ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Dfdf
កីទ្បា

នេះ​បេក្ខភាព ៥ រូប​សង្ឃឹម​ខ្ពស់​បំផុត នឹង​អាច​លើក​ពាន The Best របស់ FIFA ប្រចាំ​ឆ្នាំ ២០២១

ពាន​រង្វាន់ Ballon d’Or ដែល​ស្ថិត​ក្រោម​ការ​រៀបចំ​របស់​ស្ថាប័ន France FootbalL គឺ​ផ្សេង​គ្នា​ពី​ពាន​រង្វាន់ The Best របស់ FIFA។ យ៉ាង​ណា​ពាន​នីមួយៗ​សុទ្ធ​តែ​ផ្តោត​សំខាន់​លើ​គោលដៅ​តែ​មួយ នោះ​គឺ​ស្វែងរក​កីឡាករ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ មិន​ថា​តែ​ការ​លេង​ឲ្យ​ក្លឹប​និង​ជម្រើស​ជាតិ។ កាល​ពី​ឆ្នាំ​ទៅ​ពាន​នេះ ធ្លាក់​ទៅ​ដល់​ដៃ Robert Lewandowski ខ្សែ​ប្រយុទ្ធ​ក្លឹប Bayern Munich។ ដោយឡែក​សម្រាប់​ឆ្នាំ ២០២១ នេះ​វិញ ព្រឹត្តិការណ៍​ប្រកាស​អ្នក​ឈ្នះ​ពាន​ឯកត្តជន​របស់ FIFA នឹង ធ្វើ​ឡើង​នៅ​កំឡុង​ខែ​ធ្នូ ហើយ​បេក្ខភាព​ទាំង ៥ ខាង​ក្រោម​គឺ​មាន​ភាគរយ​ខ្ពស់​បំផុត៖ ៥)…

0_Ronaldo Jota Salah
កីទ្បា

​ក្រោយ​បាន​ស្គាល់​រសជាតិ​រួម​ក្រុម​នឹង Ronaldo/Salah ស្រាប់​តែ Jota លើក​ឡើង​ពី​ចំណុច​ដូច​គ្នា​មួយ

Diogo Jota រាប់​បាន​ជា​កីឡាករ​សំណាង​មួយ​ក្នុង​អាជីព ព្រោះ​គេ​បាន​រួម​ជើង​ជាមួយ​កំពូល​កីឡាករ​ទាំង ២ រូប ដូច​ជា Cristiano Ronaldo សម្រាប់​ការ​លេង​នៅ​ជម្រើស​ជាតិ​ព័រទុយហ្គាល់ និង​ជាមួយ Mohamed Salah សម្រាប់​ការ​លេង​ឲ្យ​ក្លឹប​ Liverpool ដូច​ពេល​បច្ចុប្បន្ន​នេះ។ យ៉ាង​ណា​នៅ​ពេល​ចុង​ក្រោយ Salah កំពុង​ត្រូវ​បាន​គេ​ប្រៀបធៀប​ទៅ​នឹង Ronaldo ដែល​ជា​កីឡាករ​រួម​លីគ PL តែ​មួយ។ ស្ថិតិ​របស់​កីឡាករ​អេហ្សីប​គឺ​ពិត​ជា​ល្អ​ខ្លាំង ដោយ​ត្រឹម ១៤ ប្រកួត អាច​រក​បាន​ដល់ ១៧ គ្រាប់ ហើយ​ឥឡូវ​ត្រូវ​បាន Jota…

Conte Solskjaer
កីទ្បា

អស់​ពី Conte ទៅ លឺ​ថា​គ្រូ​ម្នាក់​នេះ​ចរចា​ផ្ទាល់មាត់​ត្រូវរ៉ូវ​ហើយ ​ដោយ​ចាំ​តែ​ថ្ងៃ Ole ចុះចេញ​ទេ

