ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

3
សង្គម

គួរឈ្វេងយល់! បន្ទាប់ពីអាយុ ៥០ ឆ្នាំ ទាំងនេះគឺជាកំហុសទាំង ៥ ដែលមនុស្សជាច្រើនស្ដាយក្រោយ រហូតគ្មានឱកាសផ្លាស់ប្តូរ

មនុស្សយើងម្នាក់ៗក្នុងលោកនេះ តែងតែធ្លាប់ប្រព្រិត្តិនូវកំហុសមួយរៀងៗខ្លួន មិនថាស្ថិតក្នុងកាលៈទេសៈបែបណានោះទេ អ្នកខ្លះក៏បានធ្វើឲ្យកំហុសតូចៗ ឯមួយផ្នែកទៀតក៏បានធ្វើឲ្យមានកំហុសធំរហូតមិនអាចកែប្រែបានពេញមួយជីវិត។ ខ្លាចជ្រើសអាជីពខុស ប្រាកដណាស់ មនុស្សម្នាក់បន្ទាប់ចប់ពីមហាវិទ្យាល័យ ៤ ឬ ៥ ឆ្នាំអាចចេញធ្វើការហើយ បន្ទាប់មកដឹងថាជ្រើសរើសអាជីពខុស។ អ្នកខ្លះបានចំណាយពេលតស៊ូក្នុងឧស្សាហកម្មនេះអស់ពាក់កណ្តាលជីវិតទើបដឹងការពិតថា បានជ្រើសរើសជម្រើសខុសដែរ។ ក្រោយមក មានមនុស្សជាច្រើនមួយចំនួនទៀត រហូតដល់វ័យកណ្តាលទៅហើយក៏នៅតែមិនឈប់ស្តាយក្រោយ ដោយសារតែជម្រើសអាជីពខុសកាលពីអតីតកាលប៉ុន្តែមិនមានពេលគ្រប់គ្រាន់ដើម្បីផ្លាស់ប្តូរ។ ខ្លាចការធ្វើកាន់តែខ្លាំង វ័យយុវជនគឺជារយៈពេលដ៏ស្រស់ស្អាតនិងគួរឱ្យចងចាំបំផុតនៅក្នុងជីវិតរបស់មនុស្សម្នាក់។ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ វាក៏ជាពេលវេលាដែលគួរឱ្យសោកស្តាយបំផុតផងដែរ។ នៅពេលដែលមានពេលច្រើន តើមនុស្សជាច្រើននឹងជ្រើសរើសយកការខិតខំឬសម្រាក? ប្រហែលជាមនុស្សជាច្រើនបានធ្វើការជ្រើសរើសខុសហើយខកខានឱកាសជាច្រើនសម្រាប់ខ្លួនឯង។ មិនថាអ្នកកំពុងធ្វើការអ្វីនោះទេ មិនថាបរិយាកាសការងារនៅជុំវិញអ្នកមានភាពរីករាយឬពិបាកបំផុត អ្នកគួរតែខិតខំកុំប្រញាប់ កុំខ្ជិលនៅពេលដែលចៅហ្វាយរបស់អ្នកទើបតែងាកចេញហើយកុំបោះបង់។ កំហុសក្នុងការចិញ្ចឹមកូន កុមារគឺជាក្តីសង្ឃឹមរបស់ឪពុកម្តាយ…

