ក្រុម Paris Saint-Germain ចាប់អារម្មណ៍លើ Erling Haaland ដោយសារពួកគេយល់ឃើញថា គាត់អាចជាអ្នកជំនួសដ៏មានសក្តានុពលរបស់ Kylian Mbappe នេះបើតាមការអះអាងរបស់លោក Saber Desfarages អ្នកកាសែត Telefoot ។

ភ្នាក់ងាររបស់កីឡាករសញ្ជាតិន័រវែសគឺ Mino Raiola ក៏ចាប់អារម្មណ៍ក្នុងការផ្ទេរនេះឱ្យកើតឡើងដែរ។ របាយការណ៍នេះត្រូវបានគាំទ្ រដោយអ្នកកាសែត Cahiers D’afrique Abdellah Boulma ។

ទន្ទឹមនឹងនេះដែរគេនិយាយថា Borussia Dortmund មានជំហររឹងមាំថា Haaland នឹងមិនចាកចេញនៅរដូវក្តៅនេះទេ។ មានតែសំណើតម្លៃប្រហែល ២០០ លានផោនប៉ុណ្ណោះដែលអាចផ្លាស់ប្តូរនោះបាន។

ចំពោះ Mbappe ត្រូវបានគេរំពឹងថា PSG នឹងទទួលយកការផ្តល់ជូនចុងក្រោយរបស់ Real Madrid ចំនួន ១៧០ លានផោនបូកនឹងប្រាក់រង្វាន់ ១០ លានផោនលើរូបគេ។