ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Hay Bi Nhiet Mieng Canh Bao Nguy Co Mac Benh Gi 4
សង្គម

មិនមែន​ដោយសារ​របប​អាហារ​មួយ​មុខ​ទេ នេះ​ហេតុផល ៤ នាំ​ឲ្យ​អ្នក​កើត​ពង​បែក​មាត់

ពង​បែក​មាត់ ឬ​ដំបៅ​មាត់ មនុស្ស​ជា​ច្រើន​គិត​ថា ប្រហែល​មក​ពី​ក្តៅ​ក្នុង មិន​សូវ​ទទួល​ទាន​ទឹក និង​មក​ពី​របប​អាហារ​ទទួល​ទាន​មិន​ត្រឹមត្រូវ។ តាម​ពិត​ទៅ​វា​មិន​ទាក់ទង​តែ​កត្តា​ខាង​លើ​ទេ ទៀត​សោត​ក៏​អាច​មក​ពី​ហេតុផល​ទាំង ៤ ខាង​ក្រោម​ផង​ដែរ៖ ៤) នៅ​ដល់​យប់​ជ្រៅ​ពេក ចាប់​ពី​ម៉ោង ១១ យប់ ដល់​ម៉ោង ៣ ទាប​ភ្លឺ ជា​ពេលវេលា​ដែល​ល្អ​បំផុត​សម្រាប់​បន្សាប​ជាតិ​ពុល​ក្នុង​រាងកាយ តែ​បើ​អ្នក​នៅ​បើក​ភ្នែក មិន​ទាន់​ចូល​គេង​ផង នោះ​នឹង​ឲ្យ​មាន​បញ្ហា​ប្រព័ន្ធ Endocrine កើត​ឡើង ជា​ហេតុ​បណ្តាល​ឲ្យ​មាន​ដំបៅ​ក្នុង​មាត់។ អ្នក​គួរ​តែ​ព្យាយាម​ចូល​គេង​ឲ្យ​បាន​ឆាប់ កុំ​ទម្លាប់​នៅ​យប់​ជ្រៅ​ពេក ដែល​នេះ​ពិត​ជា​ដាក់​បន្ទុក​លើ​រាងកាយ​ខ្លាំង​ណាស់។ ៣) មនុស្ស​មាន​ប្រព័ន្ធ​ភាព​សុាំ​ខ្សោយ អ្នក​ដែល​មាន​ប្រព័ន្ធ​ភាព​សុាំ​ខ្សោយ ក៏​ងាយ​នឹង​ឆ្លង​មេរោគ…

Tuoi Tuat 1127
តេស្តIQ

ហោរាសាស្ត្រ​ខែ​ថ្មី ខែ​កុម្ភៈ ម្ចាស់​ឆ្នាំ​ទាំង ៣ ចាំ​ផ្ទៀង​ស្តាប់​ដំណឹង​ល្អ ពី​ក្រ​នឹង​ប្រែ​ជា​មាន

ចូល​ដល់​ខែ​កុម្ភៈ ឆ្នាំ ២០២២ ខាង​មុខ ម្ចាស់​ឆ្នាំ​ទាំង​ ៣ ខាង​ក្រោម តាម​ហោរាសាស្រ្ត​បាន​ដំណាល​មក​ថា នឹង​អាច​ផ្លាស់ប្តូរ​ជោគវាសនា ១៨០ ដឺក្រេ ដោយ​ពី​ក្រ អាច​ក្លាយ​ជា​មាន ពី​មធ្យម មួយ​រំពេច​អាច​ក្លាយ​ជា​មាន​ផុត​លេខ​ក៏​ថា​បាន៖ អ្នកកើតឆ្នាំឆ្លូវ – គោ នៅ​ខែថ្មីនេះ លុយ​នឹង​ហូរ​ចូល​ហោប៉ៅ​អ្នក​កើត​ឆ្នាំ​ឆ្លូវ​ច្រើន​ដូច​ទឹក​បាក់​ទំនប់ ហើយ​ជោគវាសនា​របស់​ពួក​គេ ក៏​នឹង​ទទួល​បាន​ដំណឹង​ល្អ​ច្រើន​ដែល​នឹង​លេចចេញ​មក​ជា​បន្តបន្ទាប់។ ដូច្នេះ​អ្នក​ត្រូវ​តែ​ខិតខំ​ចាប់​យក​ឱកាស​ទាំង​នោះ​ឲ្យ​បាន​ល្អ​ផង។ នៅ​ក្នុង​កិច្ច​ការងារ ការ​រកស៊ី មិន​មាន​អ្វី​ដែល​ត្រូវ​ព្រួយបារម្ភ​ច្រើន​ឡើយ ព្រោះ​អ្នក​នឹង​ទទួល​បាន​ទំនុក​ចិត្ត​ពី​អតិថិជន​បន្ថែម​ទៀត ហើយ​រាល់​បញ្ហា​ដែល​ជួប​ប្រទះ ក៏​នឹង​អាច​ដោះស្រាយ​បាន​យ៉ាង​ឆាប់​រហ័ស។ ចំពោះ​រឿងរ៉ាវ​ស្នេហា អ្នក​គួរ​តែ​បន្ត​សកម្មភាព​ដូច​ពេល​នេះ ប្រសិន​អ្នក​នៅ​លាវ…

