ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

ងថថងងថ
កីទ្បា

រំឭក​ការ​ផ្ទេរ​ថ្ងៃ​ចុង​ក្រោយ ៥ ដែល​មាន​តម្លៃ​ថ្លៃ​បំផុត ខណៈ Aubameyang ឈរ​លេខ ២

ភាគ​ច្រើន​ការ​ផ្ទេរ​ដែល​មាន​តម្លៃ​ខ្ពស់​កប់​ពពក រមែង​កើត​មាន​នៅ​កំឡុង​ការ​ដោះដូរ​រដូវ​ក្តៅ ឬ​ក្រោយ​ចប់​រដូវ​កាល​ទាំង​មូល ខណៈ​ដែល​ការ​ដោះដូរ​នៅ​ពាក់​កណ្តាល​រដូវ​កាល ឬ​រដូវ​រងា រមែង​មិន​សូវ​មាន​ការ​ផ្ទេរ​ធំៗ​ឡើយ។ ក្លឹប​ខ្លះ​ទៅ​បាន​ចរចា រត់ការ​រាប់​ខែ តែ​មិន​ចេះ​តែ​យក​បាន​ទេ ព្រោះ​ក្លឹប​អាណាព្យាបាល​ខ្លះ​បាន​រំអុក​តម្លៃ​ជា​បន្តបន្ទាប់ រហូត​ដល់​ថ្ងៃ​ចុង​ក្រោយ​ទើប​ព្រម​លក់​ចេញ​ក៏​មាន។ ខាង​ក្រោម ក្នុង​ស្រុក​កីឡា រំឭក​លើក​មក​បង្ហាញ​នៅ​ការ​ផ្ទេរ​ទាំង ៥ ​ដែល​បាន​សម្រេច​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​កាលបរិច្ឆេទ​ទីផ្សារ​ដោះដូរ ហើយ​មាន​តម្លៃ​ខ្ពស់​បំផុត៖ ៥) Ronaldo ពី Inter Milan ទៅ Real Madrid តម្លៃ ៤៦ លាន​អឺរ៉ូ ៤) Mesut Ozil ពី…

14
សុខភាព

មិននឹកស្មានដល់! ទឹកអំបិលមានឥទ្ធិពលពិសេស អាចព្យាបាលជំងឺទាំង៧នេះ យ៉ាងមានប្រសិទ្ធភាព

ជាធម្មតា ទឹកអំបិលគឺជាឱសថម្យ៉ាងដែលមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺបឋមដូចជា ព្យាបាលការឈឺបំពង់ក ក្អក ផ្ដាសាយ នឹងជំងឺជាច្រើនទៀតផង។ ដូច្នេះ អ្នកគ្រាន់តែបន្ថែមអំបិលពីរបីស្លាបព្រាបាយទៅក្នុងទឹកមួយកែវរួចកូរឱ្យសព្វបន្ទាប់មកដាក់ចូលក្នុងមាត់ត្រឹមតែរយៈពេល ៣០ វិនាទីប៉ុណ្ណោះ អ្នកនឹងឃើញពីលទ្ធផលភ្លាមៗ។ ការពារស្រោមធ្មេញ fluoride នៅក្នុងទឹកអំបិលអាចការពារការបាត់បង់ជាតិរ៉ែពីស្រោមធ្មេញនិងជួយពង្រឹងបានល្អ។ មិនតែប៉ុណ្ណោះ វាក៏អាចបន្សាបជាតិអាស៊ីតនៅក្នុងមាត់ដែលធ្វើឱ្យអញ្ចាញធ្មេញចុះខ្សោយ។ រំលាយស្លេសនិងបំបាត់ការតឹងច្រមុះ អ្វីដែលអាក្រក់បំផុតអំពីជំងឺផ្តាសាយគឺប្រហែលជាការក្អកឡើងស្លេស។ ការខ្ពុរមាត់ជាមួយទឹកអំបិលក្តៅឧណ្ឌៗ អាចបណ្ដេញទឹករំអិលដែលបង្កើតនៅក្នុងផ្លូវដង្ហើមក៏ដូចជារន្ធច្រមុះ ហើយវាមិនត្រឹមតែជួយកាត់បន្ថយការរលាកនិងបំបាត់ការឈឺបំពង់កប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយកំចាត់បាក់តេរីដែលបង្កឱ្យមានរោគសញ្ញាទាំងនេះផងដែរ។ បំបាត់ការឈឺបំពង់ក ទឹកអំបិលអាចមានប្រសិទ្ធភាពក្នុងការព្យាបាលការឈឺបំពង់ក បំបាត់ការស្ងួត រលាកបំពង់ក ធ្វើឱ្យមានតុល្យភាព pH នៃភ្នាសរំអិលនិងភ្នាសរំអិលនៅលើផ្ទៃបំពង់កជាពិសេសចំពោះមនុស្សដែលកំពុងទទួលការព្យាបាលដោយគីមីឬការព្យាបាលដោយកាំរស្មី។ យ៉ាងណាក៏ដោយ ការមានដំបៅក្នុងមាត់ទឹកអំបិលក៏អាចជួយបំបាត់ការឈឺចាប់និងលើកជាសះស្បើយខ្ពស់។ ព្យាបាលបន្ទះធ្មេញនិងការពារជំងឺរលាកអញ្ចាញធ្មេញ…

