ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Gffggf
សង្គម

ជ្រើសរើស​ចិញ្ចៀន​មួយ ដើម្បី​ទស្សន៍ទាយ​ថា​អ្នក​នឹង​មាន​ឬ​ក្រ​នៅ​ថ្ងៃ​អនាគត?

គ្រប់​គ្នា​សុទ្ធ​តែ​ប្រាថ្នា​ចង់​បាន​ជីវិត​ដែល​ពោរពេញ​ដោយ​ភាព​រុងរឿង មាន​ទ្រព្យ​ហូរហៀរ​ចាយ​មិន​អស់ តែ​វា​ក៏​ត្រូវ​ឆ្លង​កាត់​រឿង​លំបាក​ច្រើន​ដែរ មុន​អាច​ឈាន​ដល់​ចំណុច​នោះ។ ក្នុង​អត្ថបទ​នេះ យើង​មាន​ការ​តេស្ត​បែប​វិទ្យាសាស្រ្ត​មួយ ដែល​តម្រូវ​ឲ្យ​អ្នក​ជ្រើសរើស​នៅ​ចិញ្ចៀន​ ១ ក្នុង​ចំណោម​ចិញ្ចៀន​ទាំង ៤ ដើម្បី​ដឹង​ថា តើ​ជីវិត​ទៅ​ថ្ងៃ​ខាង​មុខ​របស់​អ្នក​នឹង​ក្លាយ​ជា​អ្នក​មាន​ឬ​អ្នក​ក្រ​បែប​ណា? ចិញ្ចៀន​ទី ១ អ្នក​ជា​មនុស្ស​ដែល​រមែង​មាន​ការ​គិត​សុទិដ្ឋិនិយម ផ្នត់​គំនិត​វិជ្ជមាន​ជានិច្ច បើ​ទោះ​បី​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​បែប​ណា​ក៏​ដោយ។ អ្នក​អាច​កសាង​គុណភាព​ជីវិត​បាន​ដោយ​ខ្លួន​ឯង នោះ​ហើយ​ជា​តម្លៃ​ទ្រព្យ​ដ៏​សំខាន់ ដែល​នឹង​ត្រួសត្រាយ​ឲ្យ​អ្នក​អាច​ទទួល​ភាព​មាន​បាន​នៅ​ថ្ងៃ​មុខ។ ចិញ្ចៀន​ទី ២ សូម​អរគុណ​ចំពោះ​ការ​វិនិច្ឆ័យ​ និង​ប្រសិទ្ធភាព​នៃ​ភាព​ឈ្លាសវៃ​របស់​អ្នក ដែល​នាំ​ឲ្យ​អ្នក​រមែង​ជោគជ័យ​ស្ទើរ​តែ​គ្រប់​ទំនាក់ទំនង​អាជីវកម្ម​ និង​ទំនាក់ទំនង​សង្គម។ អ្នក​គឺ​ជា​មនុស្ស​ឆ្លាត ដូច្នេះ​មិន​ពិបាក​នោះ​ទេ​សម្រាប់​អ្នក​ក្នុង​ការ​បង្កើត​ទ្រព្យ​នៅ​ពេល​ខាង​មុខ។ ចិញ្ចៀន​ទី ៣ ប្រសិន​បើ​ពិភពលោក​ត្រូវ​ការ​ក្តីស្រលាញ់ នោះ​គឺ​មាន​ផ្សារភ្ជាប់​ទៅ​កាន់​អ្នក…

Fdgdfh
សង្គម

ពេញ​ខែ​ផ្លែ​ទៀប​សម្បូរ តែ​អ្នក​ជំនាញ​ប្រាប់​កុំ​ឲ្យ​បរិភោគ​ផ្នែក​ ២ នេះ ប្រយ័ត្ន​ពុល!

