ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

New
សង្គម

ចំណាំមើលទៅ! មនុស្សស្រីឱ្យតែឃើញតែងខ្លួនស្អាតប្លែក សុទ្ធតែខូចចិត្ត ឬទើបតែបែកពីសង្សារហើយ

មនុស្សស្រីស្ទើរតែ៩០% ឱ្យតែខូចចិត្ត បែកបាក់ស្នេហា ឬទើបតែបែកពីសង្សារ គឺតែងតែធ្វើខ្លួនស្អាតប្លែក ស៊ិចស៊ី ហាយសូ ផ្លាស់ប្ដូរអត្តចរិត កែប្រែទម្លាប់ ជាពិសេសទៀតនោះគឺ ដើរលេង ស៊ីផឹក អ្នកខ្លះ កែប្រែខ្លួនឯង ចេះចូលក្លឹប រាំរែក រាប់អានមិត្តភក្តិប្រុសស្រី ដើរលេងសប្បាយរហូត។ មនុស្សស្រី នៅពេលដែលខូចចិត្ត ឬបែកបាក់ស្នេហាហើយ គឺផ្លាស់ប្ដូរខ្លួនឯងទាំងស្រុង ព្រោះបំណង ចង់ឱ្យមនុស្សដែលបោះបង់នាងនោះ ស្ដាយក្រោយដែលមិនចេះថែរក្សានាង និងមួយទៀតគឺ ព្យាយាមធ្វើខ្លួនឱ្យស្អាតៗ ដើម្បីឱ្យខ្លួនឯងមានកម្លាំងចិត្ត និងទំនុកចិត្ត ដើរលេងសប្បាយស៊ីផឹក ដើម្បីឱ្យគេមើលមកគិតថាខ្លួននេះមិនបានកើតទុក្ខទេ គឺសប្បាយណាស់…

86449682_2464953500501298_3816839944492548096_n
សង្គម

ស្រឡាញ់គេ អត់មានមើលខ្លួនឯងទេអី? អ្នកណាខ្លះធ្លាប់ឮពាក្យនេះ?

ស្រឡាញ់គេមិនចេះប្រមាណខ្លួន មិនចេះឆ្លុះកញ្ចក់មើលខ្លួនឯង គេឡើងស្អាត គេឡើង High គេរៀនបានខ្ពស់ គេកូនអ្នកមាន គេស្អាតដូចតារា ចំណែកឯងវិញ ត្រឹមជាកូនចាបសោះ ហ៊ានទៅលួចស្រឡាញ់គេ … ទាំងនេះ សុទ្ធតែជាពាក្យដែលខ្ញុំធ្លាប់ឮ មនុស្សជុំវិញខ្លួនតែងតែនិយាយដាក់ខ្ញុំស្ទើរតែរាល់ថ្ងៃ។ ជាការពិត ក៏ព្រោះតែខ្ញុំរូបរាងមិនស្អាត ក៏មិនមែនជាអ្នកលេងខ្លួនទាន់សម័យ មិនចេះតែងខ្លួនឱ្យមើលទៅហំហាន ក៏រៀនមិនបានច្រើន ថែមទាំងមិនមែនជាកូនអ្នកមានទ្រព្យស្ដុកស្ដម្ភដែរ ចំណែកឯមនុស្សដែលខ្ញុំលួចស្រឡាញ់វិញ គេស្អាត ឆ្លាត ពូកែ ថែមទាំងកូនអ្នកមានទៀត និយាយរួមទៅ យើងដូចនៅឋានពីរផ្សេងគ្នា គេដូចព្រះចន្ទ្រ ចំណែកយើងវិញ បានត្រឹមតែទន្សាយដៃខ្លីរស់នៅលើដី ចាំតែស្រង់ទឹកសន្សើមតែប៉ុណ្ណោះ…

New
សង្គម

មនុស្សស្រីរឹងមាំពេក ច្រើនតែអភ័ព្វរឿងជីវិតគូ?

