ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Image
កីទ្បា

មិន​សូវ​មាន​អ្នក​ដឹង នេះ​ទំហំ​ប្រាក់​រង្វាន់​សម្រាប់​ក្រុម​ឈ្នះ​ជើង​ឯក​ពាន UEFA Nations League

ការ​ប្រកួត​ពាន​រង្វាន់ UEFA Nations League រដូវ​កាល ២០២០/២១ នឹង​បញ្ចប់​រក​ឃើញ​ក្រុម​ឈ្នះ​ជើង​ឯក​នៅ​រាត្រី​នេះ ដោយ​ជា​ការ​តតាំង​រវាង​ក្រុម​អេស្ប៉ាញ និង​បារាំង នៅ​ឯ​ទីក្រុង Milan នា​វេលា​ម៉ោង ០១:៤៥ នាទី​ទាប​ភ្លឺ។ អេស្ប៉ាញ​បាន​ឆ្លង​ផុត​ ក្រុម​ខ្លាំង​អ៊ីតាលី​ដោយ​លទ្ធផល ២-១ ខណៈ​បារាំង​វាយបក​យក​ឈ្នះ ៣-២ ទៅ​លើ​ក្រុម​លេខ ១ នៅ FIFA Ranking គឺ​ជម្រើស​ជាតិ​បែលហ្សិក កាល​ពី​វគ្គ​ ៤ ក្រុម​ចុង​ក្រោយ។ យ៉ាង​ណា​សម្រាប់​ប្រាក់​រង្វាន់​ក្រុម​ទាំង ៤ គឺ​មាន​បែងចែក​ដូច​ខាង​ក្រោម៖ ក្រុម​ឈ្នះ​ជើង​ឯក…

Sipa_35009438
កីទ្បា

Tuchel ឈឺក្បាល​ទៀត​ហើយ កីឡាករ​សំខាន់​ម្នាក់​ស្រាប់​តែ​បួស​កំឡុង​ពេល​ជួយ​ជម្រើស​ជាតិ​​

ក្លឹប​តោ​ខៀវ Chelsea នឹង​ត្រូវ​អវត្តមាន​កីឡាករ​សំខាន់​ ក្រោយ​ចប់ International Break បន្ទាប់​ពី​គេ​ជួប​បញ្ហា​របួស​កំឡុង​ពេល​លេង​ឲ្យ​ជម្រើស​ជាតិ​នៅ​ពាន​រង្វាន់ UEFA Nations League។ នោះ​គឺ​ខ្សែ​ប្រយុទ្ធ​ជួរ​មុខ Romelu Lukaku ដែល​បាន​រង​របួស និង​ដក​ខ្លួន​ចេញ​ពី​ជំរុំ​ហ្វឹកហាត់​របស់​ក្រុម​បែលហ្សិក​ហើយ ដ្បិត​បើ​នៅ​សល់​ការ​ប្រកួត​ដណ្តើម​យក​លេខ​ ៣/៤ ទល់​ក្រុម​អ៊ីតាលី​នៅ​យប់​នេះ។ តាម​ការ​បញ្ជាក់​ពី​លោក Roberto Martinez អ្នកចាត់ការ​បែលហ្សិក​និយាយ៖ “Romelu Lukaku គេ​រង​របួស​ផ្នែក​សាច់ដុំ ដូច​ទៅ​នឹង Eden Hazard ហើយ​ពួក​គេ​មិន​អាច​ចូល​លេង​បន្ត​ទៀត​បាន​ទេ ពួក​គេ​បាន​ចាកចេញ​ពី​ជំរុំ​ហ្វឹកហាត់​របស់​ក្រុម​ហើយ ដោយ​ខ្ញុំ​ក៏​មិន​ដឹង​ច្បាស់​ថា ពួក​គេ​ត្រូវ​ការ​ពេលវេលា​សម្រាក​ព្យាបាល​យូរ​ប៉ុណ្ណា​ដែរ”។…

Ghgh
កីទ្បា

រាប់​តាំង​ពី Man Utd/Real Madrid ​តែ Messi អត់​ដាក់​ឈ្មោះ Barca ជា​ក្រុម​សង្ឃឹម​ឈ្នះ​ពាន UCL

