
មនុស្សគ្រប់រូប សុទ្ធតែមានចំណុចពិសេសរៀងៗខ្លួន
មនុស្សភាគច្រើនពេលដែលមានអ្វីមិនដូចគេ មិនចេះដូចគេ មិនស្អាតដល់គេ មិនពូកែរកលុយបានប្រហែលគេ នៅក្នុងចិត្តសុទ្ធតែគិតថា “ហេតុអ្វីខ្ញុំអន់ម្ល៉េះ ឬក៏ម៉េចក៏ខ្ញុំមិនដូចគេអ៊ីចឹង?” សំនួរនេះតែងយកមកចោទសួរលើខ្លួនឯង។ ចុះយើងមានដែលគិតទេថា “តើខ្ញុំចូលចិត្តអ្វី? ពូកែលើមុខវិជ្ជាអ្វី? ប៉ិនប្រសប់រឿងអ្វី?” ដែលឬទេ? ហេតុអ្វីបានជាយើងចេះតែប្រៀបធៀប និងអន់ចិត្តចំពោះខ្លួនឯង ពេលដែលធ្វើអ្វីមិនបានជោគជ័យ? ត្រង់ចំណុចនេះក៏មានឧទាហរណ៍ទាក់ទងនឹងរឿងនេះដែរ។ មានសាលាមួយនៅក្នុងទីក្រុងញ៉ូយ៉ក ដើម្បីចង់បរិច្ចាគដល់សិស្សក្រីក្រ ក៏បានបើកការសម្ដែងល្ខោននិយាយមួយដែលមានឈ្មោះថា “យប់មុនថ្ងៃបុណ្យណូអែល”។ នាងតូច កាឌឺរាន មានអាយុ៩ឆ្នាំ ត្រូវបានអ្នកគ្រូជ្រើសរើសឱ្យសម្តែងជាព្រះនាងនៅក្នុងរឿងមួយនេះ។ ប៉ុន្មានសប្តាហ៍ជាប់គ្នានេះ ម្តាយនាងបានហាត់សមបារ៉ូលជាមួយនាងដោយលំបាក។ ប៉ុន្តែ ទោះបីជានាងនៅផ្ទះហាត់សមបានល្អយ៉ាងណាក៏ដោយ ឱ្យតែឈរនៅលើឆាក នាងតែងភ្លេចបារ៉ូលអស់រលីងតែម្តង។ អ្នកគ្រូឃើញបែបនេះ…











