ទស្សន៍ទាយ

ទេវតាចារមកហើយ មនុស្សកើតក្នុងឆ្នាំទាំង ៤ នេះដាក់អីក៏ដុះ មានសមត្ថភាពរកលុយ ការងាររីកចម្រើន
ប្លែកៗ

ទេវតាចារមកហើយ មនុស្សកើតក្នុងឆ្នាំទាំង ៤ នេះដាក់អីក៏ដុះ មានសមត្ថភាពរកលុយ ការងាររីកចម្រើន

តាម​ហោរាសាស្ត្រ មនុស្ស​ក្នុង​ឆ្នាំ​ទាំង​៤​នេះ​កើត​មក​មាន​សមត្ថភាព​សិក្សា​ខ្លាំង​។ ចូល​ដល់ឆ្នាំ២០២២ រាសី​ឡើង​ខ្ពស់ត្រដែត ហើយ​ទទួលបាន​លាភ​សំណាង​ច្រើន​។ ១. ឆ្នាំរកា តាមហោរាសាស្ត្រ អ្នកដែលកើតឆ្នាំរកា មានសមត្ថភាពខ្លាំងក្នុងការរៀនសូត្រ។ មិនថាពួកគេប្រឈមមុខនឹងការលំបាកយ៉ាងណាក្នុងការអភិវឌ្ឍន៍នៅពេលថ្ងៃខាងមុខ ពួកគេតែងតែអាចរកឃើញរបកគំហើញ។ ជា​ពិសេស​នៅក្នុងអាជីព​ការងារ គេ​នឹង​ចាប់​យក​ឱកាស​ដើម្បី​ឈាន​ដល់​ការ​ឈាន​ទៅ​មុខជានិច្ច។ ចូលដល់ខែធ្នូ មនុស្សដែលកើតក្នុងឆ្នាំរកា នឹងមានមហិច្ឆតាខ្លាំង ហើយក៏ងាយស្រួលក្នុងការសម្រេចបាននូវឱកាសរីកចម្រើនក្នុងអាជីពមួយចំនួនផងដែរ។ ការអភិវឌ្ឍនេះអាស្រ័យលើការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ពួកគេ។ ពួកគេនឹងរៀនសូត្រក្រេបយកបទពិសោធន៍ និងខិតខំកែលម្អខ្លួនឯងឈានទៅរកចំនុចខ្ពស់។ ២. ឆ្នាំកុរ អ្នក​កើត​ឆ្នាំ​កុរ តែង​មាន​ភាព​វិជ្ជមាន មិន​ថា​ការងារ ឬ​ក្នុង​ជីវិត​ឡើយ។ ពួកគេតែងតែស្វែងរកការអភិវឌ្ឍន៍ថ្មីៗ កាន់តែច្បាស់អំពីផ្លូវដែលពួកគេបានជ្រើសរើស។ នៅពេលដែលគោលដៅត្រូវបានកំណត់យ៉ាងច្បាស់ មនុស្សដែលកើតក្នុងឆ្នាំនេះនឹងបង្ហាញភាពខ្លាំងរបស់ពួកគេ។ ដោយ​មាន​សមត្ថភាព​ពូកែ…

ត្រូវ​ចាំ! របស់​ ៤ ទោះ​គេ​ឲ្យ​ទទេ ក៏​កុំ​យក ព្រោះ​អាច​នាំ​គ្រោះ​ចូល​ផ្ទះ
សង្គម

ត្រូវ​ចាំ! របស់​ ៤ ទោះ​គេ​ឲ្យ​ទទេ ក៏​កុំ​យក ព្រោះ​អាច​នាំ​គ្រោះ​ចូល​ផ្ទះ

របស់​ទាំង ៤ នៅ​ខាង​ក្រោម​នេះ ទោះ​អ្នក​ដទៃ​គេ​ប្រគល់​ឲ្យ​អ្នក​ដោយ​ទទេ មិន​យក​ថវិកា​ពី​អ្នក​សូម្បី​មួយ​សេន្ត​ក៏​ដោយ ក៏​កុំ​យក​ឲ្យ​សោះ ព្រោះ​វា​ជា​របស់​អាប់​លាភ នាំ​គ្រោះ​ចូល​ដល់​ជីវិត​អ្នក​បាន៖ ៤) នាឡិកា​ចាស់ ឬ​ខូច នាឡិកា​គឺ​ជា​វត្ថុ​តំណាង​ឲ្យ​ពេលវេលា​ លំហូរ​ពេល​នៃ​ជីវិត ប្រសិន​វា​លែង​ដំណើរការ​ហើយ វា​ប្រៀប​ដូច​ជា​សំណាង​អាក្រក់​មួយ​អ៊ីចឹង​ដែរ។ ទោះ​មើល​ឃើញ​ស្អាត ក៏​ត្រូវ​តែ​បដិសេធ​មិន​ទទួល​យក​ដែរ ព្រោះ​វា​អាច​ប៉ះពាល់​នាំ​គ្រោះ​មហន្តរាយ​មក​ក្នុង​ជីវិត​អ្នក​បាន។ ៣) កាបូប​លុយ​ដែល​គេ​ប្រើ​ហើយ យោង​តាម​ក្បួន​ហុងស៊ុយ កាបូប​មួយ​ម្ចាស់​មួយ មិន​អាច​កាបូប​មួយ​ម្ចាស់​ពីរ ឬ​ម្ចាស់​បី ទៅ​ដល់​ដៃ​អ្នក​ដទៃ​នោះ​ទេ។ ដូច្នេះ​ពេល​ទៅ​ទិញ​កាបូប​ក្តី កុំ​ទិញ​របស់​មួយ​តឹក ត្រូវ​តែ​ទិញ​កាបូប​ថ្មី មិន​ទាន់​មាន​នរណា​ប្រើ។ កាបូប​ចាស់​មិនមែន​ជា​របស់​នាំ​សំណាង​ទេ ព្រោះ​ម្ចាស់ចាស់​ហាក់​ដូច​ស្រូប​យក​ថាមពល​វិជ្ជមាន​ពី​វា​អស់​ហើយ នៅ​ឡើយ​តែ​ឥទ្ធិពល​អាក្រក់​អាច​ប៉ះពាល់​ដល់​អ្នក​ប្រើប្រាស់​បន្ទាប់។…

តោះមើល តើអ្នកមានលក្ខណៈ ៤ នេះទេ? រកឃើញត្រឹមតែមួយ ក៏ចាត់ទុកថាជីវិតមានសំណាងដែរ
សេដ្ឋកិច្ច