Lionel Messi បាន​ព្រមាន​ទៅ​កាន់​មិត្ត​រួម​ក្រុម ថា​ប្រសិន​ចង់​ឈ្នះ​ពាន​រង្វាន់ UEFA Champions League គឺ​ត្រូវ​ផ្តោត​លើ​ការ​លេង​ជា​ក្រុម​ឲ្យ​បាន​ច្រើន ពង្រឹង​ការ​យល់​ចិត្ត​គ្នា​ឲ្យ​បាន​ច្រើន បើ​ផ្តោត​តែ​លើ​ការ​លេង​លក្ខណៈ​បុគ្គល​ពេក នោះ​គឺ​មិន​អាច​សម្រេច​បាន​ទេ។ មួយ​ផ្សេង​ទៀត​លោក​ក៏​បាន​ផ្តល់​បទសម្ភាសន៍​ប្រាប់​នូវ​ឈ្មោះ​ក្រុម​ដែល​សង្ឃឹម​ឈ្នះ​ពាន​អឺរ៉ុប​រដូវ​កាល​នេះ ហើយ​បែរ​ជា​គ្មាន​ក្លឹប​ចាស់ Barcelona ទៅ​វិញ។ ប្រាប់ L’Equipe កន្លង​ទៅ Messi ថា៖ “វា​ជា​ក្តី​ស្រមៃ​ការ​ដែល​ចង់​ឈ្នះ​ពាន Champions League នៅ​ទី​នេះ ហើយ​ក្លឹប​បាន​ខិតខំ​ណាស់​ក្នុង​ការ​សម្រេច​គោលដៅ​នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ហើយ​វា​ក៏​កៀក​ជិត​ណាស់​ដែរ តែ​តាម​ការ​យល់​ឃើញ​របស់​ខ្ញុំ ការ​ប្រកួតប្រជែង​ដ៏​លំបាក​បែប​នេះ ខ្ញុំ​គិត​ថា​មាន​តែ​ការ​សាមគ្គី​ជា​ធ្លុង​មួយ​ទេ ទើប​អាច​ឈ្នះ ដោយ​មិន​អាច​ផ្តោត​តែ​ការ​លេង​ជា​លក្ខណៈ​បុគ្គល​ឡើយ”។ លោក​បន្ត​ដល់​ក្រុម​ដែល​អាច​ឈ្នះ​ពាន​រង្វាន់៖…

1 Ashley Money Sjp
កីទ្បា

ក្រោយ​លក់ Newcastle បាន​លុយ​ ៣០០ លាន Ashley សម្លឹង​ទៅ​រក​ទិញ​ក្លឹប​ថ្មី​នេះ​ភ្លែត

លោក Mike Ashley ដែល​ជា​ម្ចាស់​ក្លឹប​ Newcastle United ចាស់ កន្លង​ទៅ​នេះ​ទើប​តែ​លក់​ឲ្យ​ម្ចាស់​ថ្មី​ក្នុង​តម្លៃ​ ៣០០ លាន​ផោន ដែល​ស្មើ​នឹង​ជាង ៤០០ លាន​ដុល្លារ​អាមេរិក ហើយ​លោក​ក៏​មិន​ទាន់​ដក​ខ្លួន​ពី​វិស័យ​បាល់ទាត់​នេះ​ដែរ។ បើ​តាម​របាយការណ៍​ក្រៅ​ស្រុក​ចុះ​ផ្សាយ​ថា អតីត​ម្ចាស់​ក្លឹប​ចាស់​ខាង​លើ បាន​នឹង​កំពុង​សម្លឹង​ទៅ​រក​ការ​វិនិយោគ​លើ​ក្លឹប​ថ្មី​មួយ​ទៀត តែ​មិន​មែន​ស្ថិត​នៅ Premier League ទេ ពោល​គឺ​ស្ថិត​នៅ​លីគ​លំដាប់​ទី​ ២ របស់​អង់គ្លេស។ នោះ​គឺ​ក្លឹប Derby County ដែល Ashley ចាប់​អារម្មណ៍​ចង់​ទិញ​យក​ទៅ​អភិវឌ្ឍ​បន្ត និង​សម្លឹង​ឃើញ​ផល​ចំណេញ​ច្រើន​ទៅ​ពេល​ខាង​មុខ។ យើង​មិន​ច្បាស់​ថា​…