Dsfas
កីទ្បា

៦ ក្រុម​មិន​ទាន់​ស្គាល់​ពាក្យ​ថា “ចាញ់” មាន​តែ​មួយ​គត់​នៅ​លីគ​កំពូល​អង់គ្លេស

តើ​អ្នក​ដឹង​នូវ​ឈ្មោះ​ក្លឹប​បាល់ទាត់​ណា​ខ្លះ ដែល​លេង​មិន​ទាន់​ទទួល​បរាជ័យ ពោល​បាន​ត្រឹម​តែ​លទ្ធផល​ស្មើ និង​ឈ្នះ នៅ​ការ​ប្រកួត​រដូវ​កាល​ថ្មី ២០២១/២២? បើ​រាប់​តែ​នៅ​លីគ​កំពូល​ទាំង ៥ ប្រចាំ​តំបន់​អឺរ៉ុប ជា​លទ្ធផល​គឺ​មាន ៦ ក្រុម។ ក្នុង​នោះ​មាន​ដូច​ខាង​ក្រោម៖ ៦) Freiburg ឈ្នះ ៤ ស្មើ ៣ ឈរ​លេខ ៤ នៅ Bundesliga ៥) Villarreal ឈ្នះ ២ ស្មើ ៥ ឈរ​លេខ ១១ នៅ…

9c3c1479bb
កីទ្បា

Ferdinand ថា​ដើម​រដូវ​កាល​រំពឹង​លើ Chelsea ខ្លាំង តែ​ឥឡូវ​ប្តូរ​មក​ក្រុម​នេះ​វិញ ដែល​អាច​ឈ្នះ​ពាន

Rio Ferdinand អតីត​កីឡាករ​ក្លឹប​បិសាច​ក្រហម Man Utd និង​ជា​អ្នក​វិភាគ​លើ​ប៉ុស្តិ៍​កម្មវិធី​មួយ បាន​និយាយ​កាល​ពី​ដើម​រដូវ​កាល​ដំបូង​ថា​ក្លឹប​តោ​ខៀវ Chelsea គឺ​សង្ឃឹម​ខ្ពស់​ជាង​ក្លឹប​ណា​ទាំង​អស់ នឹង​អាច​លើក​ពាន​រង្វាន់ Premier League នៅ​រដូវ​កាល​នេះ។ យ៉ាង​ណា​ក្រោយ​ឆ្លង​កាត់​ជុំ​ទី ៧ លោក Ferdinand ក៏​បាន​បង្ហាញ​ការ​យល់​ឃើញ​ផ្សេង ហើយ​ចុច​ឈ្មោះ​ក្លឹប​ដែល​កំពុង​ឈរ​លេខ ៣ នៅ​តារាង ថា​មាន​សង្ឃឹម​ខ្ពស់​ជាង និង​ជា​ក្រុម​ដែល​ពិបាក​នឹង​ផ្តួល​ជាង Chelsea វិញ។ នោះ​គឺ​ក្លឹប Man City ដែល​រដូវ​កាល​ថ្មី ឈ្នះ ៤ ស្មើ…

Jkk
កីទ្បា

Sir Alex បន្ទោស Ole ចំៗ​នូវ​កំហុស​មួយ​នេះ ទើប​ក្រុម​លេង​បាន​ត្រឹម​ស្មើ​ទល់ Everton

អតីត​អ្នកចាត់ការ​លោក Sir Alex Ferguson បាន​បង្ហាញ​ការ​ជឿជាក់​ថា វា​ជា​កំហុស​របស់​លោក Ole Gunnar Solskjaer នៅ​ចន្លោះ​ប្រហោង​ដ៏​សំខាន់​មួយ ទើប​នាំ​ឲ្យ​ក្រុម​បិសាច​ក្រហម Man Utd ចុង​ក្រោយ​បាន​ត្រឹម​ស្មើ ១-១ ទល់​ក្រុម​ភ្ញៀវ​ Everton។ Sir Alex បាន​មក​ចូលរួម​ទស្សនា​ជាមួយ​នឹង​ភ្ញៀវ​ពិសេស​អត្តពលិក Khabib Nurmagomedov និង Usain Bolt ក៏​ដូច​ជា​ជើង​ចាស់​លោក Patric Evra។ ក្រោយ​ចប់​ការ​ប្រកួត អតីត​គ្រូ United បាន​និយាយ​ទៅ​…

Cristiano
កីទ្បា

Ronaldo ម្នាក់​មិន​គ្រប់​ទេ Crouch ថា Man Utd បើ​ចង់​ឈ្នះ​ពាន ទល់​យក​ម្នាក់​នេះ​បន្ថែម​ទៀត

