
TIKTOK ឈានជើងចូលក្នុងទីផ្សារផ្សាយពាណិជ្ជកម្មកម្ពុជា ជាមួយការណែនាំជា ដំណាក់កាល
កម្មវិធី TikTok ជាកម្មវិធីសម្រាប់បង្កើតវីដេអូ ដែលមានបេសកកម្មជំរុញគំនិតច្នៃប្រឌិតនិងនាំយកភាពសប្បាយរីករាយ បាននិងកំពុងបន្តឈានជើងចូលក្នុងទីផ្សារផ្សព្វផ្សាយពាណិជ្ជកម្មនៅកម្ពុជា ដោយផ្ដល់ការណែនាំជាជំហានៗងាយយល់។ ការណែនាំចុងក្រោយចេញផ្សាយដោយក្រុមហ៊ុន Httpool ដែលជាតំណាងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន TikTok បង្ហាញជូនសហគ្រាសធុនតូច និងមធ្យម (SMEs) អំពីរបៀបបង្កើតគណនី ការចូលទៅក្នុងគណនី បញ្ចូលព័ត៌មានអំពីអាជីវកម្ម ជ្រើសរើសវិធីទូទាត់ និងបញ្ជូនព័ត៌មានសំខាន់ៗអំពីអាជីវកម្ម។ ការណែនាំនេះជួយសម្រួលដំណើរការទាំងមូលនៃការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើកម្មវិធី TikTok ។ បន្ថែមលើការណែនាំទៅកាន់អ្នកប្រើប្រាស់ TikTok អំពីរបៀបបង្កើត និងដំណើរការយុទ្ធនាការផ្សព្វផ្សាយពាណិជ្ជកម្ម ការណែនាំនេះក៏ប្រាប់សហគ្រាសធុនតូច និងមធ្យមផងដែរថាហេតុអ្វីបានជាពួកគេគួរប្រើ TikTok សម្រាប់យុទ្ធនាការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ពួកគេ ដោយផ្អែកលើចំនួនអ្នកប្រើប្រាស់វេទិកានៅទូទាំងពិភពលោក ការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព ទំរង់ការផ្សព្វផ្សាយពាណិជ្ជកម្ម…