អ្នកចាត់ការ​លោក Antonio Conte បាន​សម្រេច​ពី​អនាគត​របស់​ខ្លួន ដោយ​ផ្ទេរ​ទៅ​ដឹកនាំ​ក្លឹប Tottenham Hotspur ដ្បិត​បើ​រយៈ​ពេល​ចុង​ក្រោយ មាន​ចចាមអារ៉ាម​កៀក​នឹង​មក​ដឹកនាំ​ក្លឹប Man Utd បន្ត​ពី​លោក Ole Gunnar Solskjaer ក៏​ដោយ។ យ៉ាង​ណា​នេះ​ពុំ​មាន​ន័យ​ថា ស្ថានភាព​កៅអី​របស់ Solskjaer នឹងន ១០០ ភាគរយ​នោះ​ទេ ដោយ​លោក​នៅ​តែ​ប្រឈម​ហានិភ័យ​អាច​ត្រូវ​បាន​ក្លឹប​ដក​តំណែង ទំនង​ជា​នៅ​ពេលវេលា International Break ចន្លោះ​ពេល​ជិត ២ សប្តាហ៍​នេះ ឬ​ហៀរ​ចូល​ដល់​ក្រោយ​ប្រកួត​ទល់ Watford រួចរាល់។…

Jkjk
កីទ្បា

គ្រាន់​តែ​ថ្លៃ​ចុះ​ហត្ថលេខា ផ្ដាច់​កុងត្រា​ចុះ​ឡើង​ Barca ចាយ​ប៉ុន្មាន​ហើយ​លើ​អ្នកចាត់ការ?

ក្លឹប​អ្នក​មាន​បុណ្យ Barcelona ​តាំង​ពី​ជំនាន់​លោក Ernesto Valverde ចាកចេញ​ទៅ គឺ​មិន​ទាន់​រក​បាន​គ្រូ​ថ្មី​ណា​មួយ ដែល​ថា​បង្ហាញ​សមិទ្ធផល​ជោគជ័យ​នៅ​ឡើយ ហើយ​ចន្លោះ​ពេល​នោះ​ក្លឹប​បាន​ភ្លក់​រសជាតិ​សាកល្បង​សមត្ថភាព​គ្រូ​ថ្មី​ជា​បន្តបន្ទាប់ រួច​ក៏​បញ្ចេញ​ខ្ទង់​ចំណាយ​ក្រាស់ក្រែល​ផង​ដែរ។ បើ​រាប់​តាំង​ពី​ការ​ដក​លោក Valverde មុន​ផុត​កុងត្រា មក​ដល់​ការ​ចាត់​តាំង​លោក Xavi Hernandez សម្រាប់​អ្នក​មាន​បុណ្យ គឺ​បាន​ចាយវាយ​សរុប ៣៣ លាន​អឺរ៉ូ​ហើយ លើ​គ្រូ ៤ រូប​ចុង​ក្រោយ​នេះ។ នេះ​រាប់​ទាំង​កញ្ចប់​ចំណាយ​លើ​ការ​ផ្តាច់​កុងត្រា​ដក​តំណែង​គ្រូ និង​ការ​ចុះ​ហត្ថលេខា​ផ្តល់​កិច្ច​ព្រមព្រៀង​ថ្មី ដោយ​មិន​ទាន់​រាប់​បញ្ចូល​ថ្លៃ​ឈ្នួល​នៅ​ឡើយ។ កាល​ Ernesto Valverde ចាកចេញ អ្នក​មាន​បុណ្យ​ចាយ​អស់ ១១…