7
គ្រួសារ

បើមិនពូកែរកលុយច្រើនទេ ស្រ្តីគួរមាន ៣ ចំណុចនេះ ដើម្បីចងចិត្តស្វាមីដកចិត្តមិនរួច!

ជាការពិតណាស់ដែលគេតែងលើកឡើងថា ទ្រព្យសម្បត្តិ លុយកាក់ ជារបស់មានតម្លៃនិងមានសារសំខាន់ណាស់សម្រាប់គ្រួសារម្នាក់ៗលើពិភពលោកនេះ។ ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី វាក៏គ្រាន់ជាសម្បត្តិក្រៅកាយប៉ុណ្ណោះ ដែលមិនអាចមានតម្លៃស្មើនឹងសុភមង្គល ការគោរព ផ្ដល់តម្លៃឲ្យគ្នាទៅវិញទៅមករវាងប្តីប្រពន្ធក្នុងគ្រួសារឡើយ។ យ៉ាងណាមិញ ស្រ្តីដែលជាប្រពន្ធ គួរចងចាំថា ប្រសិនបើអ្នកមិនមែនជាមនុស្សពូកែធ្វើការរកប្រាក់ចូលក្នុងគ្រួសារទេ ត្រូវតែមានចំណុចសំខាន់ ៣ ជាប់ខ្លួនជាដរាប ដើម្បីជម្រុញចិត្តស្វាមីបំបាត់ភាពនឿយហត់៖ ១.ការគោរព បុរស​អាច​តាមលួងលោម​ប្រពន្ធ​ ហើយអាច​អនុញ្ញាតឲ្យ​ប្រពន្ធ​ធ្វើ​បាប​តាម​ចិត្តដែល​ចង់បានដែរ ប៉ុន្តែ​មិនមែនមានន័យថា អាច​អត់​ធ្មត់​ចំពោះ​ទង្វើរ​មិន​គោរព​ពី​ប្រពន្ធ​​ឡើយ។ ហេតុនេះ ទោះបីជាបុរសមិនសូវមានប្រាក់ច្រើន គ្មានការងារខ្ពង់ខ្ពស់ តួនាទីល្អ ក្នុងនាមជាប្រពន្ធដាច់ខាតត្រូវតែគោរពប្តី។ ២.ការកោតសរសើរ សកម្មភាពនេះជាអ្វីដែលប្តីគ្រប់រូបតែងតែចង់បានពីប្រពន្ធ ជា​ជាងពាក្យថា​“ស្រលាញ់”។ ជាពិសេស នៅពេលដែលបុរសជាប្តីត្រូវបានទទួលស្គាល់និងកោតសរសើរពីសមត្ថភាពរបស់គាត់ភ្លាម…