តោះមើល តើអ្នកមានលក្ខណៈ ៤ នេះទេ? រកឃើញត្រឹមតែមួយ ក៏ចាត់ទុកថាជីវិតមានសំណាងដែរ

តោះសូមមើលទាំងអស់គ្នា តើអ្នកមានលក្ខណៈសំខាន់ ទាំង ៤ នេះដែរទេ? ប្រសិនបើរកឃើញមានមួយក្នុងចំណោមទាំង៤ ខាងក្រោមនេះក៏សំណាងណាស់ដែរ។ ថ្ងាសធំរលោង៖ ស្ត្រី​ដែល​ថ្ងាស​រាង​មូលធំ និង​រលោង​ មិន​ត្រឹម​តែ​ជា​មនុស្ស​មាន​ទ្រព្យ​សម្បត្តិ​ប៉ុណ្ណោះ​ទេ ជីវិតក៏​មាន​ភាព​រុងរឿង​ខ្លាំង​ដែរ។ ពួកគេខ្លួនឯងជាមនុស្សពហុជំនាញ អាចនាំលាភសំណាងច្រើនដល់ស្វាមី ជាពិសេសក្នុងវិថីការងារ អាចមានសមត្ថភាពជួយដោះស្រាយបញ្ហាលំបាក ដោយប្រើភាពវៃឆ្លាត និងការបត់បែន។ ​បើបុរសដែលបានប្រពន្ធមានលក្ខណៈបែបនេះ ជាគូជីវិតពិតសំណាងធំណាស់ ដោយសារនាងមានភាពស្លូតបូត ចិត្តល្អ និងប្រាជ្ញាខ្ពស់ អាចជួយស្វាមីឱ្យមានភាពជឿជាក់ មានការជួយជ្រោមជ្រែងខាងវិញ្ញាណ ហើយថែមទាំងចេះចែករំលែកអារម្មណ៍ ក្នុងការស្វែងរកទិសដៅថ្មី។ ច្រមុះធំ៖ ស្ត្រីដែលមានច្រមុះធំមិនត្រឹមតែមានសមត្ថភាពក្នុងការរកប្រាក់ចិញ្ចឹមខ្លួនឯង កសាងជីវិតដ៏សម្បូរបែប និងរុងរឿងប៉ុណ្ណោះទេ ប៉ុន្តែសូម្បីតែបន្ទាប់ពីរៀបការរួច…

មិន​ថា​ប្រុស​ឬ​ស្រី​ ការ​មាន​ប្រជ្រុយ​ ​៣ ​នេះ​ សម្បូរ​លាភ​សំណាង ជីវិតមានទ្រព្យចាយមិនអស់ទេ
សេដ្ឋកិច្ច

មិន​ថា​ប្រុស​ឬ​ស្រី​ ការ​មាន​ប្រជ្រុយ​ ​៣ ​នេះ​ សម្បូរ​លាភ​សំណាង ជីវិតមានទ្រព្យចាយមិនអស់ទេ

យោងតាម​នរវិទ្យា បង្ហាញថា មនុស្សដែលមាន​ប្រជ្រុយ​​ទាំង ៣ នេះ​ នឹង​ទទួល​បាន​ជោគជ័យ​ អាជីពការងាររីកចម្រើន សម្បូរលាភសំណាង នឹងមានលុយចាយមិនចេះខ្វះ៖ ១. ប្រជ្រុយនៅលើត្រចៀក ជាទៅទៅ មនុស្ស​ដែល​មាន​ត្រចៀក​ធំ ច្រើន​តែ​មានប្រាជ្ញាឆ្លាតវៃ មានលាភសំណាង​ ហើយមនុស្សទាំងនេះត្រូវបានចាត់ទុកថា ជាអ្នកដឹកនាំ អាចក្លាយជាអ្នកត្រួសត្រាយក្នុងវិស័យសំខាន់ៗជាច្រើន ជាពិសេសក៏ត្រូវបានពិភពលោកកោតសរសើរផងដែរ។ ម្យ៉ាងទៀត មនុស្សដែលមានត្រចៀកធំ ច្រើនតែមានសំណាងណាស់ ហើយគ្រប់ទីកន្លែងដែលពួកគេទៅ តែងតែមានមនុស្សមើលថែនឹងជួយជ្រោមជ្រែង។ លើសពីនេះ ប្រសិនបើ​ត្រចៀក​មាន​ប្រជ្រុយ នោះមានន័យថា ​កាន់តែ​សំណាងខ្លាំង ជាមនុស្សមាន​ចិត្ត​សប្បុរស មាន​ចិត្ត​ល្អ មាន​ពរ​ច្រើន ធ្វើ​អ្វី​ក៏​សំណាង​ដែរ…

លើកកដៃមើល មាន​ខ្សែ​បន្ទាត់​ប៉ុន្មាន​ជួរ? ចម្លើយ​អាច​បង្ហាញ​ពី​ជោគជតា​រាសីទៅ​ថ្ងៃ​អនាគត​របស់​អ្នក
សង្គម

លើកកដៃមើល មាន​ខ្សែ​បន្ទាត់​ប៉ុន្មាន​ជួរ? ចម្លើយ​អាច​បង្ហាញ​ពី​ជោគជតា​រាសីទៅ​ថ្ងៃ​អនាគត​របស់​អ្នក

នៅ​លើ​ផ្នែក​ក​ដៃ​របស់​មនុស្ស​យើង​ម្នាក់ៗ គឺ​រមែង​រំលេចចេញ​មក​នៅ​ខ្សែ​បន្ទាត់​នៅ​ចំនួន​ជួរ​ខុសៗ​គ្នា។ ឥឡូវ​សាក​សម្លឹង​មើល​វា​បន្តិច តើ​អ្នក​មាន​ប៉ុន្មាន​ជួរ ហើយ​ទៅ​ថ្ងៃ​ខាង​មុខ ជីវិត​របស់​អ្នក​នឹង​អាច​មាន​សំណាង​បែប​ណា​ខ្លះ? មាន​ខ្សែ​បន្ទាត់ ១ ជួរ នរវិទ្យា​បង្ហាញ​ថា ក​ដៃ​ដែល​មាន​ខ្សែ​បន្ទាត់​តែ​មួយ​ជួរ ច្រើន​តែ​ជា​មនុស្ស​ដែល​មាន​សុខភាព​ល្អ អាយុ​វែង ហើយ​ក្នុង​ទំនាក់ទំនង​សង្គម​ពួក​គេ​រមែង​មាន​គេ​ចូលចិត្ត​រាប់​អាន ដូច​ជា​តួអង្គ​សំខាន់​មួយ​អ៊ីចឹង ដូច្នេះ​ទៅ​ដល់​ណា​ក៏​មិន​ខ្វះ​ញាតិ​រាប់​ដែរ។ មាន​ខ្សែ​បន្ទាត់ ២ ជួរ ប្រសិន​អ្នក​មាន​ខ្សែ​បន្ទាត់​ ២ ជួរ​នៅ​លើ​ក​ដៃ នោះ​វា​ជា​រឿង​ល្អ ដោយ​តាម​ការ​ទស្សន៍ទាយ អ្នក​នឹង​រមែង​មាន​សុភមង្គល ហើយ​សំណាង​ច្រើន​ក្នុង​ជីវិត ដោយ​ថ្ងៃ​អនាគត​អ្នក​អាច​ក្លាយ​ជា​អ្នក​មាន​បាន។ បើ​ខ្សែ​បន្ទាត់​ជួរ​ទី ២ បង្ហាញ​មក​ច្បាស់ៗ នោះ​អ្នក​កាន់​តែ​សម្បូរសម្បាយ ហើយ​ជា​មនុស្ស​មាន​ទេពកោសល្យ​ក្នុង​ការ​បង្កើត​លុយ​ពិត​ប្រាកដ…

យល់សុបិន​ឃើញ​រឿង ៤ នេះ គឺ​ជា​ប្រផ្នូល​ល្អ ប្រៀប​ដូច​មាន​សំណាង​ធ្លាក់​ពី​លើ​មេឃ
សង្គម