Dfdf
កីទ្បា

មួម៉ៅ​ហើយ! មេ​ធំ PSG ​ចង់​ទៅ​តវ៉ា FIFA ជា​បន្ទាន់ រឿង​បញ្ហា​នេះ​របស់ Messi

កំឡុង​ពេល​វេលា​នេះ គឺ​ឈាន​ដល់​ការ​ប្រកួត​នៅ​ជម្រើស​ជាតិ​ ដែល​មាន​ន័យ​ថា ជា International Break ហើយ​សម្រាប់​កីឡាករ​ភាគ​ច្រើន ត្រូវ​ដក​ឃ្លា​ពី​ការ​លេង​ឲ្យ​ក្លឹប មក​លេង​ឲ្យ​ជម្រើស​ជាតិ​ជិត​ពីរ​សប្តាហ៍។ យ៉ាង​ណា​ទៅ​មើល​ជម្រើស​ជាតិ​អាហ្សង់ទីន​ដឹកនាំ​ដោយ​គ្រូ​បង្គោល​លោក Lionel Scaloni នៅ​ប្រកួត​ពីរ​ខាង​មុខ ត្រូវ​ប៉ះ​អ៊ុយរុយហ្គាយ និង​ប្រេស៊ីល ក៏​បាន​កោះ​ហៅ​ឈ្មោះ Lionel Messi ផង​ដែរ ទាំង​ដែល​គេ​កំពុង​ជួប​បញ្ហា​របួស​នៅ​ប៉ុន្មាន​សប្តាហ៍​មុន។ កីឡាករ​វ័យ ៣៤ ឆ្នាំ កំពុង​សម្រាក​ព្យាបាល​របួស និង​មិន​ទាន់​ជា​សះស្បើយ​ស្រួលបួល​នៅ​ឡើយ ហើយ​ថែម​ទាំង​ខក​ខាន​មិន​អាច​ជួយ PSG លេង​ត​ទល់ RB Leipzig នៅ UCL…

Jhhj
សង្គម

ផ្នែក​មួយ​អ្នក​ដុស​សម្អាត​មុន​គេ​នៅ​ពេល​ងូត​ទឹក អាច​បង្ហាញ​ច្បាស់​ថា​អ្នក​ជា​មនុស្ស​បែប​ណា?

រៀងរាល់​ពេល​ងូត​ទឹក ចំណាំ​មើល​ខ្លួន​ឯង​ទៅ​មើល តើ​ផ្នែក​ណា​មួយ ដែល​អ្នក​ទម្លាប់​ដុស​សម្អាត​មុន​គេ​បង្អស់? តាម​រយៈ​ទម្លាប់​ជា​ប្រចាំ​របស់​អ្នក អាច​ឲ្យ​យើង​បង្ហាញ​ចម្លើយ​ច្បាស់​មួយ ថា​អ្នក​ជា​មនុស្ស​បែប​ណា៖ ១) ដុស​សម្អាត​មុខ ប្រសិន​មុខ ជា​ផ្នែក​ដែល​អ្នក​ដុស​លាង​សម្អាត​មុន​គេ នោះ​អ្នក​ជា​មនុស្ស​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ​លើ​របៀប​ដែល​អ្នក​មើល​ទៅ​អ្នក​ដទៃ និង​របៀប​ដែល​អ្នក​ដទៃ​មើល​មក​លើ​អ្នក។ ជា​រួម​អ្នក​មិនមែន​ជា​មនុស្ស​ដែល​យល់​ថា ត្រឹម​សាមញ្ញ​ធម្មតាៗ​នោះ​ទេ ពោល​គឺ​អ្នក​ល្អិតល្អន់​ខ្លាំង។ អ្នក​តែងតែ​មាន​ការ​គិត ព្រួយបារម្ភ​ពី​ផល​ប៉ះពាល់​មុន​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ ហើយ​ជួន​កាល​ទៀត​គិត​ពី​អារម្មណ៍​គេ​ពេក ដល់​ថ្នាក់​ភ្លេច​គិត​ពី​អារម្មណ៍​ខ្លួន​ឯង នាំ​ឲ្យ​ខ្លួន​ឯង​ទទួល​រង​សម្ពាធ ភាព​តានតឹង​ម្តងម្កាល​ក៏​មាន​ដែរ។ ២) ដុស​លាង​ដៃ​ឬ​ជើង ប្រសិន​ផ្នែក​ដំបូង​ដែល​អ្នក​លាង​សម្អាត គឺ​ដៃ​ឬ​ជើង នោះ​អាច​ហៅ​ថា អ្នក​ជា​មនុស្ស​សុភាព​រាបសា និង​សាមញ្ញ​បំផុត ហើយ​វា​បង្ហាញ​ថា អ្នក​ជា​មនុស្ស​ចូលចិត្ត​និយាយ​ត្រង់…

