ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Ghghg
សង្គម

មិន​ចេះ​តែ​ដាក់​តាម​ចិត្ត​ទេ! កន្លែង​ដាក់​ស្បែក​ជើង​ក្នុង​ផ្ទះ ត្រូវ​អនុវត្ត​ក្បួន​ហុងស៊ុយ ៤ នេះ

ទូ​ដាក់​ស្បែក​ជើង​ឬ​កន្លែង​ដាក់​ស្បែក​ជើង នៅ​ខាង​ក្នុង​ផ្ទះ តាម​ក្បួន​ហុងស៊ុយ ជា​កន្លែង​ដែល​គេ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ណាស់ ព្រោះ​បើ​អនុវត្ត​ខុស​វា​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ម្ចាស់​ផ្ទះ និង​នាំ​សំណាង​មិន​ល្អ​ចូល​មក​ក្នុង​ផ្ទះ។ ខាង​ក្រោម Knongsrok បង្ហាញ​ក្បួន​ធំៗ​ទាំង ៤ ដែល​អ្នក​គួរ​អនុវត្ត៖ ៤) កុំ​ជ្រើសរើស​ទូ​ដាក់​ស្បែក​ជើង​ដែល​ខ្ពស់​ពេក នៅ​ក្នុង​ក្បួន​ហុងស៊ុយ អ្នក​មិន​ត្រូវ​ជ្រើសរើស​ទូ​ដាក់​ស្បែក​ជើង​ដែល​ខ្ពស់​ពេក​ទេ ពោល​ត្រូវ​យក​នៅ​ប្រភេទ​ទាប​ល្មម ហើយ​មាន​គ្រឹះ​រឹងមាំ ដែល​វា​មិន​ងាយ​បែកបាក់។ ជម្រើស​នៃ​ការ​ទិញ​ល្អ​បំផុត គេ​ណែនាំ​ឲ្យ​ទិញ​ប្រភេទ​មាន​កន្លែង​ដាក់ ៥ ជាន់​ ដែល​អាច​សាបព្រោះ​ផល​ល្អ​មក​គ្រួសារ​ច្រើន។ ៣) កុំ​ដាក់​ក្បាល​ស្បែក​ជើង​ចេញ​មក​ក្រៅ នៅ​ពេល​ដែល​ដាក់​ស្បែក​ជើង​ចូល​ទូ អ្នក​ត្រូវ​ចាំ​ថា កុំ​ដាក់​ក្បាល​វា​ឲ្យ​ចង្អុល​ចេញ​មក​ក្រៅ ជា​ពិសេស​គឺ​ស្បែក​ជើង​កែង​របស់​មនុស្ស​ស្រី។ តាម​ជំនឿ​គេ​ជឿ​ថា បើ​ដាក់​ចេញ​មក​ក្រៅ ទៅ​ពេល​ខាង​មុខ…

Ttt
សង្គម

រើស​កែវ​វេទមន្ត​មួយ ដើម្បី​មើល​ធ្លុះ​ពី​រឿង​ដែល​បម្រុង​នឹង​កើត​ឡើង​នៅ​សប្តាហ៍​ក្រោយ