4
សុខភាព

អាហារល្អៗ ៤ ក្រុម ជួយកាត់បន្ថយសក់ជ្រុះយ៉ាងមានប្រសិទ្ធភាព ដោយមិនបាច់ប្រើផលិតផល

ខណៈមនុស្សភាគច្រើនផ្ដោតអារម្មណ៍តែលើផលិតផលម៉ាកល្បីៗដើម្បីជាជំនួយ ការពារសក់ជ្រុះ ថែមទាំងបណ្តុះសក់ឲ្យលូតលាស់បានលឿន ភ្លឺរលោងស្អាត ដោយមិនបានខ្វល់ពីរបបអាហារប្រចាំថ្ងៃ ក៏ដូចជទម្លាប់ក្នុងការថែរក្សាសក់ គឺមិនមែនជារឿងដែលត្រឹមត្រូវនោះទេ។ ដូច្នោះហើយថ្ងៃនេះដែរ ក្នុងស្រុក សូមចែករំលែកនូវអាហារសម្បូរសារធាតុចិញ្ចឹមដែលល្អសម្រាបសក់ជ្រុះដូចខាងក្រោម។ ស៊ុត ស៊ុតគឺជាប្រភពដ៏ល្អនៃប្រូតេអ៊ីន និង biotin ដែលជាសារធាតុចិញ្ចឹមពីរអាចជំរុញការលូតលាស់សក់។ ការ​ទទួល​ទាន​ប្រូតេអ៊ីន​គ្រប់គ្រាន់​មាន​សារៈ​សំខាន់​សម្រាប់​សក់ ព្រោះ​ឫស​សក់​ត្រូវ​បាន​បង្កើត​ឡើង​ភាគច្រើនដោយសារ​ប្រូតេអ៊ីន។ ម្យ៉ាងទៀត ស៊ុតក៏ជាប្រភពដ៏ល្អនៃស័ង្កសី សេលេញ៉ូម និងសារធាតុចិញ្ចឹមសុខភាពសក់ផ្សេងទៀត។ ហេតុនេះទើបធ្វើឱ្យពួកគេក្លាយជាអាហារល្អបំផុតសម្រាប់សុខភាពសក់។ ទឹកដោះគោជូរ ទឹកដោះគោរជូរពោរពេញដោយប្រូតេអ៊ីន និងជាតិដែក ដែលមានសមត្ថភាពខ្ពស់ជួយសក់ឲ្យលូតលាស់បានល្អ។ ដូច្នោះប្រសិនបើអ្នកមានបញ្ហាសក់ជ្រុះ ហើយទទួលទានអាហារដែលជួយបណ្ដុះសក់ សូមជ្រើសរើសអាហារណាដែលមានមូលដ្ឋានលើរុក្ខជាតិដូចជា អាល់ម៉ុន ឬគ្រាប់ស្វាយចន្ទី ហើយក៏ត្រូវប្រាកដថា…

3
សុខភាព

ស៊ែចែកគ្នាដឹង! ជំងឺពងបែកមាត់បណ្ដាលមកពីកត្តាចម្បងអ្វីខ្លះ ហើយទុកយូរអាចកើតមហារីកដែរទេ?

ជាធម្មតាមនុស្សគ្រប់គ្នាប្រាកដជាធ្លាប់ជួបនូវបញ្ហាដំបៅក្នុងមាត់ (ពងបែកមាត់) ហើយក៏តែងតែចាត់ទុកដំបៅប្រភេទនេះជារោគសញ្ញាតូចតាច ដោយសារវាឆាប់ជាសះស្បើយបន្ទាប់ពីពីរទៅបីថ្ងៃក្រោយ។ ប៉ុន្តែ​ប្រសិនបើ​ដំបៅក្នុង​មាត់អ្នក​កើតឡើងញឹកញាប់ ដោយមិន​បាត់​ទៅវិញ​ដោយ​ខ្លួនឯង ត្រូវតែប្រយ័ត្ននិងទៅពិគ្រោះជាមួយអ្នកជំនាញភ្លាម ព្រោះបើទុកយូរអាច​នាំឱ្យ​កើត​មហារីក​បាន​។ ខាងក្រោមនេះ ជាកត្តាចម្បងដែលបណ្ដាលឲ្យអ្នកកើតដំបៅក្នុងមាត់៖ របបអាហារមិនត្រឹមត្រូវ ជាទូទៅមនុស្ស​ភាគ​ច្រើនតែង​មាន​ចំណង់​ចំណូល​ចិត្តទទួលទាន​អាហារ​ក្តៅ​ មាន​ជាតិ​ខ្លាញ់ ដែល​របបអាហារ​នេះបាន​ធ្វើ​ឱ្យ​រាង​កាយ​ឡើង​កម្ដៅ ទើបនាំ​ឱ្យ​កើត​ដំបៅ​មាត់។ ក្នុងករណីនេះ អ្នកគួរតែកែលម្អរបបអាហារឱ្យទាន់ពេលវេលា បំពេញបន្ថែមរាងកាយជាមួយនឹងសារធាតុចិញ្ចឹមគ្រប់គ្រាន់ និងធ្វើតាមរបបអាហារបែបវិទ្យាសាស្ត្រ សមហេតុផល និងមានតុល្យភាព ដោយព្យាយាមបង្កើតទម្លាប់ទំពារយឺតៗ ដើម្បីកាត់បន្ថយបន្ទុកលើក្រពះ និងរាងកាយ។ គេង​យប់ជ្រៅ ចាប់ពីម៉ោង ១១ យប់ដល់ម៉ោង ៣ ព្រឹកជាពេលវេលាដ៏ល្អបំផុតសម្រាប់រាងកាយក្នុងការបន្សាបជាតិពុល។ ប្រសិនបើអ្នកគេងមិនលក់ក្នុងអំឡុងពេលនេះ វានឹងធ្វើឱ្យសរីរាង្គក្នុងរាងកាយធ្លាក់ចូលទៅក្នុងសភាពអស់កម្លាំង…

