
តើអ្នកមានថាមពលវេទមន្តអ្វី ដែលអំណោយទានពីធម្មជាតិ?
តើអ្នកធ្លាប់ដឹងដែរទេ មនុស្សយើងមានទេពកោសល្យខុសៗពីគ្នា ហើយចំណុចខ្លះវាប្រៀបដូចជាវេទមន្តដែលធម្មជាតិបានផ្តល់ឲ្យ។ តើអ្នកមានចំណុចខ្លាំងមួយនោះត្រង់ណាដែរ? តាមរយៈការជ្រើសរើសរូបភាពដួងខែមួយ យើងអាចបង្ហាញចម្លើយដូចខាងក្រោម៖ ដួងខែទី ១ អ្នកជាមនុស្សដែលមិនខ្លាចបរាជ័យ មិនខ្លាចឧបសគ្គ ហើយបើទោះបីដឹងថាឧបសគ្គនៅខាងមុខ ឲ្យតែនោះជាផ្លូវឆ្ពោះទៅរកភាពជោគជ័យ គឺអ្នកមិនរុញរានឹងដើរចូលឡើយ។ ជាងនេះអ្នកមានភាពអត់ធ្មត់ខ្ពស់ពីកំណើត ហើយមានទំនោរក្នុងការរង់ចាំឱកាស បើទោះបីវាទាមទារពេលវេលារាប់ឆ្នាំ ក៏អ្នកមិនដែលបោះបង់ម្តងណាដែរ។ តាមរយៈការតស៊ូ និងការប្តេជ្ញាចិត្តបែបនេះ ច្បាស់ណាស់នៅពេលខាងមុខអ្នកនឹងទទួលបានផលតបស្នងដ៏អស្ចារ្យត្រលប់មកវិញ។ អ្វីដែលអ្នកធ្លាប់បានប៉ង វាកំពុងកៀកជិតមកដល់ក្បែរអ្នកហើយ។ ដួងខែទី ២ អ្នកមានសមត្ថភាពក្នុងការយល់ចិត្ត និងយល់អារម្មណ៍មនុស្ស ដែលនេះជាធម្មជាតិផ្តល់ឲ្យអ្នក ពោលអ្នកអាចសម្របទៅកាន់មនុស្សសឹងតែគ្រប់គ្នាបាន ព្រោះអ្នកយល់ច្បាស់ថាគេចង់បានអ្វី គេចង់មានចេតនាអ្វីមកលើអ្នក។ វាក៏ជាជំនួយដ៏អស្ចារ្យមួយដែរ ដែលជំរុញយើងឲ្យងាយស្រួលក្នុងការបង្កើតកិច្ចប្រាស្រ័យទាក់ទង…