យល់សុបិន​ឃើញ​រឿង ៤ នេះ គឺ​ជា​ប្រផ្នូល​ល្អ ប្រៀប​ដូច​មាន​សំណាង​ធ្លាក់​ពី​លើ​មេឃ

ធ្លាប់​លឺ​ចាស់ៗ​ពី​បុរាណ​និយាយ​ទេ អំពី​ការ​កាត់​ប្រផ្នូល​យល់សប្ដិ​ខុសៗ​ពី​គ្នា ហើយ​សម្រាប់​រឿង ៤ នេះ បើ​អ្នក​បាន​យល់សុបិន​ឃើញ វា​ជា​ប្រផ្នូល​ល្អ ដែល​នឹង​នាំ​លាភ​ចូល​ដល់​អ្នក​ជាក់​ជា​មិន​ខាន៖ ៤) ឃើញ​នរណា​ម្នាក់​ជាប់​ពន្ធនាគារ បើ​អ្នក​យល់សុបិន​ឃើញ​នរណា​ម្នាក់​ជាប់​ពន្ធនាគារ ស្តាប់​ទៅ​អាច​ថា​ជាច​រឿង​អាក្រក់ តែ​តាម​ការ​បកស្រាយ​របស់​ជូកុង ធ្លាប់​សរសេរ​ក្នុង​សៀវភៅ​មួយ​ថា វា​ជា​ប្រផ្នូល​កើន​ឡើង​ទ្រព្យសម្បត្តិ​ទៅ​វិញ​ទេ ដោយ​សុបិន​នេះ ប្រសិន​អ្នក​មាន​ស្វាមី នោះ​ស្វាមី​អ្នក​នឹង​ជួប​លាភ​ធំ ហើយ​មាន​គេ​តាម​ថែ​រក្សា​ខ្ពស់។ ៣) ឃើញ​នរណា​ម្នាក់​ចូល​ផ្ទះ មក​ជាមួយ​សត្វ​ចេះ​ស្តាប់បង្គាប់ បើ​អ្នក​សុបិន​ឃើញ​នរណា​ម្នាក់​ដែល​ជា​មនុស្ស​ប្លែក​មុខ គេ​មក​ផ្ទះ​អ្នក​ដោយ​មាន​សត្វ​ចិញ្ចឹម​ដ៏​គួរ​ឲ្យ​ស្រលាញ់​មក​ជាមួយ នោះ​ដូច​ជា​គេ​យក​ទ្រព្យ​មក​ឲ្យ​អ្នក​អ៊ីចឹង​ដែរ។ កាន់​តែ​ល្អ​ប្រសិន​គេ​មាន​ពពែ ឬ​ជ្រូក​ធាត់ៗ​មក​ជាមួយ។ សញ្ញា​នេះ​បង្ហាញ​ថា ទ្រព្យសម្បត្តិ​អ្នក​ហូរហៀរ​ហើយ​គ្រប់គ្រង​បាន​ល្អ រួច​ក្នុង​អាជីវកម្ម​មុខ​ជំនួញ​ទាំង​ឡាយ​ក៏​នឹង​ជោគជ័យ​ដូច​បំណង​ប្រាថ្នា។ ២) ឃើញ​ឈាម…

ក្បួន​មើល​ម្រាម​ដៃ​កូន ក្រឡេក​តែ ៥ វិនាទី អាច​ទាយ​ដឹង​អនាគត​អ្នក​នឹង​មាន​ឬ​ក្រ?
សង្គម

ក្បួន​មើល​ម្រាម​ដៃ​កូន ក្រឡេក​តែ ៥ វិនាទី អាច​ទាយ​ដឹង​អនាគត​អ្នក​នឹង​មាន​ឬ​ក្រ?

មនុស្ស​យើង​ម្នាក់ៗ​មាន​ជោគវាសនា​ខុសៗ​ពី​គ្នា ហើយ​ខ្លះ​ទៅ​គេ​សំណាង​កើត​មក​មិន​សូវ​ប្រឹង​ ក៏​បាន​គ្រួសារ​តាម​ជ្រោមជ្រែង​ឥត​ឈប់ ខ្លះ​ទៅ​ខំ​រក​ប៉ុណ្ណា ក៏​ត្រូវ​ការ​ពេល​យូរ ទម្រាំ​អាច​ក្លាយ​ជា​អ្នក​មាន​បាន។ តាម​រយៈ​ក្បួន​ទស្សន៍ទាយ​ជោគវាសនា​មួយ​នេះ អ្នក​គ្រាន់​តែ​លើក​បាត​ដៃ​ឡើង ហើយ​មើល​ទៅ​ម្រាម​ដៃ​កូន​ឲ្យ​ជាប់​រយៈ​ពេល ៥ វិនាទី រួច​ទៅ​ផ្ទៀងផ្ទាត់​ចម្លើយ​ដូច​បង្ហាញ​ខាង​ក្រោម៖ ១) ម្រាម​ដៃ​មាន​ក្រញៅ​រាង​មូល មនុស្ស​ដែល​មាន​ម្រាម​ដៃ​ លេច​ចេញ​ក្រញៅ​រាង​មូល មិន​ថា​តែ​ជា​បុរស​ឬ​នារី​ទេ គឺ​ជា​មនុស្ស​សុភាព​រាបសា រម្យទម និង​ឈ្លាសវៃ​ណាស់។ នៅ​ពេល​ជួប​ប្រទះ​បញ្ហា​លំបាក ពួក​គេ​តែងតែ​រឹងមាំ​ជានិច្ច ហើយ​ប្រឈម​ដោះស្រាយ​វា​ដោយ​ភាព​រហ័សរហួន និង​មាន​ពាក្យ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ជាប់​ជានិច្ច។ ដោយសារ​អត្តចរិត​បែប​នេះ​ហើយ ជា​ហេតុ​ជួយ​ឲ្យ​ពួក​គេ​រមែង​មាន​សំណាង មាន​ទ្រព្យសម្បត្តិ​ច្រើន ពោល​គឺ​កាន់​តែ​ចូល​វ័យ​ចំណាស់ កាន់​តែ​សល់​ទ្រព្យ។ តួ​លេខ​អាយុ​ល្អ​បំផុត គឺ​ក្រោយ​វ័យ ៤៥…

បុរសមានលក្ខណៈ ៥ យ៉ាងនេះ បើស្រ្តីបានរៀបការជាគូ ជីវិតរស់សុខស្រួល មិនបាច់ខ្វល់ពីភាពខ្វះខាត
សេដ្ឋកិច្ច

បុរសមានលក្ខណៈ ៥ យ៉ាងនេះ បើស្រ្តីបានរៀបការជាគូ ជីវិតរស់សុខស្រួល មិនបាច់ខ្វល់ពីភាពខ្វះខាត

បុរស​ដែល​មាន​លក្ខណៈ​មួយ​ក្នុង​ចំណោម​ ៥​ យ៉ាង​នេះ​ ត្រូវបានកំណត់ថា ក្នុង​ជីវិតមានតែភាព​សម្បូរ​សប្បាយ មានមនុស្សជួយជ្រោមជ្រែងច្រើន នឹងទទួលបានជោគជ័យខ្លាំង ពិសេស ប្រសិនបើនារីបានរៀបការជាមួយ ពិតជាសំណាងណាស់៖ *កន្លែង ៣ កាន់តែធំ បុរសកាន់តែមានលាភមានជ័យ ដៃធំ៖ តាម​នរវិទ្យា និយាយថា បុរស​ដៃ​ធំ​មានន័យថា ជាមនុស្សមាន​កម្លាំង​ពលកម្ម ឧស្សាហ៍​ព្យាយាម នឹងមា​នភាព​ក្លាហាន ​បើ​ទោះ​ជា​មាន​ការ​លំបាក​និង​ជួបឧបសគ្គយ៉ាងណា​ក៏​ដោយ ក៏អាច​នឹង​រក​ឃើញ​វិធី​និង​ជំនះ​បាន​យ៉ាង​ឆាប់​រហ័ស។ ដូច្នេះហើយ នារីណាម្នាក់ ដែលបានរៀបការជាមួយបុរសបែបនេះ ពិតជាសំណាងណាស់ មិនខ្លាចការលំបាកឡើយ។ ចង្កាធំ និងមូល៖ ក្នុងជីវិតសម័យទំនើប មនុស្សគ្រប់រូបតែងនិយាយថា…