គេថាមនុស្សស្រី បើកាលណាស្អាត ឆ្លាត ពូកែគ្រប់រឿងពេក រឹងមាំខ្លាំងពេក ច្រើនតែមិនមានសំណាង បានសមប្រកបក្នុងរឿងស្នេហានោះឡើយ ហើយក៏រឹតតែមិនដែលទទួលបានអារម្មណ៍សោយសុខ និងកក់ក្ដៅ បានការថ្នាក់ថ្នម យកចិត្តទុកដាក់ ពីមនុស្សដែលនៅជុំវិញខ្លួន។ មនុស្សស្រី គ្មានសំណាង បានដេកស៊ី ស្រណុកសុខស្រួល ក៏ព្រោះតែនាងពូកែតែឯង ចេះគ្រប់រឿង ត្រូវធ្វើការ និងទទួលខុសត្រូវបញ្ហាសព្វមុខ ទើបគ្មានពេល ដេកសោយសុខលើសំណាងក្នុងនាមជាមនុស្សស្រី។ វាជារឿងដែលតែងតែកើតឡើងហើយ មនុស្សស្រី បើកាលណាមិនចេះញ៉ិញ៉ក់ ទន់ភ្លន់ ផ្អែមល្ហែមទេ ប្រាកដជាគ្មានអ្នកណាគេចង់នៅក្បែរឡើយ។ ចង់ក្លាយជាមនុស្សស្រី ខ្លាំងពូកែ ទាល់តែហ៊ានប្រឈមមុខនឹងរឿងគ្រប់យ៉ាងដោយខ្លួនឯង ទ្រាំនឿយ…

New
សង្គម

បានប្រពន្ធល្អ សុទ្ធតែជាសំណាង តែកុំចេះតែធ្វើឱ្យប្រពន្ធទ្រាំមិនបាន ប្រយ័ត្នសំណាង ប្រែទៅជាគ្រោះ

ចិត្តមនុស្សស្រី ក្នុងនាមជាប្រពន្ធម្នាក់ តែងតែព្យាយាមអត់ធ្មត់​ អត់ធន់ ស្ទើរតែគ្រប់រឿង ព្រោះមិនចង់ឱ្យគ្រួសារ មានបញ្ហា មិនចង់ឱ្យជីវិតគូបាក់បែក។ ការដែលនាងព្យាយាមអត់ធ្មត់ ស៊ូអត់ទ្រាំ មិនចង់ឈ្លោះ នោះជាចំណុចល្អរបស់នាងហើយ វាជាសំណាង ដែលអ្នកបានប្រពន្ធចិត្តធ្ងន់។ បានប្រពន្ធល្អ បានប្រពន្ធចិត្តធ្ងន់ សុទ្ធតែជាសំណាងរបស់អ្នកហើយ តែកុំព្រោះតែឃើញនាងមិនមាត់ៗ ឃើញនាងអត់ធ្មត់ គិតថានាងខ្លាចអ្នក មិនហ៊ានជាមួយអ្នកឱ្យសោះ កុំឃើញប្រពន្ធមិនមាត់ គិតថានាងស្លូត មនុស្សស្រីស្ងៀមៗ មិនមែនស្លូតទេត្រូវដឹង ដូច្នេះហើយ កុំបានដៃ ចេះតែធ្វើខ្លួនផ្ដេសផ្ដាស មិនខ្លាចចិត្តនាងនោះ កុំធ្វើឱ្យលាភសំណាង ក្លាយជាគ្រោះ ព្រោះមនុស្សមិនមាត់មិនក…

2
សង្គម

គិតចាប់ពីនាទីនេះតទៅ ផ្លូវមួយនេះយើងមានគ្នារួមដំណើរហើយ មិនថាគិត ឬធ្វើអ្វីក៏ដោយ យើងត្រូវជួយគិត និងពិភាក្សាគ្នា