ខែ​នេះ​ជា​រដូវ​សម្បូរ​ទៅ​ដោយ​ផ្លែ​ទៀប ហើយ​បើ​ស៊ីជម្រៅ​ទៅ​វា​ក៏​មាន​ផ្តល់​ប្រយោជន៍​មួយ​ចំនួន​សម្រាប់​រាងកាយ​មនុស្ស​យើង​ផង​ដែរ។ យ៉ាង​ណា​តាម​ការ​ណែនាំ​របស់​អ្នក​ជំនាញ បាន​ប្រាប់​ថា ផ្នែក​ទាំង ២ នៃ​ផ្លែ​ទៀប ជា​ពិសេស​សម្រាប់​មនុស្ស​ចាស់​និង​ក្មេង​តូច ត្រូវ​តែ​បក​ឬ​សម្អាត​វា​ចេញ​សិន មិន​ត្រូវ​ទទួល​ទាន​ទាំង​អ៊ីចឹង​នោះ​ទេ៖ តាំង​ពី​បុរាណ​មក ផ្លែ​ទៀប​ជា​ប្រភេទ​ផ្លែ​ឈើ​ដែល​មាន​ឱជារស​ឆ្ងាញ់ មាន​ជីវជាតិ​ត្រូវ​គ្រប់​បណ្តា​ស្រទាប់​មនុស្ស​គ្រប់​រូប។ យ៉ាង​ណា​វា​ក៏​មាន​ផ្ទុក​សារធាតុ​ដែល​អាច​បង្ក​ជា​គ្រោះថ្នាក់​បន្តិចបន្តួច​ផង​ដែរ ហើយ​មិន​សុទ្ធ​តែ​គ្រប់​គ្នា​ដឹង​នោះ​ទេ។ នោះ​គឺ​ផ្នែក​សំបក​នៃ​ផ្លែ​ទៀប និង​គ្រាប់​នៃ​ផ្លែ​ទៀប។ បញ្ជាក់​ម្តង​ទៀត​គឺ​ផ្នែក​សំបក និង​ផ្នែក​គ្រាប់ ដែល​វា​មាន​ជាតិ​ពុល​ឲ្យ​ឈ្មោះ​ថា Annonacin ដែល​អាច​បង្ក​ផល​ប៉ះពាល់​ដល់​ខួរក្បាល និង​ប្រព័ន្ធ​សរសៃ​ប្រសាទ។ ដូច្នេះ​យើង​ត្រូវ​ប្រាកដ​ថា ពេល​ទទួល​ទាន​នឹង​ពុំ​បាន​លេប​ផ្នែក​ទាំង ២ ដូច​បង្ហាញ​ខាង​លើ ចូល​ទៅ​ក្នុង​ពោះ ជា​ពិសេស​គឺ​មនុស្ស​ចាស់ និង​កុមារ​តូចៗ ត្រូវ​តែ​សម្អាត​ឬ​ដក​ផ្នែក​ទាំង​ពីរ​ចេញ។ ប៉ុន្តែ​វា​ក៏​តាម​ស្ថានភាព​ចៃដន្យ​ខ្លះ​ដែរ…

Dfgdf
សង្គម

វិធី​សាមញ្ញ ៤ អាច​សាកល្បង​ភាព​ខ្លាំង​ឬ​ខ្សោយ​នៃ​សួត​របស់​អ្នក ដោយ​ខ្លួន​ឯង​នៅ​ផ្ទះ

នៅ​កំឡុង​ស្ថានភាព​ដែល​ពិភពលោក​ជួប​បញ្ហា​ជំងឺ​រាតត្បាត ជឿ​ថា​មនុស្ស​មួយ​ចំនួន​ចេះ​តែ​មាន​ការ​ព្រួយបារម្ភ ដោយ​ចង់​ដឹង​ថា តើ​ផ្នែក​សួត​របស់​ពួក​គេ​មាន​ដំណើរការ​ល្អ ឬ​ខ្សោយ​ជាង​មនុស្ស​ទូទៅ​ដែរ​ឬ​ទេ? ពួក​គេ​ពិត​ជា​ពិបាក​នឹង​ស្វែងរក​វិធី​ធ្វើ​តេស្ត ហើយ​បើ​តាម​ការ​ណែនាំ​ខ្លះ​គេ​តម្រូវ​ការ​ឧបករណ៍ តែ​ក្នុង​អត្ថបទ​នេះ Knongsrok សូម​ចែករំលែក​វិធី​សាមញ្ញ​តាម​ធម្មជាតិ ៤ ក៏​អាច​ដឹង​ខ្លះៗ​ពី​ដំណើរការ​សរីរាង្គ​សួត​របស់​អ្នក​បាន​ដែរ៖ ១) ឡើង​ជណ្ដើរ សាកល្បង​ឡើង​ជណ្តើរ​ផ្ទះ កម្ពស់ ៣ ជាន់ ប្រសិន​អ្នក​អាច​ដើរ​ឡើង​ជា​ធម្មតា ដោយ​មិន​មាន​ការ​ថប់​ដង្ហើម ឬ​ទាមទារ​ឲ្យ​ឈប់​សម្រាក នោះ​មាន​ន័យ​ថា សួត​អ្នក​នៅ​ល្អ​ខ្លាំង។ ប៉ុន្តែ​បើ​ផ្ទុយ​ពី​នោះ អ្នក​ដើរ​ឡើង​បន្តិច​ហត់ ដង្ហក់​ខ្យល់​ចង់​ឈប់​សម្រាក នោះ​សួត​អ្នក​រាង​មាន​បញ្ហា​បន្តិច​ហើយ។ ២) លំហាត់​ប្រាណ​នៅ​នឹង​កន្លែង អ្នក​អាច​សាកល្បង​វិធី​មួយ​ទៀត គឺ​ការ​រត់​នៅ​នឹង​មួយ​កន្លែង ដែល​លំហាត់​ប្រាណ​នេះ…

