
បើមិនចង់បាត់ប្តី ស្រ្តីកុំដាក់ខ្លួនឲ្យសោះ! នេះជាអាយុបុរសដែលស្ទើ ១០០% តែងផិតប្រពន្ធ ពិសេសហេតុផលលេខ១
យោងតាមការស្ទង់មតិមួយ បង្ហាញថា អត្រានៃភាពមិនស្មោះត្រង់បុរសគឺមានកម្រិតខ្ពស់ជាងស្ត្រី ពាពិសេសបុរសដែលមានអាយុចន្លោះពី ៣៣ និង ៤៩ ឆ្នាំ (វ័យកណ្ដាល)។ កម្រិតសុភមង្គលរបស់មនុស្សមានកម្រិតទាបជាងនៅពេលដែលពួកគេមានអាយុចន្លោះពី ៤០ ទៅ ៤២ ឆ្នាំ។ ខាងក្រោមនេះ ជាមូលហេតុសំខាន់ដែលជាដើមហេតុ ចម្បងធ្វើឲ្យបុរសមានចិត្តផិតក្បត់ប្រពន្ធ៖ ១. ប្រពន្ធកាន់តែចាស់ទៅ សម្រស់ក៏ស្រពោន សម្ពាធអាយុ និងជីវិត ការងារ លុយកាក់ កូនៗ និងទំនួលខុសត្រូវក្នុងគ្រួសារ ជួនកាលអាចបណ្តាលឱ្យស្រ្តីធ្វេសប្រហែស ភ្លេចខ្លួន ក្នុងការថែរក្សារូបរាងជាក់ជាមិខាន។ ជាពិសេស ការផ្តើមចេញពីភាពខ្ជិលច្រអូសបន្តិចម្ដងៗ ប្ដីប្រហែលជាលែងមានភាពទាក់ទាញដូចពីមុនហើយ…











