
ចរិតមនុស្សក៏អាចមើលធ្លុះ តាមរយៈចំណង់ចំណូលចិត្តរសជាតិខេកដែលចូលចិត្ត
នំខេក គឺជាប្រភេទនំដែលមានរសជាតិផ្អែមឆ្ងាញ់ និង មានច្រើនរសជាតិតម្រូវទៅតាមការចូលចិត្តរបស់មនុស្សគ្រប់រូប ហើយជាពិសេសនោះ នំខេកគឺតែងតែមានវត្តមាននៅក្នុងកម្មវិធីខួបកំណើត និង ពិធីអបអរផ្សេងៗទៀតជាដើម។ ម្យ៉ាងទៀត រសជាតិនំខេកក៏អាចប្រាប់ពីបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់ៗបានដែរ ហើយបើចង់ជ្រាបច្បាស់នោះ តោះមកអានអត្ថបទខាងក្រោមនេះទាំងអស់គ្នា! ១. នំខេករសជាតិ វ៉ាន់នីឡា អ្នកចូលចិត្តនំខេករសជាតិវ៉ាន់នីឡា គឺជាមនុស្សប្រពៃណាស់ ព្រោះពួកគេជាមនុស្សដែលមានភាពកក់ក្តៅ និងមានចិត្តល្អសណ្តោះប្រណី។ មនុស្សប្រភេទនេះគឺមានភាពអត់ធ្មត់ខ្លាំង និង ជាមនុស្សដែលមានហេតុផលផងដែរ។ ពួកគេតែងតែមានហេតុផលសមស្រប និង ដោះស្រាយបញ្ហាដោយសន្តិវិធី ហើយអ្វីដែលពិសេសនោះគឺពួកគេមានចិត្តសប្បុរសធម៌ចេះជួយអ្នកដទៃដោយមិនគិតពីផលប្រយោជន៍ខ្លួននោះទេ។ ២. នំខេករសជាតិកាហ្វេ អ្នកដែលចូលចិត្តរសជាតិកាហ្វេគឺជាមនុស្សមានភាពរីករាយ និង មានភាពតស៊ូក្នុងជីវិតណាស់។ ពួកគេជាមនុស្សមានភាពក្លាហាន…