អតីត​កីឡាករ​ជើង​ចាស់​នៅ​បិសាច​ក្រហម លោក Peter Crouch បាន​និយាយ​ថា Man Utd នឹង​មិន​អាច​ឈ្នះ​ពាន​រង្វាន់​បាន​នោះ​ទេ ដ្បិត​អី​ទើប​យក​បាន​តារា​ឆ្នើម Cristiano Ronaldo ក៏​ដោយ ព្រោះ​ក្លឹប​នៅ​មាន​ចន្លោះ​តំបន់​បម្រើ​ខាង​ក្រោម។ លោក Crouch យល់​ឃើញ​ថា United ពិបាក​ក្នុង​ការ​សាង​បាល់​ទៅ​តំបន់​ខាង​លើ ហើយ​ពេល​គ្រប់គ្រង​បាល់​ឆ្លើយ​តប​ចេញ​ពី​គូ​ប្រជែង​វិញ​ក៏​ធ្វើ​មិន​សូវ​បាន​ល្អ​ដែរ ហើយ​មាន​តែ Declan Rice ឬ Kalvin Phillips ប៉ុណ្ណោះ​ទើប​អាច​មក​បំពេញ​ចន្លោះ​នោះ​បាន។ អតីត​ខ្សែ​បម្រើ​ការពារ​របស់ United និយាយ៖ “Solskjaer តែងតែ​នឹង​ចង់​បាន​កីឡាករ​ដែល​អាច​ផ្សារភ្ជាប់​សាច់​បាល់​ដ៏​មាន​ស្ថិរភាព​មួយ ហើយ​គ្រប់​ក្រុម​ដែល​ល្អ​ទាំង​អស់​ក៏​រមែង​ត្រូវ​ការ​កីឡាករ​បម្រើ​ការពារ…

Pjanic Besiktas
កីទ្បា

Pjanic ទៅ​ដល់​ក្លឹប​ថ្មី​ហើយ មិន​អស់​ចិត្ត ឆ្លៀត​ផ្លែផ្កា​ឲ្យ​គ្រូ​នៅ​ Barcelona ទៀត

Miralem Pjanic បាន​ផ្ទេរ​នៅ​លក្ខខណ្ឌ​ខ្ចី​ជើង​ទៅ​កាន់​ក្លឹប Besiktas នៅ​ឯ​ប្រទេស​ទួរគី លើ​សុពលភាព​ ១ រដូវ​កាល មុន​នឹង​ត្រូវ​បាន​ត្រលប់​មក​វិញ ប្រសិន​ក្លឹប​នោះ​មិន​ចរចា​បន្ត​កុងត្រា​បន្ថែម។ យ៉ាង​ណា​កីឡាករ​សញ្ជាតិ​បូស្នី ហាក់​នៅ​តែ​មាន​ការ​មិន​ពេញ​ចិត្ត និង​បាន​ផ្លែផ្កា​ឲ្យ​អ្នកចាត់ការ​លោក Ronald Koeman ថា​ គួរ​តែ​ជា​បុគ្គល​ដែល​ក្លឹប Barcelona ដក​តំណែង​ចេញ ប្រសិន​ក្លឹប​ចង់​ត្រលប់​មក​ភាព​នឹងន ដូច​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។ ប្រាប់​ទៅ​សារព័ត៌មាន beIN SPORTS កន្លង​ទៅ​នេះ ខ្សែ​បម្រើ​វ័យ ៣១ បាន​និយាយ​ថា៖ “[Barcelona] កំពុង​ឆ្លង​កាត់​ពេលវេលា​ដ៏​លំបាក ហើយ​លទ្ធផល​របស់​ពួក​គេ​ ជា​អ្វី​ដែល​អ្នក​គាំទ្រ​មិន​ចង់​បាន​នោះ​ទេ…