សុខៗ​ក្នុង​ផ្ទះ​កើត​ប្រផ្នូល ៣ នេះ ជា​សញ្ញា​មិន​ល្អ​ទេ គូស្នេហ៍​អាច​បែក​បាក់ លុយ​កាក់​អាច​បាត់បង់
សង្គម

សុខៗ​ក្នុង​ផ្ទះ​កើត​ប្រផ្នូល ៣ នេះ ជា​សញ្ញា​មិន​ល្អ​ទេ គូស្នេហ៍​អាច​បែក​បាក់ លុយ​កាក់​អាច​បាត់បង់

នៅ​ក្នុង​ផ្ទះ ប្រសិន​សុខៗ​អ្នក​ស្រាប់​តែ​ឃើញ​រឿង ៣ នេះ​កើត​ឡើង នោះ​វា​ជា​សញ្ញា​មិន​ល្អ​ទេ ព្រោះ​ជា​ប្រផ្នូល​អាក្រក់៖ ៣) កំពប់​ដប​អំបិល ដប​ដាក់​អំបិល​សុខៗ​កំពប់ ឬ​ធ្លាក់​បែក វា​ជា​ប្រផ្នូល​អាក្រក់ ដែល​គេ​ជឿ​ថា វា​អាច​ផ្សារភ្ជាប់​ទៅ​នឹង​ការ​កុហក ការ​ក្បត់ និង​សញ្ញា​នៃ​សំណាង​អាក្រក់។ គូ​ស្វាមី​ភរិយា​ អាច​ទាស់​ពាក្យ​ ខ្វែង​គំនិត​គ្នា ឬ​អាច​មាន​អ្នក​ទី​បី​ចូល​មក​បំបែក​បំបាក់​បាន។ ក្នុង​កំឡុង​ពេល​នេះ អ្នក​គួរ​តែ​មាន​វិធី​បន្សាប ដោយ​យក​អំបិល មក​បោះ​លើ​ខ្វែង​ស្មា​ គេ​ជឿ​ថា​របៀប​នេះ អាច​បន្សាប​វិញ្ញាណ​អាក្រក់​បាន។ ២) ត្រី​ក្នុង​អាង ឬ​រុក្ខជាតិ​ងាប់​ ប្រសិន​ឃើញ​ត្រី​ដែល​យើង​ចិញ្ចឹម​ក្នុង​អាង សុខៗ​ងាប់​ដោយ​មិន​ដឹង​មូលហេតុ បើ​ទោះ​បី​អ្នក​បាន​មើល​ថែ យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​វា​សព្វគ្រប់​ហើយ​នោះ…

ស្រី្តមាន២ផ្នែកធំ និង៣ផ្នែកតូច បើបុរសបានរៀបការជាមួយសំណាងធំណាស់ អនាគត់លុយចាយមិនអស់ទេ
សេដ្ឋកិច្ច

ស្រី្តមាន២ផ្នែកធំ និង៣ផ្នែកតូច បើបុរសបានរៀបការជាមួយសំណាងធំណាស់ អនាគត់លុយចាយមិនអស់ទេ

ជឿថា ពេលខ្លះស្ត្រីទាំងអស់ប្រហែលជាមិនពេញចិត្តនឹងលក្ខណៈពិសេសមួយចំនួនលើរាងកាយរបស់ពួកគេនោះទេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លក្ខណៈទូទៅទាំងនោះ ក៏អាចបង្ហាញថា ពួកគេមានលេខសម្បូរបែប និងអាចក្លាយជាអ្នកមាននៅថ្ងៃអនាគត់បានដែរ បើបុរសមានសំណាងបានរៀបការជាមួយស្រី្តមានលក្ខណៈដូចខាងក្រោម។ *ចំណុចធំ ២ របស់ស្រ្តី គឺមានភាពសម្បូរបែបខ្លាំង៖ ច្រមុះ​ធំ៖ ច្រមុះតំណាងឱ្យទ្រព្យសម្បត្តិ និងសំណាងរបស់មនុស្ស ក្រៅពីនេះ ច្រមុះក៏ប្រាប់ពីបុគ្គលិកលក្ខណៈរបស់ពួកគេផងដែរ។ ដូច្នេះ ស្ត្រីដែលមានច្រមុះធំ មូល ជាធម្មតាជាមនុស្សចិត្តល្អ យកចិត្តទុកដាក់ សប្បុរស ទៀងត្រង់ និងយកចិត្តទុកដាក់។ រូបរាង​របស់​ពួក​គេអាច​មើល​ទៅ​ដូច​ជា​មនុស្ស​ទន់​ខ្សោយ ប៉ុន្តែ​ពួក​គេ​មាន​ភាព​ក្លាហាន​និង​មាន​ប្រាជ្ញា​ជាង​មនុស្សទូទៅ។ ជាលទ្ធផលពួកគេងាយនឹងទទួលបានជោគជ័យក្នុងអាជីពប្រចាំថ្ងៃខ្លាំងណាស់។ លើសពីនេះ បន្ទាប់ពីរៀបការរួច ពួកគេអាចមានតុល្យភាពរវាងការងារផ្ទះ និងការងារ…

ដាក់​ថូ​នៅទីតាំង ៤ ​នេះ​ក្នុងផ្ទះ ទាក់ទាញលាភ​សំណាង គ្រួសារងាយរកលុយបានច្រើនណាស់
សេដ្ឋកិច្ច

ដាក់​ថូ​នៅទីតាំង ៤ ​នេះ​ក្នុងផ្ទះ ទាក់ទាញលាភ​សំណាង គ្រួសារងាយរកលុយបានច្រើនណាស់

តាមន័យងហុងស៊ុយបង្ហាញថា ការ​ដាក់​ថូ​នៅទីតាំងណាមួយក្នុងផ្ទះគឺ​មានសារៈសំខាន់​ណាស់ ព្រោះ​វា​អាចមានសមត្ថភាពប៉ះ​ពាល់​ដល់​សំណាងរបស់​ម្ចាស់។ ប្រសិនបើអ្នកចង់ឱ្យផ្ទះមានសុវតិ្ថភាព ពោរពេញដោយលុយច្រើនចូលក្នុងផ្ទះ ចូរដាក់ថូនៅក្នុងទីតាំងចាំបាច់ដូចខាងក្រោមនេះ។ ១. ដាក់នៅទីតាំងនៃទ្រព្យសម្បត្តិ អង្កត់ទ្រូងរវាងទ្វារមេ និងបន្ទប់ទទួលភ្ញៀវ គឺជាទីតាំងនៃទ្រព្យសម្បត្តិ។ ​ដូច្នេះ កន្លែង​នេះត្រូវតែដាក់​ថូ ព្រោះវាអាចនាំ​សំណាង​ដល់​ម្ចាស់​ជួយ​បង្កើន​ភាព​ចម្រុង​ចម្រើន អាជីពការងាររបស់សមាជិកក៏មានតែទទួលបានជោគជ័យ។ លើសពីនេះ ការ​ដាក់​ថូ​ផ្កា​ស្រស់​នឹង​ជួយ​ទាក់ទាញ​សំណាង លាភ​និង​ភាព​រុងរឿង ជួយបន្សាប​យិន​ស៊ិន និង​វិញ្ញាណ​អាក្រក់​កុំឲ្យចូល​ផ្ទះ ។ ២. ដាក់នៅទីតាំងនៃធាតុទឹកទាំងប្រាំ បើដាក់ក្នុងទីតាំងនៃធាតុទាំងប្រាំដូចជា ម៉ាស៊ីនកម្តៅទឹក ម៉ាស៊ីនសម្ងួត ធុងត្រី ដបទឹក ពិតណាស់វានឹងនាំលាភសំណាងដល់គ្រួសារជាក់ជាមិនខាន។យោងតាមហុងស៊ុយ ការ​ដាក់​ថូ​ក្បែរ​វត្ថុ​ ឬ​ ទីតាំង​ដែល​ជា​របស់​ធាតុ​ទាំង​…