អាចនិយាយបានថា យើងមាននិស្ស័យនឹងគ្នាហើយ ទើបអាចបានមកស្គាល់គ្នា ហើយយើងក៏បានសាងទំនាក់ទំនងល្អជាមួយគ្នាច្រើនណាស់ហើយ ទើបអាចឱ្យយើងទាំងពីរនាក់មានថ្ងៃនេះជាមួយគ្នា មានលោកមេបាទាំងសងខាង និងញាតិបងប្អូនដឹងឮ ជួយធ្វើជាសាក្សីសម្រាប់ក្ដីស្រឡាញ់ និងចំណងជីវិតគូមួយនេះ។ កាលមុនធ្លាប់គិតថា គូខ្ញុំមានរូបរាងបែបណា? មុខមាត់យ៉ាងម៉េច? ជាមនុស្សបែបណា? ជាពិសេសគឺ តើយើងគួរស្រឡាញ់គ្នា ឬចាប់ផ្ដើមជាមួយគ្នាដោយរបៀបណា? តែពេលនេះដឹងហើយថា ម្នាក់នេះហើយជាគូខ្ញុំ ម្នាក់នេះហើយ ដែលត្រូវរួមដំណើរជីវិតជាមួយខ្ញុំ គិតចាប់ពីនាទីនេះតទៅ ហើយគិតថាយើងទាំងពីរក៏បានត្រៀមរួចរាល់ហើយដែរ ថានឹងចាប់ផ្ដើមរួមដំណើរជីវិតមួយនេះជាមួយគ្នាដោយបែបណា មិនដឹងទេថា យើងអាចចងទំនាក់ទំនងមួយនេះបានល្អប៉ុនណាទេ គ្រាន់តែដឹងថា យើងទាំងពីរនឹងព្យាយាមឱ្យល្អបំផុត សាងគ្រប់យ៉ាងឱ្យអស់ពីលទ្ធភាពដែលយើងមាន ហើយក៏ជឿថា អ្វីៗគ្រប់យ៉ាង នឹងបានល្អប្រសើរ។ អរគុណនិស្ស័យ…

Cover Pic
ដើរកម្សាន្ត

ជូននារីៗចូលចិត្តថតរូប លេងស្ទាយ៍ខ្លួនឯង ដើម្បីកុំឱ្យឈឺក្បាលជាងថត

ការថតរូបជាចំណង់ចំណូលចិត្តមួយរបស់មនុស្សទូទៅ ជាពិសេសគឺនារីៗតែយើង ឱ្យតែដើរទៅណាមកណា ជាពិសេសគឺទៅដើរលេងគឺថាចូលចិត្តថតរូបរាប់រតប៉ុស្តិ៍មិនចេះនឿយហត់ឡើយ។ ទោះបីជាចូលចិត្តថតរូបក៏ដោយ មិនប្រាកដថានារីៗទាំងឡាយចេះលេងស្ទាយ៍ដតរូបឱ្យបានស្អាតផងដែរ ដូច្នេះដើម្បីកុំឱ្យអន់ចិត្តថារូបមិនស្អាត ឬអ្នកថតរូបមិនស្អាត ស្រីៗគួរតែចេះលេងស្ទាយ៍ និងប្លង់ថតរូបដោយខ្លួនឯងកាន់តែល្អ។ តោះ! ដើម្បីកុំឱ្យរង់ចាំយូរមកដឹងពីស្ទាយ៍ថតរូបទាំងអស់គ្នា ៖

2
សុខភាព

ទៅជួបពេទ្យជាបន្ទាន់ បើភ្ញាក់ពីដំណេកញឹកញាប់ចំពេលវេលាមាស ២ នេះ អ្នកកំពុងផ្ដល់ឱកាសឲ្យថ្លើមរងទុក្ខហើយ

យោងទៅតាមនាឡិកាជីវសាស្រ្ត និយាយថា ចាប់ពីម៉ោង ១១ យប់ដល់ម៉ោង ១ ព្រឹក អំឡុងពេលដែលរាងកាយបានសម្រាក ថ្លើមនឹងធ្វើការងារបន្សាបជាតិពុល យកកាកសំណល់ចេញពីរាងកាយ ថែមទាំងបានប្រើប្រាស់សារធាតុចិញ្ចឹមឱ្យបានពេញលេញទៀតផង។ ចាប់ពីម៉ោង ១ ព្រឹកដល់ម៉ោង ៣ ទៀបភ្លឺ ថង់ទឹកប្រមាត់ក្នុងថ្លើមជួយឱ្យរាងកាយរំលាយជាតិខ្លាញ់ ខ្លាញ់អាក្រក់ កូលេស្តេរ៉ុលក្នុងអាហារ និងក្នុងឈាម។ លើសពីនេះ ថ្លើមនឹងបំពេញតួនាទីទាំងអស់នេះ បានល្អបំផុតនៅពេលដែលរាងកាយស្ថិតក្នុងស្ថានភាពនៃការគេង។ នៅវេលាម៉ោង ១-៣ ព្រឹក ប្រសិនបើរាងកាយមិនបានសម្រាកទេនោះ ថ្លើមនឹងមិនដំណើរការ និងសម្រាកប្រកបដោយប្រសិទ្ធភាពទេ ដែលធ្វើឲ្យប៉ះពាល់ដល់កោសិកា និងបណ្តាលឱ្យខ្វះឈាមនៅក្នុងថ្លើម។ ហេតុដូចនេះ…