Dsfasd
កីទ្បា

ច្បាស់ការ! Mbappe សារភាព​ថា​ពិត​ជា​ចង់​ចាកចេញ​ ហើយ​មាន​បំណង​ផ្ទេរ​ទៅ​ក្លឹប​មួយ​នេះ

Kylian Mbappe នៅ​តែ​មាន​អារម្មណ៍​ក្នុង​ការ​ចាកចេញ​ ស្រប​ពេល​ដែល​កន្លង​ទៅ​កាល​ពី​រដូវ​ក្តៅ ការ​ចរចា​មិន​ទទួល​បាន​ជោគជ័យ​ហើយ​ក្លឹប Paris Saint-Germain បាន​បន្ត​រក្សា​ជើង​កីឡាករ​បារាំង​មក​ទល់​សព្វថ្ងៃ។ យ៉ាង​ណា​តាម​រយៈ​ការ​លើក​ឡើង​ជា​ផ្លូវការ ចេញ​ពី​មាត់​សាមី​ខ្លួន​ផ្ទាល់ គឺ Mbappe ប្រាប់​នៅ​បទសម្ភាសន៍​ជាមួយ L’Euqipe និង RMC កន្លង​ទៅ​ថា៖ “ចាប់​តាំង​ពី​ខ្ញុំ​ចង់​ចាកចេញ​ពី​ប៉ារីស ខ្ញុំ​មាន​ឆន្ទៈ​ច្បាស់លាស់​ហើយ ដោយ​អនាគត​ពេល​បន្ទាប់​បែប​ណា យើង​នឹង​បាន​ដឹង”។ លោក​បន្ត៖ “តែ​ពេល​រដូវ​ក្តៅ​កន្លង​ទៅ ប្រសិន​ខ្ញុំ​ផ្ទេរ​ចេញ​ពី PSG ក្លឹប​តែ​មួយ​គត់​ដែល​ខ្ញុំ​ទៅ​គឺ​ក្លឹប Real Madrid ដោយ​ខ្ញុំ​គិត​ថា ដំណើរ​ផ្សងព្រេង​របស់​ខ្ញុំ​នៅ​ទី​នេះ គឺ​ឈាន​មក​ដល់​ទី​បញ្ចប់​ហើយ ខ្ញុំ​នៅ…

ងហងហ
សង្គម

ដូច​មាន​បុណ្យ​ពី​កំណើត មាន​គេ​តាម​ថែរក្សា បើ​អ្នក​ជា​ស្រ្តី​មាន​ ៥ ​ចំណុច​នេះ​ក្នុង​ជីវិត

​ស្រ្តី​ដែល​មាន​សញ្ញា​ទាំង ៥ ខាង​ក្រោម ពួក​នាង​មិន​ខុស​ពី​ដូច​ទទួល​បាន​ពរជ័យ​ពី​ព្រះ ក៏​ដូច​ជា​មាន​វិញ្ញាណ​ល្អ​តាម​ថែ​រក្សា​ នាំ​ឲ្យ​ជីវិត​ជោគជ័យ​និង​ជួប​សុភមង្គល​ជា​ដរាប​ទៅ​មុខ៖ ៥) មាន​បញ្ហា​តែ​តែង​រក​ឃើញ​ផ្លូវ​ចេញ មិន​ថា​រឿង​លំបាក​ប៉ុណ្ណា អ្នក​ជា​ស្រ្តី​ម្នាក់​ដែល​សំណាង អ្នក​តែងតែ​រក​ឃើញ​ដំណោះស្រាយ​គ្រាន់​តែ​យូរ​និង​ឆាប់ ពោល​មិន​ធ្វើ​ឲ្យ​ជីវិត​ជាប់គាំង​ដោយសារ​រឿង​ណា​មួយ​ឡើយ។ ពេល​ខ្លះ​ទៅ​ខ្លួន​ឯង​ដោះ​មិន​ចេញ ក៏​ស្រាប់​តែ​រំលេច​នរណា​ម្នាក់​មក​ជួយ​ស្រោចស្រង់ និង​ការពារ​ទាញ​អ្នក​ចេញ​ពី​បញ្ហា​នោះ​ភ្លែត។ វា​មិន​ខុស​ពី​មាន​ព្រះ​តាម​ជួយ​ថែរក្សា​ជានិច្ច​ឡើយ។ ៤) មាន​មិត្តភ័ក្ដិ​ស្រលាញ់​ជុំ​ទិស នៅ​ពេល​អ្នក​រីករាយ អ្នក​កើត​ទុក្ខ តែងតែ​មាន​មិត្ត​នៅ​ក្បែរ​អ្នក ស្រលាញ់​រាប់​អាន​អ្នក ឲ្យ​តម្លៃ​អ្នក ជឿជាក់​លើ​អ្នក នោះ​គឺ​ជា​បុណ្យ​ដ៏​ធំ​មួយ​ហើយ។ ៣) យក​បាន​ស្វាមី​ល្អ ស្រ្តី​ដែល​មាន​សំណាង គឺ​ទទួល​បាន​ស្វាមី​ល្អ ស្វាមី​ដែល​មាន​ចិត្ត​ស្មោះត្រង់ និង​ស្រលាញ់​អ្នក​តាំង​តែ​ពី​ថ្ងៃ​ដំបូង ដល់​ដង្ហើម​ចុង​ក្រោយ។…

