
ធ្លាប់ស្រមៃ ថានឹងកាន់ដៃ មនុស្សដែលខ្លួនស្រឡាញ់ ចូលរោងការដែរទេ … ?
រយៈពេល៥ឆ្នាំ ដែលតាមស្រឡាញ់គេតែម្នាក់ឯង គេបានក្លាយជាពិភពលោកទាំងមូលរបស់ខ្ញុំ តាំងពីមួយថ្ងៃដំបូង ដែលខ្ញុំបានដឹងថា ខ្ញុំស្រឡាញ់គាត់ …!!! ៥ឆ្នាំដែលតាមស្រឡាញ់គាត់ បន្ទាប់មក ក៏ឈានដល់មានទំនាក់ទំនងល្អជាមួយគ្នា៨ឆ្នាំ នៅក្បែរ តាមមើលថែការពារ ហួងហែង ខឹង អន់ចិត្ត គិតផ្ដេសផ្ដាស ទាក់ទងគ្នាតាំងពីចូលរៀននៅសកល រហូតដល់មានការងារធ្វើរៀងៗខ្លួន … រយៈពេល៨ឆ្នាំ ដែលស្ថិតក្នុងទំនាក់ទំនងល្អបំផុត ហើយក៏ប្រាកដចិត្តដែរថា នឹងបានកាន់ដៃគាត់ចូលរោងការ ក៏សន្យាថា នឹងធ្វើឱ្យគាត់ ក្លាយជាកូនក្រមុំដ៏ស្អាតជាងគេ និងមានសំណាងជាងគេ ខ្ញុំបានរៀបគម្រោងទៅថ្ងៃអនាគតជាមួយគាត់រួចរាល់អស់ហើយ ខំធ្វើការសន្សំលុយ ដើម្បីឱ្យថ្ងៃដែលគាត់ព្រមរួមដំណើរជីវិតជាមួយខ្ញុំ គាត់មិនលំបាក មិនខ្វះខាត…











