
កុំសួរថាម៉េចបានប្រពន្ធបាក់សម្រស់ លែងស្អាតដូចមុន តែគួរសួរខ្លួនឯងជាប្ដី ម៉េចមិនអាចមើលថែប្រពន្ធឲ្យល្អដូចថ្ងៃដំបូង
មនុស្សប្រុស ជាច្រើនតែងចូលចិត្តប្រៀបធៀបប្រពន្ធខ្លួនឯងទៅនឹងប្រពន្ធអ្នកដទៃ ទៅនឹងស្រីៗដែលមានវ័យក្មេង ហេតុអ្វីអូនលែងស្អាតដូចមុន អូនឆាប់ចាស់លឿនម្ល៉េះ? តែភ្លេចសួរខ្លួនឯង មើលរំលងកំហុសខ្លួនឯង ដែលខ្លួនឯងមិនបានស្រលាញ់ថ្នាក់ថ្នម មើលថែនាងឲ្យបានដិតដល់ដូចកាលពីថ្ងៃដំបូង ដែលអ្នកតាមស្រលាញ់។ ក្រោយពេលរៀបការ ជីវិតគឺត្រូវបានផ្លាស់ប្តូរ ជាពិសេសគឺមនុស្សស្រីបានលះបង់ខ្លាំងណាស់សម្រាប់គ្រួសារ ដ្បិតស្រ្តីខ្លះពុំបានជាអ្នកចូលរួមបង្កើតចំណូល តែការមើលថែខាងក្នុងផ្ទះ មើលថែកូន គឺនាងរវល់មិនចាញ់អ្នកដែលកំពុងបម្រើការនៅខាងក្រៅនោះទេ។ អ្នកជាមនុស្សប្រុស គួរតែឆ្លៀតពេលមើលថែទាំ ទំនុកបម្រុងគ្រប់សព្វលើរាងកាយភរិយាខ្លួនឯង ហើយគួរតែអរគុណដល់នាង ដែលនាងបានដើរចេញពីជីវិតគ្រួសារ ដែលទទួលបានការថ្នាក់ថ្នមស្រលាញ់ពីម្តាយឪពុកបង្កើតរបស់គេ មករួមរស់ជាមួយនឹងយើង ជាមួយនឹងគ្រួសារយើង ដែលមិនជាប់សាច់ឈាមអ្វីនឹងគេផងនោះ។ រួចកុំមានការប្រៀបធៀបនាងទៅ នឹងមនុស្សស្រីនៅខាងក្រៅ ព្រោះវាជាកំហុសរបស់អ្នកទាំងស្រុង បើអ្នកមើលឃើញនាងមានការខ្វះខាតចំណុចណាហើយ ក្នុងនាមជាប្តីល្អបំផុត គួរតែរកវិធីឬសួរនាំប៉ះប៉ូវនាងឲ្យទទួលបានការប្រើប្រាស់របស់ល្អ…











