
តាមក្បួន៖ វត្ថុសិរីមង្គល ៣ នេះគួរតែមានក្នុងផ្ទះ ដើម្បីលើកយីអ៊ុន ទាក់ទាញទ្រព្យសម្បត្តិ
យោងតាមអ្នកជំនាញខាងហុងស៊ុយ បានណែនាំឲ្យម្ចាស់ផ្ទះទាំងឡាយគួរលៃលកដាក់របស់ ៣ នេះខាងក្នុងឬជុំវិញបរិវេណផ្ទះ ព្រោះវាអាចជួយលើកយីអ៊ុនម្ចាស់ផ្ទះ ជួយទាក់ទាញទ្រព្យសម្បត្តិចូលដល់គ្រួសារ និងមានភាពតែភាពរុងរឿងជានិច្ច។ ហើយវាក៏នឹងកាត់បន្ថយសំណាងអាក្រក់ ឬបន្សាបវិញ្ញាណមិនល្អដែលបម្រុងនឹងចូលមកបៀតបៀន៖ ៣) កូនឬស្សី លើតុការិយាល័យ ឬក្នុងផ្ទះ គួរតែមានថូតូចមួយដាក់កូនឬស្សី ដោយវាមានតម្លៃទាបងាយស្រួលរក ហើយក៏មិនពិបាកថែទាំងដែរ។ របស់នេះត្រូវបានគេតំណាងឲ្យទ្រព្យសម្បត្តិ ហើយអាចនាំឲ្យមកនូវថាមពលវិជ្ជមានចូលមកដល់ម្ចាស់ផ្ទះ។ ជាងនេះពណ៌បៃតង ក៏មានភាពរស់រវើក អាចបន្សុទ្ធខ្យល់ ជួយឲ្យសមាជិកគ្រួសារទទួលបានធូរស្រាល និងបន្ធូរអារម្មណ៍បន្ទាប់ពីការហត់នឿយពេញមួយថ្ងៃថែមទៀតផង។ ២) សិង្ហ ឬសិង្ហខៀវ ជារបស់បង្ហាញពីអំណាច ដែលវាអាចទាក់ទាញសំណាង និងលុយចូលផ្ទះ។ មិនត្រឹមតែប៉ុណ្ណឹងទេ វាក៏ត្រូវបានគេស្គាល់ថា អាចការពារទ្រព្យសម្បត្តិមិនងាយឲ្យរបូតចេញពីដៃម្ចាស់ផ្ទះផងដែរ…