តើ​នៅ​សប្តាហ៍​បន្ទាប់​នេះ អ្នក​អាច​នឹង​ជួប​រឿង​អ្វី​ខ្លះ​ក្នុង​ជីវិត? តាម​រយៈ​ការ​តេស្ត​បែប​វិទ្យាសាស្រ្ត ដោយ​យើង​តម្រូវ​ឲ្យ​អ្នក​ជ្រើសរើស​មួយ​នូវ​កែវ​វេទមន្ត ក្នុង​ចំណោម​កែវ​ទាំង ៤ ហើយ​ទៅ​ផ្ទៀងផ្ទាត់​ចម្លើយ​ដូច​ខាង​ក្រោម៖ កែវ​វេទមន្ត​ទី ១ ប្រសិន​អ្នក​បាន​ជ្រើសរើស​កែវ​ទី​មួយ​នេះ ចូរ​អ្នក​ត្រៀម​ខ្លួន​សម្រាប់​ទទួល​យក​ការ​ផ្លាស់ប្តូរ​ដ៏​ធំ​មួយ​សម្រាប់​ជីវិត​អ្នក​នៅ​ពេល​ខាង​មុខ។ អ្នក​អាច​នឹង​ជួប​រឿង ដែល​ទាមទារ​ឲ្យ​មាន​ការ​សម្រេច​ចិត្ត ដោយ​មិន​ប្រើប្រាស់​ពេលវេលា​យូរ។ បើ​អ្នក​ជ្រើស​ត្រូវ​នឹង​ក្លាយ​ជា​ប្រយោជន៍ តែ​បើ​ខុស​ក៏​អាច​នាំ​ឲ្យ​មាន​ការ​ខក​ចិត្ត​និង​ខាតបង់​បន្តិច​ផង​ដែរ។ យ៉ាង​ណា​ចូរ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អារម្មណ៍​និង​ខួរក្បាល​ឲ្យ​ដើរ​ទន្ទឹម​គ្នា ហើយ​ធ្វើ​ការ​ជ្រើសរើស​ផ្លូវ​មួយ​ដោយ​មិន​ស្ទាក់ស្ទើរ​នៅ​ពេល​ខាង​មុខ នោះ​អ្នក​នឹង​ទទួល​បាន​លាភ​ធំ​ជាក់​ជា​មិន​ខាន។ កែវ​វេទមន្ត​ទី ២ ប្រសិន​អ្នក​បាន​ជ្រើសរើស​កែវ​វេទមន្ត​នេះ អ្នក​រមែង​ជា​មនុស្ស​មាន​ភាព​រីករាយ និង​ប្រាជ្ញា​ខ្ពស់។ អ្នក​ដឹង​ពី​របៀប​ទាញ​យក​ភាព​វិជ្ជមាន​ពី​គ្រប់​ស្ថានភាព​ដែល​ជួប​ប្រទះ​ទាំង​អស់​ក្នុង​ជីវិត។ ហេតុ​នេះ​ហើយ​យើង​សូម​ចូលរួម​អបអរ បញ្ហា​ដែល​អ្នក​អាច​នឹង​ជួប​នៅ​ពេល​ខាង​មុខ ក៏​វា​នៅ​តែ​ជា​ផល​ចំណេញ​មក​អ្នក​វិញ​ដដែល។ ព្រះ​អាទិត្យ​មិន​បើក​ពន្លឺ ភ្លៀង​ធ្លាក់​ខ្លាំង​ប៉ុណ្ណា ជីវិត​អ្នក​នឹង​នៅ​តែ​រក​ឃើញ​ផ្លូវ​ដើរ​ដ៏​ល្អ​មួយ។ កែវ​វេទមន្ត​ទី…

P2021 09 09 2021 09 09 Klopp STILL Copy
កីទ្បា

បម្រើ​អាជីព​ ២០ ឆ្នាំ​ហើយ Klopp ថា​មិន​ដែល​ប៉ះ​អ្នកចាត់ការ​ណា​ ពិបាក​ដូច​ម្នាក់​នេះ​ទេ

លោក Jurgen Klopp បាន​ប្រលូក​ក្នុង​អាជីព​ជា​អ្នកចាត់ការ​លើក​ដំបូង​បង្អស់ នៅ​ក្លឹប Frankfurt កាល​ពី​ឆ្នាំ ១៩៨៨ (ថ្នាលយុវជន) ហើយ​បន្ត​មក​ដឹកនាំ​ក្លឹប Mainz 05, Dortmund និង Liverpool ទល់​សព្វថ្ងៃ។ ឆ្លង​កាត់​រយៈ​ពេល​ជាង ២០ ឆ្នាំ​មក​នេះ លោក​បាន​ហែលកាត់​ការ​តតាំង​ក្រុម​គូ​ប្រជែង​ខ្លាំងៗ​ជា​ច្រើន​រាប់​ភ្លេច ជា​ពិសេស​បទពិសោធន៍​ដឹកនាំ​នៅ​លីគ​កំពូល​អង់គ្លេស។ អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់ កន្លង​ទៅ​នេះ បាន​លើក​ឡើង​ពី​ឈ្មោះ​គ្រូ​ដែល​លោក​គិត​ថា​ពិបាក​នឹង​តតាំង​បំផុត ហើយ​ចម្លើយ​របស់​លោក គឺ​ជា​លោក Pep Guardiola នៃ​ក្រុម​រួម​លីគ Manchester City។ Klopp…

