ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Hhh
សង្គម

ជួយ​ឲ្យ​ក្បាល​ពោះ​រាប​ស្មើ បណ្តេញជាតិពុល នេះភេសជ្ជៈ ៣ ប្រភេទ អាចធ្វើដោយខ្លួនឯងបាននៅផ្ទះ

ភេសជ្ជៈ​បណ្តេញ​ជាតិ​ពុល​គឺ​ជា​របស់​ដែល​ល្អ​បំផុត​សម្រាប់​សុខភាព ព្រោះ​វា​អាច​ចូល​ទៅ​លាង​សម្អាត​ជាតិ​ខ្លាញ់​លើស និង​ជាតិ​ពុល​ក្នុង​រាងកាយ ហើយ​បន្សល់​មក​វិញ​នូវ​ក្បាល​ពោះ​រាប​ស្មើ លែង​ពិបាក​ក្នុង​ការ​ស្លៀកពាក់ ឬ​បង្ហាញ​សាច់​ដ៏​ស្រស់​ស្អាត​របស់​នៅ​ខាង​ក្រៅ។ Knongsrok ណែនាំ​ភេសជ្ជៈ ៣ ប្រភេទ ដែល​អ្នក​អាច​ធ្វើ​ដោយ​ខ្លួន​ឯង​បាន​នៅ​ផ្ទះ ដោយ​ត្រឹម​អនុវត្ត​រូបមន្ត​ដូច​ខាង​ក្រោម៖ រូបមន្ត​ទី ១ ទឹក​ក្រូច​ឆ្មា + ទឹកក្ដៅឧណ្ហ៍ៗ រូបមន្ត​ងាយ​បំផុត​គឺ​អ្នក​គ្រាន់​តែ​ហាន់​ក្រូច​ឆ្មា​មួយ​ផ្លែ ហើយ​ច្របាច់​យក​ទឹក​ដាក់​ចូល​ក្នុង​កែវ​ដែល​មាន​ទឹកក្ដៅឧណ្ហ៍ៗ ទម្លាប់​ទទួល​ទាន​វា​ ១ កែវ/​ថ្ងៃ រៀងរាល់​ពេល​ព្រឹក​បន្ទាប់​ពី​ភ្ញាក់​ពី​គេង (មុន​ទទួល​ទាន​អាហារ​ពេល​ព្រឹក) ត្រឹម​តែ​រយៈ​ពេល​ខ្លី​អ្នក​នឹង​ឃើញ​លទ្ធផល។ រូបមន្ត​ទី ២ ទឹក​ឃ្មុំ + ក្រូចឆ្មារ + យ៉ាអួរ…

Ghhgg
សង្គម

ងើប​មក​ព្រឹក​ឡើង​ឃើញ​សញ្ញា ៥ នេះ មាន​ន័យ​ថា​ថ្លើម​អ្នក​ឈាន​ដល់​ចំណុច​គ្រោះថ្នាក់​ហើយ

