
បើចង់ស្រកទម្ងន់ កុំប្រកែកមិនចង់ទទួលទានអាហារ ៤ ប្រភេទនេះ
ប្រសិនជាអ្នកចង់ស្រកទម្ងន់ ក្រៅពីកត្តានៃការហាត់ប្រាណ នោះរបបអាហារ និងទម្លាប់នៃការរស់នៅប្រចាំថ្ងៃ ក៏ជាផ្នែកសំខាន់ផ្សេងទៀតដែលអ្នកត្រូវយល់ដឹងផងដែរ។ ខាងក្រោមយើងបង្ហាញពីអាហារ ៤ ប្រភេទដែលអ្នកចង់ស្រកទម្ងន់ មិនគួរប្រកែកមិនទទួលទានឡើយ៖ ៤) អាហារដែលមានជាតិសរសៃ (Fiber) ប្រភេទអាហារមានជាតិសរសៃ (Fiber) ជាអ្វីដែលអ្នកត្រូវជ្រើសរើសមុនគេ ព្រោះវានឹងជួយឲ្យអ្នកឆាប់មានអារម្មណ៍ថាឆ្អែតពេលទទួលទាន ហើយកាត់បន្ថយចំណង់អាហារបានច្រើន។ លើសពីនេះទៀតវាក៏បន្ថែមនូវវីតាមីន និងជាតិទឹកទៅក្នុងរាងកាយ ដូច្នេះហើយអ្នកមិនគួរបដិសេធប្រភេទអាហារនេះឡើយ។ ប្រភេទអាហារជាតិសរសៃ មានដូចជា សណ្តែក ផ្កាខាត់ណាខៀវ គ្រាប់ធញ្ញជាតិ និងផ្លែឈើដូចជា ប៉ោម បឺរ និងបឺរីជាដើម។ ៣) អាហារដែលផ្ទុកអាស៊ីតខ្លាញ់ អាស៊ីតខ្លាញ់អូមេហ្គា…