ថាសដថស
កីទ្បា

ទើប​ឡើង​ម្ចាស់​ថ្មី ក្លឹប Newcastle ចាប់​ចិត្ត​លើ​កីឡាករ​មួយ​គូ​របស់ Man Utd

​ក្លឹប​សារិកា​ព្រៃ Newcastle United ត្រូវ​បាន​គេ​ជឿជាក់​ថា នា​ទីផ្សារ​ដោះដូរ​ខាង​មុខ នឹង​មាន​សកម្មភាព​ខ្លាំង បន្ទាប់​ពី​ត្រូវ​បាន​ម្ចាស់​ថ្មី​ចូល​មក​កាន់កាប់ និង​ជា​សេដ្ឋី​លុយ​ពាន់​លាន​ផង​នោះ។ ដ្បិត​បើ​នៅ​លីគ Premier League មាន​ការ​អនុម័ត​ច្បាប់ FFP តែ​ក៏​គេ​នៅ​តែ​ជឿ​ថា នៅ​ពី​ក្រោយ​នោះ​ក្លឹប​ប្រាកដ​ជា​អាច​មាន​របៀប​ចាយវាយ​ខុស​ពី​ពេល​មុន ដែល​ដឹកនាំ​ដោយ​ម្ចាស់​ចាស់​លោក Mike Ashley។ បើ​តាម​សារព័ត៌មាន Daily Telegraph បាន​ចុះ​ផ្សាយ​ថា ក្នុង​ចំណោម​កីឡាករ​គោលដៅ​ជា​ច្រើន ដែល​ក្លឹប Newcastle ចាប់​អារម្មណ៍​នៅ​ពេល​ខាង​មុខ គឺ​មាន​កីឡាករ​មួយ​គូ​របស់​ Man Utd នោះ​គឺ​ខ្សែ​បម្រើ Jesse Lingard…

0_Roma V Manchester United UEFA Europa League Semi Final Second Leg Stadio Olimpico
កីទ្បា

ទើប​ផ្ទេរ​មក​បាន ២ ឆ្នាំ តែឃើញ​ថា​លេង​ល្អ ឥឡូវ​ Man Utd ចង់​ឡើង​ឲ្យ​ម្នាក់​នេះ​ដល់ ៣០ មុឺន​ផោន

ក្លឹប​បិសាច​ក្រហម Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ត្រៀម​ផ្តល់​ថ្លៃ​ពលកម្ម​កប់​ពពក​ ដល់​កីឡាករ​លេង​តំណែង​ខ្សែ​ការពារ ដ្បិត​ទើប​ផ្ទេរ​មក​ចូលរួម​នៅ Old Trafford បាន​រយៈ​ពេល ២ ឆ្នាំ​ក៏​ដោយ។ នោះ​គឺ​កីឡាករ​ជាប់​រហស្សនាម បង​ក្បាល​ធំ Harry Maguire ដែល​បច្ចុប្បន្ន​កុងត្រា​របស់​លោក​ទទួល​បាន ១៨៩ ០០០ ផោន/សប្តាហ៍ លើ​សុពលភាព​ដល់​រដូវ​ក្តៅ ឆ្នាំ ២០២៥។ យ៉ាង​ណា​ដោយសារ​ឃើញ​លេង​បាន​ល្អ និង​ដើរ​តួ​ជា​កីឡាករ​សំខាន់​នៅ​រយៈ​ពេល​ចុង​ក្រោយ ក៏​នាំ​ឲ្យ​បិសាច​ ចង់​បន្ថែម​ថ្លៃ​ពលកម្ម​ថ្មី​ឲ្យ Maguire ​ដល់​ចំនួន ៣០០ ០០០ ផោន/សប្តាហ៍។…

