
មិនសុទ្ធតែល្អទាំងអស់ទេ! ផ្លែឈើ ៤ នេះកុំលូកច្រើនពេក ប្រយ័ត្នកើតមុនពេញមុខ
យើងតែងតែគិតថាផ្លែឈើគឺ ល្អចំពោះស្បែក ធ្វើឲ្យស្បែកកាន់តែស្អាត។ យ៉ាងណាវាជាការយល់ឃើញខុស ព្រោះផ្លែឈើមួយចំនួនប្រសិនទទួលទានក្នុងបរិមាណច្រើន វាមានតែធ្វើឲ្យស្បែកឆាប់ខូចទៅវិញទេ៖ ៤) ផ្លែស្វាយ ស្វាយក៏ជះឥទ្ធិពលអវិជ្ជមានដល់ស្បែកផងដែរ ប្រសិនជាយើងទទួលទានវាច្រើន ជាពិសេសបន្ទាប់ពីទទួលទានអាហាររួច។ ដោយសារតែផ្លែស្វាយងាយនឹងប្រតិកម្មជាមួយគ្រឿងទេសក្នុងអាហារ បណ្តាលឲ្យរាងកាយឡើងក្តៅ ក្រហាយ ងាយនឹងកើតមុនលើស្បែក។ ៣) ទុរេន ផ្លែទុរេនងាយនឹងបង្កើនកម្តៅក្នុងរាងកាយព្រោះវាមានផ្ទុកជាតិស្ករ និងជាតិខ្លាញ់ខ្ពស់ ហើយក៏ងាយបង្កឲ្យក្តៅក្នុងមាត់ កើតមុនលើមុខ។ ការទទួលទានវាច្រើន និងញឹកញាប់ពេក ក៏អាចធ្វើឲ្យសភាពស្បែកប្រែទៅជាពណ៌លឿង ពន្លឿនល្បឿនការបាត់បង់ខូឡាជែន និងបង្កើនភាពជ្រីវជ្រួញលើស្បែក។ ២) ឪឡឹក ដ្បិតបើ Nitric Oxide ក្នុងផ្លែឪឡឹក…