2
សុខភាព

បើរកឃើញលើខ្លួនមានទីតាំង ៥ នេះប្រែជាពណ៍ស ទៅពេទ្យជាប្រញាប់ ដើម្បីកុំឲ្យអាយុខ្លី

សូមក្រឡេកមើលឲ្យបានលម្អិត ប្រសិនបើអ្នករកឃើញថា រាងកាយអ្នកលេចឡើងនូវរោគសញ្ញាសំខាន់ទាំង ៥ ប្រភេទដូចខាងក្រោមនេះ បញ្ជាក់ថាអ្នកកំពុងមានបញ្ហាប្រឈមជាមួយជំងឺហើយ សូមប្រយ័ត្នឲ្យបានខ្ពស់និងទៅជួបពេទ្យជាបន្ទាន់ ដើម្បីទទួលការព្យាបាល៖ បបូរមាត់ពណ៌ស ជាធម្មតា មនុស្សដែលមានសុខភាពល្អ នឹងមានបបូរមាត់ទន់រលោង ហើយចំពោះអ្នកដែលមានបបូរមាត់​ពណ៍ស ច្រើនតែមានបញ្ហាសុខភាពរហូតឈានដល់ដំណាក់កាលស្លាប់បាន ដែលមូលហេតុនេះអាចបណ្ដាលមកពីជំងឺ ឬខ្វះឈាមក្នុងខ្លួន។ លើសពីនេះ ប្រសិនបើថ្លើម និងក្រលៀនរបស់អ្នកត្រូវបានខូចខាត ពួកវានឹងមិនអាចមានដំណើរការបានត្រឹមត្រូវ ធ្វើឱ្យសរីរាង្គផ្សេងទៀតក្នុងរាងកាយរងផលប៉ះពាល់ ទើបនាំឱ្យបបូរមាត់ប្រែពណ៌ ទៅជាស និងខ្វះភាពរស់រវើក។ សក់​ពណ៌​ស នៅពេលមនុស្សកាន់តែចាស់ សក់នឹងប្រែជាពណ៌ប្រផេះ ប៉ុន្តែប្រសិនបើអ្នកនៅក្មេង ប៉ុន្តែសក់បែរជាប្រែជាពណ៌ប្រផេះលើផ្នែកក្បាលខាងមុខ និងផ្នែកខាងក្រោយ នោះមានន័យថា អ្នកកំពុងមានបញ្ហាប្រឈមក្នុងខ្លួនហើយ។…

Untitled 1
សង្គម

បើមិនចង់ឲ្យចាស់ទៅវេទនា! គួរធ្វើរឿងប្រាំនេះ

១. កុំចោលការហាត់ប្រាណ លំហាត់ប្រាណ ពង្រឹងរាងកាយ បញ្ចេញ ជាតិ ពុល គួរ តែ ឆ្លៀត កុំ ចោល។ ដូច បញ្ជាក់ ច្រើន មក ហើយ ថា លំហាត់ប្រាណ សម្រាប់ ចាស់ៗ គួរ តែ កាយវិការ ទាំង ឡាយ ណា ដែល មានការប៉ះទង្គិច កម្រិតទាប ដូចជា ការដើរ…

