈ្នួលបច្ចុប្បន្នរបស់គាត់ ២៩០.០០០ ផោនក្នុងមួយសប្តាហ៍កើនឡើងដល់ទៅ ៤០០.០០០ ផោនក្នុងមួយសប្តាហ៍។ នោះនឹងធ្វើឱ្យគាត់ក្លាយជាកីឡាករដែលរកចំណូលបានខ្ពស់បំផុតនៅក្នុងក្រុម ហើយថែមទាំងខ្ពស់ជាង David de Gea ដែលបច្ចុប្បន្នទទួលបានប្រហែល ៣៧៥​.​០០​០​ ​ផោនក្នុងមួយសប្តាហ៍។ ទោះបីជាយ៉ាងណាក៏ដោយ Pogba មិនទាន់ឆ្លើយតបទៅនឹងការផ្តល់សំណើនេះទេ ហើយមិនទាន់សម្រេចចិត្តថាតើគាត់ចង់ធានាអនាគតរយៈពេលវែងរបស់គាត់នៅ Old Trafford…

5a9d7bbd 1989 4032 B8e7 0696bf9c5ed9
កីទ្បា

United ទំនងជាមិនចុះហត្ថលេខាកីឡាករណាបន្ថែមទៀតទេមុនពេលទីផ្សារដោះដូរកីឡាករបិទ

Man United ទំនងជាមិនមានការផ្ទេរកីឡាករបន្ថែមទៀតទេមុនពេលបញ្ចប់ទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ បើយោងតាមសារព័ត៌មាន Manchester Evening News ។ បិសាចក្រហមសង្ឃឹមថានឹងទទួលបានកិច្ចព្រមព្រៀងមួយបន្ថេម​ទៀត​គឺខ្សែបម្រើម្នាក់ ខ្សែការពារស្លាបស្តាំម្នាក់ និងខ្សែការពារកណ្តាលទីពីរ ប៉ុន្តែក្លិបមិនអាចលក់កីឡាករពាម្នាក់ចេញ​បានធ្វើឱ្យពួកគេស្ថិតនៅស្ថានភាពពិបាក។ កាសែតខាងលើបានគេអះអាងថាប្រភពជិតស្និទក្លឹបបង្ហាញពីផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុដែលបណ្តាលមកពី Covid-19 ធ្វើឱ្យ Man United មិនអាចចុះហត្ថលេខាបាន។ ក្លឹបបានបំពេញនូវគោលបំណងរបស់ខ្លួនក្នុងការចុះហត្ថលេខាកីឡាករចំនួន ៣ នាក់រៀងរាល់រដូវក្តៅ ទោះបីជាការចុះហត្ថលេខាមួយនៅរដូវក្តៅនេះគឺអ្នក​ចាំ​ទី Tom Heaton ដោយ​មិន​អស់​លុយក៏ដោយ។ United បានចំណាយប្រាក់សរុបចំនួន ១១៥.៩ លានផោន (រួមទាំងប្រាក់បន្ថែម) ដើម្បីចុះហត្ថលេខាជាមួយ Jadon…