ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Tt4
សង្គម

ម្ចាស់ផ្ទះ​ទាំង​ឡាយ​ត្រូវ​ដឹង បើ​មាន​សត្វ​ទាំង ៤ នេះ​ចូល​ផ្ទះ កុំ​ដេញ​វា ព្រោះ​វា​នាំ​លាភ​ឲ្យ​យើង​ទេ

មាន​តែ​ផ្ទះ​ដែល​មាន​ភាព​ចម្រុងចម្រើន និង​អាច​ទទួល​បាន​លាភ​សំណាង​នោះ​ទេ ទើប​អាច​ប្រទះ​ឃើញ​សត្វ​ទាំង ៤ ប្រភេទ​នេះ​ចូល​មក។ ម្ចាស់ផ្ទះ​ទាំង​ឡាយ បើ​ក្នុង​បរិវេណ​ផ្ទះ​អ្នក ប្រទះ​ឃើញ​សត្វ​ខាង​ក្រោម​ចូល​មក ចូរ​កុំ​ដេញ​វា ព្រោះ​វា​នាំ​លាភ នាំ​សំណាង​មក​ឲ្យ​អ្នក​ទេ៖ ៤) សត្វ​ចាប សត្វ​ចាប​វា​មិន​ចេះ​តែ​ធ្វើ​សំបុក​នៅ​កន្លែង​ណា​ងាយៗ​នោះ​ទេ លុះ​ត្រា​តែ​កន្លែង​នោះ​មាន​ភាព​ស្ងប់ស្ងាត់​និង​មាន​សភាព​ស្ងួត។ បែប​នេះ​ការ​ដែល​វា​មក​ធ្វើ​សំបុក ឬ​ហោះ​មក​ច្រៀង​នៅ​ជុំវិញ​ផ្ទះ​អ្នក តាម​ក្បួន​ហុងស៊ុយ​គឺ​បង្ហាញ​ថា អ្នក​នឹង​ទទួល​បាន​សំណាង​ល្អ​ច្រើន​ក្នុង​ជីវិត ហើយ​ជួប​តែ​រឿង​ល្អ រី​ឯ​សមាជិក​គ្រួសារ​ក៏​រមែង​មាន​សុខភាព​ល្អ​ថែម​ទៀត​ផង។ ៣) ទន្សាយ សត្វ​ទន្សាយ​ជា​សត្វ​ដែល​គួរ​ឲ្យ​ស្រលាញ់ និង​ឈ្លាសវៃ។ សត្វ​នេះ​វា​នឹង​នាំ​ឲ្យ​មាន​ភាព​រីកចម្រើន​នៅ​ក្នុង​ការងារ ឬ ​អាជីវកម្ម​របស់​អ្នក ហើយ​បើ​អ្នក​នៅ​លាវ​វា​ក៏​នឹង​ឲ្យ​តម្រុយ​ថា​អ្នក​នឹង​ឆាប់​ដល់​គូ រី​ឯ​អ្នក​ដែល​មាន​គូ​ហើយ​នឹង​នាំ​ឲ្យ​កាន់​តែ​ស្រលាញ់​គ្នា បន្ថែម​ក្តី​សុខ​ជាង​មុន។ សម្រាប់​សត្វ​ទន្សាយ​រត់​ចូល​ផ្ទះ…

Fhf
សង្គម

៣ លើកក្នុងឆាកជីវិត បុរសរឹងមាំប៉ុណ្ណា ក៏ទប់ទឹកភ្នែកមិនជាប់នៅនឹងមុខមនុស្សស្រីដែលខ្លួនស្រលាញ់