Jhhjj
សង្គម

ផ្លែ​ឈើ​ទាំង ៥ ប្រៀប​ដូច​ឱសថ​ទិព្វ កាន់​តែ​ទទួល​ទាន កាន់​តែ​ជួយ​ឲ្យ​សាច់​ចាំ​ក្មេង​ជាង​វ័យ

ការ​ទទួល​ទាន​ផ្លែ​ឈើ តាម​ថា​មិន​សុទ្ធ​តែ​ល្អ​នោះ​ទេ ហើយ​ត្រូវ​សួរ​ខ្លួន​ឯង​ថា​យើង​ចង់​ទទួល​ទាន​ដើម្បី​ទទួល​បាន​អ្វី​ត្រលប់​មក​វិញ? ជាក់ស្តែង​បើ​អ្នក​ចង់​បាន​សម្រស់​ក្មេង​ជាង​វ័យ សាច់​ចាំ​មិន​ងាយ​ជ្រីវជ្រួញ អ្នក​គួរ​តែ​ជ្រើសរើស​ប្រភេទ​ផ្លែ​ឈើ​ទាំង ៥ ដូច​បង្ហាញ​ខាង​ក្រោម៖ ៥) ផ្លែ​ទទឹម វា​មាន​ផ្ទុក​ប៉ូលីហ្វេណុលអាស៊ីត និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​ជួយ​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​រ៉ាឌីកាល​សេរី​ អាច​ការពារ​ភាព​ជ្រីវជ្រួញ​និង​ភាព​ចាស់​ជាង​វ័យ។ ក្រៅ​ពី​នេះ​ផ្លែ​ទទឹម​ក៏​ជួយ​ឲ្យ​សម្ពាធ​ឈាម​មាន​តុល្យភាព និង​ល្អ​ប្រសើរ​ឡើង​វិញ​នូវ​បញ្ហា​សរសៃឈាម​បេះដូង​ថែម​ទៀត​ផង។ ៤) ផ្លែ​បឺរ ផ្លែ​បឺរ មាន​អាស៊ីដ​ខ្លាញ់​អូមេហ្គា-៣ ដែល​វា​អាច​ផ្តល់​សំណើម​និង​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា ហើយ​វា​ក៏​ជួយ​ចិញ្ចឹម​កោសិកា​ស្បែក​និង​ជួយ​ពន្យឺត​ដំណើរការ​ចាស់​ផង​ដែរ។ ៣) ផ្លែ​ប្ល៊ូបឺរី មិន​ត្រឹម​តែ​មាន​ឱជារស​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ វា​ក៏​ថែម​ទាំង​ជួយ​ដល់​សុខភាព​ជា​ច្រើន​ផង​ដែរ ដូច​ជា​ពង្រឹង​សុខភាព​បេះដូង និង​បញ្ចុះ​កូឡេស្តេរ៉ុល​អាក្រក់។ ជាមួយ​សម្រស់​វិញ គឺ​វា​ជួយ​ជំរុញ​ការ​ផលិត​ខូឡាជែន ដែល​ធ្វើ​ឲ្យ​ស្បែក ក្រចក…