Tt4
សង្គម

ការងារមិនចម្រើន មកដល់ផ្ទះមានតែរឿងឈ្លោះ ចូរមកសាកវិធីបំបាត់ឧបទ្រពចង្រៃទាំង ១០ នេះ

ក្នុងផ្ទះសម្បែងបើរស់នៅមិនមានក្តីចម្រុងចម្រើនឬមានបញ្ហាជាប់ជានិច្ចលោកអ្នកគប្បីធ្វើការបំបាត់រាល់ ឧបទ្រពចង្រៃដូចខាងក្រោមៈ ១. ស្វាមីភរិយាតែងឈ្លោះទាស់ទែងគ្នា ឱ្យរកគ្រែដែលមានទម្រង់គែមរាងមូលមកប្រើប្រាស់ហើយហាមប្រើគ្រែរាងបួនជ្រុងដែលមានតែមជ្រុងស្រួចៗ។បើករណីគ្រែដែលមានទំហំធំក៏ត្រូវមានកន្លែងដេកធំដូចនេះកុំប្រើពូកឬក្រាលកន្លែងដេកដែលមាន ២ បំណែកមកដាក់ជិតគ្នាព្រោះថាអាចនាំឱ្យប្ដីប្រពន្ធកើតការប៉ះទង្គិចគ្នារស់នៅមិនសូវសុខសាន្ត។ ត្រូវចងចាំថាការប្រើគ្រែរូបទម្រង់មូលឬគ្រែដែលមានគែមរាងមូលតែងជួយកម្ចាត់រាល់ការប៉ះទង្គិចដោយជួយឱ្យជីវិតគ្រួសារមានការស្រឡាញ់គ្នាកាន់តែស្អិតរមួតឡើង។ ២. ទំនាក់ទំនងមិនលូតលាស់ គ្រួសារខ្លះរួមរស់នៅជាមួយគ្នារាប់ឆ្នាំមិនចេះយល់ចិត្តគ្នា ចំណងគ្រួសារមានភាពស្រពេចស្រពិលមិនស្អិតរមួត។ដូចនេះបើឃើញមានដើមឈើងាប់នៅបរិវេណមុខផ្ទះឬត្រង់ក្បែរមាត់បង្អួចគួរកាប់ចោល។ត្រូវដាំដើមឈើដែលមានស្លឹកលាស់និងចេញផ្កាល្អព្រោះថានឹងជួយឱ្យស្វាមីភរិយាកើតមានក្តីស្រឡាញ់ហើយយល់ចិត្តយល់ថ្លើមគ្នាកាន់តែច្រើនវិញ។ ៣.ការងារមិនរីកចម្រើន ឱ្យដាក់តុធ្វើការចំកន្លែងដែលមានជោគសំណាងល្អគឺចំណុចខ្សែបញៀងជ្រុងជាមួយទ្វារផ្ទះ។ដាក់តុឱ្យស្ថិតនៅចំជ្រុងផ្នែកខាងក្នុងនៅពេលកំពុងបំពេញការងារអាចសម្លឹងឃើញទ្វារផ្ទះនិងមនុស្សចេញចូលបានស្រួល។កៅអីឬទូរឯកសារត្រូវដាក់ផ្អែកទៅជញ្ជាំងនឹងជួយឱ្យតំណែងជាប់គង់វង្សបានល្អមានអំណាចមានបារមីនិងមានតែការរីកចម្រើនលូតលាស់ទៅមុខ។ ៤.