ទំនាក់ទំនងរវាងមនុស្សស្រី-ប្រុស ក្នុងអត្ថន័យជាស្នេហាមួយ គឺមានទាំងសើច ទាំងទឹកភ្នែក គ្រប់រសជាតិនោះទើបអាចហៅបានថាជាស្នេហាពិត។ មនុស្សប្រុសងាយនឹងធ្វើឲ្យមនុស្សស្រីស្រក់ទឹកភ្នែក តែជាទូទៅនារីឯណោះវិញ គឺកម្រនឹងធ្វើឲ្យប្រុសស្រក់ទឹកភ្នែកខ្លាំងណាស់ លើកលែងតែរឿងនោះពិបាកបំផុត ឬរំភើបខ្លាំងបំផុតសម្រាប់គេ។ ខាងក្រោម Knongsrok បើកបង្ហាញពេលវេលា ៣ លើក ដែលមនុស្សស្រីអាចធ្វើឲ្យបុរសស្រក់ទឹកភ្នែកបាន ហើយវារមែងស្ថិតក្នុងការចងចាំរបស់គេពេញមួយជីវិត៖ ៣) ពេលដែលមនុស្សស្រីស្លៀករ៉ូបការដើរនៅនឹងមុខគេ មួយជីវិតមនុស្សភាគច្រើនការតែម្តងនោះទេ ហើយនៅថ្ងៃដែលបុរសបានឃើញនារីដែលខ្លួនស្រលាញ់ស្លៀករ៉ូបអាពាហ៍ពិពាហ៍ដើរនៅនឹងមុខខ្លួន គឺជាពេលវេលាដែលខ្លួនរំភើបនិងកក់ក្តៅបំផុត។ ពេលនោះគឺគេកំពុងផ្លាស់ប្តូរទៅជីវិតថ្មីមួយទៀតហើយ ជីវិតដែលមានគូ ជីវិតដែលត្រូវរស់នៅជាមួយគ្នាទាំងយប់ថ្ងៃ ហើយមានរឿងអ្វីក៏នឹងត្រូវតស៊ូជាមួយគ្នា។ បុរសភាគច្រើនដែលស្ថិតក្នុងទិដ្ឋភាពបែបនេះ រមែងលួចបញ្ចេញស្នាមញញឹមថើរៗ ហើយភ្នែករលីងរលោង ខ្លះក៏ស្រក់ទឹកភ្នែកបន្តិចទៅ ហើយពេលវេលានេះនឹងធ្វើឲ្យគេចងចាំអស់មួយជីវិត។ ២)…

T
សង្គម

ជ្រើសរើស​ដួងចន្ទ​មួយ អាច​ដឹង​ថា​អ្នក​ត្រូវ​ការ​អ្វី ដើម្បី​ប្រឈម​បញ្ហា​ចំពោះ​មុខ​ពេល​នេះ

នៅ​បញ្ហា​ដែល​កំពុង​ជួប​ប្រទះ​ពេល​នេះ តើ​អ្នក​ត្រូវ​ការ​អ្វី​ទៅ ដើម្បី​ជា​ជំនួយ​ក្នុង​ការ​ដោះស្រាយ និង​ជួយ​ឲ្យ​ជីវិត​ឆ្លង​ផុត​ពេលវេលា​ដ៏​លំបាក​សារ​នេះ​បាន? តាម​រយៈ​ការ​ជ្រើសរើស​រូបភាព​ដួងចន្ទ​មួយ យើង​បង្ហាញ​ពី​ដំណោះស្រាយ​សម្រាប់​អ្នក​ដូច​ខាង​ក្រោម៖ ដួងចន្ទ​ទី ១ ការ​អត់ធ្មត់ អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ពេល​នេះ គឺ​មាន​តែ​ការ​អត់ធ្មត់​ជា​ជម្រើស​ល្អ​បំផុត។ អ្នក​ត្រូវ​យល់​ថា​ ដំណើរការ​កិច្ច​ការងារ ឬ​បញ្ហា​ខ្លះ វា​ក៏​ត្រូវ​ពេលវេលា​របស់​វា​ដែរ បើ​យើង​បង្ខំ​អាច​ធ្វើ​ឲ្យ​ខូច​ការ​ធំ ហើយ​មាន​តែ​បន្ថែម​ភាព​អត់ធ្មត់​នេះ​ទេ ជា​មធ្យោបាយ​ល្អ​បំផុត។ កុំ​គិត​ច្រើន​អី ចូរ​មើល​ទៅ​ក្រោយ​បន្តិច អ្នក​បាន​ឆ្លង​កាត់​ច្រើន​ណាស់​ហើយ ដូច្នេះ​រង់ចាំ​តែ​មួយ​រយៈ​ទៀត​ក៏​មិន​អី​ដែរ។ ដួងចន្ទ​​ទី ២ ការ​រក​ជំនួយ បញ្ហា​របស់​អ្នក ហាក់​អស់​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​ហើយ អ្វី​ដែល​អ្នក​គួរ​ធ្វើ​បន្ទាប់ មាន​តែ​ការ​រក​ជំនួយ​ពី​អ្នក​ដទៃ។ យ៉ាង​នា​អ្នក​ជ្រើសរើស​រូបភាព​ទី ២ នេះ…