្ក្ក
សង្គម

កត់​ទុក​ទៅ! ភេសជ្ជៈ ៥ ជួយ​លាងថ្លើមលាង​ក្រលៀន ជួយ​ឲ្យ​ស្បែក​ស្អាត​ក្មេង​ជាង​វ័យ

ភេសជ្ជៈ​ទាំង ៥ ខាង​ក្រោម វា​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ពិត​ជា​ល្អ​ខ្លាំង​សម្រាប់​សុខភាព ហើយ​វា​អាច​ជួយ​ឲ្យ​ស្បែក​ភ្លឺ​រលោង​ក្មេង​ជាង​វ័យ និង​ជា​ពិសេស​គឺ​ជួយ​ដល់​ដំណើរការ​ថ្លើម តម្រង​នោម​ (ក្រលៀន) បាន​យ៉ាង​ល្អ​ថែម​ទៀត​ផង៖ ៥) តែ​បៃតង តែ​បៃតង​មិន​ត្រឹម​តែ​ជួយ​ឲ្យ​រាងកាយ​ត្រជាក់​ប៉ុណ្ណោះ​ទេ តែ​វា​ថែម​ទាំង​មាន​ប្រសិទ្ធភាព​បន្សុត​រាងកាយ​យ៉ាង​ល្អ​ទៀត​ផង។ សារធាតុ Polyphenols របស់​វា អាច​ជួយ​រាងកាយ​រារាំង​នូវ​ការ​លូតលាស់​នៃ​កោសិកា​មហារីក។ ៤) កាហ្វេ កាហ្វេ​គឺ​ជា​ភេសជ្ជៈ​ដែល​ជួយ​រំញោច​ខួរក្បាល ឲ្យ​ដំណើរការ​ល្អ ហើយ​ក៏​មាន​សមត្ថភាព​ប្រឆាំង​នឹង​ការ​រលាក​ផង​ដែរ។ អ្នក​ផឹក​កាហ្វេ​ទៀងទាត់ ត្រូវ​បាន​គេ​ដឹង​ថា អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​ស្បែក​បាន ១០ ភាគរយ​ធៀប​នឹង​អ្នក​ដែល​មិន​ផឹក​កាហ្វេ។ ៣) ទឹក​ដូង មិន​សុទ្ធ​តែ​គ្រប់​គ្នា​ដឹង​ទេ ថា​ទឹកដូង​មាន​ផ្ទុក​នូវ​សារធាតុ​រ៉ែ​និង​អេឡិចត្រូលីត​យ៉ាង​ច្រើន…

Jhhj
សង្គម

ចាប់​ពី​ម៉ោង ០០:០០ ​ថ្ងៃ​ចូល​ឆ្នាំ​ចិន សូម​បង្កប់​របស់ ៣ ​ក្នុង​ហោប៉ៅ ដើម្បី​ទាញ​សំណាង​ពេញ​មួយ​ឆ្នាំ

ចាប់​ពី​ម៉ោង ០០:០០ នាទី​រំលង​អាធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ៣១ ​មករា ដែល​ជា​ថ្ងៃ​ចូល​ឆ្នាំ​ចិន សូម​អ្នក​លៃលក​រក​ ១ ក្នុង​ចំណោម​របស់​ទាំង ៣ មក​ដាក់​ក្នុង​ហោប៉ៅ ព្រោះ​នឹង​នាំ​ឲ្យ​អ្នក​អាច​មាន​លុយ​កាក់​ហូរ​ចូល សំណាង​ពេញ​មួយ​ឆ្នាំ៖ ៣) កាក់​មួយ​ពីរ អ្នក​អាច​យក​កាក់​មួយ​ឬ​ពីរ​មក​ដាក់​តាម​ខ្លួន ក្នុង​ហោប៉ៅ ឬ​កាបូប​លុយ ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន ដែល​ជំនឿ​នេះ​គេ​ជឿ​ថា នឹង​ជួយ​ឲ្យ​ឆ្នាំ​ថ្មី ខ្សែ​រាសី​របស់​អ្នក​នឹង​ឡើង​ទៅ​យ៉ាង​រលូន ទាំង​អាជីព​ការងារ ការ​រកស៊ី​ក្តី និង​មាន​ភាព​រុងរឿង។ ២) សណ្តែក​ក្រហម តាម​ហុងស៊ុយ គេ​ជឿ​ថា សណ្តែក​ក្រហម តំណាង​ឲ្យ​ពណ៌​នៃ​សំណាង​ល្អ…