Fgf
កីទ្បា

លេង​ពេញ ៩០ នាទី អត់​ព្រម​ដូរ​កីឡាករ​សោះ ស្រាប់​តែ Southgate ឆ្លើយ​ថា​ជា​យុទ្ធសាស្ត្រ​បែប​នេះ

នៅ​ការ​ប្រកួត​វគ្គ​ជម្រុះ​បឋម​ជុំ​ទី ៦ រវាង​ក្រុម​ជម្រើស​ជាតិ​ប៉ូឡូញ និង​អង់គ្លេស បាន​បញ្ចប់​ក្រោម​លទ្ធផល ១-១ ហើយ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​គឺ​ក្រុម​តោ​កំណាច​លេង​ពេញ ៩០ នាទី អត់​ប្តូរ​កីឡាករ​សូម្បី​ម្នាក់។ នេះ​បាន​គាស់​កំណត់ត្រា​ចាស់​ដែល​ខកខាន​កើត​មាន​តាំង​ពី​ឆ្នាំ ១៩៩៦ សម្រាប់​ក្រុម​អង់គ្លេស។ ពាក់ព័ន្ធ​នឹង​ការ​មិន​ប្តូរ​កីឡាករ​សារ​នេះ អ្នក​គាំទ្រ​បាន​រិះគន់​ខ្លាំង​ទៅ​លើ​ចំណាត់ការ​របស់ Gareth Southgate ថា ហេតុអ្វី​លេង​បែប​ហ្នឹង កីឡាករ​បម្រុង​សុទ្ធ​តែ​ល្អ​គួរ​ជើង​គ្នា បែរ​ជា​ទុក​ចោល ហើយ​លេង ១១ រូប​លើ​ទីលាន​ ពេញ ៩០ នាទី ហើយ​មិន​បាន​ជ័យជម្នះ​ថែម​ទៀត។ ទៅ​មើល​ខាង​ក្រុម​គេ​ប៉ូឡូញ ប្តូរ​ចេញ​ដល់​ទៅ ៥ រូប​ពេញ​ឯ​ណោះ។…

Safsdfas
កីទ្បា

Supercomputer ទាយ​ថា Arsenal នឹង​ធ្លាក់​លេខ​មិន​ធ្លាប់​មាន ហើយ​ក្រុម​នេះ​លើក​ពាន​នៅ​បញ្ចប់​រដូវ​កាល