Untitled 1
កីទ្បា

AFF Suzuki Cup2020: ជម្រើសជាតិឥណ្ឌូនេស៊ីបោះជុំរំហ្វឹកហាត់​នៅប្រទេស​ទួរគីត្រៀមជួបកម្ពុជា វៀតណាមខែក្រោយ

លោក Shin Tae-yong គ្រូបង្វឹកក្រុមជម្រើសជាតិឥណ្ឌូណេស៊ីបានកោះហៅកីឡាករចំនួន 26 នាក់សម្រាប់ជំរុំហ្វឹកហាត់ ដើម្បីត្រៀមការប្រកួតពានរង្វាន់ AFF Suzuki Cup 2020 នៅខែក្រោយ។ ក្រុមនេះនឹងចាប់ផ្តើមហ្វឹកហាត់នៅទីក្រុងហ្សាកាតានៅថ្ងៃច័ន្ទ មុនពេលចាកចេញទៅកាន់ប្រទេសទួរគីបីថ្ងៃក្រោយមក។ លោក Mochamad Iriawan ប្រធាន FA នៃប្រទេសឥណ្ឌូនេស៊ី (PSSI) បាននិយាយថា៖ “ក្រុមនឹងហ្វឹកហាត់នៅទីក្រុងហ្សាកាតាមុននឹងចាកចេញទៅប្រទេសទួរគីនៅសប្តាហ៍ក្រោយ ដែលជាផ្នែកនៃការរៀបចំរបស់ក្រុមសម្រាប់ពានរង្វាន់ AFF Suzuki Cup 2020 នៅខែធ្នូ” ។ ក្រុមនេះគឺជាការបញ្ចូលគ្នានៃកីឡាករដែលមានបទពិសោធន៍ដូចជា Evan…

Cover KS
សង្គម

«សន្សើមរាត្រី » ប្រលោមលោកថ្មី BL គ្រាន់តែបើកបង្ហាញក្របមុខទទួលបានការចាប់អារម្មណ៍ខ្លាំង

« បើថ្ងៃណាមួយ ពួកយើងពិតជាត្រូវបែកគ្នាមែន បងសុំប្រើពេលទាំងអស់ចាប់ពីវិនាទីនេះ កាន់ដៃអូនឱ្យជាប់ ហើយធ្វើឱ្យអូនញញឹមឱ្យបានច្រើនបំផុត ហើយបើថ្ងៃណាមួយ ដៃរបស់អូនលែងមានកម្ដៅទៀត នោះក៏មានន័យថាបេះដូងរបស់បងប្រែទៅជាត្រជាក់កករួចរាល់ហើយដែរ… » នេះគឺជា ប្រយោគមួយឃ្លានៅក្នុងសៀវភៅប្រលោមលោកថ្មីបែប BL ដែលនឹងចេញលក់ក្នុងពេលឆាប់ៗនេះ។ សៀវភៅប្រលោមលោកថ្មីបែប BL ដែលទទួលបានការចាប់អារម្មណ៍ជាខ្លាំងទោះទើបតែទទួលបើកកក់ដំបូងនេះ មានចំណងជើងថា « សន្សើមរាត្រី » គឺជាស្នាដៃនិពន្ធរបស់អ្នកនិពន្ធដែលមានឈ្មោះល្បីនៅក្នុងពិភពប្លុក WordPress ដោយអ្នកនិពន្ធរូបនេះល្បីខ្លាំងនៅក្នុងការនិពន្ធប្រលោមលោកបែបខ្លី និងវែង ប្រភេទ BL ក្តៅៗ និងស៊ីជម្រៅ។ ពេលនេះអ្នកនិពន្ធ សួន សុបិន…