ថ្លើម​គឺ​ជា​សរីរាង្គ​ដ៏​សំខាន់​ក្នុង​រាងកាយ​មនុស្ស ព្រោះ​វា​មាន​តួនាទី​បន្សាប​ជាតិ​ពូល​ក្នុង​រាងកាយ។ ប្រសិន​វា​មាន​បញ្ហា​ដំណើរការ​មិន​ល្អ នោះ​រាងកាយ​មនុស្ស​យើង​ក៏​ត្រូវ​ផ្តុំ​ជាតិ​ពុល​ច្រើន នាំ​ឲ្យ​ក្លាយ​ជា​គ្រោះថ្នាក់​ខ្លាំង​ទៅ​ពេល​ខាង​មុខ។ ខាង​ក្រោម​យើង​អាច​សង្កេត​មើល​បាន ដែល​វា​ជា​សញ្ញា​ព្រមាន​ទាំង ៥ ថា​ថ្លើម​អ្នក​កំពុង​មាន​បញ្ហា​ហើយ៖ ៥) ភ្ញាក់​ពី​ព្រលឹម​ទឹក​នោម​មាន​ពណ៌​លឿង​ដូច​តែ ទឹក​នោម​របស់​មនុស្ស​យើង​បើ​មាន​សុខភាព​ល្អ​ធម្មតា គឺ​អាច​មាន​ពណ៌​លឿង​ស្រាល តែ​បើ​យើង​ជា​មនុស្ស​ទទួល​ទាន​ទឹក​គ្រប់គ្រាន់ ហើយ​សុខៗ​នោម​មក​ចេញ​ពណ៌​លឿង​ខ្មៅ នោះ​អ្នក​ត្រូវ​តែ​ប្រយ័ត្ន។ វា​បណ្តាល​មក​ពី​ថ្លើម​របស់​អ្នក​មាន​បញ្ហា ដែល​ប៉ះពាល់​ដល់​ការ​រំលាយ​ប៊ីលីរុកប៊ីន ហើយ​វា​ហូរ​មក​តាម​ទឹក​នោម​ច្រើន​ជាង​ធម្មតា ទើប​នាំ​ឲ្យ​ពណ៌​ទឹក​នោម ឡើង​ពណ៌​ខ្មៅ​ងងឹត។ ៤) ដូច​មាន​ជាតិ​ល្វីង​ក្នុង​មាត់ ពេល​ងើប​មក អ្នក​មិន​ទទួល​ទាន​អ្វី​សោះ តែ​មាន​អារម្មណ៍​ថា​ដូច​ជា​មាន​ជាតិ​ល្វីង​ក្នុង​មាត់ ឬ​ជូរ​មាត់​ទាំង​ព្រឹក នោះ​មក​ពី​ទឹក​ប្រមាត់​របស់​អ្នក​ដំណើរការ​ខុស​ធម្មតា ហើយ​កំពុង​វិវត្ត​ទៅ​រក​ជំងឺ​រលាក​ថ្លើម និង​ជំងឺ​រលាក​បំពង់​ទឹក​ប្រមាត់។ ៣) មាន​ឈាម​ហូរ​តាម​អញ្ចាញ​ធ្មេញ…

Hghg
សង្គម

លំហាត់​ប្រាណ​ជើង ១៥ នាទី​មុន​ចូល​គេង ត្រឹម​ពេល​ខ្លី​អ្នក​នឹង​ឃើញ​ក្បាល​ពោះ​រាប​ស្មើ ចង្កេះ​ស្ដើង​តឹងណែន​ល្អ

ចំណាយ​ត្រឹម​តែ ១៥ នាទី​មុន​ចូល​គេង ដើម្បី​ធ្វើ​លំហាត់​ប្រាណ​ផ្នែក​ជើង ដូច​យើង​បង្រៀន​ខាង​ក្រោម​នេះ ត្រឹម​រយៈ​ពេល​ខ្លី អ្នក​នឹង​ឃើញ​លទ្ធផល​ដ៏​អស្ចារ្យ។ មុន​ពេល​ហាត់​ប្រាណ​សូម​ទទួល​ទាន​ទឹកក្ដៅឧណ្ហ៍ៗ ​មួយ​កែវ​ប្រហែល ៣០០ ម.ល ហើយ​ដក​ដង្ហើម​វែងៗ៖ ចលនា​ទី ១: ដេក​រាប​ស្មើ​នៅ​លើ​គ្រែ (គួរ​ជ្រើសរើស​គ្រែល​ដែល​មិន​ទន់​ពេក) ជើង​ទាំង​ពីរ​នៅ​ជិត​គ្នា ហើយ​ដាក់​ដៃ​មក​ខាង​ក្រោយ​ក្បាល​ថ្នមៗ ចលនា​ទី ២: លើក​ជើង​របស់​អ្នក​ឡើង​ទៅ​លើ នៅ​មុំ ៩០ ដឺក្រេ ហើយ​រាងកាយ​ព្យាយាម​ទម្រេត​ទៅ​មុខ ចលនា​ទី ៣: រក្សា​ជំហរ​បែប​នេះ ដោយ​រាប់​ពី ១ ដល់ ២០០…

Hjfj
សង្គម

សម្រស់​មួយ​មុខ​មិន​គ្រប់គ្រាន់​ទេ មនុស្ស​ស្រី​ស្អាត​ពិត​អាច​ទាក់​ចិត្ត​បុរស តាម ៣ ចំណុច​នេះ