D61608ec Adce 43dd 9b0b 0620e8cd07d1
កីទ្បា

កីឡាករថ្លៃជាងគេបំផុតក្នុងពិភពលោកចេញហើយ! គ្មានកៅអីក្នុងបញ្ជីកំពូលទាំង១០​សម្រាប់ CR7 និង​ Messi ទេ

បញ្ជីឈ្មោះកីឡាករបាល់ទាត់មានតម្លៃបំផុតទាំង ១០ នៅលើពិភពលោកត្រូវបានធ្វើបច្ចុប្បន្នភាពដោយ Transfermarkt រួចហើយ ខណៈដែល Kylian Mbappe ត្រូវបានគេដាក់ឈ្មោះថាជាកីឡាករដែលមានតម្លៃបំផុតនៅលើពិភពលោកដែលមានតម្លៃ ១៦០ លានអឺរ៉ូ។ Erling Haaland តាម​ពី​ក្រោយកីឡាករបារាំងជាមួយនឹងតម្លៃខ្លួន១៥០ លានអឺរ៉ូ បន្ទាប់ពីការចាប់ផ្តើមរដូវកាលដ៏គួរឱ្យចាប់អារម្មណ៍ជាមួយ Borussia Dortmund ។ ប្រធានក្រុម Tottenham Hotspur កីឡាករ Harry Kane បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ ខណៈដែលគាត់មានតម្លៃ ១២០ លានផោន។ គួរឱ្យភ្ញាក់ផ្អើលដែលទាំង Cristiano…

Tt
សង្គម

ជ្រើសរើសរបស់នាំលាភមួយ ដើម្បីដឹងថា តើដំណឹងល្អអ្វីកំពុងរង់ចាំអ្នកនៅពាក់កណ្តាលខែតុលា?

ពាក់កណ្តាលខែតុលាកៀកនឹងចូលមកដល់ហើយ ដែលនេះកំពុងស្ថិតក្នុងទំព័រទី ១០ ប្រចាំឆ្នាំ ២០២១។ ក្នុងចន្លោះពេលនេះ តើអ្នកអាចនឹងជួបរឿងល្អអ្វីខ្លះ? ចូរជ្រើសរើសរបស់នាំលាភមួយ យើងនឹងបង្ហាញរឿងល្អដែលកំពុងរង់ចាំអ្នកដូចខាងក្រោម៖ របស់ទី ១ ស្នាមរបួសពីមុនទាំងឡាយ នឹងត្រូវបានជួសជុល ជាសះស្បើយនៅពេលនេះ មិនថាតែទំនាក់ទំនងក្នុងគ្រួសារ ឬជាមួយដៃគូស្នេហា។ គ្រប់យ៉ាងនឹងល្អប្រសើរឡើងវិញ ហើយបើនិយាយពីហិរញ្ញវត្ថុ ក៏នឹងកាន់តែឡើងខ្ពស់ ដូចការរំពឹងទុករបស់អ្នក។ យ៉ាងណាគ្មានអ្វីដែលកើតឡើងដោយចៃដន្យនោះទេ វាសុទ្ធតែជាការចូលរួមចំណែកនៃការខិតខំរបស់អ្នកកន្លងមក ហើយក៏សរសើរអ្នកដែលបានឆ្លងកាត់នូវការឈឺចាប់ និងការលំបាកជាច្រើនកន្លងមកនេះ។ របស់ទី ២ ពពកនៃភាពសោកសៅ ការភ័យខ្លាច នឹងរសាត់បាត់ទៅ ហើយគ្របដណ្តប់មកវិញដោយចក្ខុវិស័យថ្មី ដែលនឹងត្រួសត្រាយឲ្យជីវិតអ្នកឆ្ពោះទៅរកសុភមង្គលពិតនៅក្នុងខែមិថុនានេះ។ អ្នកនឹងទទួលបានការគោរព…

Photo1567931316711 1567931316928 Crop 1567931344939374212571
តេស្តIQ

ហោរាសាស្ត្រ​ថ្ងៃ​ទី ១០-២០ ​តុលា ទ្វារ​ទ្រព្យ​ឃ្លាំង​ទ្រព្យ​បើក​ទ្វារ​ហើយ សម្រាប់​អ្នក​កើត​ឆ្នាំ ៣