ការ​ប្រកួត​ក្របខ័ណ្ឌ Premier League ជុំ​ទី ៤ នឹង​វិល​ត្រលប់​មក​វិញ​ហើយ​នៅ​ចុង​សប្តាហ៍​នេះ ដោយ​មាន​ជំនួប​ពិសេស​ជា​ច្រើន ដែល​នឹង​កើត​មាន​ឡើង ហើយ​អ្នក​គាំទ្រ​ក៏​កំពុង​ទន្ទឹង​រង់ចាំ​អុត​មើល​ជា​ពិសេស​នៅ​ការ​បង្ហាញ​វត្តមាន​របស់ Cristiano Ronaldo ទម្រង់​លេង​បន្តបន្ទាប់​របស់ Arsenal ក៏​ដូច​ជា​ក្រុម​ការពារ​ជើង​ឯក Man City ​ក្រោយ​ពី​ពួក​គេ​ធ្វើ​មិន​សូវ​បាន​ល្អ។ យ៉ាង​ណា​តាម​ការ​ព្យាករណ៍​ពី​ប្រព័ន្ធ Supercomputer របស់ BonucCodeBets បាន​ធ្វើ​ការ​គណនា​និង​វិភាគ​ចេញ​ជា​លទ្ធផល​មក​ថា ក្រុម​កាំភ្លើង​ធំ Arsenal នឹង​ធ្លាក់​លេខ មិន​ធ្លាប់​មាន​នៅ​ការ​លេង​ក្របខ័ណ្ឌ Premier Legaue ពោល នា​បញ្ចប់​រដូវ​កាល ២០២១/២២ ពួក​គេ​នឹង​ឈរ​នៅ​លេខ​រៀង​ទី…

12
សង្គម

ប្រយ័ត្នស្ដាយក្រោយ! កំហុស៥យ៉ាង នៅពេលងូតទឹក អាចធ្វើឲ្យអ្នកអាយុខ្លី

មនុស្សជាច្រើនតែងតែគិតថា ការងូតទឹកគឺជារឿងសាមញ្ញ ហើយអ្នកណាក៏អាចធ្វើបានដែរ។ ការងូតទឹកជាការលាងសម្អាតជាតិកង្វក់ ធូលី ដែលជាប់តាមប្រាណ ហើយការងូតទឹកក៏អាចជួយឲ្យមានអារម្មណ៍ល្អ ធូស្បើយក្នុងខ្លួន ប៉ុន្តែទោះយ៉ាងណាការពិតបង្ហាញថា ការងូតទឹកមិនត្រឹមត្រូវក៏អាចបង្កឱ្យមានគ្រោះថ្នាក់ជាច្រើដល់ជីវិត។ ងូតទឹកប្រើពេលយូរពេក មានមនុស្សជាច្រើនតែងតែចូលចិត្តត្រាំក្នុងបន្ទប់ទឹកដើម្បីបន្ធូរអារម្មណ៍ ប៉ុន្តែអ្នកគួរតែដឹងថា ការត្រាំក្នុងបន្ទប់ទឹករយៈពេល ១-២ ម៉ោងនឹងបណ្តាលឱ្យអស់កម្លាំងខ្លាំង ដូច្នេះ យកល្អគួរតែកំនត់ពេលវេលាងូតទឹកឱ្យបានប្រហែល ៣០ នាទីប៉ុណ្ណោះ។ បន្ទាប់ពីហាត់ប្រាណងូតទឹកភ្លាមៗ បន្ទាប់ពីធ្វើលំហាត់ប្រាណរាងកាយតែងតែបែកញើសនិងក្តៅ។ ជាហេតុធ្វើឱ្យមនុស្សជាច្រើនចង់ងូតទឹកភ្លាមៗ ដើម្បីសម្អាតរាងកាយនិងសម្រាកកាយ។ ទោះយ៉ាងណាក៏ដោយការងូតទឹកភ្លាមៗ បន្ទាប់ពីការហាត់ប្រាណនឹងធ្វើឱ្យខ្យល់ត្រជាក់ជ្រាបចូលក្នុងខ្លួន កាត់បន្ថយសកម្មភាពរបស់ផ្នែកខ្លះនៃរាងកាយនិងនាំឱ្យភាពស៊ាំចុះខ្សោយ។ ការងូតទឹកភ្លាមៗបន្ទាប់ពីហាត់ប្រាណក៏អាចបង្កឱ្យមានជំងឺដាច់សរសៃឈាមខួរក្បាលផងដែរ ព្រោះរាងកាយស្ថិតក្នុងស្ថានភាពខ្វះជាតិទឹក បេះដូងលោតញាប់ជាងធម្មតារន្ធញើសរីកធំ។ បើងូតទឹកភ្លាមវានឹងរុញរាងកាយទៅជារលាកទងសួត រលាកសួត…

