Man United បញ្ជាក់ពីការកែលម្អមជ្ឈមណ្ឌលហ្វឹកហាត់ Carrington ឱ្យ​ទំនើបជាងមុន

Carrington Traning Center
ការផ្សាយពាណិជ្ជកម្ម

ក្លិបបិសាចក្រហម Manchester United បានប្រកាសជាផ្លូវការថាមជ្ឈមណ្ឌលហ្វឹកហាត់ Carrington របស់ក្លិបនឹងត្រូវកែលម្អឱ្យប្រសើរឡើងនាពេលខាងមុខនេះ។

0_WhatsApp Image 2021 09 21 At 142307
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ទីលានហ្វឹកហាត់នេះដែលត្រូវការការជួសជុលជាដាច់ខាត នឹងត្រូវតំឡើងបង្គោលនិង​បន្ថែមភ្លើងថ្មី ខណៈដែលកន្លែងអង្គុយដែលមានចំណុះ ៥០០ នាក់នឹងត្រូវបានសាងសង់ផងដែរ។

ការផ្សាយពាណិជ្ជកម្ម
10944858 0 Image A 6_1552498319265
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ការកែលម្អផ្សេងទៀតដូចជាបង្គន់អនាម័យនៅចំហៀងទីលាន អនុស្ថានីយ៍អគ្គិសនី របងថ្មី និងការធ្វើឱ្យប្រសើរឡើងសម្រាប់ភ្ញៀវពិការត្រូវបានគេលើក​យក​មកធ្វើបន្ថែមផងដែរ។

0_Barrierseats
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

លោក Collette Roche ប្រធានផ្នែកប្រតិបត្តិការក្លិបបាននិយាយថា៖“វាជាផែនការរយៈពេលវែង យើងកំពុងសម្លឹងមើលផែនការអភិវឌ្ឍន៍ពេញលេញរបស់មជ្ឈមណ្ឌល Carrington “។

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ Manchester United 

ការផ្សាយពាណិជ្ជកម្ម