Real Madrid 7 1020x574
កីទ្បា

ប៉ះ​រលាក! R.Madrid ត្រៀម​ចង​ជើង​គ្រាប់​ពេជ្រ​មួយ​រូប នៅ​តម្លៃ​ផ្តាច់​កុងត្រា ១ ពាន់​លាន​អឺរ៉ូ

ក្លឹប​ស្តេច​ស​ Real Madrid ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ចង់​ផ្តល់​កុងត្រា​ថ្មី​សម្រាប់​កីឡាករ​សំខាន់​នៅ​តំណែង​ប្រយុទ្ធ នោះ​គឺ​យុវជន​ប្រេស៊ីល Vinicius Junior។ ក្លឹប​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង Madrid ប្រទេស​អេស្ប៉ាញ ចង់​បន្ត​កុងត្រា​ថ្មី​ឲ្យ​គេ ហួស​ពី​កុងត្រា​បច្ចុប្បន្ន​ដល់​ឆ្នាំ ២០២៨ ​ឯ​ណោះ។ បញ្ជាក់​ថា សម្រាប់​កីឡាករ​វ័យ​ ២១ ឆ្នាំ បច្ចុប្បន្ន​គេ​ជាប់​កុងត្រា​នៅ Madrid ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៥។ ស្ថិតិ​ជា​រួម គេ​បង្ហាញ​ខ្លួន ១៣៤ ប្រកួត រក​បាន ២៣ គ្រាប់​និង Assist…

Dssd
កីទ្បា

Ronaldo យក​ឈ្នះ Messi/Beckham តែ​នៅ​ចាញ់​ទំហំ​ប្រាក់​ចំណូល អត្តពលិក​ ៤ រូប​នេះ

និយាយ​ពី​វិស័យ​កីឡា មាន​ច្រើន​ប្រភេទ​ដូច​ជា​បាល់ទាត់ វាយ​កូន​ហ្គោល បាល់​បោះ ប្រណាំង​រថយន្ត និង​ប្រដាល់​ជា​ដើម។ ចុះ​អ្នក​មាន​ដឹង​ទេ​ថា ក្នុង​អាជីព​ជា​អត្តពលិក​នៃ​ផ្នែក​ទាំង​នោះ និយាយ​ជា​រួម អត្តពលិក​រូប​ណា​ទៅ​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ បើ​រាប់​តាំង​ពី​ចំណុច​ចាប់ផ្តើម​មក​ដល់​ទី​បញ្ចប់​នៃ​អាជីព​របស់​ពួក​គេ? បើ​អ្នក​ឆ្លើយ​ថា ជា Cristiano Ronaldo នោះ​គឺ​អាច​ថា​ត្រូវ​ បើ​និយាយ​តែ​ក្នុង​វិស័យ​កីឡា​បាល់ទាត់ ប៉ុន្តែ​បើ​រាប់​ជា​នូវ​វិស័យ​កីឡា​ជា​រួម CR7 ត្រឹម​ឈរ​លេខ​រៀង​ទី ៥ ប៉ុណ្ណោះ។ ខាង​ក្រោម​ Knongsrok បង្ហាញ​ឈ្មោះ​អត្តពលិក​ទាំង ១២ ដែល​ទទួល​បាន​ចំណូល​ខ្ពស់​បំផុត៖ ១២) កីឡាករ​បាល់ទាត់ David Beckham ១,០៥…

16321607541297
កីទ្បា

សម្រាល​បន្ទុក​ចំណាយ! R.Madrid ឡើង​ឈ្មោះ ៤ រូប​នេះ​ទៅ​ក្នុង​បញ្ជី​វ៉ៃ​ចេញ មុន​នាំ​យក Rudiger