Jjh
សង្គម

នារីៗចាំទុកទៅ! បើបុរសណាព្រមឲ្យអ្នកប៉ះរបស់សំខាន់គេ ៤ នេះ ស្មើនឹងគេស្រលាញ់អ្នកខ្លាំងហើយ

មនុស្សប្រុសមានចំណុចសំខាន់ៗជាច្រើន ដែលគេរមែងលាក់បាំងខ្លាំងណាស់ ហើយមិនចេះតែឲ្យនរណាម្នាក់មកប៉ះពាល់ បើកមើលបានដោយងាយនោះឡើយ។ ប៉ុន្តែក្នុងនាមជានារីម្នាក់ដែលគេស្រលាញ់ ប្រសិនអ្នកមានសិទ្ធអាចបើកនិងបានឃើញដឹងឬឃើញរបស់ទាំង ៤ ខាងក្រោម នោះក៏មានន័យថា បុរសនោះបានស្រលាញ់អ្នកពិត និងខ្លាំងក្លាបំផុតហើយ៖ ៤) ទូរសព្ទរបស់គេ ទូរសព្ទជាកន្លែងរក្សាទុកទិន្នន័យ និងរឿងរ៉ាវសំខាន់ជាច្រើននៅខាងក្នុងនោះ។ ជាទូទៅគេមិនងាយឲ្យនរណាម្នាក់ អង្គុយចុចមើលគ្រប់ឯកសារទាំងអស់នោះទេ តែបើគេអនុញ្ញាតឲ្យអ្នកចង់ធ្វើអ្វីដោយសេរី ចង់មើលអ្វីក៏បាន ឬដឹងតែកូដសម្ងាត់កម្មវិធីសំខាន់របស់គេទៀត នោះមានន័យថាគេជឿជាក់និងស្រលាញ់អ្នក។ ៣) កាបូបលុយ មនុស្សប្រុសមិនងាយទៅឲ្យនរណាម្នាក់ គ្រប់គ្រងលុយរបស់គេនោះទេ លើកលែងតែនារីនោះ ត្រូវបានគេយល់ឃើញថា នឹងយកគ្នាជាគូអនាគត ច្បាស់លាស់ក្នុងជីវិត។ នោះគេនឹងមិនខ្លាចឡើយ ក្នុងការប្រគល់របស់ទុកដាក់លុយឲ្យទៅគូស្នេហ៍របស់គេ។ ២)…

Gffg
តេស្តIQ

ឆ្នាំ​ក្រោយ ២០២២ បើក​ភ្នែក​លុយ​ចូល​ពិតៗ បើ​ក្នុង​ផ្ទះ​អ្នក​ មាន​សមាជិក​កើត​ឆ្នាំ​ទាំង ៤ នេះ

តាម​ហោរាសាស្រ្ត​បាន​ទស្សន៍ទាយ​នៅ​ជោគជតា​រាសី​សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង ៤ ដែល​អាច​នឹង​មាន​រាសី​ឡើង​ខ្ពស់​ត្រដែត ​នៅ​ឆ្នាំ​ក្រោយ ២០២២៖ អ្នក​កើត​ឆ្នាំ​វក (ស្វា) ឆ្នាំ​វក ក៏​ស្ថិត​ក្នុង​មហា​ឆ្នាំ​ទាំង ៤ ដែល​មាន​លាភ​សំណាង​ខ្ពស់​នៅ​ឆ្នាំ​ក្រោយ ២០២២ ផង​ដែរ ដោយ​ពួក​គេ​នឹង​អាច​បង្កើត​ជោគជ័យ​ជា​ដុំកំភួន​ក្នុង​អាជីព​ការងារ ការ​រកស៊ី ពោល​នាំ​ចំណូល​ចូល​ផ្ទះ​បាន​ច្រើន​ជាង​ឆ្នាំ ២០២១ នេះ។ ទៅ​មើល​ទំនាក់ទំនង​ស្នេហា អ្នក​កើត​ឆ្នាំ​វក ក៏​នឹង​មិន​ចាំបាច់​ខ្វល់ខ្វាយ​ច្រើន​ដែរ ទោះ​បើ​ជីវិត​នៅ​លាវ ទៅ​ណា​ក៏​មាន​គេ​គោរព​ស្រលាញ់ ពោល​អ្នក​មិន​នៅ​តែ​ឯង​ឡើយ។ យ៉ាង​ណា​ក៏​នឹង​មាន​ពេលវេលា​ដែល​អ្នក​អាច​ជួប​គូ​ពិត​នៅ​ពេល​ខាង​មុខ ដោយ​អ្នក​អាច​មាន​ឱកាស​ មាន​ពេល​ស្វែងយល់​ចិត្ត មុន​ដុះ​ពន្លក​ក្លាយ​ជា​ស្នេហា​ពោរពេញ​ដោយ​សុភមង្គល។ អ្នក​កើត​ឆ្នាំ​រកា (មាន់) អ្នក​កើត​ឆ្នាំ​រកា នៅ​ឆ្នាំ…