New Copy
តេស្តIQ

មនុស្សប្រុសកើតឆ្នាំទាំង ៤ នេះ ជាមនុស្សចិត្តធ្ងន់ ស្រឡាញ់ប្រពន្ធកូនបំផុត

ហោរាសាស្ត្រ​បាននិយាយថា មនុស្ស​ប្រុស​ដែលកើតក្នុងឆ្នាំទាំងនេះ ជាមនុស្សដែល​មាន​ចរិត​ស្លូតបូត មិនចេះដើរលេង​ស៊ី​ផឹកផ្ដេសផ្ដាស មិនចូលចិត្តញ៉ែញ៉ងមនុស្សស្រីខាងក្រៅឡើយ គេជាមនុស្សដែលមានចិត្តស្មោះចំពោះដៃគូ ស្រឡាញ់ថ្នាក់ថ្នម ប្រពន្ធកូន មើលថែគ្រួសារបានយ៉ាងល្អ។ ដូច្នេះហើយ បើនារីណាបានបុរសទាំងនេះជាគូជីវិត អ្នកពិតជាមានសំណាងខ្លាំងណាស់។ ១. បុរសកើតឆ្នាំឆ្លូវ «គោ» យោងតាមហោរាបានឱ្យដឹងថា មនុស្សប្រុសដែលកើតឆ្នាំឆ្លូវ តាំងពីឮតូចមកម្ល៉េះ ភាគច្រើនមានចិត្តទន់ភ្លន់ និងកក់ក្តៅ។ ក្នុង​សេចក្ដី​ស្រឡាញ់ គេ​យក​ចិត្ត​ទុក​ដាក់ និង​មើល​ថែ​មនុស្ស​ស្រី​ដែល​ខ្លួន​ស្រឡាញ់​អស់​ពី​ចិត្ត។ ស្ថិតក្នុងភាពជាយុវវ័យ គោប្រហែលជាមិនមែនជាអ្នកមានទេ ប៉ុន្តែក្រោយពេលរៀបការហើយ ពួកគេនឹងព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បីនាំមកនូវជីវិតដ៏មានសុភមង្គល និងវិបុលភាពដល់ភរិយា និងកូនរបស់ពួកគេ មិនឱ្យមនុស្សជាទីស្រលាញ់របស់ពួកគេជួបទុក្ខលំបាក។ បុរសគោអាចក្លាយជាប្តីដែលមានទំនួលខុសត្រូវ…

Maxresdefault
សង្គម

ដាក់​របស់​នេះ ក្បែរ​ក្បាល​ដំណេក នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន តាម​ជំនឿ អាច​ឲ្យ​អ្នក​មាន​បាន​ត ៣ ជំនាន់