ងហងហហ
សង្គម

អត់​ប៉ះ​ដាច់​ខាត​ថ្នាំ​សម្រក តែ​ត្រឹម ២ ខែ​ស្រក​បាន ៣១ គីឡូ ដោយសារ​វិធី​សាមញ្ញ ៥ នេះ

តាម​បទពិសោធន៍​ពី​ស្រ្តី​ជនជាតិ​កូរ៉េ​មួយ​រូប ដែល​អតីតកាល​ធ្លាប់​ជា​ស្រ្តី​ដែល​លើស​ទម្ងន់​ធ្ងន់ធ្ងរ ឡើង​ដល់ ៩៣ គីឡូក្រាម តែ​ក្រោយ​រយៈ​ពេល ២ ខែ​កំឡុង​ពេល​រាតត្បាត​ជំងឺ COVID-19 នាង​អាច​សម្រក​បាន​ដល់​ទៅ ៣១ គីឡូក្រាម មក​សល់​ត្រឹម​ ៦២ គីឡូក្រាម​វិញ។ នាង​ក៏​បាន​ចែករំលែក​នៅ​វិធីសាស្ត្រ​គួរ​ឲ្យ​ចាប់​អារម្មណ​ទាំង ៥ ដូច​ខាង​ក្រោម៖ ៥) មិន​ប្រើ​ថ្នាំ​សម្រក​ទម្ងន់ នារី​ដែល​មាន​ឈ្មោះ​ថា Han Wei ធ្លាប់​សាកល្បង​ថ្នាំ​សម្រក​ទម្ងន់​ពី​មុន​មក​ដែរ តែ​ក្រោយ​ពេល​ឈប់​ប្រើ វា​ក៏​ឡើង​វិញ ដូច្នេះ​ហើយ​នាង​មិន​ចង់​ប្រើប្រាស់​ផ្លូវ​កាត់ ដែល​អាច​ប៉ះពាល់​សុខភាព​នោះ​ទៀត​ទេ។ ផ្ទុយ​ទៅ​វិញ​នាង​មិន​ជ្រើសរើស​ដាច់​ខាត ​នៅ​ការ​ប្រើ​ថ្នាំ​សម្រក​ក្នុង​ពេលវេលា​ជាង ២ ខែ​មក​នេះ។…

4 Bieu Hien Chung To Nguoi Dan Ong Yeu Ban Den Muc Dien Dai Ca Doi Chi Muon O Ben Ban 329eb 5974000_default
សង្គម

អ្នក​ជា​មនុស្ស​ស្រី​សំណាង​ផុត​លេខ​ហើយ បើ​បាន​ជួប​បុរស​ដែល​បង្ហាញ ៤ ចំណុច​នេះ​មក

ប្រសិន​បើ​បុរស​នោះ​គេ​ស្រលាញ់​អ្នក​ពិត​មែន គេ​មើល​ឃើញ​អ្នក​សឹង​តែ​ស្មើ​នឹង​ជីវិត​របស់​គេ នោះ​គេ​នឹង​បង្ហាញ​សកម្មភាព​ទាំង ៤ ខាង​ក្រោម​ចេញ​មក​ឲ្យ​អ្នក​បាន​ដឹង៖ ៤) ពេល​ជួប​គ្រោះថ្នាក់ គេ​គិត​ពី​អ្នក​ជា​មុន និយាយ​ថា “ស្រលាញ់” មួយ​ម៉ាត់​មិន​គ្រប់គ្រាន់​នោះ​ទេ ដោយ​អ្នក​អាច​សង្កេត​មើល​បាន ពេល​មាន​បញ្ហា​ឬ​ស្ថិត​ក្នុង​គ្រោះថ្នាក់​ណា​មួយ គេ​នៅ​តែ​បន្ត​នៅ​ក្បែរ​អ្នក មិន​រត់​ចោល​អ្នក ហើយ​គិត​ពី​សុវត្ថិភាព​អ្នក ធំ​ជាង​អាយុ​ជីវិត​របស់​គេ នោះ​មា​ន័យ​ថា​គេ​ពិត​ជា​ស្រលាញ់​អ្នក​ខ្លាំង​ណាស់។ ៣) ចងចាំ​ពី​ចំណូល​ចិត្ត​និង​ទម្លាប់​របស់​អ្នក បើ​គេ​ដឹង​សឹង​តែ​ទាំង​អស់​ពី​អ្នក គេ​ចងចាំ​ថា​អ្នក​ចូលចិត្ត​អ្វី អ្នក​មាន​ទម្លាប់​មិន​ពេញ​ចិត្ត​របស់​អ្វី នោះ​មាន​ន័យ​ថា​គេ​គោរព​ឲ្យ​តម្លៃ​អ្នក​ខ្លាំង​ណាស់។ មនុស្ស​ប្រុស​ប្រភេទ​នេះ គេ​មិន​ឲ្យ​ខាង​ស្រី​លំបាក​ទេ ព្រោះ​គ្រប់​យ៉ាង​គេ​បាន​រៀបចំ​ឲ្យ​នាង​មាន​អារម្មណ៍​ថា​កក់ក្តៅ និង​សុវត្ថិភាព​គ្រប់​ពេល​រួច​ស្រេច​ហើយ ពេល​អ្នក​នៅ​ក្បែរ​គេ។ ២) មិន​ខ្លាច​នឹង​កាន់​ដៃ​អ្នក​នៅ​មុខ​អ្នក​ដទៃ បើ​គេ​ស្រលាញ់​អ្នក​ពិត…