Fdfdfd
កីទ្បា

កីឡាករ​អាហ្វ្រិក ៥ មាន​គ្រាប់​បាល់​ច្រើន​បំផុត​នៅ​ប្រវត្តិសាស្ត្រ PL ដោយ​មាន​កូន​ហង្ស ២ រូប

ជា​ការ​ពិត​ក្នុង​ពិភព​បាល់ទាត់ មាន​ការ​បែងចែក​ទ្វីប​ធំ ៤ មាន​អឺរ៉ុប អាមេរិក​ឡាទីន អាហ្រ្វិក និង​អាស៊ី​ជា​ដើម ហើយ​កីឡាករ​ដែល​គេ​ទទួល​ស្គាល់​ថា​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​គឺ​នៅ​តំបន់​អឺរ៉ុប​នេះ​ឯង។ យ៉ាង​ណា​ក្រឡេក​មក​កីឡាករ​អាហ្រ្វិក​ឯ​ណេះ​វិញ គឺ​មិន​សូវ​មាន​អ្នក​ស្គាល់​ច្រើន​ទេ តែ​បើ​ល្បី​មួយៗ​គឺ​ខ្លឹម​តែ​ម្តង។ តួ​យ៉ាង​ដូច​ជា Mohamed Salah, Sadio Mane និង Dider Drogba ជា​ដើម។ ចុះ​អ្នក​មាន​ដឹង​ទេ​ថា តើ​នៅ​ប្រវត្តិសាស្រ្ត Premier League កីឡាករ​អាហ្រ្វិក​ណា​ទៅ​ដែល​អាច​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត? តាម​របាយការណ៍​ពី Sportkeeda យើង​បង្ហាញ​ទិន្នន័យ​ឈ្មោះ​អ្នក​ទាំង ៥ ដូច​ខាង​ក្រោម ដោយ​មាន​កីឡាករ​នៅ Liverpool…

Fddff
កីទ្បា

រូបភាព​កូនភ្លោះ Ronaldo នាំ​មុខ​ Messi ហើយ តែ​នៅ​ចាញ់​រូបភាព​មួយ​សន្លឹក​នេះ​ក្នុង​លោក

កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ តារា​ឆ្នើម Cristiano Ronaldo បាន​ប្រកាស​ជា​សាធារណៈ​លើ Instagram ថា លោក​ត្រៀម​នឹង​ទទួល​បាន​កូន​ភ្លោះ ២ នាក់​ទៀត​ហើយ ដែល​នាំ​ឲ្យ​កូន​ក្នុង​បន្ទុក​របស់​លោក​សរុប​ឡើង​ដល់ ៦ នាក់។ រូបភាព​មួយ​សន្លឹក​ដែល​ចែកចាយ​លើ​គណនី​របស់ Cristiano Ronaldo ត្រឹម​តែ​រំលង​ជាង​មួយ​ថ្ងៃ ក៏​បាន​កើន​ដល់​ជាង ២៩ លាន Likes នេះ​បើ​គិត​ត្រឹម​ម៉ោង ១២ រសៀល ​ថ្ងៃ​ទី ៣០ ​តុលា ឆ្នាំ ២០២១។ តួ​លេខ​នេះ​បាន​រុញ​ឲ្យ Ronaldo ក្លាយ​ជា​អត្តពលិក​ដំបូង​ក្នុង​លោក…