PicsArt_11 06 11.18.28
ប្លែកៗ

តោះ! សាកល្បងរើសចានមួយតាមចំណូលចិត្តអ្នក ដើម្បីដឹងថា អ្នកជាប្រភេទមនុស្សបែបណា?

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះពិតខ្លួនឯង តាមរយៈការជ្រើសរើសចានមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។   ចានទី 1 អ្នកកំពុងរីករាយនឹងជីវិត ពេញចិត្តនូវអ្វីដែលខ្លួនមានមិនចង់ងើយមើលទៅលើពេកទេព្រោះខ្លាចបាក់ក ចង់ធ្វើអ្វីសន្សឹមៗសំខាន់ដើរលើផ្លូវសុវត្ថិភាព ។ លើសពីនេះអ្នកក៏​មាន​ចិត្ត​ទូលាយ និង​មាន​ចិត្ត​សប្បុរសផងដែរ ព្រោះ​អ្នក​គិត​ថា​ការ​ផ្តល់ឲ្យ​វាមាន​ន័យ​ ។ ជារឿយៗអ្នកមិនចង់ក្លាយជាមេដឹកនាំ ឬចាំតែដើរតាមគេនោះទេ តែ​អ្នក​រាល់​គ្នា​ពេញចិត្ត​នឹងដើរតាម​អ្នក ខណៈពេលដែលអ្នកអាចបំពេញការងារតែម្នាក់ឯងបានយ៉ាងស្រួល។ ចានទី 2 អ្នកជាមនុស្សដែលនៅក្បែរហើយមាន​សេចក្ដីសុខ មនុស្ស​គ្រប់គ្នានឹងងាក​មក​រក​អ្នក​ពេល​ពួក​គេ​មាន​ការ​លំបាក ឬត្រូវការ​ជំនួយ  ហើយអ្នកតែងតែជួយពួកគេវិញដែរ ដោយសារតែអ្នកដឹងថាទម្លាប់ល្អតែងតែបង្កើតរឿងអស្ចារ្យ ។ អ្នក​ផ្សេង​មើល​ឃើញ​ថា​អ្នក​ជា​ទីប្រឹក្សា​ដ៏​ល្អ​ម្នាក់​…

