
ធុងសំរាមក្នុងផ្ទះហាមផ្តាច់ដាក់បែរទៅទិស ២ នេះ ព្រោះនាំឲ្យគ្រួសារបែកបាក់ និងខ្សត់ទ្រព្យ
ធុងសំរាមជារបស់ដែលមិនអាចខ្វះបាននៅក្នុងផ្ទះរបស់មនុស្សម្នាក់ៗ ប៉ុន្តែការកំណត់ទីតាំងដាក់ធុងសំរាមក៏ជារឿងសំខាន់មួយដែរ បើផ្អែកតាមក្បួនច្បាប់ហុងស៊ុយ។ ដោយឡែក ៤ ទីតាំងខាងក្រោមនេះអ្នកត្រូវតែជៀសឲ្យបាន៖ ៤) ហាមបែរមុខទៅទិសពាយព្យ ការដែលដាក់ធុងសំរាមបែរមុខទៅទិសពាយព្យ គឺស្មើនឹងប្រឆាំងទ្រព្យ ប្រឆាំងកេរឈ្មោះរបស់ម្ចាស់ផ្ទះ។ ធុងសំរាមមិនមែនជារបស់នាំលាភនោះទេ បែបនេះបើដាក់របស់ស្អុយ របស់រលួយបាញ់ទៅទិសពាយព្យ ដែលជាទិសត្រូវនាំលាភនាំលុយ នោះស្មើនឹងអ្នកបំផ្លាញលាភសំណាងខ្លួនឯងហើយ។ រាល់ការធ្វើការងារអ្វីក៏ពិបាកនឹងឡើងតំណែង ហើយការប្រកបអាជីវកម្មដាក់ទៅរមែងខាត និងមិនសូវបានផលចំណេញស្រួលឡើយ។ ៣) ហាមបែរមុខទៅទិសឦសាន ទិសនេះជាទិសតំណាងឲ្យភាពសុខដុមរមនាក្នុងគ្រួសារ និងសេចក្តីស្រលាញ់នៃគ្រួសារទាំងមូល។ បែរម្ចាស់ផ្ទះដាក់ធុងសំរាមបែរមុខទៅទិសឦសាន ស្មើនឹងកំពុងបំផ្លាញក្តីសុខក្នុងគ្រួសារខ្លួនឯងហើយ។ ជាញឹកញយអ្នកនឹងឧស្សាហ៍ជួបប្រទះបញ្ហាទាស់ពាក្យទាស់សម្តី ជាមួយភរិយាស្វាមី និងសមាជិកគ្រួសារផ្សេងៗ ហើយអាចឈានដល់ការបែកបាក់ ដោយសារមានអ្នកទីបីចូលមករំខានទៀតផង។ ២) ហាមដាក់ក្នុងបន្ទប់ទទួលភ្ញៀវ…