New Copy
តេស្តIQ

ឆ្នាំទាំង ៤ នាំលាភសំណាងធំដល់ក្រុមគ្រួសារ

ហោរាសាស្ត្រ​និយាយថា រាសី​ទាំងនេះ​ជា​តារា​សំណាង​ក្នុង​គ្រួសារ ជា​អ្នក​ជួយ​ជ្រោមជ្រែង​ក្នុង​គ្រួសារ​។ ១. ឆ្នាំឆ្លូវ ហោរាសាស្ត្រ​ថា​អ្នក​កើត​ឆ្នាំ​ឆ្លូវ ជា​តារា​សំណាង​ក្នុង​គ្រួសារ។ អ្នក​កើត​ឆ្នាំ​ឆ្លូវ ភាគ​ច្រើន​មាន​ចរិត​គួរ​ឱ្យ​ទុក​ចិត្ត។ ពួកគេរស់នៅយ៉ាងសកម្ម តែងតែមើលថែគ្រួសាររបស់ពួកគេ។ វាសនាមានភាពក្លាហាន មានយុទ្ធសាស្ត្រ មិនត្រឹមតែមានអាជីពរីកចម្រើនប៉ុណ្ណោះទេ ថែមទាំងអាចជួយសមាជិកគ្រួសារដោះស្រាយការលំបាក និងបន្តការងារថែមទៀត។ នៅឆ្នាំ ២០២២ គោអាចនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងគ្រួសារ។ ទាំង​ខ្លួន​ និង​ញាតិ​មិត្ត​ដែល​នៅ​ជុំវិញ​ខ្លួន​មាន​លាភ​សំណាង​ល្អ មិន​មាន​ការ​ខ្វល់ខ្វាយ​រឿង​អាហារ​និង​សម្លៀក​បំពាក់​ឡើយ ។ ២. ឆ្នាំខាល អ្នក​កើត​ឆ្នាំ​ខ្លា​ គឺ​ជា​មនុស្ស​ឆ្លាត និង​និយាយ​ត្រង់។ ពួកគេមិនត្រឹមតែមានអាជីពរីកចម្រើនប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏អាចជួយមនុស្សជាទីស្រលាញ់របស់ពួកគេដោះស្រាយបញ្ហាផងដែរ។ នៅពេលដែលមនុស្សមានការលំបាក ខ្លាអាចផ្តល់ដំបូន្មាន…

Picsart_22 03 22_10 46 11 568
មិត្តអ្នកអាន

តើអ្នកមានមន្តស្នេហ៍ត្រង់ណា? រើសស្បែកជើងមួយដែលអ្នកចង់ពាក់បំផុត ដើម្បីដឹងការពិតពីចំណុចពិសេសខ្លួនឯង

តើប្រិយមិត្តចង់ដឹងពីអ្វីជាមន្ដស្នេហ៍របស់អ្នកទេ? តើមន្ដស្នេហ៍របស់អ្នកស្ថិតនៅចំណុចណា? សូមធ្វើការបន់ស្រន់ក្នុងចិត្ត មុននឹងជ្រើសរើស្បែកជើងមួយគូដែលអ្នកចង់បាន​បំផុត បន្ទាប់មករំកិលចុះទៅអានការទស្សន៍ទាយខាងក្រោម ។ ស្បែកជើងទី 1 មន្ដស្នេហ៍របស់អ្នកគឺភាពស្រស់ស្អាត រហូតពេលខ្លះអ្នកគិតថា ភាពស្រស់ស្អាតរបស់អ្នកវានាំមកនូវផលលំបាកទៅវិញទៀតផង ព្រោះមានមនុស្សជាច្រើនចូលមករកអ្នកទាំងល្អ និងអាក្រក់ វាធ្វើឲ្យអ្នកពិបាកពិចារណាមិនដឹងថា នរណាចូលមកប្រុងបោកឬគិតមែនទែន តែកុំបារម្ភអីព្រោះអ្នកជាមនុស្សឆ្លាត ចុងក្រោយងអ្នកនៅតែអាចប្រើចំណុចទាក់ទាញនេះបានយ៉ាងត្រឹមត្រូវ ។ ស្បែកជើងទី 2 ភាពទាក់ទាញរបស់អ្នកគឺ អ្នកមានគុណធម៌ស្រឡាញ់ការពិត ច្បាស់លាស់និងត្រង់ទៅ ត្រង់មក ហើយអ្នកគឺជាមនុស្សម្នាក់ដែលស្រឡាញ់ខ្លួនឯង យកចិត្តទុកដាក់ចំពោះខ្លួនឯង នេះហើយជាមន្តស្នេហ៍របស់អ្នក ប៉ុន្តែបើនិយាយពីជញ្ជាំងរបស់អ្នកក៏ខ្ពស់គួរសមដែរ អ្នកជាមនុស្សមានភាពឯកជនខ្ពស់ មិនមែនអ្នករាល់គ្នាសុទ្ធតែអាចចូលមកក្បែរអ្នកបានទេ ។ ស្បែកជើងទី…