កុំ​គិត​ថា​សម្រស់​ស្រស់​ស្អាត​តែ​មួយ​មុខ​ អាច​គ្រប់គ្រាន់​នឹង​ទាក់ទាញ​ចិត្ត​មនុស្ស​ប្រុស​ដ៏​ត្រឹមត្រូវ​ម្នាក់​បាន​ឲ្យ​សោះ។ តាម​ពិត​ទៅ​នារីៗ គួរ​តែ​មាន ៣ ចំណុច​ដូច​ខាង​ក្រោម​នេះ​ទៀត ដែល​វា​កាន់​តែ​ល្អ ប្រសិន​អ្នក​មាន​សម្រស់​អំណោយទាន​ពី​ធម្មជាតិ​ផង៖ ៣) បុគ្គលិក​លក្ខណៈ​ទន់ភ្លន់ ភាព​ទន់ភ្លន់​របស់​ស្រ្តី​រមែង​ធ្វើ​ឲ្យ​បុរស​ទទួល​បាន​ភាព​កក់ក្តៅ​ពេល​នៅ​ក្បែរ ដោយ​ទាំង​របៀបរបប​រស់នៅ និយាយ​ស្តី មើល​ទៅ​សមសួន​គួរ​ជា​ទី​គាប់​ចិត្ត។ វា​ធ្វើ​ឲ្យ​បុរស​នោះ​មិន​ទទួល​រង​សម្ពាធ មិន​មាន​អារម្មណ៍​នឿយ​ណាយ។ ដូច្នេះ​ហើយ​បើ​អ្នក​ជា​នារី​ដែល​ស្អាត តែ​ចរិត​លក្ខណៈ​មិន​ទន់​ភ្លន់ ក៏​គេ​ពិបាក​នឹង​នៅ​ក្បែរ​អ្នក​ដែរ។ ២) ស្រ្តី​ដែល​មាន​ការ​អត់ធ្មត់​ខ្ពស់ មនុស្ស​ស្រី​ជា​ច្រើន​និយាយ​ថា បុរស​ដែល​ល្អ​បំផុត​គឺ​បុរស​ដែល​ចេះ​អត់ធ្មត់​ខ្ពស់ ទើប​អាច​សម្រប​ជាមួយ​នាង​បាន។ តែ​យ៉ាង​ណា​ស្នេហា​គឺ​មាន​ទៅ​មក បើ​ខាង​ប្រុស​គេ​អត់ធ្មត់​ហើយ ខាង​ស្រី​ប៉ះ​បន្តិច​រលាក ប៉ះ​បន្តិច​ខឹង ឆាប់​អន់ចិត្ត មិន​ចេះ​បត់បែន​ទាល់​តែ​សោះ​ ក៏​វា​ពិបាក​ក្នុង​ទំនាក់ទំនង​ស្នេហា​នោះ​ដែរ។ ជា​រួម​ទៅ…

Hjjh
កីទ្បា

លីគ​កំពូល​ទាំង ៥ ប្រចាំ​តំបន់​អឺរ៉ុប តើ​លីគ​ណា​មួយ​ចាយ​ច្រើន​ជាង​គេ​នៅ​រដូវ​ក្តៅ?

ទីផ្សារ​ដោះដូរ​កីឡាករ​កៀក​នឹង​បើក​ទ្វារ​នៅ​ពេល​ខាង​មុខ​នេះ​ហើយ ពោល​សេសសល់​រយៈ​ពេល​ត្រឹម​តែ​ជាង ១០ ​ថ្ងៃ​ទៀត​ប៉ុណ្ណោះ។ គេ​ក៏​ឃើញ​បណ្តា​ក្លឹប​ជា​ច្រើន​ហាក់​កំពុង​សម្រុក​ចរចា ហើយ​ក្លឹប​ខ្លះ​ក៏​នៅ​តែ​មាន​ការ​លក់​ចេញ ទិញ​ចូល​នៅ​កីឡាករ​មួយ​ចំនួន​ផង​ដែរ។ ចុះ​អ្នក​មាន​ដឹង​ទេ​ថា គិត​មក​ទល់​ពេល​ចុង​ក្រោយ​ប្រចាំ​លីគ​កំពូល​ទាំង ៥ នៅ​តំបន់​អឺរ៉ុប លីគ​ណា​មួយ​ទៅ​ដែល​ចាយ​ក្រាស់ក្រែល​ជាង​គេ កំឡុង​ទីផ្សារ​ដោះដូរ​សារ​នេះ? បើ​តាម​ចម្លើយ​ពី TransferMarkt បាន​បង្ហាញ​ក្របខ័ណ្ឌ​ទាំង ១០ ដែល​ចំណាយ​ច្រើន​បំផុត ហើយ​លេខ ១ មិនមែន Ligue 1 ឬ Bundesliga នោះ​ទេ៖ ១០) Serie B ចាយ ៥០ លាន​អឺរ៉ូ…