IMG_20211107_110004_942
ប្លែកៗ

ចាប់យ័ន្តនាំសំណាងតាមថ្ងៃកំណើត ទស្សន៍ទាយជោគវាសនា លាភធំលាភតូច ដែលនឹងហូរចូលឆាប់ៗនេះ

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីទស្សន៍ទាយមួយទៀត មកឲ្យប្រិយមិត្តពិនិត្យមើលរឿងលាភសំណាងនៅថ្ងៃអនាគត តាមរយៈការរើសសន្លឹកយ័ន្តនាំសំណាងតាមថ្ងៃកំណើត ហើយអានចម្លើយខាងក្រោម ។ ទំនាយសម្រាប់មនុស្សកើតថ្ងៃច័ន្ទ ការព្យាករណ៍សន្លឹកយ័ន្តលេខ 56 ការរំពឹងទុករបស់អ្នកនឹងក្លាយជាការពិតនាពេលអនាគត អ្នកគ្រាន់តែត្រូវពេលវេលាបន្តិចដើម្បីជាឧបករណ៍នាំផ្លូវ ។ ទន្ទឹមនឹងនោះ អ្នកក៏ត្រូវប្រុងប្រយ័ត្នបន្ថែមទៀតចំពោះមនុស្សជុំវិញខ្លួន ជាមនុស្សដែលអ្នកតែងតែគិតថាជាមនុស្សគួរឲ្យទុកចិត្តបំផុត គេអាចនឹងលួចចាក់អ្នកពីក្រោយខ្នងបាន ។ ទំនាយសម្រាប់មនុស្សកើតថ្ងៃអង្គារ ការព្យាករណ៍សន្លឹកយ័ន្តលេខ 70 ជោគវាសនានឹងនាំអ្នក ទៅរកភាពជោគជ័យដ៏អស្ចារ្យ អ្វីដែលអ្នករំពឹងទុកនឹងក្លាយជាការពិតដូចជាអព្ភូតហេតុ អាចមានឱកាសក្លាយជាអ្នកមានមួយប៉ប្រិចភ្នែក មានទ្រព្យសម្បត្តិអណ្តែតចូល តែត្រូវ​ដឹង​ថា​ខណៈ​ពេល​ដែល​ការងារ​ និង​លុយ​កាក់ស្ថិត​ក្នុង​ទិសដៅ​កើនឡើងជាលំដាប់ តែសេចក្ដីស្រឡាញ់ ឬសុខភាពរបស់អ្នកអាចថយចុះ ។ ទំនាយសម្រាប់មនុស្សកើតថ្ងៃពុធ…

Knongsrok 1
សេដ្ឋកិច្ច

មនុស្សយើងម្នាក់ៗតែងតែមានមហិច្ឆតាខ្ពស់ ចង់បានអ្វីៗដែលនៅជុំវិញខ្លួន គាត់ឃើញគេមានបាន គាត់ចង់បានដូចគ្នា ប៉ុន្តែអ្វីដែលសំខាន់ តើយើងចាប់ផ្តើមពីកន្លែងណា?

#មុខរបរដែលត្រូវធ្វើ ដូចអ្វីដែលខ្ញុំធ្លាប់បានលើកឡើងរួចមកហើយ គឺមុននឹងយើងសម្រេចចិត្តថារៀន យើងត្រូវសួរខ្លួនឯងជាមុនសិនថា តើយើងចង់រៀនអ្វី? យើងចង់ធ្វើអ្វី? បើយើងកំណត់គោលដៅខ្លួនឯងរួចហើយ ក្រោយពីរៀនចប់ យើងអាចបន្តគោលដៅរបស់យើងទៅមុខទៀតបាន។ ប្រសិនបើយើងរៀនផ្នែកខាងធ្វើអាជីវកម្មខ្នាតតូច ដូចជាលក់កាហ្វេ យើងត្រូវបើកហាងលក់កាហ្វេ។ បើយើងរៀនខាងទេសចរណ៍ យើងត្រូវតែបើកក្រុមហ៊ុនទេសចរណ៍ ឬយ៉ាងហោចណាស់ត្រឹមលក់សំបុត្ររថយន្ត លក់សំបុត្រយន្តហោះឱ្យក្រុមហ៊ុនទេសចរណ៍ក៏បាន។បើយើងរៀនផ្នែកអាហារដ្ឋាន យើងគួរបើកហាងលក់បាយ លក់គុយទាវ ឬអាហារដ្ឋានសម្រាប់អាហារពេលល្ងាចជាដើម។ មនុស្សយើងម្នាក់ៗតែងតែមានមហិច្ឆតាខ្ពស់ ចង់បានអ្វីៗដែលនៅជុំវិញខ្លួន គាត់ឃើញគេមានបាន គាត់ចង់បានដូចគ្នា ប៉ុន្តែអ្វីដែលសំខាន់ តើយើងចាប់ផ្តើមពីកន្លែងណា? មិនអាចចាប់ផ្តើមឡើងយើងធ្វើធំ ឬចាប់ផ្តើមឡើងយើងមានភ្លាមៗទេ។ យើងគិត យើងត្រូវតែធ្វើ យើងធ្វើយើងត្រូវតែតស៊ូ យើងតស៊ូយើងត្រូវតែអត់ធ្មត់ អ្វីៗគឺចាប់ផ្តើមពីតូចទៅធំ។…

Knongsrok 1
ប្លែកៗ

តារាសម្តែង អៀង ចេនឡា ឆ្អែតចិត្តខ្លាំងដល់ថ្នាក់បោះអត្តសញ្ញាណប័ណ្ណសិល្បករខ្មែរចោល!