ខ្វះកិត្តិយសគ្មានឈ្មោះបោះសម្លេង ឱ្យបែរក្បាលគ្រែទៅទិសខាងត្បូង។ចំណែក តុឱ្យដាក់នៅចំណុចទិសខាងត្បូងហើយបែរមុខទៅទិសខាងជើងឬទិសខាងកើតក៏បាន។ការដាក់តុទៅទិសខាងត្បូងឬបែរក្បាលគ្រែទៅទិសខាងត្បូងនឹងជួយឱ្យទទួលជោគជ័យក្នុងតួនាទីការងារកាន់តែប្រសើរឡើងហើយក្រៅពីនេះនៅសម្បូរទៅដោយកិត្តិយស និងកេរ្តិ៍ឈ្មោះផង។ ៥. សេចក្តីស្នេហារង្គោះរង្គើ ឱ្យដាំឬស្សីឬដើមឈើផ្សេងៗដែលមានស្លឹកបៃតងស្រស់។ដាំជាជួរត្រង់មាត់របងមុខផ្ទះនិងក្បែរផ្ទះឱ្យខៀវស្រងាត់។ការដាំបើមានសភាពក្រាសឃ្មឹកហើយមើលពីខាងក្រៅមកមិនឃើញផ្ទះផងកាន់តែល្អព្រោះនឹងជួយឱ្យចំណងស្នេហារវាងប្តីប្រពន្ធកាន់តែស្អិតរមួតនិងសេចក្តីសុខកាន់តែហូរចូលច្រើនទ្វេរឡើង។ ៦.គូស្វាមីភរិយាមិនមានទ្រព្យ ឱ្យរកផ្ទះដែលមានលក្ខណៈនៅលើទួលឬនៅលើទីកន្លែងមានទីខ្ពស់ជាងផ្លូវថ្នល់។បើរស់នៅក្នុងផ្ទះបែបនេះនឹងធ្វើឱ្យដួងជតារាសីល្អ មានឋានៈល្អ មានភាពស្តុកស្តម្ភ ទោះធ្វើកិច្ចការអ្វីក៏រលូនល្អនិងទំនាក់ទំនងនៃគូស្វាមីភរិយារឹងមាំ។ បើករណីរកផ្ទះលក្ខណៈបែបនេះមិនបានឱ្យជីកស្រះដាំដើមឈូកនៅខាងឆ្វេងដៃផ្ទះ(ឈរនៅក្នុងផ្ទះបែរមុខចេញទៅខាងមុខផ្ទះ)។ ៧.ជីវិតសោះកក្រោះ ជីវភាពរស់នៅក្នុងផ្ទះសម្បែងមិនលំបាកណាស់ណាតែអារម្មណ៍មានភាពសោះកក្រោះ គ្មានដំណើរជីវិតស្រស់ស្រាយពេលខ្លះប្រាក់កាសក៏មានការរាំងស្ទះមិនរលូនល្អមនុស្សរស់នៅក្នុងផ្ទះសម្បែងមិនមានភាពភ្លឺថ្លាខ្វះភាពស្ទុះស្ទា។ បើជួបបញ្ហាបែបនេះឱ្យរកទូរចិញ្ចឹមត្រីកន្ទុយបីឬត្រីលម្អរនានាដាក់ផងកាន់តែល្អ។ចំនួនត្រីដែលចិញ្ចឹមគួរ៦ទៅ៨ឬ៩ក្បាលចាត់ទុកថាមង្គល។មនុស្សរស់នៅក្នុងផ្ទះនឹងមានភាពស្រស់ស្រាយមាសប្រាក់នឹងគាប់ប្រសើរឡើងវិញមានជោគមានលាភមិនបាត់បង់ទៅណាតែយ៉ាងណាត្រូវចេះមើលថែទាំទូតិ៍ឱ្យស្អាតល្អទើបប្រសើរ។ ៨.មានបញ្ហាខ្លះទាញទម្លាក់ការរីកចម្រើន…