7
សុខភាព

ប្រយ័ត្នបន្តិច! ក្រលៀនអ្នកកំពុងខូចហើយ ប្រសិនបើជួបនូវរោគសញ្ញាទាំងនេះញឹកញាប់

ប្រសិនបើអ្នកបានឃើញរោគសញ្ញាទាំងនេះលេចឡើងជាញឹកញាប់ ដាច់ខាតអ្នកមិនគួរប្រងើយកន្តើយឡើយ។ សូមទៅពិនិត្យសុខភាពជួមួយគ្រូពេទ្យឱ្យបានឆាប់តាមដែលអាចធ្វើបាន។ ១.ឈឺក្បាល ខ្សោយ អស់កម្លាំង ប្រសិនបើតម្រងនោមមានសុខភាពល្អនិងសមត្ថភាពបម្លែងវីតាមីនឌីនរាងកាយមានដំណើរការល្អត្រូវបានគេដឹងយ៉ាងពេញលេញថា អាចរក្សាឆ្អឹងឱ្យរឹងមាំ។ លើសពីនេះបរិមាណអេរីត្រូត្រូប៉ូអ៊ីទីន (អេភីអូ)-អរម៉ូន ដែលដើរតួយ៉ាងសំខាន់ក្នុងការផលិតកោសិកាឈាមក្រហមក៏ត្រូវបានសំងាត់ក្នុងបរិមាណត្រឹមត្រូវដែរ។ នៅពេលតម្រងនោមមានបញ្ហាអេភីអូតិច ត្រូវបានផលិតនាំឱ្យមានការថយចុះនៃកោសិកាឈាមក្រហម។ ទន្ទឹមនឹងនេះកោសិកាឈាមក្រហមទទួលខុសត្រូវចំពោះការដឹកអុកស៊ីសែននៅទូទាំងរាងកាយ។ ២.ស្បែកស្ងួតនិងរមាស់ តម្រងនោមដែលមានសុខភាពល្អតែងតែយកកាកសំណល់និងសារធាតុរាវលើសពីឈាម ជួយបង្កើតកោសិកាឈាមក្រហមនិងរក្សាបរិមាណសារធាតុរ៉ែត្រឹមត្រូវនៅក្នុងរាងកាយ។ ដោយឡែកស្បែករមាស់និងស្ងួតក៏ជាសញ្ញាបង្ហាញថា អ្នកមានបញ្ហាជាមួយនឹងតុល្យភាពសារធាតុរ៉ែនិងសារធាតុចិញ្ចឹមនៅក្នុងរាងកាយដែលអាចនាំឱ្យមានជំងឺឆ្អឹងនិងតម្រងនោម។ ប្រសិនបើអ្នកមានស្បែកស្ងួតហើយតែងតែមានអារម្មណ៍រមាស់ សូមព្យាយាមផឹកទឹកឱ្យបានច្រើន។ មុននឹងប្រើថ្នាំព្យាបាលរោគសើស្បែកណាមួយសូមពិគ្រោះជាមួយគ្រូពេទ្យឲ្យបានត្រឹមត្រូវ ព្រោះថាំពេទ្យខ្លះមានសារធាតុផ្សំដលអាចធ្វើឱ្យមុខងារតំរងនោមចុះខ្សោយ បើលេបមិនត្រឹមត្រូវឬប្រើជ្រុល។ ៣.ការផ្លាស់ពណ៍ប្តូរទឹកនោម តម្រងនោមទទួលខុសត្រូវក្នុងការផលិតទឹកនោមនិងយកកាកសំណល់ចេញតាមរយៈទឹកនោម។ ដូច្នេះអ្នកត្រូវយកចិត្តទុកដាក់ចំពោះការផ្លាស់ប្តូរភាពញឹកញាប់នៃក្លិនពណ៌ទឹកនោម។ វាជារឿងធម្មតាទេក្នុងការនោមពី ៤ ទៅ ១០ ដងក្នុងមួយថ្ងៃ។…