Cover Crytal
សង្គម

ត្បូងគ្រីស្តាល់មួយ អាចប្រាប់ពីស្ថានភាព និងដំណោះស្រាយនៅក្នុងការងាររបស់អ្នក

ក្រៅពីជីវិតប្រចាំថ្ងៃ អនាគត និងរឿងស្នេហានោះ រឿងការងារក៏ជារឿងសំខាន់សម្រាប់ជីវិតរបស់អ្នកដែរ ព្រោះថាវាជារបរដែលផ្តល់លំនឹងជីវិត និងផ្តល់អនាគតល្អដល់អ្នកដូចគ្នា។ តែធ្វើយ៉ាងណាដើម្បីឱ្យការងាររបស់អ្នកនៅថ្ងៃនេះ ល្អប្រសើរ និងរលូនទៅមុខទៀតនោះ ចង់ដឹងមកលេងល្បែងទស្សន៍ទាយខាងក្រោមនេះ។ ដោយជ្រើសរើសយកពណ៌ត្បូងដែលទាក់ភ្នែកអ្នកភ្លាមៗសិន។ បន្ទាប់ពីជ្រើសត្បូងនេះរួច ចូរអានចម្លើយខាងក្រោមនេះ ៖ # ត្បូងទី១ នៅក្នុងថ្ងៃនេះមានថាមពល និងកម្លាំងគ្រប់គ្រាន់ដើម្បីធ្វើការប្រចាំថ្ងៃ និងសម្រេចគោលដៅរបស់អ្នក ដូច្នេះកុំឱ្យភាពខ្ជិលច្រអូស អូសទាញឱ្យអ្នកបាត់បង់កម្លាំងក្នុងការងារឱ្យសោះ។ នៅកន្លែងធ្វើការ អ្នកនឹងជួបតែរឿងល្អៗ និងសម្រេចភារកិច្ចបាន តែនៅក្នុងនោះដែរ អ្នកត្រូវតែរក្សាភាពស្ងៀមស្ងាត់  តាំងចិត្តអត់ទ្រាំ និងកុំឆេវឆាវពេក ដោយទាំងនេះអាចជួយឱ្យអ្នកមានទំនាក់ទំនងល្អជាមួយនឹងមិត្តរួមការងារបាន។ # ត្បូងទី ២…

Gfgfgf
កីទ្បា

Benzema ទម្លាយ​រឿង​ចាស់ កាល​ប្រធាន​ក្លឹប​ Perez មក​ចែចូវ​សុំ​យក​ខ្លួន​ដល់​ផ្ទះ

Karim Benzema បាន​បន្ត​កុងត្រា​ថ្មី​រយៈ​ពេល ១ ឆ្នាំ​បន្ថែម​ពី​លើ​កុងត្រា​ចាស់ ដែល​មាន​ន័យ​ថា លោក​នឹង​បន្ត​ឈរ​ជើង​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣ ល្មម​រហូត​ដល់​លោក​ឈាន​ចូល​អាយុ ៣៥ ឆ្នាំ។ កីឡាករ​បារាំង​បាន​ផ្ទេរ​មក​ចូលរួម​នៅ Real Madrid ​ក្នុង​ឆ្នាំ ២០០៩ ហើយ​ចាយ​ពេល​ជាង ១១ ឆ្នាំ​មក​នេះ គេ​បង្ហាញ​ខ្លួន ៥៦០ ប្រកួត រក​បាន ២៨១ គ្រាប់​និង Assist ១៤៤ លើក។ នាម​ជា​វីរបុរស​មួយ​រូប Benzema ក៏​បាន​លើក​ពាន​…