Hj
កីទ្បា

Xavi ជូន​ដំណឹង​ទៅ​ថ្នាក់​លើ Barca ជា​មុន ឲ្យ​លៃលក​យក​កីឡាករ Bayern រូប​នេះ​មក

Xavi នឹង​ត្រៀម​ក្លាយ​ជា​អ្នកចាត់ការ​របស់​ក្លឹប FC Barcelona នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ បន្ទាប់​ពី​ក្លឹប​ប្រកាស​ដក​តំណែង​លោក Ronald Koeman។ គេ​ជឿ​ថា​ការ​មក​ដល់​របស់​គ្រូ​ថ្មី​សញ្ជាតិ​អេស្ប៉ាញ ក្រុម​អ្នក​មាន​បុណ្យ​នឹង​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន ហើយ​ក៏​នឹង​មាន​ការ​ផ្លាស់ប្តូរ​ប្រព័ន្ធ​កីឡាករ​មួយ​ចំនួន​ផង​ដែរ។ បើ​តាម​សារព័ត៌មាន Sport បាន​ចុះ​ផ្សាយ​ថា Xavi ហាក់​កំពុង​ចាប់​ចិត្ត​លើ​កីឡាករ​នៅ​ក្លឹប Bayern Munich ជា​ខ្លាំង នោះ​គឺ​ស្លាប​ប្រយុទ្ធ Kingsley Coman ដែល​គេ​មិន​សូវ​បាន​លេង​ជាប់​លាប់​ទេ ក្រោម​ការ​ដឹកនាំ​របស់​លោក Julian Nagelsmann ដែល​ជា​អ្នកចាត់ការ​ថ្មី។ អនាគត​របស់​បុរស​វ័យ ២៥ ឆ្នាំ​ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣…

Ghhg
កីទ្បា

ស្ថិតិ​ដ៏​អាក្រក់​ខាន​កើត​មាន ១១ ឆ្នាំ កំពុង​រង់ចាំ Ronaldo ហើយ បើ​ស៊ុត​ Spurs អត់​ចូល​ទៀត​យប់​នេះ

ក្លឹប​មាន់​ខ្នាយ​មាស Tottenham Hotspur នៅ​វេលា​ម៉ោង​ ១០:៣០ នាទី​យប់ ថ្ងៃ​សៅរ៍​នេះ នឹង​ត្រូវ​បើក​កីឡដ្ឋាន​ស្វាគមន៍​ក្លឹប​បិសាច​ក្រហម Man Utd ដែល​ជា​ជំនួប​ជុំ​ទី ១០ នៅ​ក្របខ័ណ្ឌ Premier League។ គេ​កំពុង​រង់ចាំ​មើល​ថា តើ​តារា​ឆ្នើម Cristiano Ronaldo នឹង​អាច​រក​បាន​គ្រាប់​បាល់​ឬ​អត់ ព្រោះ​អី​លោក​ខកខាន​ការ​ស៊ុត​ក្នុង​លីគ ៤ ប្រកួត​ហើយ​រាប់​តាំង​ពី​ប្រកួត​ប៉ះ Aston Villa, Everton, Leicester City និង Liverpool។ តាម​ពិត​ទៅ​ត្រឹម​តែ​ប្រកួត​ Liverpool…

PicsArt_10 30 11.03.52
សុខភាព

ការពារប្រសើរជាព្យាបាល! ជំងឺ “ពុកឆ្អឹង” ដឹងទុកមុនឲ្យហើយ បង្ការហានិភ័យធ្ងន់ធ្ងរទៅថ្ងៃក្រោយ

