
កុំប្រហែស ៣ ផ្នែកលើខ្លួនត្រី ពិតមានរសជាតិឆ្ងាញ់ មនុស្សភាគច្រើនចូលចិត្តណាស់ តែក៏ងាយបង្កជំងឺគ្រប់ពេល
ត្រីជាអាហារដែលមិនអាចខ្វះបាន ទាំងរសជាតិឆ្ងាញ់ និងមានតម្លៃអាហារូបត្ថម្ភខ្ពស់ ស័ក្តិសមសម្រាប់មនុស្សជាច្រើន។ ការទទួលទានត្រីជាប្រចាំ ធ្វើអោយប្រសើរឡើងនូវការចងចាំ និងផ្តល់សារធាតុចិញ្ចឹមរាប់រយក្នុងរាងកាយ។ លើសពីនេះខ្លាញ់ត្រីផ្តល់នូវអូមេហ្គា ៣ ជួយពង្រឹងខួរក្បាល និងការពារការបង្កើតកូឡេស្តេរ៉ុលអាក្រក់។ ខាងក្រោមនេះជាផ្នែកនីមួយៗនៃត្រីដែលមិនគួរបរិភោគដាច់ខាតព្រោះអាចបណ្ដាលឲ្យឈឺបាន៖ ១. ក្បាលត្រី មនុស្សជាច្រើនចូលចិត្តញ៉ាំក្បាលត្រី ព្រោះវាមានរសជាតិឆ្ងាញ់ជាងសាច់ ប៉ុន្តែជាអកុសល ផ្នែកនេះត្រូវបានព្រមានដោយអ្នកជំនាញថា វាមានផ្ទុកជាតិពុល និងអតិសុខុមប្រាណដែលបង្កគ្រោះថ្នាក់ជាច្រើន។ ការសិក្សាជាច្រើនបង្ហាញថា ត្រីកាន់តែធំ កាន់តែរស់បានយូរ កំហាប់លោហៈធ្ងន់នៅក្នុងក្បាលកាន់តែខ្ពស់ ពិសេសសម្បូរដោយបារតជាងផ្នែកផ្សេងៗទៀត។ លើសពីនេះ ត្រីដែលរស់នៅក្នុងទឹកកខ្វក់ ក្បាលងាយនឹងជាតិពុល ការញ៉ាំច្រើនពេកជាតិពុលនឹងកកកុញក្នុងខ្លួន បង្កជាជំងឺគ្រប់ពេលវេលា។ ២. ទឹកប្រមាត់ត្រី…