Untitled 1
Inspiration

What Happens If You Take 2 or More Showers a Day!

What Happens If You Take Two or More Showers a Day One shower a day is enough for most people. Two can be fine if you exercise, work in heat, or get…

16
សុខភាព

ទុកមុខឲ្យអាក្រក់ដល់ពេលណា ត្រឹមតែ៣វិធីនេះ ធានាអ្នកនឹងទទួលបានផ្ទៃមុខភ្លឺរលោង ក្មេងជាងវ័យ

ការថែរក្សាស្បែកជាមួយទឹកដោះគោស្រស់គឺជាវិធីសាមញ្ញមួយដែលមានសុវត្ថិភាពនិងប្រសិទ្ធភាពខ្ពស់។ អ្នកអាចថែរក្សាស្បែករបស់អ្នកទាំងស្រុងនៅផ្ទះដោយគ្រាន់តែប្រើទឹកដោះគោស្រស់ដែលគ្មានជាតិផ្អែមជាមួយរូបមន្តផ្សេងៗគ្នាបានរាប់មិនអស់។ ទឹកដោះគោស្រស់មានសារធាតុចិញ្ចឹមច្រើនចំពោះសុខភាពនិងសម្រស់ រួមទាំងមានវីតាមីនជួយបំប៉នស្បែកឱ្យរលោងនិងតឹងណែនទៀតផង។ លាងមុខជាមួយទឹកដោះគោស្រស់ ទឹកដោះគោស្រស់ដែលគ្មានជាតិស្ករមានប្រសិទ្ធភាពផ្តល់សំណើមដល់ស្បែកយ៉ាងខ្លាំង អាចយកឈ្នះស្បែកដែលងាយរបកនិងស្ងួត នៅពេលដែលអាកាសត្រជាក់ឬនៅក្នុងបន្ទប់ដែលមានម៉ាស៊ីនត្រជាក់។ ទោះជាយ៉ាងណា ការលាងមុខរបស់អ្នកជាមួយទឹកដោះគោស្រស់មិនត្រឹមតែជួយឱ្យស្បែកស្រស់ថ្លាបំបាត់អារម្មណ៍នៃការ sunburn នោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យស្បែកភ្លឺថ្លាថែមទៀត។ ម៉ាស្សាមុខជាមួយទឹកដោះគោស្រស់ ដាក់ទឹកដោះគោចូលក្នុងដុំទឹកកករួចយកទៅដាក់ក្នុងទូទឹកកកដើម្បីបង្កកបន្តិចម្តងៗជារៀងរាល់ថ្ងៃ បន្ទាប់មកយកដុំទឹកដោះគោដាក់លើកន្សែងស្តើងស្អាតម៉ាស្សាដោយផ្ទាល់លើមុខថ្នមៗ រួចទុកឲ្សស្រទាប់ទឹកដោះគោស្ងួតសិន ចាំលាងមុខរបស់អ្នកជាការស្រេច។ ក្រោយមក ទឹកដោះគោនឹងជ្រាបចូលទៅក្នុងស្បែកដោយផ្ទាល់ ផ្តល់នូវសារធាតុចិញ្ចឹមសំខាន់ៗបំប៉នស្បែកសភ្លឺថ្លាបង្រួមរន្ធញើស។ បង្កើតរបាំងដោយលាយជាមួយទឹកដោះគោស្រស់ អ្នកអាចផ្សំជាមួយគ្រឿងផ្សំផ្សេងទៀតដើម្បីបង្កើតរបាំងស្បែកមុខ ប្រសិនបើស្បែករបស់អ្នកស្ងួតអាចលាយទឹកដោះគោស្រស់និងប៉េងប៉ោះដើម្បីផ្តល់សំណើមនិងធ្វើឱ្យស្បែកតឹងណែនបាន។ ចំពោះស្បែកដែលងាយកើតមុនអ្នកអាចសាកល្បងម៉ាសទឹកដោះគោស្រស់និងរមៀតនិងទឹកឃ្មុំដើម្បីបំបាត់ស្នាមអុជខ្មៅ។ ដូច្នេះសូមសាកល្បងប្រើល្បាយទឹកដោះគោស្រស់ដែលគ្មានជាតិស្ករហើយបន្ថែមទឹកក្រូចឆ្មាពីរបីដំណក់ដើម្បីលាងនិងម៉ាស្សារាបស្មើនៅលើមុខរបស់អ្នក។ ប្រភព៖ បរទេស