1334158717.0
កីទ្បា

កូន​ក្រុម R.Madrid ២ រូប​ ជាប់​ឈ្មោះ​ជា​កីឡាករ​មាន​តម្លៃ​ផ្តាច់​កុងត្រា​ខ្ពស់​បំផុត​ក្នុង​លោក

តម្លៃ​ផ្តាច់​កុងត្រា ឬ Release Clause សំដៅ​ទៅ​ដល់​តម្លៃ​ផ្ទេរ​ចេញ​របស់​កីឡាករ ប្រសិន​កាល​ណា​ក្លឹប​មួយ​ហ៊ាន​ផ្តល់​ឲ្យ​ទៅ​តាម​តម្លៃ​ផ្តាច់​កុងត្រា នោះ​មាន​ន័យ​ថា ភាគី​ក្លឹប​អាណាព្យាបាល​គ្មាន​សិទ្ធ​ប្រកែក​នោះ​ទេ ពោល​កីឡាករ​អាច​សម្រេច​ដោយ​ខ្លួន​ឯង​បាន​ថា ចង់​នៅ ឬ​ចាកចេញ។ ការ​កំណត់​តម្លៃ​ផ្តាច់​កុងត្រា គឺ​ផ្អែក​ទៅ​តាម​ច្បាប់​នៃ​ក្របខ័ណ្ឌ​នីមួយៗ ហើយ​មុន​តម្លៃ​នេះ​សម្រេច​ចេញ​មក គឺ​លុះ​ត្រា​មាន​ការ​ព្រមព្រៀង​ជា​មុន​រវាង​ភាគី​ក្លឹប​អាណាព្យាបាល និង​កីឡាករ​រូប​នោះ។ បើ​តាម​របាយការណ៍​ពី GiveMeSport យើង​បង្ហាញ​បញ្ជី​កីឡាករ​មាន​តម្លៃ​ផ្តាច់​កុងត្រា​ខ្ពស់​បំផុត​ទាំង ១២​រូប​ក្នុង​លោក ហើយ​ឃើញ​ថា​កូន​ក្រុម Real Madrid ២ រូប​ឈរ​នៅ​ចំណាត់ថ្នាក់​កំពូល៖ =10. Sergi Roberto | Barcelona | ៥០០…

F
កីទ្បា

ភ្នាក់ងារ៖ “Mbappe នឹង​ត្រូវ​ក្លឹប PSG ធ្វើ​ទុក្ខបុកម្នេញ​រឿង​នេះ ដូច​ករណី Rabiot ដែរ”

អតីត​ភ្នាក់ងារ​រត់ការ​របស់ Marco Verratti លោក Donato di Campli បាន​ពន្យល់​ថា ករណី​របស់ Kylian Mbappe កំពុង​ចូល​ដាន​ចាស់​ដូច​ករណី​របស់ Adrien Rabiot ហើយ ពាក់ព័ន្ធ​នឹង​ការ​មិន​ព្រម​បន្ត​កុងត្រា​ថ្មី។ ជា​ការ​ពិត​ស្ថានភាព​របស់​កីឡាករ​បារាំង ដែល​ត្រូវ​ផុត​កុងត្រា​នៅ​ឆ្នាំ​ក្រោយ ២០២២ គេ​មាន​ផ្លូវ​ ២ ដែល​ត្រូវ​ជ្រើសរើស ទី ១) គឺ​បន្ត​កុងត្រា​ថ្មី​បន្ត​ឈរ​ជើង​នៅ PSG ទី ២) គឺ​រង់ចាំ​ដល់​អស់​សុពលភាព​កុងត្រា​ ហើយ​ផ្ទេរ​ទៅ​ក្លឹប R.Madrid ក្នុង​លក្ខខណ្ឌ​ឥត​តម្លៃ​ខ្លួន។…

