
ឆុតណាស់! តេស្តជាក់ស្ដែង៖ ជ្រើសរើសកែវវេទមន្តមួយ ដើម្បីស្វែងយល់ពីចំណុចខ្លាំង និងចំណុចខ្សោយរបស់អ្នក
ទៅដឹងពីចរិតលក្ខណៈរបស់អ្នក តាមរយៈការជ្រើសរើសកែវវេទមន្តដែលអ្នកគិតថា វាគួរឱ្យចាប់អារម្មណ៍សម្រាប់អ្នកក្នុងរូបភាពនេះ ។ ការធ្វើតេស្តនេះនឹងបញ្ជាក់ពីនសតិសម្បជញ្ញៈ (ស្មារតី និងសេចក្ដីដឹងខ្លួន) ឬចំណុចខ្លាំង ចំណុចខ្សោយ ដែលកប់ជ្រៅនៅក្នុងខ្លួនរបស់អ្នកគឺបែបណា។ កែវវេទមន្តទី 1៖ អ្នកកើតមកដើម្បីក្លាយជាអ្នកដឹកនាំ ដូច្នេះវាមិនចម្លែកទេដែលនៅជុំវិញអ្នក នឹងមានមនុស្សមករកឲ្យអ្នកជួយ ម្យ៉ាងវិញទៀត អ្នកជាមនុស្សចូលចិត្តចូលសង្គម ពូកែទ្រឹស្តី និងមានមិត្តភក្តិច្រើន ប៉ុន្តែនោះមិនបានបន្ថយភាពរឹងចចេសរបស់អ្នកទេ។ លើសពីនេះ អ្នកមិនសូវជាចេះអត់ធ្មត់ និងហើយឆាប់សម្រេចចិត្តណាស់ យល់ល្អអ្នកគួរព្យាយាមរក្សាចិត្តឲ្យស្ងប់ និងមានសមាធិឲ្យបានច្រើនជាងនេះ ។ កែវវេទមន្តទី ២៖ អ្នកជាមនុស្សមានចិត្តល្អ ភាពចិត្តល្អរបស់អ្នក ពេលខ្លះត្រូវបានអ្នកផ្សេងបោកប្រើ ខនេះសុំឱ្យអ្នកគិតអំពីវាហើយបង្កើននិងការប្រុងប្រយ័ត្នបន្តិច។…











