ចង់ឱ្យខ្លួនឯងខ្លាំង ប្រកបដោយគុណធម៌ អ្នកគួរតែរៀនសូត្រមេរៀន ៣ចំណុចនេះ

2
ការផ្សាយពាណិជ្ជកម្ម

មនុស្សខ្លាំងពូកែ ត្រូវតែមាន៣ចំណុចដូចខាងក្រោមនេះ ដូច្នេះ បើអ្នកចង់ឱ្យខ្លួនឯងក្លាយជាមនុស្សខ្លាំងពូកែ ជោគជ័យ ថែមទាំងប្រកបដោយគុណធម៌ គុណតម្លៃពិតប្រាកដ អ្នកត្រូវតែរៀនឱ្យចេះ និងប្រកាន់ខ្ជាប់នូវ៣ចំណុចនេះឱ្យបាន។

ត្រូវចាំថា នៅពេលអ្នកសម្រេចបានសមិទ្ធផល អ្នកនឹងទទួលបានការសរសើរ និងការឱ្យតម្លៃកាន់តែច្រើន។ ត្រង់ចំណុចនេះ យ៉ាងណាមិញ ក៏មានមនុស្សជាច្រើន បែរជាកើតមានចរិតក្រអើតក្រទម និងអំនួតកាន់តែខ្លាំង។ ទោះយ៉ាងណាក៏ដោយ មានមនុស្សដែលពូកែ ប៉ុន្តែនៅតែមានចរិតល្អ មានគុណធម៌ ចេះដាក់ខ្លួន សាមញ្ញៗ។ ពួកគេមានគុណសម្បត្តិ និងគុណតម្លៃល្អដែលសក្តិសមនឹងការសិក្សារបស់យើង។

ការផ្សាយពាណិជ្ជកម្ម

3bd47239d4e7bff68bafca572977f258

១. ធ្វើការដោយស្ងៀមស្ងាត់ រហូតដល់ថ្ងៃបានសម្រេច

ការផ្សាយពាណិជ្ជកម្ម

លោក Xie Juezai បាននិយាយថា “មនុស្សចេះស្ទើរ ច្រើនតែនិយាយច្រើន តែមនុស្សចេះ និងដឹងពិតប្រាកដ ច្រើនតែរក្សាភាពស្ងៀមស្ងាត់”។

ព្រោះអ្នកដែលដឹង គេនឹងដឹងថា មិនថាពួកគេមានទេពកោសល្យ ឬពូកែយ៉ាងណានោះទេ នៅតែមានមនុស្សដែលមានទេពកោសល្យដែលល្អជាងពួកគេ។

ការផ្សាយពាណិជ្ជកម្ម

មនុស្សដែលមានចំណេះដឹង និងទេពកោសល្យកាន់តែច្រើន ពួកគេកាន់តែយល់ថាចំណេះដឹង និងសមត្ថភាពរបស់ពួកគេនៅមានកំណត់។ ពួកគេច្រើនតែសិក្សាដោយស្ងៀមស្ងាត់ ខិតខំធ្វើការរហូតដល់ថ្ងៃដែលពួកគេទទួលបានលទ្ធផលពិតប្រាកដ។ ខុសពីអ្នកដែលគ្មានទេពកោសល្យ ឬសមត្ថភាពមានកំណត់ ជារឿយៗដូចស្គរបានតែបន្ទរឮខ្ទរខ្ទារ តែធាតុពិតខាងក្នុង ប្រហោងថ្លុង។

D0f499475b736c11c97a5c0c5762e61f

ការផ្សាយពាណិជ្ជកម្ម

២. តែងតែដឹងគុណចំពោះអ្នកដែលបានជួយដល់ខ្លួន

មនុស្សវរជនកាន់តែច្រើន ពួកគេមានចំណេះដឹងច្រើន ពួកគេដឹងពីរបៀបជួយដល់មនុស្សជុំវិញខ្លួន។ លើសពីនេះ ពួកគេដឹងគុណចំពោះអ្នកដែលបានជួយពួកគេ មនុស្សមានគុណធម៌ គ្មានថ្ងៃរមិឡគុណឡើយ។ ដូច្នេះមិនថាពួកគេជោគជ័យ និងមានទេពកោសល្យយ៉ាងណាទេ ពួកគេនៅតែរក្សាអាកប្បកិរិយារាបសារ និងដឹងគុណពេញមួយជីវិត។