Gh
កីទ្បា

Koeman ផ្តាំ​ទៅ​កីឡាករ​ម្នាក់ ថា​ឲ្យ​ខំ​លេង​សិន​ទៅ ​កុំ​ទាន់​ចង់​ឡើង​ប្រាក់​ឈ្នួល​អី

ដូច​យើង​បាន​ដឹង​ហើយ​ពី​ស្ថានភាព​ក្លឹប Barcelona ដែល​មួយ​រយៈ​ក្រោយ​សឹង​តែ​គ្មាន​លុយ​បើក​ឲ្យ​ថ្លៃ​ពលកម្ម​កីឡាករ និង​ត្រូវ​បង្ខំ​ចិត្ត​លក់​ចេញ​តារា​ឆ្នើម​កំពូលៗ​មាន​តាំង​ពី Lionel Messi ជា​ដើម។ ជា​លទ្ធផល​យើង​ក៏​ឃើញ​កីឡាករ​ខ្លះ ព្រម​កាត់​បន្ថយ​ថ្លៃ​ពលកម្ម​ទៅ​តាម​ការ​ស្នើ​របស់​ក្លឹប ហើយ​ខ្លះ​ក៏​នៅ​ស្ថិត​ក្នុង​ការ​ចរចា និង​ខ្លះ​ទៀត​បែរ​ជា​ចង់​ដំឡើង​ទៅ​វិញ។ ជាក់ស្តែង​ដូច​ជា​យុវជន Ilaix Moriba ​កន្លង​មក​មាន​របាយការណ៍​មក​ថា គេ​ចង់​សុំ​ក្លឹប​ឡើង​តម្លៃ​ពលកម្ម​មក ១០០ ០០០ អឺរ៉ូ/សប្តាហ៍ ​សម្រាប់​កុងត្រា​ថ្មី បន្ទាប់​ពី​កុងត្រា​ចាស់​ត្រូវ​ផុត​នៅ​រដូវ​ក្តៅ​ឆ្នាំ​ក្រោយ។ ពាក់ព័ន្ធ​នឹង​បញ្ហា​របស់​កីឡាករ​វ័យ ១៨ ឆ្នាំ អ្នកចាត់ការ​លោក Ronald Koeman ក៏​បាន​ចេញ​មក​និយាយ​ចំៗ ថា​គេ​មិន​គួរ​ទាន់​គិត​រឿង​លុយ​ជា​ធំ​នោះ​ទេ ពោល​គួរ​ផ្តោត​លើ​ឱកាស​នៃ​ការ​លេង​សិន។ អ្នកចាត់ការ​សញ្ជាតិ​ហូឡង់ ពន្យល់​កាល​ពី​ថ្ងៃ​សុក្រ​បែប​នេះ៖…

Ddfd
កីទ្បា

Berbatov ទាយ​ថា Man Utd នឹង​ស៊ី Southampton ៤-១ ហើយ Chelsea លុត Arsenal ប៉ុណ្ណេះ​គ្រាប់

ការ​ប្រកួត​នៅ​ក្របខ័ណ្ឌ Premier League ជុំ​ទី ២ នឹង​ចាប់ផ្តើម​ពី​ល្ងាច​ថ្ងៃ​សៅរ៍​នេះ​ត​ទៅ ហើយ​យើង​ក៏​សង្កេត​ឃើញ​ថា​មាន​គូ​ពិសេស​ជា​ច្រើន មួយ​ផ្សេង​ទៀត​អ្នក​គាំទ្រ​ក៏​កាន់​តែ​ចង់​ដឹង​ថា​ ក្រុម​ដែល​ខ្លាំង​នៅ​ជើង​ទី ១ អាច​បន្ត​សម្ញែង​សាច់ដុំ​បាន​ទៀត​ឬ​យ៉ាង​ណា។ បើ​តាម​ការ​ទស្សន៍ទាយ​ទុក​ជា​មុន ពី​សំណាក់​អតីត​ជើង​ចាស់​លោក Dimitar Berbatov បាន​បង្ហាញ​ការ​ព្យាករណ៍​សំខាន់ៗ​ដូច​ខាង​ក្រោម៖ ទាយ​ថា Liverpool នឹង​យក​ឈ្នះ Burnley ៣-១ ទាយ​ថា Leeds នឹង​យក​ឈ្នះ Everton ១-០ ទាយ​ថា Man City នឹង​យក​ឈ្នះ Norwich ២-០…