6
សង្គម

ពេលគេងយប់បើអ្នកនៅតែមានទម្លាប់បែបនេះ ប្រាកដណាស់អ្នកនឹងជួបគ្រោះថ្នាក់ទាំងគ្រួសារ

មនុស្សម្នាក់ៗតែងតែមានទម្លាប់រស់នៅផ្សេងៗគ្នា ដោយអ្នកខ្លះមានទម្លាប់បើកទ្វាបន្ទប់គេង ហើយមួយចំនួនទៀតចូលចិត្តបិទនៅពេលគេង។ យ៉ាងណាក្ដី ការគេងបើកទ្វានៅពេលយប់ក៏អាចផ្ដល់អត្ថប្រយោជន៍ច្រើន ជួយឱ្យខ្យល់ចេញចូលបានល្អ អាចគ្រប់គ្រងនិងរកឃើញបញ្ហាបានទាន់ពេលវេលាអំឡុងពេលគេង ប៉ុន្តែទោះយ៉ាងណាអត្ថប្រយោជន៍ដែលទទួលបាននោះមិនត្រូវនឹងគ្រោះថ្នាក់ដែលយើងអាចជួបប្រទះឡើយ។ ១.រារាំងសំលេងរំខាននិងធ្វើអោយអ្នកគេងលក់ស្កប់ស្កល់ ប្រសិនបើអ្នករស់នៅក្នុងតំបន់ដែលមានសំលេងរំខានដូចជា ជិតផ្លូវ ជិតផ្សារ ជិតស្ថានីយ៍ឡានក្រុង ដែលតែងតែរវល់អ្នកនឹងពិបាកគេងលក់ស្កប់ស្កល់ណាស់។ ដូច្នេះការបិទទ្វារឥឡូវនេះគឺជាជម្រើសដ៏ល្អបើទោះបីជាអ្នកមិនធ្លាប់ប្រើក៏ដោយ។ លើសពីនេះការបិទទ្វារក៏នឹងការពារកុំឱ្យមានសំលេងរំខាននៅពេលដែលមាននរណាម្នាក់នៅក្នុងផ្ទះភ្ញាក់ហើយធ្វើសកម្មភាពនៅពេលយប់ដូចជា ញ៉ាំអាហារ មើលទូរទស្សន៍ជាដើម។ ២.មានឱកាសច្រើនពេលមានអគ្គិភ័យកើតឡើង ប្រសិនបើអ្នកបើកទ្វារបន្ទប់ពេលកំពុងគេង ភ្លើងដែលឆេះនឹងរាលដាលកាន់តែលឿនចូលក្នុងបន្ទប់របស់អ្នកសីតុណ្ហភាពនឹងកើនឡើងហើយផ្សែងពុលនឹងរាលដាលគ្រប់ទីកន្លែង។ ទោះជាយ៉ាងណា ទ្វារបិទជិតនឹងផ្តល់ឱ្យអ្នកនូវពេលវេលាច្រើនដើម្បីធ្វើសកម្មភាពជួយសង្រ្គោះខ្លួនអ្នកពីភ្លើង។ ទ្វារបិទជិតក៏រក្សាសីតុណ្ហភាពទាបជាងខាងក្រៅផងដែរ ដែលវានឹងការពារផ្សែងពុលខ្លះដោយជៀសវាងគ្រោះថ្នាក់នៃការស្លាប់នៅពេលគេងដោយសារតែស្រូបផ្សែងច្រើនពេក។ ៣.មានពេលវេលាច្រើនជាពិសេសពេលមានចោរចូលក្នុងផ្ទះ ការស្នាក់នៅក្នុងបន្ទប់ដែលជាប់សោរនឹងធ្វើឱ្យអ្នកមានសុវត្ថិភាពជាង នៅពេលអ្នករកឃើញនរណាម្នាក់លួចចូលក្នុងផ្ទះរបស់អ្នក។ អ្នកនឹងមានពេលច្រើនដើម្បីរង់ចាំប៉ូលីសមកជួយសង្គ្រោះអ្នក។ ៤.ទ្វារបិទជិតរក្សាថាមពលវិជ្ជមាន គោលការណ៍មួយនៃគោលការណ៍ហុងស៊ុយគឺត្រូវចៀសវាងការគេងលក់ដោយបើកទ្វារ។ ការបើកទ្វារអាចបណ្តាលឱ្យថាមពលវិជ្ជមានទាំងអស់នៅក្នុងបន្ទប់រត់ចេញក្រៅ។…