បុរស​ខ្លះ​មិន​សូវ​ចូលចិត្ត តែ​​តាម​ពិត​នារី​មាន​សញ្ញា ៤ នេះ​លើ​រាងកាយ ច្រើន​តែ​សំណាង​ពី​កំណើត
ប្លែកៗ

បុរស​ខ្លះ​មិន​សូវ​ចូលចិត្ត តែ​​តាម​ពិត​នារី​មាន​សញ្ញា ៤ នេះ​លើ​រាងកាយ ច្រើន​តែ​សំណាង​ពី​កំណើត

ផ្នែក​ដែល​កើត​មាន​ទាំង ៤ ដូច​បង្ហាញ​ខាង​ក្រោម នៅ​លើ​រាងកាយ​មនុស្ស​ស្រី សម្រាប់​បុរស​ភាគ​ច្រើន​ពួក​គេ​គិត​ថា​មិន​ស្អាត ហើយ​មិន​សូវ​ចាប់​អារម្មណ៍​ទៅ​លើ​ពួក​នាង​ឡើយ តែ​បើ​ស៊ីជម្រៅ​ឲ្យ​ច្បាស់​ទៅ តាម​ក្បួន​ហុងស៊ុយ​គឺ​ប្រភេទ​បែប​ហ្នឹង​ច្រើន​តែ​ជា​នារី​មាន​សំណាង​ពី​កំណើត៖ ៤) ច្រមុះ​រាង​ខ្ទឹម​ស ទម្រង់​សង​ខាង​ធំ ហើយ​រន្ធ​ច្រមុះ​តូច សម្លឹង​មើល​ភ្លែត​ដូច​ជា​ខ្ទឹម​ស ដែល​គេ​យក​មក​ធ្វើ​ម្ហូប​អ៊ីចឹង។ និយាយ​ពី​ភាព​ស្រស់ស្អាត ទម្រង់​បែប​នេះ​មិន​សូវ​ត្រូវ​ប៉ាន់​ក្នុង​ក្រសែ​ភ្នែក​បុរស​ភាគ​ច្រើន​ឡើយ តែ​អ្នក​ដឹង​ទេ​ថា នារី​ប្រភេទ​នេះ​ច្រើន​មាន​ភាព​ឆ្លាតវៃ ជា​អ្នក​ឧស្សាហ៍​ព្យាយាម​ពី​កំណើត។ មួយ​ផ្សេង​ទៀត​គេ​ច្រើន​ហៅ​នារី​ប្រភេទ​នេះ​ថា​ជា “ស្រ្តី​រុងរឿង” ដោយ​បុរស​ដែល​បាន​នាង​ជា​គូ​ច្រើន​តែ​ជួប​លាភ​សំណាង បើ​ចេះ​គោរព​ឲ្យ​តម្លៃ​នាង។ ៣) ជើង​ធំ នារី​ដែល​មាន​ជើង​ធំ មិន​សូវ​ហ៊ាន​ស្លៀក​ខ្លី​ដូច​គេ​នោះ​ទេ ហើយ​ច្រើន​តែ​ស្លៀក​ខោ​បិទ​ជិតៗ។ ប្រភេទ​នារី​មាន​ជើង​ធំ ច្រើន​តែ​ជា​មនុស្ស​ស្រី​ដែល​មិន​ខ្លាច​នឹង​ប្រឈម​មុខ​នូវ​បញ្ហា ហើយ​បើ​បុរស​ណា​បាន​នាង​ជា​គូ រមែង​ជួយ​លើក​វាសនា​ខាង​ប្រុស​ឲ្យ​រកស៊ី​ចម្រុងចម្រើន​ឆាប់​មាន​បាន​យ៉ាង​រហ័ស។…

ទេវតា​សំណាង​ក៏​លែង​ចង់​តាម​ថែ​រក្សា បើ​បើក​ទ្វារ​មក ឃើញ​របស់​អាប់​លាភ ៣ នេះ
សង្គម

ទេវតា​សំណាង​ក៏​លែង​ចង់​តាម​ថែ​រក្សា បើ​បើក​ទ្វារ​មក ឃើញ​របស់​អាប់​លាភ ៣ នេះ

តាម​ក្បួន​ហុងស៊ុយ​បាន​ដំណាល​មក​ថា ប្រសិន​ម្ចាស់ផ្ទះ​ទាំង​ឡាយ នៅ​តែ​រក្សា​របស់​អាប់​លាភ​ទាំង ៣ ដូច​បង្ហាញ​ខាង​ក្រោម​នៅ​ខាង​ក្នុង​ផ្ទះ នោះ​ក៏​ដូច​កំពុង​បណ្តេញ​ចេញ​នូវ​លាភ​សំណាង បណ្តេញ​ចេញ​នូវ​ទេវតា​សំណាង ចេញ​ពី​ផ្ទះ​អ៊ីចឹង​ដែរ។ ដូច្នេះ​បើ​ឃើញ​វា​នៅ​ខាង​ក្នុង​ផ្ទះ គួរ​តែ​ប្រញាប់​យក​វា​ទៅ​បោះ​ចោល៖ ៣) រុក្ខជាតិ​ងាប់ មនុស្ស​ជា​ច្រើន​និយម​ដាំដុះ​រុក្ខជាតិ​បៃតង ឬ​ដាក់​តាំង​រុក្ខជាតិ​បៃតង​មួយ​ចំនួន​នៅ​ខាង​ក្នុង​បរិវេណ​ផ្ទះ តែ​យ៉ាង​ណា វា​គឺ​មាន​ការ​ផ្សារភ្ជាប់​ទៅ​នឹង​លាភ​សំណាង​របស់​អ្នក​ដូច​គ្នា។ រុក្ខជាតិ​នេះ​សោត ក្រៅ​ពី​ជួយ​បន្សុទ្ធ​ខ្យល់ បង្កើត​អារម្មណ៍​ស្រស់ស្រាយ​ដល់​មនុស្ស វា​ក៏​ជា​និមិត្ត​សញ្ញា​នៃ​សំណាង និង​គ្រោះ​ផង​ដែរ។ តាំង​ពី​បុរាណ​មក​ពោល​ថា ក្នុង​ផ្ទះ មិន​ត្រូវ​រក្សា​ទុក​រុក្ខជាតិ​ងាប់ ឬ​ស្លឹក​ក្រៀម​ស្វិត​នោះ​ទេ នេះ​វា​នាំ​ឲ្យ​គ្រួសារ​រមែង​ជួប​បញ្ហា និង​ធ្លាក់​ចុះ​នូវ​ជីវភាព ខ្វះខាត​ឥត​ឈប់។ វា​ត្រូវ​តែ​រស់រវើក​ ចេញ​ពណ៌​បៃតង​ស្រស់​ជានិច្ច ដើម្បី​អាច​ឲ្យ​ជីវិត​ក្នុង​គ្រួសារ​មាន​ភាព​សុខដុម​ដូច​គ្នា។ ២)…

