
ទម្លាប់រស់នៅកំណត់អាយុជីវិតមនុស្ស! បើអ្នកមាន ១ ក្នុងចំណោម ៤ នេះ ត្រូវកែតម្រូវជាបន្ទាន់
ដែរលឺគេនិយាយទេថា អាយុជីវិតមនុស្ស ឬសុខភាពមនុស្ស វាស៊ីសងលើទម្លាប់រស់នៅជាប្រចាំនេះឯង ហើយបើអ្នកនៅប្រកាន់ខ្ជាប់ទម្លាប់មិនល្អទាំង ៤ ខាងក្រោម នោះវាពិតជាប៉ះពាល់ខ្លាំងទៅថ្ងៃមុខ ដែលអ្នកគួរតែប្រញាប់កែតម្រូវជាបន្ទាន់៖ ៤) ផ្តោតលើអាហារពេលល្ងាចជាចម្បង មនុស្សជាច្រើនគិតថា អាហារពេលល្ងាចសំខាន់ណាស់ ខ្លះសម្រុកទទួលទានតែពេលល្ងាច ហើយពេលព្រឹកនិងពេលថ្ងៃទទួលទានតិចៗទៅវិញ។ តើអ្នកដឹងទេថា ទម្លាប់របៀបនេះ គឺងាយនឹងឡើងទម្ងន់ ធាត់ បង្កើនហានិភ័យនៃជំងឺសរសៃឈាម បេះដូងដោយមិនដឹងខ្លួន? អ្នកគួរតែកាត់បន្ថយការទទួលទានច្រើន នៃអាហារពេលល្ងាច ហើយគួរជ្រើសរើសនូវអាហារល្អៗមកទទួលទាន ជាពិសេសអាហារមិនសូវមានជាតិខ្លាញ់។ ជំនួសមកវិញដោយបន្ថែមបន្លែបៃតង គ្រាប់ធញ្ញជាតិ សាច់ត្រី និងកុំទទួលទានយប់ជ្រៅពេក ពោលមុនចូលដំណេក ៣-៤ ម៉ោងគឺល្អបំផុត។…