Dadfa
កីទ្បា

Darrent Bent ថា Ronaldo នឹង​រក​បាន​គ្រាប់​បាល់​តិច​ជាង​ម្ចាស់​អាវ​លេខ ៩ រូប​នេះ​ទេ

អ្នក​វិភាគ​លើ​ប៉ុស្តិ៍ talkSPORT លោក Darren Bent បាន​បង្ហាញ​ការ​យល់​ឃើញ​ថា តារា​ឆ្នើម Cristiano Ronaldo នឹង​មិន​អាច​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​ម៉ាស៊ីន​បញ្ចប់​ទី​ពាក់​អាវ​លេខ ៩ នៃ​ក្រុម​មួយ​ផ្សេង​ទៀត​នោះ​ទេ បើ​ទោះ​បី​រដូវ​កាល​ទើប​តែ​ចាប់ផ្តើម​បាន​ប៉ុន្មាន​ជុំ​ដំបូង​ក៏​ដោយ។ CR7 ពិត​ណាស់ នឹង​ត្រៀម​នឹង​បង្ហាញ​ខ្លួន​នៅ​ក្នុង​ការ​ប្រកួត​ឲ្យ​ក្លឹប Man Utd នា​ចុង​សប្តាហ៍​នេះ ហើយ​លោក​ក៏​អាច​មាន​ឱកាស​ក្លាយ​ជា អ្នក​ឈ្នះ​ស្បែក​ជើង​មាស​វ័យ​ចំណាស់​បំផុត ក៏​ដូច​ជា​កីឡាករ​រក​បាន​គ្រាប់​បាល់​ទី ១០០ នៅ PL+La Liga ផង​ដែរ បើ​សន្ទុះ​គ្រាប់​បាល់​អាច​ធ្វើ​បាន​ល្អ​ច្រើន។ យ៉ាង​ណា​តាម​ការ​ប្រៀបធៀប​រវាង Lukaku ក៏ Bent…