តាម​អ្នក​ជំនាញ​ហុងស៊ុយ​បាន​ណែនាំ​មក​ថា ចាប់​ពី​ម៉ោង ០០:០០ ​ថ្ងៃ​ចូល​ឆ្នាំ​ចិន​ត​ទៅ អ្នក​គួរ​តែ​ដាក់​របស់​ដូច​បង្ហាញ​ខាង​ក្រោម នៅ​ក្បែរ​ក្បាល​ដំណេក ឬ​ជាប់​តុ​ក្បែរ​គ្រែ ដោយ​វា​អាច​នាំ​ប្រយោជន៍​ជា​ច្រើន ទាំង​ផ្នែក​ជំនឿ និង​វិទ្យាសាស្រ្ត៖ នោះ​គឺ​ការ​ប្រើប្រាស់​ចាន​មួយ ដោយ​មាន​ក្រូចឆ្មារ​ប៉ុន្មាន​ផ្លែ​មក​ដាក់​ពី​លើ អម​ដោយ​អំបិល​រាយប៉ាយ​ជា​ច្រើន​រយ​គ្រាប់​នៅ​លើ​ចាន​នោះ។ យ៉ាង​ណា​ត្រូវ​ចាំ​ថា ចំនួន​ក្រូច​ឆ្មារ​ត្រូវ​តែ​ជា​លេខ​សេស ឧទាហរណ៍៖ ១, ៣,៥ រួច​យក​ទៅ​ដាក់​វា​នៅ​ក្រោម​គ្រែ​ក៏​បាន ក្បែរ​ក្បាល​គ្រែ​ក៏​បាន​មុន​ពេល​ចូល​គេង មុន​ឈាន​ចូល​ថ្ងៃ​ចូល​ឆ្នាំ​ចិន។ អនុវត្ត​បែប​នេះ រយៈ​ពេល ៣ ​ថ្ងៃ​ជាប់​សម្រាប់​បុណ្យ​ចូល​ឆ្នាំ​ចិន តាម​ជំនឿ​គេ​ជឿ​ថា នឹង​ជួយ​ឲ្យ​អ្នក​អាច​សម្រេច​បាន យក​បាន​នូវ​អ្វី​ដែល​ខ្លួន​ស្រលាញ់ ក៏​ដូច​ជា​អាច​ដោះស្រាយ​នៅ​គ្រប់​បញ្ហា ការ​កកស្ទះ​នៃ​ឧបសគ្គ​ធ្លាប់​យាយី​នៅ​ឆ្នាំ​ចាស់ នឹង​ត្រូវ​រសាត់​បាត់​ទៅ​តាំង​ស្រុង។ សំណាង​នឹង​វិល​មក​ជួប​អ្នក…

Gfgft
សង្គម

គ្រោះ​នៅ​នឹង​មុខ ត្រូវ​តែ​ប្រយ័ត្ន បើ​សុខៗ​រាងកាយ​អ្នក​ឲ្យ​ប្រផ្នូល​ចំៗ​ទាំង ៤ នេះ

ខាង​ក្រោម​ជា​សញ្ញា​ទាំង ៤ ដែល​អាច​បង្ហាញ​ថា នៅ​ពេល​ខាង​មុខ ជីវិត​អ្នក​អាច​នឹង​ជួប​គ្រោះ ឬ​ប្រឈម​ការ​ខាតបង់​ណា​មួយ ដែល​អ្នក​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់៖ ៤) ជ្រុះ​រោម​ចិញ្ចើម ចិញ្ចើម​តំណាង​ឲ្យ​សំណាង ហើយ​ប្រសិន​សុខៗ​មាន​ការ​ខូច​ទ្រង់ទ្រាយ ជ្រុះ​រោម​ចិញ្ចើម​ច្រើន នោះ​វា​ជា​ប្រផ្នូល​បង្ហាញ​ថា ជីវិត​ខាង​មុខ​គឺ​ច្របូកច្របល់ ដែល​អ្នក​អាច​មាន​ទំនាក់ទំនង​មិន​ល្អ​ជាមួយ​សមាជិក​សាច់ញាតិ។ ៣) គម្លាត​រវាង​ម្រាម​ដៃ​ធំ​ពេក នៅ​ពេល​ដែល​គម្លាត​ឬ​ចន្លោះ​រវាង​ម្រាម​ដៃ​ពី​មួយ​ទៅ​មួយ ឃើញ​ចន្លោះ​ធំ​ពេក នោះ​បង្ហាញ​ថា ជា​មនុស្ស​ដែល​មាន​លុយ​ហើយ​មិន​សូវ​ចេះ​ថែ​រក្សា ពោល​គឺ​តែងតែ​ងាយ​នឹង​បាត់បង់ និង​ជាប់​បំណូល​គេ។ ២) ញាក់​មាត់ យើង​ធ្លាប់​តែ​លឺ​ប្រផ្នូល​ញាក់​ភ្នែក តែ​មនុស្ស​ដែល​សុខៗ​ញាក់​មាត់​ឥត​ឈប់ វា​ក៏​ហាក់​ដូច​ជា​បង្ហាញ​ពី​អាជីព​ការងារ ការ​រកស៊ី​របស់​អ្នក ដូច​ជា​មិន​អាច​ដំណើរការ​រលូន​ទៅ​ពេល​ខាង​មុខ ហើយ​ងាយ​នឹង​ធ្លាក់​ចុះ​ទៅ​ក្នុង​ស្ថានភាព​លំបាក។ ១)…