Hghggh
កីទ្បា

Thierry Henry ព្រមាន Messi បញ្ហា​មួយ​របស់ PSG ដែល​អាច​នាំ​គេ​ធ្លាក់​ជើង

អតីត​ខ្សែ​ប្រយុទ្ធ​ក្លឹប Barcelona លោក Thierry Henry បាន​ព្រមាន​ទៅ​កាន់​កីឡាករ Lionel Messi ​ក្រោយ​គេ​ផ្ទេរ​មក​ចូលរួម​នៅ​ក្លឹប​សេដ្ឋី​បារាំង Paris Saint-Germain។ បញ្ជាក់​ឲ្យ​ដឹង M10 បាន​ផ្ទេរ​មក​ក្លឹប​នៅ​ទីក្រុង​ប៉ារីស នៅ​លក្ខខណ្ឌ​ឥត​តម្លៃ​ខ្លួន លើ​កុងត្រា ២ ឆ្នាំ​ជាមួយ​ប្រាក់​ឈ្នួល ៤១ លាន​ដុល្លារ/ឆ្នាំ។ ដ្បិត​បើ Messi មក​ចូលរួម​ក្នុង​ក្រុម​មួយ​ដែល​ប្រមូល​ផ្តុំ​សុទ្ធ​តែ​តារា​ឆ្នើម ដូច​ជា Kylian Mbappe, Neymar និង Angel di Maria ជា​ដើម…

Maxresdefault
កីទ្បា

Toni Kroos ឆ្លើយ​បែប​ណា បើ​ឲ្យ​ជ្រើស​យក​រវាង Ronaldo ឬ Messi?

សំណួរ​នៃ​ការ​ជ្រើស​យក​រវាង Cristiano Ronaldo និង Lionel Messi វា​ត្រូវ​បាន​អ្នក​គាំទ្រ​ជា​ច្រើន​ចោទ​សួរ​គ្នា​ទៅ​មក​ជា​រឿយៗ ហើយ​ឥឡូវ​ក៏​មក​រំលេច​ឡើង​នៅ​នឹង​មុខ​ខ្សែ​បម្រើ​ឆ្នើម Toni Kroos ផង​ដែរ។ តាម​ពិត​ទៅ​កីឡាករ​ខ្លះ ដ្បិត​បាន​លេង​ជាមួយ​តារា​ឆ្នើម​មួយ​ណា​ហើយ​ក៏​ដោយ តែ​ការ​យល់​ឃើញ​របស់​ពួក​គេ ក៏​មើល​ឃើញ​ផ្សេង​ ហើយ​ខ្លះ​ក៏​មើល​ឃើញ​ផ្សេង។ ចុះ​ចំណែក​ឯ​កីឡាករ​អាល្លឺម៉ង់ Kroos វិញ? ចម្លើយ​គឺ Kroos ជ្រើស​យក Ronlado។ លោក​បាន​និយាយ៖ “សម្រាប់​ពេលវេលា​ឈរ​ជើង​របស់​ខ្ញុំ​មក​ទល់​ពេល​នេះ គឺ Cristiano Ronaldo [ជា​កីឡាករ​ល្អ​បំផុត​គ្រប់​ពេលវេលា] ដោយ​ស្តាប់​ទៅ​អាច​ថា​ខ្ញុំ​លំអៀង​បន្តិច ព្រោះ​គាត់​បាន​ចូលរួម​ចំណែក​នៅ​ការ​ឈ្នះ​ពាន​រង្វាន់​យើង​ជា​ច្រើន តែ​វា​ពិត​ជា​រំភើប​និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ពេល​លេង​ជាមួយ…