Skysports Manchester United_5239272
កីទ្បា

FIFA លេង​ធម៌​ក្តៅ ប្រកាស​អត់​ឲ្យ​កីឡាករ​ ៨ រូប ជួយ​ក្លឹប​នៅ PL ចុង​សប្តាហ៍​នេះ

សមាគម​បាល់ទាត់​ប្រេស៊ីល បាន​ទទូច​ទៅ​កាន់ FIFA ហើយ​ឥឡូវ​សមាគម​បាល់ទាត់​ពិភពលោក​ក៏​បាន​ធ្វើ​ការ​សម្រេច​ហើយ​ដែរ ដោយ​ដាក់​ពិន័យ​កីឡាករ​សញ្ជាតិ​ប្រេស៊ីល ៨ រូប​មិន​ឲ្យ​ចូលរួម​ការ​ប្រកួត​រយៈ​ពេល ៥ ​ថ្ងៃ។ នេះ​កើត​ឡើង​ដោយសារ​តែ​កីឡាករ​នៅ Premier League ទាំង​នោះ បដិសេធ​មិន​មក​ចូលរួម​ជួយ​ជម្រើស​ជាតិ ព្រោះ​ដោយសារ​មិន​ចង់​ឆ្លង​កាត់​ការ​ធ្វើ​ចត្តាឡឺស័ក​រយៈ​ពេល​យូរ និង​ខកខាន​ការ​លេង​ឲ្យ​ក្លឹប។ ជា​ការ​ពិត​អង់គ្លេស​បាន​ដាក់​ប្រទេស​នៅ​ប៉ែក​អាមេរិក​ឡាទីន​ទៅ​ក្នុង​បញ្ជី​ក្រហម ដែល​មាន​ន័យ​ថា អ្នក​ឆ្លង​កាត់​ចេញ​មក​ពី​ប្រទេស​នោះ ចាំ​បាច់​ត្រូវ​ធ្វើ​ចត្តាឡឺស័ក​រយៈ​ពេល ១០ ​ថ្ងៃ​សិន ដូច្នេះ​បើ​កីឡាករ​ទៅ​ជួយ​ជម្រើស​ជាតិ​ប្រេស៊ីល ពេល​ត្រលប់​មក​វិញ​គឺ​ពួក​គេ​នឹង​ខកខាន​យ៉ាង​ហោច​ណាស់​ក៏ ២-៣ ប្រកួត​ដែរ។ ដោយសារ​មើល​ឃើញ​ពី​ការ​សហការ​ជាមួយ​ក្លឹប​ក្នុង​ការ​បដិសេធ​មិន​មក​ជួយ​ជម្រើស​ជាតិ​នេះ​ហើយ សមាគម​បាល់ទាត់​ប្រចាំ​ប្រទេស​ប្រេស៊ីល ក៏​បាន​ដាក់​សំណើ​ទៅ FIFA ឲ្យ​ដាក់​ពិន័យ​ពួក​គេ​ជា​ការ​ព្រមាន ហើយ​ឥឡូវ…

1
ទស្សនៈ

ពាក្យទាំង៣ឃ្លា មានតែមនុស្សដែលមានចិត្តពុតត្បុតទេ ដែលចូលចិត្តនិយាយបំផុត

ពាក្យចាស់ពោលថា “ស្គាល់មុខស្គាល់មាត់ តែមិនស្គាល់ចិត្ត” បានន័យថា ឃើញរូបរាងសម្បកក្រៅគេបែបនេះ មិនបញ្ជាក់ថាចិត្តគំនិតខាងក្នុងរបស់គេដូចគ្នាទៅនឹងរូបរាងគេឡើយ ចិត្តមនុស្សពិបាកប៉ាន់ស្មាន មនុស្សពោរពេញដោយការលាក់ពុត ដូច្នេះនៅក្នុងទំនាក់ទំនងរាប់អានជាមួយអ្នកដទៃ យើងត្រូវរៀនចេះបែងចែកពីភាពពិត និងក្លែងក្លាយ កុំបន្តឱ្យខ្លួនចេះតែធ្លាក់ក្នុងការបោកប្រាស់របស់អ្នកដទៃ ហើយមនុស្សដែលមានចិត្តពុតត្បុតចូលចិត្តនិយាយពាក្យទាំងនេះខ្លាំងណាស់ មុខផ្សេងក្រោយផ្សឹង។ ១. ជួបអ្នកណាក៏លើកសសើរ ចូលចិត្តនិយាយថា “អ្នកពូកែណាស់” មនុស្សម្នាក់ដែលស្មោះត្រង់គួរជាទីទុកចិត្តនោះ គេតែងតែលើកសរសើរតែអ្វីដែលជាភាពជាក់ស្តែងដែលបានកើតឡើងប៉ុណ្ណោះ តែបើមនុស្សពុតត្បុតម្នាក់វិញ គេតែងតែជួបអ្នកណាសសើរពីអ្នកនោះ ចូលចិត្តនិយាយនៅក្នុងចំណោមគេឯងថា “អ្នកពូកែណាស់” និយាយបញ្ជោអ្នកទាល់តែអ្នកទន់ឆ្អឹង។ តែចំពោះខ្លួនគេវិញ ទទួលស្គាល់អ្នកថាជាមនុស្សពូកែ ឬអត់ ឬសរសើរអ្នកចេញពីចិត្តពិត ឬអត់នោះ គ្មានអ្នកណាមើលដឹងពីចិត្តរបស់គេឡើយ។ មនុស្សបែបនេះ…