តាម​ក្បួន​ហោរាសាស្រ្ត​បាន​គន់គូរ​មើល​ឃើញ​ថា នៅ​ចន្លោះ​ថ្ងៃ​ទី ១០ ​ដល់ ២០ ​តុលា ពោល​គឺ​ពាក់​កណ្តាល​ខែ​នេះ សម្រាប់​អ្នក​កើត​ទាំង ៣ ខាង​ក្រោម នឹង​មាន​រាសី​ឡើង​ខ្ពស់​ត្រដែត អាច​ស្រវា​ចាប់​យក​ទ្រព្យ​ជា​ច្រើន​ចូល​មក​ក្នុង​ជីវិត៖ អ្នក​កើត​ឆ្នាំ​ឆ្លូវ – គោ តាម​ហោរាសាស្រ្ត​បង្ហាញ​ថា ម្ចាស់​កំណើត​កើត​ឆ្នាំ​គោ នឹង​បាន​ផ្លាស់ប្តូរ​ទទួល​បាន​ភាព​សំណាង​ទាក់​ការ​រកស៊ី និង​ស្នេហា។ ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ប្រចាំ​ថ្ងៃ ពួក​គេ​នឹង​ទទួល​បាន​ឱកាស​ជួប​មនុស្ស​ល្អ​ច្រើន ដែល​គេ​នាំ​ប្រយោជន៍​មក​ជួយ​លើក​អ្នក​ទទួល​បាន​ផល​ចំណេញ​ច្រើន។ អ្នក​ខ្លះ​ទៀត​ទៅ ក៏​មាន​សំណាង​បាន​ឡើង​ឋានៈ ឡើង​មុខ​មាត់ ឬ​ទទួល​បាន​ការងារ​សំខាន់ ដែល​បើក​ផ្លូវ​ទ្រព្យ​នាំ​លាភ​ចូល​ដល់​ជីវិត​របស់​ពួក​គេ ដ្បិត​បើ​ត្រូវ​ហត់នឿយ​បន្តិច​ក្តី។ តាម​ពិត​ទៅ​អ្នក​កើត​ឆ្នាំ​គោ មាន​ការ​ប្រកួតប្រជែង​ច្រើន​ណាស់ តែ​ពួក​គេ​មិន​ងាយ​បោះបង់ ហើយ​បន្ត​ទៅ​មុខ​រហូត…

Bvb
សង្គម

ស្អាត​ដែរ តែ​គ្មាន​អ្នកមើល​ឃើញ ពេល​ខ្លះ​ដោយសារ​អ្នក​នៅ​ប្រកាន់ខ្ជាប់ចរិតទាំង ៦ ​នេះ

អាយុ​ ២០ ជាង​អ្នក​ខ្លះ​ជិត​ចូល ៣០ ហើយ តើ​ហេតុអ្វី​នៅ​លាវ (Single) មិន​ទាន់​មាន​អ្នក​សម្លឹង​ឃើញ​ទៀត? នេះ​ជា​សំណួរ​ចាក់ដោត​មួយ ដែល​ពេល​ខ្លះ​ខ្លួន​ឯង​ក៏​ពិបាក​នឹង​ឆ្លើយ​សម្រាប់​ខ្លួន​ឯង​ដែរ។ យ៉ាង​ណា​នៅ​ថ្ងៃ​នេះ Knongsrok នឹង​ជួយ​លាតត្រដាង​ហេតុផល ៦ យ៉ាង ថា​ហេតុអ្វី​បាន​ជា​អ្នក​នៅ​លាវ មិន​ទាន់​រក​បាន​ដៃ​គូ​ហ្នឹង​គេ? ផ្ញើ​ទៅ​ស្រីៗ​សម្រាប់​អត្ថបទ​នេះ៖ ៦) ភ័យ​ខ្លាច​ការ​បដិសេធ មនុស្ស​ដែល​ស្ថិត​នៅ​វ័យ​ក្មេង​ជា​ច្រើន រមែង​ខ្លាច​ការ​បដិសេធ។ ពេល​ខ្លះ​ធ្វើ​ឲ្យ​ពួក​គេ​ភ័យ​ទុក​មុន ដល់​ថ្នាក់​លែង​ហ៊ាន​ប្រលូក​ក្នុង​រឿង​នោះ។ ជឿ​ថា​ក្មេង​ស្រី​ខ្លះ​ក៏​លួច​មាន​ចិត្ត​លើ​បុរស​ណា​ម្នាក់​ដែរ តែ​មិន​ហ៊ាន​ចាប់ផ្តើម​មុន ហើយ​ខ្លាច​ចម្លើយ​របស់​គេ​ចេញ​មក​បដិសេធ រួច​ទុក​ចោល​រហូត​ទៅ។ ៥) បង្ហាញ​អារម្មណ៍​ខ្លាំង​ពេក ពេល​ខ្លះ​អ្នក​បញ្ចេញ​អារម្មណ៍​ត្រេកអរ​ខ្លាំង​ពេក រីករាយ​ខ្លាំង​ពេក…