Fhfdh
កីទ្បា

Kroos និយាយ​មួយ​ម៉ាត់ កាន់​តែ​បន្ថែម​ភ្លើង​រឿង Mbappe ផ្ទេរ​មក R.Madrid

ចចាមអារ៉ាម​ជុំវិញ​ការ​ចាកចេញ​របស់ Kylian Mbappe ផ្ទេរ​មក Real Madrid មិន​ទាន់​ចប់​នោះ​ទេ ដរាប​ណា​ទីផ្សារ​ដោះដូរ​នៅ​បើក​ទ្វារ​ជាង ១០ ​ថ្ងៃ​ទៀត​នេះ។ ក៏​មាន​ដំណឹង​ខ្លះ លើក​ឡើង​ថា កីឡាករ​បារាំង​អាច​ជា​សម្រេច​មក​ក្លឹប​អធិរាជ​ស​នៅ​រដូវ​ក្តៅ​ឆ្នាំ ២០២១ ខ្លះ​លើក​ឡើង​ថា​អាច​ជា​រង់ចាំ​ដល់​អស់​កុងត្រា​ហើយ​ផ្ទេរ​មក​ក្លឹប​អេស្ប៉ាញ​នៅ​លក្ខខណ្ឌ​ឥត​តម្លៃ​ខ្លួន។ យ៉ាង​ណា​ទៅ​មើល​ការ​លើក​ឡើង​របស់ Toni Kroos ដែល​ជា​សមាជិក​របស់​ Madrid ​ក៏​បាន​និយាយ​អំពី​ស្ថានភាព​ក្លឹប​បារាំង Paris Saint-Germain យ៉ាង​ដូច្នោះ​ថា៖ “យើង​នឹង​រង់ចាំ​មើល ថា​គ្រប់​យ៉ាង​ដំណើរការ​ទៅ​បែប​ណា​ទៀត [​ក្រោយ​ការ​ចុះ​ហត្ថលេខា​របស់ Messi ទៅ PSG]”។ លោក​បន្ថែម៖ “ការ​ផ្ទេរ​នេះ​អាច​ថា​ជា​រឿង​ល្អ​សម្រាប់​យើង…

Hjhj
កីទ្បា

​ក្រោយ​ប្រធាន​ក្លឹប Spurs ខល់​ទៅ​លែង​លើក City បង្វែរ​គោលដៅ​ថ្មី​មើល​ឃើញ​ម្នាក់​នេះ​វិញ

ក្លឹប Man City ត្រូវ​បាន​គេ​រាយការណ៍​ថា ប្រហែល​ជា​អស់​និស្ស័យ​ជាមួយ Harry Kane ត្រឹម​ប៉ុណ្ណេះ​ហើយ ព្រោះ​អី​ការ​ចរចា​ប្រព្រឹត្តិ​ទៅ​ជា​ច្រើន​សប្តាហ៍ តែ​មិន​បាន​សម្រេច​ទាល់​តែ​សោះ។ ហេតុផល​ពី​ក្រោយ​នោះ​អាច​ថា​ ខាង​ភាគី​ Spurs ដាក់​តម្លៃ​ខ្ពស់​ជា​កំហិត ហើយ​ខាង City ក៏​រឹង​ទទឹង​មិន​ព្រម​ឲ្យ​នៅ​តម្លៃ​ដែល​ក្លឹប​អាណាព្យាបាល​ចង់​បាន​នោះ​ដែរ។ យ៉ាង​ណា​បើ​តាម​របាយការណ៍​ពី​អ្នក​សារព័ត៌មាន Sara Meini បាន​ឲ្យ​ដឹង​ថា ក្រុម​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Pep Guardiola បាន​សម្លឹង​ឃើញ​គោលដៅ​ខ្សែ​ប្រយុទ្ធ​ថ្មី​ហើយ នោះ​គឺ​បង្វែរ​ពី​ការ​ចង់​បាន Kane មក​ជា​យុវជន​វ័យ ២១ ឆ្នាំ​នៅ​ឯ​ក្លឹប Fiorentina គឺ…

16217089392290
កីទ្បា

ក្តៅ! កីឡាករ​គោលដៅ​ដែល United/Arsenal ចង់​បាន ពេល​នេះ​ត​កុងត្រា​ថ្មី​ឲ្យ Atletico ហើយ

ក្លឹប​អេស្ប៉ាញ Atletico Madrid ទី​បំផុត​បាន​សម្រេច​បន្ត​កុងត្រា​ថ្មី សម្រាប់​កីឡាករ Marcos Llorente ហើយ ក្រោយ​កន្លង​មក​មាន​ចចាមអារ៉ាម​ថា​ក្លឹប​ជា​ច្រើន​ចង់​បាន មាន​តាំង​ពី Man Utd, Arsenal និង Paris Saint-Germain ជា​ដើម។ ខ្សែ​បម្រើ Llorente បាន​បន្ថែម​កុងត្រា​ថ្មី​ដល់​ឆ្នាំ ២០២៧ ដែល​មាន​ន័យ​ថា គេ​ត្រូវ​ឈរ​ជើង​នៅ​ក្លឹប​ក្រហម​ស​រយៈ​ពេល ៦ រដូវ​កាល​បន្ថែម​ទៀត។ គេ​ក៏​រាប់​បាន​ជា​ចំណែក​សកម្ម​មួយ របស់​លោក Diego Simeone ផង​ដែរ ជា​ពិសេស​កាល​ពី​រដូវ​កាល​មុន​ក្រោយ​ក្លឹប​លើក​ពាន La…

KNONGSROK
សេដ្ឋកិច្ច

ដែលដឹងអំពីអត្តចរិតលក្ខណៈរបស់ខ្លួនតាមថ្ងៃទាំង៧ឬអត់? បើមានពេលចុចអាន១នាទីទៅ!!!

