
អាយុ ៤០ ឆ្នាំធ្លាប់កើតមហារីក តែអាចពន្យាររស់មកដល់អាយុ ១០៦ ឆ្នាំដោយសារទម្លាប់ ៣ នេះ
Soon Mei-ling ជាស្រ្តីដំបូងក្នុងលោកដែលអាចឆ្លងកាត់យកឈ្នះជំងឺមហារីក ហើយបន្តរស់រានមកដល់អាយុ ដែលមនុស្សជាច្រើនប្រាថ្នាចង់បាន តែមិនអាចសម្រេចបាន នោះក៏ដោយសារតែលោកស្រីប្រកាន់ខ្ជាប់ទម្លាប់ល្អ ៣ នេះក្នុងការរស់នៅប្រចាំថ្ងៃ។ កើតនៅឆ្នាំ ១៨៩៧ មកដល់អាយុ ៤០ ឆ្នាំ លោកស្រីបានកើតជំងឺមហារីកសុដន់ តែលោកស្រីបានអូសបន្លាយអាយុជីវិតខ្លួនឯង មកដល់ឆ្នាំ ២០០៣ ពោលនៅពេលដែលមានអាយុ ១០៦ ឆ្នាំ ទើបទទួលមរណភាព។ ដោយឡែកទៅជីកកកាយពីទម្លាប់សាមញ្ញ ៣ របស់លោកស្រី ល្មមនឹងធ្វើឲ្យមនុស្សមួយចំនួនភ្លឺភ្នែក រួចក៏ដល់ពេលវេលាដែលត្រូវផ្លាស់ប្តូរហើយ៖ ១) ជៀសវាងពីការទទួលទានកាហ្វេ មកជំនួសដោយទឹកក្តៅ ក្រោយដឹងថាខ្លួនឯងកើតជំងឺមហារីក លោកស្រីបានស្តាប់តាមគ្រូពេទ្យដោយថាការទទួលទានកាហ្វេគឺមិនល្អនោះទេចំពោះសុខភាព។…











