
Liverpool និង M.City ចាប់ចិត្តកីឡាករធ្លាប់រកបានគ្រាប់បាល់វគ្គផ្ដាច់ព្រ័ត្រ UCL មួយរូបដូចគ្នា
ក្លឹបហង្សក្រហម Liverpool និងមេឃខៀវ Manchester City ហាក់កំពុងមានផែនការណ៍ក្នុងការពង្រឹងតំបន់ប្រយុទ្ធរបស់ខ្លួនដូចគ្នា ដោយតាមដំណឹងចុងក្រោយពួកគេកំពុងមើលឃើញខ្សែប្រយុទ្ធមួយរូបរបស់ក្លឹប Bayern Munich។ នោះគឺកីឡាករវ័យ ២៥ ឆ្នាំ Kingsley Coman ដែលជាតារាឆ្នើមរកបានគ្រាប់បាល់ជ័យជម្នះឲ្យ Bayern Munich លើកពាន UEFA Champions League រដូវកាល ២០១៩/២០។ បច្ចុប្បន្នសុពលភាពកុងត្រារបស់ Coman នៅសេសសល់ដល់ចុងខែមិថុនា ឆ្នាំ ២០២៣ ហើយតាមដឹងសាមីខ្លួនគេមិនព្រមបន្តកុងត្រាថ្មីនោះទេ ទើបនាំឲ្យមានក្លឹបធំៗបង្ហាញការចាប់អារម្មណ៍ដូច្នេះ។ បើតាមសារព័ត៌មាន le10sport…