​ទំនាក់ទំនង​ប្តី​ប្រពន្ធ​នឹង​រឹងមាំ​ដូច​ដែកថែប បើ​អ្នក​បាន​ដាក់​របស់ ៤ នេះ​ក្នុង​បន្ទប់​គេង
ប្លែកៗ

​ទំនាក់ទំនង​ប្តី​ប្រពន្ធ​នឹង​រឹងមាំ​ដូច​ដែកថែប បើ​អ្នក​បាន​ដាក់​របស់ ៤ នេះ​ក្នុង​បន្ទប់​គេង

ប្រសិន​បើ​អ្នក​អាច​ដាក់​វត្ថុ ១ ក្នុង​ចំណោម​វត្ថុ​ទាំង ៤ ខាង​ក្រោម នៅ​ក្នុង​បន្ទប់​គេង នោះ​តាម​ក្បួន​ហុងស៊ុយ គឺ​អាច​ជួយ​ទាំង​នាំ​សំណាង​ចូល​ផ្ទះ ហើយ​ជា​ពិសេស​គឺ​ជួយ​ផ្គុំ​ទំនាក់ទំនង​ស្នេហា​រវាង​ដៃគូ ប្តី​ប្រពន្ធ​ឲ្យ​ស្អិតរមួត មិន​ខ្លាច​នរណា​ចូល​មក​បំបែក​បាន៖ ៤) ព្យួរ​ឃ្លោក ការ​ព្យួរ​ឃ្លោក​ក្នុង​បន្ទប់​គេង បើ​បាន​ ១ គូ​គឺ​កាន់​តែ​ល្អ ដោយ​វា​មិន​ត្រឹម​តែ​ជា​ការ​តុបតែង​ឲ្យ​មើល​ទៅ​ឃើញ​ស្អាត​ប៉ុណ្ណោះ​ទេ តែ​តាម​ក្បួន​វា​ជួយ​ឲ្យ​ទំនាក់ទំនង​គូស្នេហ៍​កាន់​តែ​រឹងមាំ ចុះ​សម្រុង​គ្នា ជា​រួម​គឺ រក្សា​សុភមង្គល​គ្រួសារ​ឲ្យ​ស្រលាញ់​គ្នា​យូរ​អង្វែង។ ក្បួន​គ្រប់​លក្ខណៈ​គេ គឺ​ឲ្យ​ព្យួរ​ឃ្លោក ដែល​មាន​រុំ​អំបោះ​ក្រហម ដាក់​ពី​លើ​ក្បាល​គ្រែ។ ៣) កាក់ ការ​ដាក់​កាក់​នៅ​ក្នុង​បន្ទប់​គេង ដូច​ជា​ការ​ដាក់​ចោល​លើ​តុ ឬ​ទីតាំង​ណា​មួយ ក៏​វា​អាច​ជួយ​ឲ្យ​នាំ​ចម្រុងចម្រើន​ចូល​ដល់​ក្រុម​គ្រួសារ​ដូច​គ្នា។…

ប៉ះ​គ្នា​យើង​ទេ? រក​អ្នក​កើត​ចំថ្ងៃទាំង ១០ ​​នេះ ក្រោយ​អាយុ ៣៥ វាសនា​ចារ​នឹង​ក្លាយ​ជា​អ្នក​មាន
សង្គម

ប៉ះ​គ្នា​យើង​ទេ? រក​អ្នក​កើត​ចំថ្ងៃទាំង ១០ ​​នេះ ក្រោយ​អាយុ ៣៥ វាសនា​ចារ​នឹង​ក្លាយ​ជា​អ្នក​មាន

ប្រសិន​អ្នក​ជា​មនុស្ស​ដែល​កើត​ប៉ះ​ថ្ងៃ​កំណើត ១ ក្នុង​ចំណោម ១០ ​ថ្ងៃ​ខាង​ក្រោម នោះ​អ្នក​ជា​មនុស្ស​សំណាង​ហើយ ព្រោះ​តាម​ជោគវាសនា​ចារ​មក​ថា ក្រោយ​អាយុ ៣៥ រមែង​នឹង​អាច​ផ្លាស់ប្តូរ​ជីវិត ឲ្យ​ប្រែ​ក្លាយ​ជា​អ្នក​មាន​បាន រី​ឯ​អ្នក​មាន​ជីវភាព​ល្អ​ស្រាប់ ក៏​នឹង​កាន់​តែ​គាប់​ប្រសើរ​បាន​ដូច​ចិត្ត​ចង់៖ មនុស្ស​កើត​ចំ​ថ្ងៃ​ទី ២, ៨ និង ១៥ មិន​ថា​តែ​បុរស ឬ​ស្រ្តី​ទេ ដែល​កើត​ចំ​ថ្ងៃ​ទាំង​បី​ខាង​លើ រមែង​ជា​មនុស្ស​ភាព​ច្នៃប្រឌិត បុិនប្រសព្វ និង​មាន​ភាព​ខ្លាំង​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង។ ដូច្នេះ​ហើយ របៀប​និយាយ​របស់​ពួកគេ​ចាំ​អង្កេត​មើល​ចុះ គឺ​ចាស់​ទុំ​ជាង​វ័យ មើល​ទៅ​រាង​គួរ​ឲ្យ​គោរព​ជាង​មនុស្ស​អាយុ​ស្រករ​ខ្លួន។ តាំង​តែ​ពី​តូច​មក​បុគ្គល​នេះ រមែង​ទទួល​បាន​ការ​តម្រង់​ទិស​ពី​ឪពុកម្តាយ ត្រួសត្រាយ​ផ្លូវ​នាំ​ឲ្យ​ពួក​គេ​ក្លាយ​ជា​មនុស្ស​ពូកែ មនុស្ស​ឈ្លាសវៃ​ក្នុង​វិស័យ​ច្បាស់លាស់​មួយ​តាំង​តែ​ពី​នៅ​តូច។…

ក្បួនហុងស៊ុយ ហៅលាភចូលផ្ទះ! មិនពិបាកទេ ត្រឹមតែដាក់របស់ ៣ ក្នុងផ្ទះបាយ
ប្លែកៗ

ក្បួនហុងស៊ុយ ហៅលាភចូលផ្ទះ! មិនពិបាកទេ ត្រឹមតែដាក់របស់ ៣ ក្នុងផ្ទះបាយ

តាមក្បួនហុងស៊ុយគឺមានតំណម និងការអនុវត្តច្រើន ដែលមនុស្សជាច្រើននៅប៉ែកអាស៊ី មិនសូវហ៊ានរំលងនោះទេ។ ដោយឡែកការអនុវត្តខ្លះក៏វាមិនទៅទាមទារការចំណាយអ្វីច្រើននោះដែរ ហើយក៏ឃើញបានផលមកជារឿយៗត្រលប់មកវិញ។ នៅអត្ថបទនេះ យើងបង្ហាញពីក្បួនហុងស៊ុយហៅលាភចូលផ្ទះប្រចាំឆ្នាំ ២០២១ ដែលអ្នកអាចអនុវត្តបាន ដោយគ្រាន់តែតម្រូវឲ្យមានរបស់ ៣ នេះជាចាំបាច់នៅក្នុងផ្ទះបាយ៖ ១) អង្ករ អ្នកមិនត្រូវឲ្យអង្ករអស់ពីធុងទាន់នោះទេ ពោលគឺព្យាយាមចាក់ឲ្យបានពេញធុងជារឿយៗ។ តាមក្បួនការអនុវត្តបែបនេះ នឹងរមែងជួយឲ្យម្ចាស់ផ្ទះមានហូបចុកគ្រប់គ្រាន់ ទ្រព្យក៏ចូលមិនខ្វះ ដូចជាអង្ករពេញធុង។ ២) ពងមាន់ ពងមាន់ត្រូវបានគេប្រដូចទៅនឹងដុំមាស ចូរអ្នកដាក់ពងមាន់ ៨ គ្រាប់ក្នុងកញ្ច្រែងឬកន្ត្រកមួយ ហើយទុកចោលក្នុងផ្ទះបាយ កុំយកទៅប្រើប្រាស់។ វាប្រៀបបាននឹងដាក់ដុំមាសនៅក្នុងផ្ទះ ដែលមានន័យថា អាចពង្រឹងដល់ប្រព័ន្ធហិរញ្ញវត្ថុ…

