
សាកល្បងរើសស្បែកជើងកែវមួយដែលអ្នកចូលចិត្ត ដើម្បីដឹងថាអ្នករឹងមាំ ឬទន់ជ្រាយដល់កម្រិតណា?
សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះពិតខ្លួនឯង តាមរយៈការជ្រើសរើសស្បែកជើងកែវមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។ ស្បែកជើងកែវទី 1 អ្នកជាមនុស្សរឹងរូស សម្តីអាក្រក់ មានអារម្មណ៍បែបណាក៏បង្ហាញចរិកមកបែបហ្នឹង ស្អប់ថាស្អប់ តែបើស្រឡាញ់ចូលចិត្តនៅស្ងៀមមិនចង់បង្ហាញទេ ។ បើពេលជួបបញ្ហាច្រើនតែបៀមទុកម្នាក់ឯង មើលពីសំបកក្រៅដូចរឹងប៉ឹងណាស់ តែក្នុងជម្រៅបែរជាទន់ជ្រាយចង់មានអ្នកយល់ចិត្ត។ អ្នកជាមនុស្សដែលមិនងាយចុះចាញ់ បើតាំងចិត្តធ្វើអ្វីហើយ សុខចិត្តធ្វើដាច់ដៃបោះចោល ។ បើនិយាយពីរឿងស្នេហា ជាមនុស្សស្រឡាញ់ស្មោះលុះក្ស័យ មិនចូលចិត្តទាក់ទងលួចលាក់ជាមួយនរណាច្រើន ដោយសារតែមានគំនិតខ្លាចបាបកម្ម ខ្លាចជួបមនុស្សក្បត់ចិត្តវិញ ។ ស្បែកជើងកែវទី 2 ជាមនុស្សមានទម្លាប់គិតច្រើន…