ផ្នែកវេជ្ជសាស្ត្រនៃមន្ទីរពេទ្យបរទេស បាន ចង្អុលបង្ហាញថា ការបាក់ឆ្អឹងដោយសារតែជំងឺពុកឆ្អឹង អាចកើតឡើងលើមនុស្សគ្រប់វ័យ ជាពិសេសនៅត្រង់ចំណុចឆ្អឹងត្រគាក ជាពិសេសមនុស្សដែលមានវ័យចំណាស់ ។ ជាក់ស្តែងគុណភាពឆ្អឹងចំពោះមនុស្សវ័យចំណាស់ មានការអន់ថយទៅតាមអាយុកាល សូម្បីតែគ្រោះថ្នាក់តិចតួច ក៏អាចបណ្តាលឱ្យមានការបាក់ឆ្អឹង នៅផ្នែកផ្សេងៗនៃរាងកាយដែរ។ ម្ល៉ោះហើយពួកគាត់គួរតែទទួលបានការត្រួតពិនិត្យដង់ស៊ីតេរ៉ែឆ្អឹងជារៀងរាល់ឆ្នាំ ហើយជ្រើសរើសបរិភោគអាហារដែលមានជាតិកាល់ស្យូមខ្ពស់ ។ មូលហេតុនៃជំងឺពុកឆ្អឹង លោកវេជ្ជបណ្ឌិតនៃនាយកដ្ឋានសេវាវេជ្ជសាស្ត្របានបង្ហាញថា ការបាក់ឆ្អឹងអាចកើតលើមនុស្សគ្រប់វ័យ កុមារច្រើនតែបាក់ឆ្អឹងពីការរពិសលេងច្រើន រីឯមនុស្សពេញវ័យច្រើនតែបាក់ឆ្អឹងបណ្តាលមកពីគ្រោះថ្នាក់ ហើយមនុស្សដែលវ័យចំណាស់ទំនងជាងាយនឹងបាក់ឆ្អឹងដោយសារជំងឺពុកឆ្អឹង ព្រោះម៉ាសឆ្អឹងមានភាពផុយស្រួយ ទោះបីជាពួកគាត់រអិលនិងដួលតែបន្តិច ក៏ដោយងាយនឹងបាក់ដែរ។ ចំពោះរោគសញ្ញានៃការបាក់ឆ្អឹងជាញឹកញាប់គឺដូចជាហើម និងឈឺចាប់ អសមត្ថភាពក្នុងការទ្រទ្រង់ទម្ងន់ ឬធ្វើចលនានៅត្រង់ចំណុចដែលបាក់ ជាពិសេសការបាក់ឆ្អឹងត្រគាកគឺអាចកើតឡើងញឹកញាប់បំផុតទៅលើមនុស្សវ័យចំណាស់។ ការបាក់ឆ្អឹង និងជំងឺពុកឆ្អឹងលើមនុស្សវ័យចំណាស់…

Cv
សង្គម

បុរសស្មោះស្នេហ៍ ស្រលាញ់មួយដឹងមួយ ភាគច្រើនមានចំណុច ៤ នេះលើរាងកាយ

តាមក្បួននិងដំណាលតៗគ្នា បាននិយាយថាបើចង់រកបុរសល្អ បុរសស្មោះមួយនឹងមួយ នារីគ្រប់រូបគួរសង្កេតមើលចំណុចទាំង ៤ លើរាងកាយរបស់ពួកគេដូចខាងក្រោម៖ ៤) បុរសដែលមានថ្គាមខ្លា ឬរាងជ្រុង ជាប្រភេទបុរសដែលស្មោះត្រង់ ហើយសាមញ្ញ ពួកគេចិត្តល្អណាស់ ចេះយកចិត្តទុកដាក់នឹងមនុស្សនៅក្បែរខ្លួនជានិច្ច។ ពួកគេមានទេពកោសល្យក្នុងការចេះយកចិត្តមនុស្សចាស់ ដែលនាំឲ្យក្រុមគ្រួសារខាងឪពុកម្ដាយក្មេកស្រលាញ់ដូចកូនបង្កើត។ មនុស្សស្រីដែលបានបុរសប្រភេទនេះជាគូគាប់ គឺពិតជាសំណាងណាស់។ ៣) ចិញ្ចើមក្រាស់ នេះក៏ជាបុរសដែលច្បាស់លាស់ក្នុងទំនាក់ទំនងស្នេហាដែរ ក្រោយពេលរៀបការពួកគេរមែងមានចិត្តតែលើប្រពន្ធ មិនចេះវៀចវេរទៅរកស្រីខាងក្រៅឡើយ។ ពួកគេមានការអត់ធ្មត់ខ្ពស់ មិនចេះតែខឹង ចេះតែស្រែកដាក់ដៃគូងាយៗឡើយ។ ២) ច្រមុះខ្ទង់ខ្ពស់ ជាមនុស្សប្រុសដែលមានទំនួលខុសត្រូវខ្ពស់ គ្រប់រឿងគ្រប់បញ្ហាគេតែងតែចេញមុខដោះស្រាយ មិនឲ្យនារីដែលជាគូស្នេហ៍មានការពិបាកចិត្ត ឬទើសទាល់ចិត្តនោះទេ។ ទោះអ្នកធ្លាប់ធ្វើខុស…