ក្លឹប​ស្តេច​ស Real Madrid ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ត្រៀម​ក្នុង​ការ​វ៉ៃ​ចេញ​កីឡាករ ៤ រូប ពី​ក្លឹប​នៅ​ពេល​ខាង​មុខ ពោល​អាច​ជា​កំឡុង​ទីផ្សារ​ដោះដូរ​រដូវ​រងា ដើម​ឆ្នាំ ២០២២ ដើម្បី​ចរចា​ការ​នាំ​យក​ចំណូល​ថ្មី Antonio Rudiger។ ជា​ការ​ពិត​សុពលភាព​កុងត្រា​របស់​កីឡាករ​អាល្លឺម៉ង់ នៅ​ទឹកដី Stamford Bridge គឺ​ត្រូវ​ផុត​នៅ​រដូវ​ក្តៅ​ឆ្នាំ ២០២២ ហើយ​គេ​អាច​មាន​ផ្លូវ​ក្នុង​ការ​ចរចា​ជា​មុន (Pre-Contract) ជាមួយ​ភាគី​ក្លឹប​ដទៃ​នា​ខែ​មករា ឬ​សម្រេច​ការ​ផ្ទេរ​ចេញ​តែ​ម្តង ប្រសិន​ណា​ក្លឹប​អាណាព្យាបាល ព្រមព្រៀង​ការ​ផ្ទេរ​នៅ​តម្លៃ​ណា​មួយ។ បើ​តាម​សារព័ត៌មាន AS បាន​ចុះ​ផ្សាយ​ថា ដោយសារ​ការ​មក​ដល់​របស់ Rudiger គឺ​ក្លឹប​ត្រូវ​ចាយ​លើ​ថ្លៃ​ពលកម្ម​ក្រាស់ក្រែល​ផង…

SPORT PREVIEW NEVILLE
កីទ្បា

Neville ថា​បើ United យប់មិញ​មាន​ម្នាក់​នេះ ប្រហែល​លេង​អត់​ចាញ់ Man City ទេ

តាម​ពិត​ទៅ ២ គ្រាប់​យប់​មិញ ដែល Man City បាន​យក​ឈ្នះ​មក​លើ Man Utd គឺ​មិន​សម​នឹង​កើត​ឡើង​ទាំង​ពីរ ដោយ​លទ្ធផល​យ៉ាង​ហោច​ក៏​គួរ​តែ​ស្មើ ច្រើន​ជាង​ការ​ចាញ់។ កំហុស​គឺ​មក​ពី​ខ្សែ​ការពារ​ទាំង​ស្រុង ដ្បិត​អី​អ្នកចាំទី David de Gea បាន​បង្កើត​ការ Save ជា​ច្រើន​លើក​ច្រើន​សារ​ហើយ​ក៏​ដោយ។ គ្រាប់​បាល់​ទី​មួយ បង្ក​ដោយ Eric Bailly ជា​អ្នក​នាំ​ឲ្យ​មាន​បាល់ Own Goal ស្រប​ពេល​ដែល​គ្រាប់​បាល់​ទី​ពីរ គឺ Harry Maguire និង…

រេ
កីទ្បា

ស្ម័គ្រស្មោះ​ណាស់! Conte ចាំ​ដល់​នាទី​ចុង​ក្រោយ​ អុត​ឱកាស​ផ្ទេរ​ទៅ​ក្លឹប​នេះ មុន​ជ្រើស​យក Spurs

តាម​ថា​លោក Antonio Conte មិន​បាន​ដាក់​គោលដៅ​អាទិភាព​នឹង​មក​ដឹកនាំ​ក្លឹប Tottenahm Hotspur នោះ​ទេ ផ្ទុយ​ទៅ​វិញ​គឺ​ជា​ក្លឹប​រួម​លីគ PL មួយ​ផ្សេង​ទៀត បើ​តាម​ស្ថានភាព​និង​សំណើ​ចុង​ក្រោយ​ដែល​លោក​ទទួល​បាន។ បញ្ជាក់​ថា គ្រូ​សញ្ជាតិ​អ៊ីតាលី លោក​បាន​ទំនេរ​ជើង​តាំង​ពី​រដូវ​ក្តៅ ហើយ​ទើប​តែ​មក​ដល់​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ Conte បាន​ព្រមព្រៀង​ការ​ផ្ទេរ​មក​ដឹកនាំ​ក្លឹប Tottenham Hotspur ក្រោយ​ពី​ការ​ដក​តំណែង​អ្នក​ចាស់​លោក Nuno Espirito។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​សារព័ត៌មាន​លោក Roberto Gotta បាន​និយាយ​ថា ខ្ញុំ​យល់​ពី​ស្ថានភាព​របស់ Conte ​លោក​បាន​រង់ចាំ​ដល់​ដំណាក់កាល​ចុង​ក្រោយ ពី​សំណើ​របស់ Man Utd…