បើរកឃើញមាន១ក្នុងចំណោម៥ ក្នុងផ្ទះ សំណាងណាស់ គ្រួសាររកលុយបានច្រើន នឹងមានតែភាពរីករាយ
សេដ្ឋកិច្ច

បើរកឃើញមាន១ក្នុងចំណោម៥ ក្នុងផ្ទះ សំណាងណាស់ គ្រួសាររកលុយបានច្រើន នឹងមានតែភាពរីករាយ

ប្រសិនបើអ្នកឃើញសញ្ញាមួយក្នុងចំណោមសញ្ញាទាំងប្រាំក្នុងផ្ទះដូចខាងក្រោមនេះ សូមអបអរសាទរ នាពេលខាងមុខនេះ គ្រួសាររបស់អ្នកនឹងទទួលផលវិជ្ជមានជាច្រើន លុយកាក់ហូរចូលដូចទឹក គ្រួសារមានតែភាពរីករាយ៖ សុបិន្តល្អជានិច្ច៖ អ្នក​ប្រហែល​ជា​មិន​ដឹង​ទេ​ថា សុបិន​ច្រើន​តែ​មាន​អត្ថន័យ​ពិសេស​ខ្លាំង​ណាស់។ ប្រសិនបើអ្នកយល់សប្តិឃើញខ្លួនឯងញឹកញាប់ សុបិន្តដ៏ស្រស់ស្អាត នោះគឺជា harbinger ពេលវេលានៃសំណាងដែលនឹងមករកអ្នក ឬមានន័យថា ក្នុង​ពេល​ខាង​មុខ​នេះ​ប្រហែល​ជា​អ្នក​នឹង​ទទួល​បាន​ជោគជ័យ​ក្នុង​អាជីព​ការងារ ​ស្នេហា​ និង​សំណាង​ល្អ​ឆាប់​មាន​ផ្ទៃពោះ។ ពន្លឺភ្លឺជាងធម្មតា៖ ក្នុង​ហុងស៊ុយ បង្ហាញថា ផ្ទះ​មិន​គួរ​អាប់អួរ​ឡើយ ផ្ទះដែលមានពន្លឺភ្លឺខ្លាំង នឹងនាំយកនូវថាមពលវិជ្ជមានជាច្រើនចូលដល់សមាជិកគ្រួសារ។ ផ្ទុយ​ទៅ​វិញ ផ្ទះ​ដែលមានសភាព​ងងឹត នោះលុយ​ចូល​មក​យឺតណាស់ គ្រួសារពិបាករកលុយចូល ហើយសំណាងមិនរីក ជីវិតម្ចាស់ផ្ទះក៏កាន់តែងងឹតទៅៗទៀតផង។ សត្វចិញ្ចឹមក្នុងផ្ទះធំធាត់ល្អ៖ ចំពោះផ្ទះមានហុងស៊ុយល្អ…

បើជើងមានសញ្ញា ៥ យ៉ាង ទស្សន៍ទាយ​ថា អ្នកមានជោគវាសនាល្អ អនាគត់មិនខ្វះទ្រព្យឡើយ
សេដ្ឋកិច្ច

បើជើងមានសញ្ញា ៥ យ៉ាង ទស្សន៍ទាយ​ថា អ្នកមានជោគវាសនាល្អ អនាគត់មិនខ្វះទ្រព្យឡើយ

តាម​ហោរាសាស្ត្រ បាននិយាយថា មនុស្សដែលមាន​សញ្ញា​ជើង​មួយក្នុងចំណោមសញ្ញាសំខាន់ៗទាំង ៥ ដូចខាងក្រោមនេះ ​ត្រូវ​គេ​ទស្សន៍ទាយ​ថា នៅថ្ងៃអនាគត់​នឹង​មាន​ជីវិត​រលូន មាន​លាភ​សំណាង និង​លុយកាក់​ហូរហៀរ​ មិនបាច់ខ្វល់ពីភាពខ្វះខាតឡើយ។ តើអ្នកមានដែរទេ សូមមើលទាំងអស់គ្នា៖ ជើងតូចតែក្រាស់ តាម​នរវិទ្យា និយាយថា មនុស្ស​មាន​ជើង​តូច តែមានសភាពក្រាសគឺជា​សញ្ញា​នៃ​សំណាងល្អ​។ អ្នកដែលមានលក្ខណៈបែបនេះ តែងមានចរិត​ថ្លៃថ្នូរ​ ជាពិសេស​មនុស្ស​ស្រី​ត្រូវ​គេ​ព្យាករណ៍​ថា​ មាន​លាភ​សំណាង​ក្នុង​ជីវិត​មិន​ថាទៅ​ទីណា​ គឺមាន​មនុស្ស​ថ្លៃថ្នូរ​មក​ជួយគាំទ្រជានិច្ច។ ម្យ៉ាងទៀត បុគ្គលប្រភេទ​នេះ​ នៅថ្ងៃអនាគត់មាន​ទ្រព្យ​ច្រើន មាន​សម្ភារៈ​គ្រប់គ្រាន់ មិន​ខ្វល់ខ្វាយ​នឹង​អាហារ និង​លុយកាក់ ហើយអាជីព​ការងារទទួលបានជោគជ័យ​ក្នុង​កម្រិត​ណា​មួយ​។ បាតជើងមានប្រជ្រុយខ្មៅ យោងទៅតាមនរវិទ្យា មនុស្សដែលមានប្រជ្រុយខ្មៅនៅលើបាតជើងជាមនុស្សដែលមានសំណាង…

ដើមឈើ ៦ ប្រភេទ ដាំមុខផ្ទះមិនត្រឹមមានហុងស៊ុយល្អទេ ថែមទាំងធ្វើឲ្យផ្ទះមានភាពទាក់ទាញខ្លាំងដែរ
សេដ្ឋកិច្ច

ដើមឈើ ៦ ប្រភេទ ដាំមុខផ្ទះមិនត្រឹមមានហុងស៊ុយល្អទេ ថែមទាំងធ្វើឲ្យផ្ទះមានភាពទាក់ទាញខ្លាំងដែរ