7
សុខភាព

ត្រូវបញ្ឈប់ភ្លាមទម្លាប់ប្រចាំថ្ងៃ ៤ នេះ បើមិនចង់ឲ្យស្បែកមុខមានបញ្ហា រហូតមើលលែងយល់

ការថែរក្សាស្បែកគឺជាដំណើរការមួយដែលត្រូវការការថែទាំយ៉ាងល្អិតល្អន់ការថែទាំដោយប្រុងប្រយ័ត្នមិនគួរប្រញាប់ប្រញាល ព្រោះបើខុសតែមួយជំហ៊ានអាចធ្វើឲ្យមានផលប៉ះពាល់ទាំងអស់។ ប្រសិនបើអ្នកយកចិត្តទុកដាក់លើការថែរក្សាស្បែកឲ្យបានល្អ អ្នកនឹងទទួលបានស្បែកទន់រលោងមានសុខភាពល្អនិងស្រស់ស្អាតជាងមុន ដោយមិនបាច់បារម្ភពីភាពចាស់មុនអាយុ។ ប៉ុន្តែមនុស្សស្រីភាគច្រើនតែងតែធ្វើខុសនៅក្នុងដំណើរការថែរក្សាស្បែក។ ១. មិនត្រូវលាបឡេការពារកម្តៅថ្ងៃជារៀងរាល់ថ្ងៃ ការលាបឡេការពារកម្តៅថ្ងៃនៅរដូវក្តៅគឺមិនល្អគ្រប់គ្រាន់ទេ ព្រោះរដូវក្ដៅកាំរស្មីយូវីខ្លាំង​ អាចប៉ះពាល់ដល់ស្បែក។ ទោះបីនៅថ្ងៃមានពពកភ្លៀងធ្លាក់ខ្យល់ខ្លាំងក៏ដោយកាំរស្មីយូវីនៅតែវាយប្រហារស្បែករបស់អ្នកដោយស្ងៀមស្ងាត់បង្កឱ្យស្បែកឆាប់ចាស់។ នោះហើយជាមូលហេតុសំខាន់ដែលអ្នកត្រូវតែលាបឡេការពារកម្តៅថ្ងៃជារៀងរាល់ថ្ងៃដើម្បីការពារស្បែករបស់អ្នក។ ប៉ុន្តែ អ្នកជំនាញនិយាយថា ការជ្រើសរើសឡេការពារកំដៅថ្ងៃដែលមានវាយនភាពស្រាលជ្រាបចូលបានលឿននឹងធ្វើឱ្យអ្នកកាន់តែមានផាសុកភាពនៅពេលអ្នកលាបផលិតផលរៀងរាល់ព្រឹក។ ២. ប្រើកន្សែងសើមដើម្បីលុបគ្រឿងសម្អាងចេញ ការសម្អាតគ្រឿងសម្អាងប្រចាំថ្ងៃគឺជាជំហានថែរក្សាស្បែកមូលដ្ឋានដែលមិនអាចខ្វះបានដើម្បីយកភាពកខ្វក់និងគ្រឿងសម្អាងចេញ។ ជំហាននេះក៏មានប្រសិទ្ធភាពផងដែរដើម្បីជួយឱ្យស្បែកមើលទៅមានសុខភាពល្អភ្លឺជាង។ ក្រដាសជូតសំអាតគ្រឿងសម្អាងភាគច្រើនមានសារធាតុគីមីជាតិអាល់កុលដែលអាចរំខានដល់តុល្យភាព pH ធម្មជាតិរបស់ស្បែក អាចបណ្តាលឱ្យរលាកនិងធ្វើឱ្យស្បែកស្ងួត ខ្វះជាតិទឹក។ ៣. ប្រើផលិតផលម្សៅផាត់មុខ ការប្រើម្សៅផាត់ច្រើនពេកនឹងធ្វើឱ្យស្បែកស្ងួតគ្មានជីវិតនិងធ្វើឱ្យមានស្នាមជ្រួញយ៉ាងឆាប់រហ័ស។ ដូច្នេះ ដើម្បីជំនួសដល់ប្រភេទផលិតផលនេះជាបណ្តោះអាសន្ន អ្នកគួរប្រើលេស្រាលៗក្នុងការបង្កើតផ្ទៃស្បែកឪ្យរលោង នៅពេលចាំបាច់ត្រូវប្រើម្សៅផាត់។…