New Copy
PR

កាន់តែកៀក! កាន់តែងាយស្រួល! គម្រោងវីឡាទោលដ៏ប្រណិតរបស់ បុរី អាម៉ូរី ៧មករា តម្លៃ ១៥ម៉ឺនដុល្លារ ក្នុងតំបន់៦អា

គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានដ៏ធំមួយនៅក្នុងតំបន់ផ្លូវ ៦A ដែលកំពុងទទួលបានការចាប់អារម្មណ៍ និងគាំទ្រ ពីសំណាក់អតិថិជនយ៉ាងច្រើន ទើបតែបានប្រកាសលក់បញ្ចប់គម្រោង ដីឡូតិ៍របស់ខ្លួនអស់ជាស្ថាពរកាលពីខែតុលាថ្មីៗនេះ។ បុរី អាម៉ូរី ៧មករា ហាក់មានសន្ទុះលោតខ្ពស់គួរឱ្យកត់សម្គាល់ ជាមួយនឹងការប្រកាសបើកបង្ហាញវីឡាទោល គំរូរបស់ខ្លួនបន្ថែមទៀតនៅក្នុងខែវិច្ឆិការនេះ។ ស្របពេលដែលសេដ្ឋកិច្ចប្រទេសត្រូវបានប្រកាសឱ្យបើកដំណើរការឡើងវិញ ក្នុងពេលថ្មីៗនេះ បុរី អាម៉ូរី ៧មករា ហាក់បោះជំហានទៅមុខយ៉ាងលឿន ជាមួយនឹងការបើកគម្រោងថ្មីផ្ទួនៗ ទាំងនៅតំបន់ ៦A និងនៅខណ្ឌសែនសុខ។ ហើយពេលនេះ បុរីអាម៉ូរី ៧មករា នឹងដាក់បង្ហាញផ្ទះគំរូរបស់ខ្លួន នៅថ្ងៃ ១៣ ១៤ វិច្ឆិកា ខាងមុខនេះហើយ…

New Copy
សង្គម

ជូនចំពោះគូស្នេហ៍ទាំងឡាយ អានហើយ គួរគិតពិចារណា !

មនុស្សពីរនាក់ស្រឡាញ់គ្នាយូរទៅ ដឹងចិត្តគ្នាពេកទៅ អាចនឹងប្រែជាសាងនូវកំហុសឆ្គងដោយអចេតនា ស្គាល់ចិត្តគ្នាពេក អាចនឹងលែងសូវយកចិត្តទុកដាក់ចំពោះគ្នា​… មនុស្សប្រុស អាចនឹងមានការធ្វេសប្រហែស មិនសូវអើពើនឹងមនុស្សខ្លួនស្រឡាញ់ ខណៈពេលដែលមនុស្សស្រី កាន់តែយកចិត្តទុកដាក់ ខ្វាយខ្វល់ចំពោះទង្វើរបស់ដៃគូ មនុស្សស្រីរឹតតែគិតច្រើន ប្រសិនបើគូស្នេហ៍ ប្រែជាព្រងើយកន្តើយចំពោះនាង … មនុស្សប្រុសអាចគិតថា ជារឿងតូចតាច ឬមនុស្សស្រីរឿងច្រើន រឿងតិចតួច ក៏គិតដែរ … តែការពិតទៅ គឺមកពីនាងខ្វល់ចំពោះអ្នក យកចិត្តទុកដាក់ចំពោះសកម្មភាពរបស់អ្នក ព្រោះតែនាងស្រឡាញ់អ្នក។ ប្រសិនបើថ្ងៃណាមួយ អ្នកឈ្លោះគ្នា ព្រោះតែរឿងទាំងនេះ សូមកុំអាលនិយាយពាក្យថា បែក គួរតែសួរខ្លួនឯងសិនថា ៖…