5
សុខភាព

រោគសញ្ញា ៥ ចំណុច បញ្ជាក់ប្រាប់ថា ស្រ្តីកំពុងខ្វះអរម៉ូន​អ៊ឹស្ត្រូសែន ដែលចាំបាច់បំផុតសម្រាប់រាងកាយ!!

សម្រាប់​ស្ត្រី “អ៊ឹស្ត្រូសែន” គឺជា​អ័រម៉ូន​ដ៏​សំខាន់​មួយក្នុងរាងកាយ ដែលមិនអាចខ្វះបាន ដោយសារប្រសិនបើគ្មានអរម៉ូនអ៊ឹស្ត្រូសែន អាចធ្វើឲ្យមុខងាររបស់រាងកាយនឹងពិបាកក្នុងការរក្សាប្រតិបត្តិការធម្មតា។ ខាងក្រោមនេះ ជារោគសញ្ញាសំខាន់ៗ ដែលអ្នកគួរតែយកចិត្តទុកដាក់ឲ្យបានខ្ចាប់ខ្ជួន៖ *រោគសញ្ញាចំនួន ៥ បង្ហាញថា អ្នកកំពុងខ្វះអរម៉ូនអ៊ឹស្ត្រូសែន៖ ស្បែកកាន់តែយ៉ាប់យ៉ឺន៖ ចំពោះ​ស្ត្រី​វ័យ​ក្មេង ស្បែក​ច្រើន​តែ​រលោងភ្លឺថ្លា ​ដោយ​សារតែមាន​កូឡាជែន​ច្រើន។ ប៉ុន្តែ ទោះយ៉ាងណាក៏ដោយ នៅអាយុជាក់លាក់មួយបរិមាណនៃអរម៉ូនអ៊ឹស្ត្រូសែននឹងត្រូវបានថយចុះ collagen បាត់បង់យ៉ាងធ្ងន់ធ្ងរ។ ក្រោយមកនឹងមាន​បញ្ហា​ស្បែក​ជា​បន្តបន្ទាប់​ដូច​ជា ស្បែក​ស្ងួត ជ្រីវជ្រួញ កើត​ខាន់​លឿង ចំណុច​ចាស់។ ចាប់ផ្តើមឡើងទម្ងន់៖ នៅពេលដែលស្ត្រីមានវ័យកាន់តែចាស់ រាងកាយនឹងឡើងទម្ងន់ មុខងារក្នុងរាងកាយធ្លាក់ចុះ បរិមាណអរម៉ូនអ៊ឹស្ត្រូសែនក្នុងរាងកាយក៏បានថយចុះជាលំដាប់ផងដែរ…

៧
សុខភាព

ដើម្បីការពារក្រពះ សម្អាតស្បូនឲ្យមានសុខភាពល្អ ចាកឆ្ងាយពីជំងឺ ស្រ្តីកុំភ្លេចផ្លែឈើ ៥ មុខនេះ