6
សង្គម

ទម្លាប់​៤​យ៉ាង​ ពេល​ងូត​ទឹក​ក្នុង​រដូវរងា ​ងាយ​បង្ក​ឱ្យ​រលាក​ស្បែកធ្ងន់ធ្ងរ បណ្ដាលឲ្យស្លាប់ភ្លាមៗ

ការលាងសម្អាតរាងកាយជារៀងរាល់ថ្ងៃគឺជារឿងល្អដែលអ្នកត្រូវធ្វើជាប្រចាំ ប៉ុន្តែប្រសិនបើអ្នកតែងតែធ្វើទម្លាប់ ៤ នេះ អំឡុងពេលងូតទឹកក្នុងរដូវស្លឹកឈើជ្រុះ និងរដូវរងា វានឹងបង្កមានគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់សុខភាព។ ងូតទឹកយូរពេក នៅពេលអ្នកងូតទឹកយូរពេក ផ្ទៃស្បែករបស់អ្នកបាត់បង់ស្រទាប់ការពារ ហើយនាំអោយមានរោគសញ្ញាដូចជា ស្ងួត រមាស់ ជ្រួញ និងខ្សោះជាតិទឹក។ មិនត្រឹមតែប៉ុណ្ណោះ អ្នកដែលងូតទឹកយូរក៏ងាយនឹងអស់កម្លាំង ងាយនឹងបង្កជាជំងឺ ខ្វះអុកស៊ីហ្សែន បណ្តាលឱ្យស្ទះសរសៃឈាមបេះដូង ស្ទះសរសៃឈាម ចង្វាក់បេះដូងធ្ងន់ធ្ងរ និងស្លាប់ភ្លាមៗ។ យកល្អ អ្នកគួរងូតទឹកត្រឹមតែ 10-15 នាទីគឺគ្រប់គ្រាន់ហើយ មិនគួរលើសពី 20 នាទីនោះទេ។ សីតុណ្ហភាពទឹកខ្ពស់ពេក ការ​ងូត​ទឹក​ក្តៅ​ខ្លាំង​ពេក​នឹង​បំផ្លាញ​ជាតិ​ប្រេង​លើ​ផ្ទៃ​ស្បែក…

4
សង្គម

រឿងសំខាន់សម្រាប់នារីសម័យថ្មី! ពេលឈានចូលវ័យ ៣០ ឆ្នាំ អត់ប្តីមិនមែនជាការព្រួយបារម្ភដូចខ្វះលុយទេ

គ្រប់ស្រ្តីនៅលើលោកនេះតែងប្រាថ្នាចង់បានស្នេហាដែលសមប្រកប រៀបការរស់នៅជាមួយគ្នាយ៉ាងមានក្ដីសុខនឹងសប្បាយទាំងផ្លុវចិត្តនិងផ្លូវកាយ។ ហើយស្រ្តីខ្លះទៀត បែរជាមានគំនិតគិតថា ការមានស្នេហាប្រៀបដូចជាមានអ្វីៗគ្រប់យ៉ាងក្នុងជីវិតមួយនេះ។ ដូចនេះ ស្រ្តីទាំងអស់ត្រូវតែគិតឡើងវិញ នៅពេលដែលអ្នកឈានដល់វ័យ៣០ឆ្នាំ ព្រោះរឿងដែលសំខាន់ជាងស្នេហា គឺការមានលុយចាយគ្រប់គ្រាន់។ ស្ត្រី​អាយុ​៣០​ឆ្នាំ បើគ្មានលុយ​នឹងមាន​អារម្មណ៍​ថាអាក្រក់​ជាង​អត់​ប្តី ជាធម្មតាស្រ្តីគ្រប់រូបអាចមានពេលរៀបការ និងសាងសុភមង្គលផ្ទាល់ខ្លួន។ យ៉ាងណា ស្រ្តីដែលនៅអាយុ៣០ឆ្នាំ ដែលបានរៀបការតែងតែមានកូនយ៉ាងច្រើន។ ប៉ុន្តែរឿងមួយដែលងាយនឹងឃើញចំពោះស្ត្រីដែលរៀបការហើយនោះ គឺពួកគេត្រូវឈប់រកប្រាក់ដើម្បីមើលថែផ្ទះជាបណ្តោះអាសន្ន។ ដោយឡែក ក្នុងនាមជាស្រ្តីម្នាក់ អ្នកត្រូវដឹង នៅពេលដែលស្រ្តីមានវ័យ៣០ឆ្នាំ គ្មានប្តី គ្មានកូន គឺគ្មានបញ្ហានោះទេ ព្រោះនៅក្នុងដំណាក់កាលនេះ ស្រ្តីតែងខ្លាច​ខ្វះ​លុយ​ជាងខ្វះប្តី។ ម្យ៉ាងវិញទៀត ពេល​មាន​លុយ​កាន់តែច្រើន ស្រ្តីនឹង​ចេះ​មើល​ថែ​ខ្លួន​ឯង ​ឲ្យ​មាន​ភាព​ទាក់ទាញរហូតធ្វើ​ឲ្យ​មនុស្ស​ប្រុស​លង់​ស្នេហ៍ដោយខ្លួនឯង។…