ក្រោយពេលលោក អៀង ចេនឡា មិនបានទទួលបានយកចិត្តទុកដាក់ព្រមទាំងព្រួយបារម្ភពីសំណាក់សមាគមសិល្បៈពេលដែលលោកឈឺ ធ្វើលោកអន់ចិត្តខ្លាំងព្រមទាំងសម្រេចចិត្តបោះអត្តសញ្ញាណប័ណ្ណសិល្បករខ្មែរចោលតែម្តង។ លោក អៀង ចេនឡា បាននិយាយនៅក្នុងបទសម្ភាសមួយថា លោក មិនបានជំនួយឬរបស់អ្វីច្រើនឡើយ សុំត្រឹមមានអ្នកគ្រប់គ្រងសមាគមសិល្បៈទៅសួរសុខទុក្ខបន្តិចគឺលោកអស់ចិត្តហើយ។ ហើយនៅពេលដែលលោកមិនទទួលបានការសួរសុខទុក្ខបែបនេះជាហេតុធ្វើឲ្យលោកមានការអាក់អន់ស្រពោនចិត្ត គឺថាសិល្បៈប្រកាន់បក្សពួកនិយម ជួយតែអ្នកមានប្រយោជន៍ដល់ខ្លួន។ ខាងលើនេះជាអ្វីដែលតារាសម្តែង អៀង ចេនឡា បានលើកឡើងមក។ សូមបញ្ចេញមតិដោយភាពថ្លៃថ្នូរ រក្សាសិទ្ធិ@ក្នុងស្រុក ……………………………. #ស្លាបប៉ាកកាមាស #សិល្បៈក្នុងស្រុក

IMG_20211107_155101_853
មិត្តអ្នកអាន

ដឹងចរិតមនុស្សច្បាស់ដូចថ្ងៃ តាមរយៈសភាពសសៃសក់ ដឹងថារាប់អានបាន ឬមិនបាន?

សក់របស់មនុស្សមានលក្ខណៈខុសៗគ្នា យោងទៅតាមហ្សែនរបស់មនុស្សម្នាក់ៗ។ លក្ខណៈសំខាន់ៗនៃសក់ អាចប្រាប់ពីបុគ្គលិកលក្ខណៈរបស់មនុស្សនោះថាជាគេជាមនុស្សបែបណា? តោះសាកទៅតាមដានទាំងអស់គ្នា ។ 1.សសៃសក់មានលក្ខណៈតូចឆ្មារ អ្នកដែលមានសក់ប្រភេទនេះជាមនុស្សមានចរិយាមាយាទល្អ គួរឱ្យស្រលាញ់ ប៉ុន្តែមានទំនោរជាសុខភាពមិនសូវរឹងមាំប៉ុន្មានទេ ។ 2. សសៃសក់ដែលមើលទៅក្រាស់និងរឹងមាំ ជាមនុស្សព្រមទទួលយកការពិត ពូកែរៀបចំគម្រោង និងការដឹងទុកជាមុន ចំពោះមនុស្សប្រុសគឺជាសញ្ញានៃភាពរឹងរូស ។ 3. លក្ខណៈសក់ខ្លី ស្តើង ជាមនុស្សងាយប៉ះទង្គិចផ្លូវអារម្មណ៍ ស្មោះត្រង់ មើលពីសំបកក្រៅរឹងមាំ តែចរិតពិតទន់ជ្រាយ និងទន់ភ្លន់ណាស់ ។ 4. លក្ខណៈសក់ខ្មៅក្រិប ជាមនុស្សមានចំណង់ខ្ពស់ និងពោរពេញដោយថាមពល ស្រឡាញ់យុត្តិធម៌…