អ្នកកើតថ្ងៃអាទិត្យ – ចំណុចល្អ ចេះយល់ពីទុក្ខលំបាកអ្នកដទៃ ដឹងពីវិធីជួយដោះស្រាយបញ្ហារបស់អ្នកដទៃ មានតែគំនិតល្អៗ រកវិធីល្អៗឱ្យគេឯង ជាមិត្តល្អ ដៃគូល្អ ស្មោះត្រង់ មិនមានពុតត្បុត ចេះដឹងខុសត្រូវ មានភាពអត់ធ្មត់ខ្ពស់ ពូកែអនុគ្រោះឱ្យគេ។ – ចំណុចអន់ អាចជួយសម្រាលទុក្ខលំបាកអ្នកដទៃ​ តែមិនអាចជួយសម្រាលបញ្ហាខ្លួនឯង អាចកំដរអ្នកដទៃ តែពេលខ្លួនឯងមានទុក្ខ បែរជាសម្ងំគិតតែម្នាក់ឯង។ ងាយនឹងត្រូវគេធ្វើបាបចិត្ត បោកប្រាស់ កុហកលាក់បាំង ប្រើមនោសញ្ចេតនា ច្រើនជាងខួរក្បាល ចឹងហើយបានមនុស្សនេះ ងាយរងឈឺចាប់ព្រោះអ្នកដទៃ។ អ្នកកើតថ្ងៃច័ន្ទ – ចំណុចល្អ ចិត្តទៀងត្រង់…

02
សង្គម

បើមនុស្សស្រីបញ្ចេញចរិតទាំងនេះចេញមក បង្ហាញថា នាងឆ្អែតចិត្តនឹងអ្នកខ្លាំងណាស់

សេចក្តីស្នេហា គឺជាវត្ថុដែលងាយប្រះឆា ដោយសារតែត្រូវទទួលរងការធ្វើឱ្យប្រះស្រាំជាច្រើនដង បានបណ្តាលឱ្យទៅជាអស់សង្ឃឹម។ ភាពអស់សង្ឃឹមនេះ បណ្តាលមកពីកត្តាជាច្រើន និងធ្វើឱ្យឈ្លោះគ្នា តែសូមបញ្ជាក់ថាឱ្យតែមនុស្សស្រីនៅតែឈ្លោះគ្នា ឬងក់ងរដាក់អ្នក នោះបានន័យថានាងនៅតែស្រលាញ់អ្នក ចង់ឱ្យអ្នកលួងលោមនាង មិនចង់បែកពីអ្នកឡើយ។ តែបើមនុស្សស្រីឆ្អែតចិត្តវិញនោះ ចិត្តរបស់នាងស្លាប់បាត់ហើយនោះ នាងនឹងបង្ហាញនូវលក្ខណៈស្ងាត់ស្ងៀម នាងលែងរករឿងអ្នក ក៏លែងឈ្លោះគ្នាជាមួយអ្នក។ ផ្ទុយមកវិញ ពេលមានការទើបនាងនិយាយជាមួយអ្នក នាងមានការគួរសមនឹងអ្នក នេះទើបជាសញ្ញាបញ្ជាក់ថា នាងចង់ចាកចេញពីអ្នកហើយ ជាក់ស្តែងទៅ ឱ្យតែមនុស្សស្រីឆ្អែតចិត្តហើយ មិនមែនមកឈ្លោះគ្នាជាមួយអ្នកឡើយ តែនឹងបង្ហាញនូវលក្ខណៈទាំងនេះ។ ១. នាងនឹងស្ងប់ស្ងាត់ នៅពេលដែលនាងមានទំនាក់ទំនងជាមួយអ្នក ទោះជាអ្នកបានធ្វើអ្វីខុសក៏ដោយ ឬក៏រឿងដែលនាងរំពឹងឱ្យអ្នកទៅធ្វើ តែអ្នកមិនបានធ្វើ…