2
សង្គម

នារីមានលក្ខណៈ ៣ យ៉ាងនេះ បើបុរសណាបានរៀបការជាមួយ គ្រួសារមានតែភាពកក់ក្ដៅ ស​ប្បាយរីករាយ

មនុស្សស្រីគ្រប់រូបត្រូវដឹងថា ស្ត្រីដែល​ឆ្លាត​តែងតែរស់នៅប្រកបដោយភាពថ្លៃថ្នូរ ចូលចិត្តធ្វើ​ឱ្យ​អ្នក​ណា​ម្នាក់​នៅ​ជុំវិញ​ខ្លួន​មាន​ផាសុកភាព និង​មានអារម្មណ៍ល្អ ហើយក៏ជាមនុស្សដែលមានក្ដីស្រលាញ់​ស្មោះ​ត្រង់​ មិន​សូវ​ប្រច័ណ្ឌ ថែមទាំងអាច​ចង​បេះដូង​បុរសពេញមួយជីវិតទៀតផង។ មនុស្សស្រីគ្មានការច្រណែន ស្ត្រីឆ្លាតវៃនឹងធ្វើឱ្យអ្នកណាម្នាក់នៅជុំវិញនាងមានផាសុកភាព និងសម្រាក។ បើ​ស្រលាញ់​ស្មោះ​ត្រង់​នឹង​មិន​សូវ​ប្រច័ណ្ឌ។ ស្ត្រី​ឆ្លាត​នឹង​ចេះ​ស្រឡាញ់ ចេះ​ទប់​ចិត្ត​បុរស​ដោយ​ប្រាជ្ញា។ មនុស្សស្រីឯករាជ ស្ត្រីឯករាជ្យតែងតែរស់នៅជាមួយគោលដៅ និងជំហរផ្ទាល់ខ្លួន។ ពួកគេចង់ធ្វើអ្វីគ្រប់យ៉ាងដោយខ្លួនឯងបានល្អដោយមិនពឹងផ្អែកលើនរណាម្នាក់។ ក្នុង​រឿង​ស្នេហា គេ​សុខ​ចិត្ត​ដុត​អស់​កម្លាំង​ដើម្បី​ស្នេហា ប៉ុន្តែ​តាំង​ចិត្ត​មិន​ចាញ់​គេ។ មនុស្សស្រីមានឆន្ទះរឹងមាំ កម្លាំងខាងក្នុង និងឆន្ទៈរឹងមាំគឺជាកត្តាបង្កើតគុណភាពរបស់ស្ត្រី។ ទាល់តែស្ត្រីមានកម្លាំងខាងក្នុង ទើបអាចប្រឈមមុខនឹងការលំបាកទាំងអស់។ ក្នុងគ្រប់កាលៈទេសៈទាំងអស់ នាងនៅតែរឹងមាំ មានទំនុកចិត្ត និងពោរពេញដោយថាមពលវិជ្ជមាន ដែលធ្វើឲ្យអ្នកជុំវិញខ្លួនមានសុទិដ្ឋិនិយម និងសប្បាយរីករាយ។ ប្រភព៖…