4
សុខភាព

ឈប់ញាំកាន់តែល្អ អាហារ ៣ យ៉ាងនេះ ព្រោះវាអាចធ្វើឲ្យអ្នកស្លាប់បានលឿន នឹកស្មានដល់

ជាធម្មតាមនុស្សមួយចំនួនតែងតែមានជំនឿជឿថា ការទទួលទានខ្លាញ់ច្រើនគឺជាមូលហេតុចម្បងនៃជំងឺលើសឈាម។ ប៉ុន្តែជាការពិតទៅអាហារ ៣ ប្រភេទនេះវិញទេ ដែលរឹតតែបង្កគ្រោះថ្នាក់ដល់សម្ពាធឈាមខ្លាំងជាតិខ្លាញ់ដែលបរិភោគរាល់ថ្ងៃនេះ ។ អាហារដែលមានអំបិលខ្ពស់ នៅក្នុងអាហារប្រចាំថ្ងៃអំបិលគឺជាគ្រឿងទេសដ៏សំខាន់ដែលនាំមកនូវរសជាតិឆ្ងាញ់និងសម្បូរបែបដល់មុខម្ហូប។ ទោះជាយ៉ាងណាក៏ដោយ ការទទួលទានអំបិលច្រើនពេកនឹងបង្កើនបរិមាណសូដ្យូមនៅក្នុងឈាម បំផ្លាញតុល្យភាពសូដ្យូមនិងប៉ូតាស្យូម។ ជាលទ្ធផលសមត្ថភាពរបស់តម្រងនោមក្នុងការច្រោះទឹកធ្លាក់ចុះដែលធ្វើឱ្យសំពាធសរសៃឈាមកាន់តែច្រើន។ ដើម្បីកាត់បន្ថយការទទួលទានអំបិលប្រចាំថ្ងៃ គួរតែដាក់កម្រិតលើអាហារដែលមានជាតិប្រៃ ដូចជា ត្រសក់ជ្រក់ បង្គាក្រៀម ត្រីងៀតអាហារកែច្នៃដូចជា បន្លែកំប៉ុង សាច់កំប៉ុង សាច់ស្ងួត ។ អាហារដែលមានជាតិស្ករខ្ពស់ នៅពេលទទួលទានអាហារដែលមានជាតិស្កច្រើនពេក អាចធ្វើឲ្យរាងកាយរាំងស្ទះដល់ការរំលាយអាហាររបស់ហ្វ្រូសតូស។ កាលណាមានជាតិ ហ្វ្រូសតូស លើស រាងកាយមិនអាចស្រូបយកបាន ហើយត្រូវបំលែងទៅជាខ្លាញ់ដោយថ្លើមបង្កើន viscosity…