យោងតាមគោលគំនិតនៃហុងស៊ុយ បង្ហាញឲ្យដឹងថា រុក្ខជាតិ ៦ ប្រភេទ មិនត្រឹមតែជួយឱ្យកន្លែងរស់នៅកាន់តែស្រស់ស្អាត មានភាពរស់រវើក នឹងទាក់ទាញសំណាងប៉ុណ្ណោះទេ ថែមទាំងនាំមកនូវអត្ថន័យល្អដល់ម្ចាស់ទៀតផង។ ១. ដើមត្នោត៖ ដើមរុក្ខជាតិប្រភេទនេះ មាន​រាង​ស្លីម​ត្រង់ មិន​បាំង​ពន្លឺ​ចូល​ផ្ទះ​ឡើយ។ ប្រាកដណាស់ ដែលមនុស្សភាគច្រើន​មានការ​ស្ទាក់ស្ទើរខ្លាំង ​ក្នុង​ការ​ដាំ​ដើមឈើនេះ ដោយសារគិតថា ​វាមានលក្ខណៈខ្ពស់ នឹង​ធំ​ពេក អាចរារាំង​ប្រភព​នៃ​ពន្លឺ​ធម្មជាតិ​ចាំង​ចូលក្នុង​ផ្ទះ។ ប៉ុន្តែដើមឈើនេះមិនសូវជ្រុះស្លឹកទេ ហើយក៏មិនត្រូវការពេលច្រើនក្នុងការសម្អាតឡើយ ថែមទាំងផ្ដល់អត្ថប្រយោជន៍ច្រើន ងាយស្រួលក្នុងការថែទាំ និងមានអាយុវែង។ ដូច្នេះ ពេល​ដាំ​​នៅ​មុខ​ផ្ទះ ម្ចាស់ផ្ទះ​គួរ​ដាំ​ជា​គូ​ដើម្បី​ឲ្យ​មាន​ភាព​សុខដុម និង​មាន​តុល្យភាព​រវាង​យិន​និង​យ៉ាង ។ ២.…

បើ​ចង់​ជួប​សំណាង ចង់​ជួប​លាភ ទៅ​ណា​មក​ណា​កុំ​ភ្លេច​ស្ពាយ​របស់ ៤ នេះ​តាម​ខ្លួន
ប្លែកៗ

បើ​ចង់​ជួប​សំណាង ចង់​ជួប​លាភ ទៅ​ណា​មក​ណា​កុំ​ភ្លេច​ស្ពាយ​របស់ ៤ នេះ​តាម​ខ្លួន

និយាយ​ពី​ជំនឿ​តាម​ក្បួន​ហុងស៊ុយ ជា​ទូទៅ​ពេល​ទៅ​ណា​មក​ណា គេ​ណែនាំ​ឲ្យ​អ្នក​រាល់​គ្នា​គួរ​ស្ពាយ​របស់​តូចៗ​ ៤ នេះ​តាម​ខ្លួន ព្រោះ​គេ​ជឿ​ថា នឹង​អាច​នាំ​លាភ​សំណាង​ដល់​អ្នក​នៅ​គ្រប់​កិច្ច​ការងារ និង​អាជីវកម្ម​នានា៖ ៤) ត្បូង​គ្រីស្ទាល់​ពណ៌​លឿង ត្បូង​គ្រីស្ទាល់​ពណ៌​លឿង ជា​អំណាច​នៃ​ទ្រព្យ​សម្បត្តិ ភាព​សម្បូរសប្បាយ​ដល់​ជីវិត​របស់​អ្នក។ អ្នក​អាច​ដាក់​វា​នៅ​ក្រោម​ខ្នើយ​គេង មិន​ថា​តែ​ពេល​នៅ​ផ្ទះ​ឬ​នៅ​កន្លែង​សម្រាក​ណា​មួយ។ ធ្វើ​បែប​នេះ​ជា​ប្រចាំ​ លុយ​នឹង​ហូរ​ចូល​ជា​បន្តបន្ទាប់។ ៣) កាក់ ដាក់​កាក់​ ១ កញ្ចប់ ឬ​កាក់​ទង់ដែន ៧ កាក់ នៅ​ក្នុង​អាំងប៉ាវ​ពណ៌​ក្រហម ហើយ​ដាក់​វា​ទៅ​ក្នុង​កាបូប​លុយ ឬ​កាបូប​យួរ​ដៃ​ជា​ប្រចាំ នោះ​អ្នក​នឹង​អាច​បង្កើត​ចំណូល​ឥត​ព្រំ​ដែន​ចូល​មក​ក្នុង​ហោប៉ៅ។ ២) យក​អាំងប៉ាវ​ក្រហម​តាម​ខ្លួន អាំងប៉ាវ​ក្រហម…

​ប្រយ័ត្ន​ស៊យ​ពេញ​មួយ​ខែ! ​ថ្ងៃ​ទី​ ១ ​ប្រចាំ​ខែ​នីមួយៗ​ហាម​ធ្វើ​រឿង ៤ នេះ​ដាច់​ខាត
សង្គម

​ប្រយ័ត្ន​ស៊យ​ពេញ​មួយ​ខែ! ​ថ្ងៃ​ទី​ ១ ​ប្រចាំ​ខែ​នីមួយៗ​ហាម​ធ្វើ​រឿង ៤ នេះ​ដាច់​ខាត

តាម​ក្បួន​ហុងស៊ុយ​ប្រចាំ​ខែ​នីមួយៗ​នៃ​ថ្ងៃ​ទី ១ ​អ្នក​គួរ​តែ​ជៀស​ឲ្យ​បាន​នូវ​ការ​ធ្វើ​រឿង​ខាង​ក្រោម​ទាំង ៤ នេះ ព្រោះ​វា​អាច​នាំ​ឲ្យ​អ្នក​ជួប​សំណាង​អាក្រក់​ពេញ​មួយ​ខែ៖ ៤) ឲ្យ​គេ​ខ្ចី​លុយ ​នៅ​ថ្ងៃ​ដំបូង​នៃ​ខែ​ថ្មី អ្នក​មិន​ត្រូវ​ឲ្យ​គេ​ខ្ចី​លុយ​នោះ​ទេ ​មិន​ដូច្នោះ​ទេ ​លុយ​របស់​អ្នក​នឹង​ហូរ​ចេញ​ជា​បន្តបន្ទាប់​ពេញ​មួយ​ខែ​នោះ ហើយ​ទ្រព្យសម្បត្តិ​ក៏​មិន​ងាយ​នឹង​ហូរ​ចូល​មក​វិញ​ដែរ។ ក្នុង​អាជីវកម្ម​ឯ​ណោះ​វិញ ក៏​មិន​សូវ​ជួប​សំណាង​បាន​ប្រាក់​ចំណេញ​ចូល​ច្រើន បែប​នេះ​អ្នក​គួរ​តែ​ជៀសវាង​ជា​ចាំ​បាច់។ ៣) កាត់​សក់​ឬ​ដក​ធ្មេញ ​នៅ​ថ្ងៃ​ដំបូង​នៃ​ខែ​ថ្មី អ្នក​ក៏​មិន​ត្រូវ​កាត់​សក់​ឬ​ដក​ធ្មេញ​នោះ​ដែរ ព្រោះ​តាម​ជំនឿ វា​នឹង​ធ្វើ​ឲ្យ​ធ្វើ​ឲ្យ​មនុស្ស​ឈឺ​ ឬ​មាន​ជំងឺ​អ្វី​មក​បៀតបៀន​ក្នុង​ខែ​នោះ។ ២) ឲ្យ​ភ្លើង​ទៅ​គេ នៅ​តាម​ជនបទ​ប្រហែល​ជា​នៅ​មាន ផ្ទះ​ដែល​មិន​ទាន់​មាន​អគ្គិសនី ឬ​ហ្គាស​ប្រើប្រាស់ គេ​ច្រើន​បង្កាត់​ភ្លើង​ដោយ​ប្រើប្រាស់​មធ្យោបាយ​ផ្សេង​ពី​គ្នា។ ​ថ្ងៃ​មួយ​ដែល​គេ​អស់​ដោយ​ចៃដន្យ​ គេ​ក៏​មក​សុំ​ភ្លើង​ដើម្បី​ទៅ​អុជ​បំភ្លឺ​ផ្ទះ​គេ ដោយ​វា​តំណាង​ឲ្យ​សំណាង…