Te
សង្គម

ឃើញ​របស់​ទាំង ៦ នេះ​ជ្រុះ​តាម​ផ្លូវ កុំ​ទៅ​រើស​ឲ្យ​សោះ ប្រយ័ត្ន​នាំ​រឿង​អាក្រក់​ចូល​ផ្ទះ​ដោយ​មិន​ដឹង​ខ្លួន

តាម​ក្បួន​បុរាណ​និង​ហុងស៊ុយ ​គេ​ណែនាំ​ឲ្យ​មនុស្ស​រាល់​គ្នា​ជៀស​ឲ្យ​បាន​នៅ​ការ​រើស​របស់​ទាំង ៦ នេះ ដែល​ចៃដន្យ​ប្រទះ​ឃើញ​ជ្រុះ​នៅ​តាម​ផ្លូវ ហើយ​មិនមែន​ជា​របស់​យើង ព្រោះ​វា​អាច​តោង​សំណាង​អាក្រក់​មក​ជាប់​ខ្លួន​អ្នក​និង​ចូល​មក​ក្នុង​ផ្ទះ​របស់​អ្នក៖ ៦) លុយ កាបូប​លុយ និង​ស្រោម​សំបុត្រ ជា​ធម្មតា​ពេល​ឃើញ​លុយ ឬ​កាបូប​លុយ​ធ្លាក់​នៅ​នឹង​មុខ​យើង យើង​ប្រាកដ​ជា​នៅ​មិន​ស្ងៀម​ចង់​រើស​យក​វា​ភ្លាមៗ តែ​ទោះ​ជា​យ៉ាង​ណា​តាម​ក្បួន​ហុងស៊ុយ​របស់​ទាំង​នោះ​គឺ​ជា​របស់​នាំ​សំណាង​មិន​ល្អ​ដល់​យើង។ វា​ស្មើ​នឹង​យើង​ទៅ​ទទួល​សំណាង​អាក្រក់​ពី​គេ ពី​ម្ចាស់​ដើម ហើយ​តាម​ជំនឿ អ្វី​ដែល​មិន​មែន​ជា​របស់​យើង មុន​និង​ក្រោយ​វា​គង់​តែ​បាត់បង់​ទៅ​វិញ​ទេ។ ប្រសិន​ជា​ឃើញ​ហើយ​ចូរ​រើស​វា​យក​ទៅ​តម្កល់​ទុក​នៅ​កន្លែង​ណា​ដែល​អាច​ឲ្យ​ម្ចាស់ដើម​ត្រលប់​មក​យក​វិញ​បាន ដូច​ជា​នៅ​ប៉ុស្តិ៍​ប្រចាំ​តំបន់ ឬ​រាយការណ៍​តាម​ប្រព័ន្ធ​ណា​មួយ​ជា​ដើម។ ៥) ស្លឹក​ឈើ​ជ្រុះ​ពី​ដើម​ឈើ​វ័យ​ចំណាស់ ដើម​ឈើ​ធំៗ ដែល​មាន​អាយុកាល​រាប់​សិប​ឆ្នាំ​មក​ហើយ ក៏​រមែង​ជ្រុះ​នៅ​ស្លឹក​ឈើ​ជា​ច្រើន​រាប់​មិន​អស់។ តាម​ព្រេង​និទាន​ដើម​ឈើ​ធំ​អាយុ​កាន់​ឆ្នាំ រមែង​ស្ថិត​នៅ​ក្បែរ​ទី​បញ្ចុះ​សព ដែល​ស្លឹក​ឈើ​ដែល​ជ្រុះ ស្មើ​នឹង​សំណាង​មិន​ល្អ​ដូច​គ្នា…