ការផ្សាយពាណិជ្ជកម្ម

មានសុភាសិតមួយពោលថា “មោទកភាព គឺជាអាទិទេពក្នុងការធ្លាក់ចុះ ភាពឆ្មើងឆ្មៃ និងភាពក្រអឺតក្រទម នឹងបំផ្លាញជីវិតរបស់អ្នក”។ ហេតុនេះ អ្នកត្រូវចងចាំថា ការបន្ទាបខ្លួន និងការដឹងគុណ គឺជាច្បាប់ ដែលជួយឱ្យអ្នកជោគជ័យដ៏យូរអង្វែង។

នៅពេលដែលមនុស្សខ្លះទទួលបានជំនួយពីអ្នកដទៃ ពួកគេតែងតែសន្មតថា សមិទ្ធផលរបស់អ្នកដទៃជារបស់ខ្លួនឯង។ ការពិត បើអ្នកមិនរក្សាចរិតឱ្យសាមញ្ញ និងអត្តចរិតសុភាពរាបសាររបស់អ្នកចំពោះអ្នកដែលបានជួយអ្នក និងផ្តល់ឱកាសដល់អ្នក តើអ្នកណានឹងជួយអ្នកលើកទីពីរ?

ការផ្សាយពាណិជ្ជកម្ម

D9dd070207b9a02a24a0c9031aa7eeb7

៣. រៀនដោយបើកចិត្តឱ្យទូលាយ និងតស៊ូក្នុងការរៀនសូត្រពីអ្នកដទៃ

ការផ្សាយពាណិជ្ជកម្ម

មានពាក្យមួយពោលថា «មនុស្សសាមញ្ញ គិតពីគុណវិបត្តិរបស់ខ្លួន មនុស្សក្រអឺតក្រទមសរសើរពីភាពខ្លាំងរបស់ខ្លួន»។

មនុស្សសាមញ្ញ តែងតែឃើញចំណុចខ្លាំងរបស់អ្នកដទៃ ហើយព្យាយាមស្វែងយល់ថាចំណុចខ្លាំងរបស់គេ ជាចំណុចខ្សោយរបស់ខ្លួន។ មនុស្សឆ្លាតក៏នឹងរៀនពីសមិទ្ធផលរបស់អ្នកដទៃដែរ។

ការផ្សាយពាណិជ្ជកម្ម

ប្រធានម៉ៅសេទុងធ្លាប់បាននិយាយថា «ការចេះដាក់ខ្លួន នឹងធ្វើឱ្យមនុស្សរីកចម្រើន ភាពក្រអឺតក្រទម ធ្វើឱ្យមនុស្សបរាជ័យ ដូច្នេះ អ្នកត្រូវតែចងចាំការពិតនេះក្នុងចិត្តជានិច្ច»។

មនុស្សយើងម្នាក់ៗ សុទ្ធតែមានគុណវិបត្តិ។ នៅពេលមានចំណុចខ្វះខាត សូមកែតម្រូវឱ្យបានឆាប់រហ័ស។ យើងម្នាក់ៗមានគុណសម្បត្តិ នៅពេលដែលយើងឃើញអ្នកដទៃមានគុណសម្បត្តិ ចូរយើងរៀនសូត្រពីពួកគេ។

នៅពេលដែលអ្នកព្យាយាមបំបាត់នូវចំណុចខ្វះខាតរបស់ខ្លួនឯងជាប្រចាំ ហើយរៀនពីចំណុចខ្លាំងរបស់អ្នកដទៃ អ្នកនឹងទទួលបានជោគជ័យ និងរីកចម្រើនជាលំដាប់៕

ប្រភព ៖ Emdep / Knongsrok

ការផ្សាយពាណិជ្ជកម្ម