ជាធម្មតា ដើម្បីទទួលបានសុខភាពល្អស្រ្តីមួយចំនួនតែងតែផ្ដោតសំខាន់ទៅលើរបបអាហាររៀងរាល់ថ្ងៃ ដោយបានប្រឹងប្រែងព្យាយាមស្វែងរកនូវអាហារសុខភាពក្នុងការយកមកបំពេញឲ្យរាងកាយកាន់តែរឹងមាំ នឹងចាកឆ្ងាយពីជំងឺនានា។ យ៉ាងណាមិញ ក្រៅពីអាហារក៏នៅមានផ្លែឈើ ៥ ប្រភេទដែលមានសារធាតុពិសេសៗជាច្រើន ល្អខ្លាំងណាស់សម្រាប់សុខភាព ដែលគ្រប់ស្ត្រីទាំងអស់​គួរតែ​ទទួលទាន​ឱ្យបាន​ទៀងទាត់ប្រចាំថ្ងៃ ដើម្បី​រក្សា​សុខភាព និង​ការពារ​ជំងឺ​ផ្សេងៗ​។ ផ្លែ​ស្រកានាគ ផ្លែស្រកានាគ ជាផ្លែឈើឆ្ងាញ់ មានជីវជាតិ តម្លៃថោក ល្អខ្លាំងណាស់សម្រាប់សុខភាពស្ត្រី។ ផ្លែស្រកានាគ មានផ្ទុកនូវវីតាមីនជាច្រើន ដែលមានប្រសិទ្ធភាពក្នុងការជម្រះកំដៅ បន្សាបជាតិពុល និងធ្វើឱ្យស្បែកស្រស់ស្អាតទ្វេឡើង។ ជាពិសេស ផ្លែឈើនេះក៏ជួយការពារក្រពះ គាំទ្រដល់ដំណើរការរលូននៃប្រព័ន្ធរំលាយអាហារ ជួយកម្ចាត់ជាតិពុល និងកាកសំណល់បានល្អប្រសើរ។ ទំពាំងបាយជូ ទំពាំងបាយជូរ មានវីតាមីន និងសារធាតុរ៉ែជាច្រើនដែលល្អសម្រាប់សុខភាព…

New Copy
សង្គម

មនុស្សស្រស់ស្អាតបំផុត ដោយហេតុទាំង ៤ ចំណុចនេះ

មិនថាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ មនុស្សស្រីត្រូវចងចាំថា ការស្រលាញ់ខ្លួនឯង ការមើលថែខ្លួនឯង គឺជារឿងដែលអ្នកត្រូវតែធ្វើ។ យ៉ាងណាមិញ អ្នកក៏នឹងក្លាយជាមនុស្សស្រីដែលស្រស់ស្អាតបំផុត ដោយហេតុទាំង ៤ យ៉ាងខាងក្រោមនេះ។ ១. មនុស្សស្រីត្រូវការភាពស្រស់ស្អាត ដើម្បីភាពជឿជាក់ ស្ត្រីចូលចិត្តការសរសើរគ្រប់ពេលវេលា។ ពេល​មនុស្ស​ស្រី​ស្អាត គេ​ឃើញ​ថា​ខ្លួន​នាងក៏កាន់​តែ​មាន​ទំនុក​ចិត្ត។ កុំ​គិត​ថា​អ្នក​ទុក​រូបរាង​មិន​ស្អាត​ដើម្បី​រំពឹង​ឱ្យ​អ្នក​ដទៃ​ឃើញ​សម្រស់​ខាងក្នុង​ខ្លួន​អ្នក​ឱ្យសោះ បើអ្នកមិនចេះថែរក្សាសម្រស់ មិនបង្ហាញខ្លួនឯងឱ្យអ្នកដទៃឃើញជាមុនសិនទេ គេក៏មើលមិនឃើញដែរ។ ទោះ​​យ៉ាង​ណា​ក៏​ដោយ នារី​ប្រាកដ​ជា​ទទួល​ស្គាល់​ថា​ មនុស្ស​ស្អាត​តែង​មាន​ទំនុក​ចិត្ត​ជាង​មនុស្ស​មិន​ស្អាត។ ព្រោះស្ត្រីខ្លួនឯងតំណាងឱ្យស្ត្រី។ “ភាពស្រស់ស្អាត គឺជាសិទ្ធិរបស់ស្ត្រី” ។ ២. មនុស្សស្រីត្រូវតែស្អាត ដើម្បីរក្សាបុរសរបស់អ្នក ច្បាប់​ដែល​មិន​បាន​សរសេរ គឺ​បុរស​ស្រឡាញ់​ដោយ​ភ្នែក។…