13
សុខភាព

សាកបានដឹង! គ្រាន់តែដាក់របស់ ៣ នេះ ចូលក្នុងទឹករួចផឹកភ្លាមៗ ក៏ជួយបន្សាបជាតិពុលលើស្បែក សម្រកទម្ងន់យ៉ាងឆាប់រហ័ស

ទឹកត្រងគឺចាំបាច់ណាស់ក្នុងការទទួលទានជារៀងរាលថ្ងៃ ទោះយ៉ាងណា អ្នកគួរផឹកទឹកឲ្យបាន ២ លីត្រក្នុងមួយថ្ងៃ ព្រោះវាអាចជួយពង្រឹងរាងកាយមាំមួន ស្បែកស្រស់ស្អាត ថែមទាំងមានសំណើមទៀតផង។ ប៉ុន្តែប្រសិនបើអ្នកបន្ថែមរបស់ទាំង ៥ នេះទៅក្នុងទឹកទឹក អ្នកនឹងទទួលបានអត្ថប្រយោជន៍ច្រើនលើសលប់។ ក្រូចឆ្មា ទឹកក្រូចឆ្មាមានកាឡូរីតិចតួចណាស់ប៉ុន្តែអាចធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ។ ប្រសិនបើអ្នកផឹកទឹកក្រូចឆ្មាជាប្រចាំ គឺញ៉ាំតិចហើយបរិមាណកាឡូរីដែលអ្នកទទួលទានក៏នឹងថយចុះដែរ។ ក្រៅពីនេះការផឹកទឹកក្រូចឆ្មារក្តៅឧណ្ឌៗ នៅពេលភ្ញាក់ពីគេងក៏ជួយទ្រទ្រង់ដល់ដំណើរការរំលាយអាហារ ល្អសម្រាប់ដំណើរការសម្រកទម្ងន់។ ក្រូចឆ្មាក៏ផ្តល់នូវវីតាមីន C ល្អសម្រាប់បេះដូង ជួយការពារគ្រួសក្នុងតម្រងនោមនិងជួយគ្រប់គ្រងទម្ងន់បានយ៉ាងមានប្រសិទ្ធភាព។ គ្រាប់ពូជ Chia ការទទួលទានគ្រាប់ពូជ Chia ជារៀងរាល់ថ្ងៃរយៈពេល ១២ សប្តាហ៍ អាចជួយអ្នកសម្រកទម្ងន់និងមានក្បាលពោះរាបស្មើ។ លើសពីនេះគ្រាប់នេះក៏សំបូរជាតិសរសៃនិងជួយកាត់បន្ថយការឃ្លានអាហារផងដែរ។…