ព័ត៌មានជាតិ

PicsArt_08 26 11.47.16
ព័ត៌មានជាតិ

តេស្ដចិត្តសាស្រ្ត ដឹងពីស្ថានភាពជីវិតគូរបស់អ្នក សូមរើសរូបគូស្នេហ៍មួយគូ ដែលអ្នកមើលទៅមានសុភមង្គលបំផុត ដើម្បីដឹងចម្លើយ

អ្នកចិត្តសាស្រ្តបានរកឃើញថា ការសម្លឹងមើលអាកប្បកិរិយាដែលគូស្នេហាមានចំពោះគ្នាទៅវិញទៅមក អាចដឹងពីស្ថានភាពស្នេហារបស់គេយ៉ាងណា ។ លើសពីនេះអាកប្បកិរិយារបស់រាងកាយបានបង្ហាញមកដោយមិនដឹងខ្លួន ក៏ឆ្លុះបញ្ចាំងពីស្ថានភាពនៃចិត្តរបស់បុគ្គលនោះដែរ។ ដូច្នេះសូមជ្រើសរើសគូស្នេហា ដែលអ្នកគិតថាមានសុភមង្គលបំផុត ហើយអានចម្លើយនៅខាងក្រោម ។ A. នារីមានមោទនភាព ចំពោះមិត្តប្រុសរបស់ខ្លួន អ្នកចង់បង្ហាញឲ្យពិភពលោក បានដឹងបានឃើញពីគូស្នេហ៍របស់អ្នក។ បើតាមរូបភាពនេះ យើងអាចមើលឃើញថា ខាងស្រីពិតជាស្រឡាញ់ខាងប្រុសខ្លាំងណាស់ នរណាបាននារីម្នាក់នេះជាភរិយាពិតជាសំណាងណាស់ ប៉ុន្តែនាងក៏មានភាពឯករាជ្យ យល់ច្បាស់ពីអ្វីដែលខ្លួនចង់បាន ចំណែកខាងប្រុសគឺ មានភាពស្ងប់ស្ងាត់រូបគេមានឆន្ទៈលះបង់ចំពោះស្នេហានេះ ។ B. នៅពេលមានស្នេហា នារីម្នាក់នេះកាន់តែលះបង់ នារីបែបនេះ ត្រូវបានគេហៅថាជា “ភរិយាល្អ” ជាសំណាបយោងដី ដោយមានជំនួយពីស្ត្រី …

KNONGSROK
កីទ្បា

«សារគាំទ្រពីឯកអគ្គរាជទូតមិកាមិ‍»

បន្ទាប់ពីការប្រកួតកីឡាអូឡាំពិកតូក្យូ២០២០ បានបញ្ចប់នៅថ្ងៃទី៨ ខែសីហាមក ការប្រកួតកីឡាប៉ារ៉ាឡាំពិកតូក្យូ២០២០ នឹងចាប់ផ្តើមនៅថ្ងៃទី២៤ ខែសីហា។ ពីប្រទេសកម្ពុជា លោក វ៉ាន វ៉ុន ជាកីឡាករប្រណាំងរទេះ នឹងចូលរួមការប្រកួតតូក្យូ២០២០នេះ។ គាត់ត្រូវបានហ្វឹកហាត់ជាច្រើនឆ្នាំក្រោមការគាំទ្រពីអង្គការ Hearts of Gold ជាអង្គកាក្រៅរដ្ឋាភិបាលរជប៉ុនមួយ ដែលបានចូលរួមជាយូរមកហើយក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតាមរយៈកីឡា និងការអប់រំនៅកម្ពុជា។ ខ្ញុំរីករាយដែលបានឃើញអត្តពលិកដែលមានទំនាក់ទំនងជាមួយជប៉ុន នឹងធ្វើជាតំណាងឱ្យប្រទេសកម្ពុជានៅក្នុងការប្រកួតកីឡាប៉ារ៉ាឡាំពិកទីក្រុងតូក្យូ២០២០។ ខ្ញុំសូមជូនពរឱ្យគាត់សម្រេចបានជោគជ័យ ហើយខ្ញុំក៏សង្ឃឹមថា គាត់នឹងផ្តល់ការលើកទឹកចិត្ត និងក្តីសង្ឃឹមដល់ប្រជាជនទាំងអស់នៅក្នុងប្រទេសជប៉ុន និងប្រទេសកម្ពុជា ក៏ដូចជាប្រជាជនទូទាំងពិភពលោកផងដែរ។ ដូចដែលលោក លោកស្រី បានដឹងហើយថា ការប្រកួតប៉ារ៉ាឡាំពិករដូវក្តៅ គឺជាការប្រកួតប្រជែងលំដាប់ថ្នាក់ពិភពលោករបស់អត្តពលិកជនពិការ។…

Thumnail Logo
ព័ត៌មានជាតិ

អាជ្ញាធរខេត្តព្រះសីហនុ កំពុងស្វែងរកបុរសម្នាក់ដែលបាត់ខ្លួន នៅវេលាម៉ោងប្រមាណ ៤ :៣០ នាទីរសៀលនៅចំនុចឆ្នេរអូរត្រេះ១ ក្រោយពីចុះលេងទឹកសមុទ្រ

ព័ត៌មានបឋម៖ នៅវេលាម៉ោង ៨:៣០ នាទីយប់ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យ និងដឹកនាំបញ្ជារដោយផ្ទាល់ ករណីបុរសម្នាក់បានចុះលេងទឹកសមុទ្រ ដោយទឹករលកខ្ពស់ៗ និងខ្យល់បក់បានបណ្តាលអោយបាត់ខ្លួន នៅវេលាម៉ោងប្រមាណ ៤ :៣០ នាទីរសៀលនៅចំនុចឆ្នេរអូរត្រេះ១ ។ ជនរងគ្រោះមានឈ្មោះជូ ជាគុយ ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាមេធាវី  មានទីលំនៅរាជធានីភ្នំពេញបានមកក្រុងព្រះសីហនុ ក្នុងបេសកកម្មការងារ និងទេសចរណ៍។…

Thumnail Logo
ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរាចាប់ផ្តើមផ្អាកការចូលទស្សនានៅក្នុងរមណីយដ្ឋានអង្គរ

នាល្ងាចថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២១ យោងតាមការបង្ហោះជាផ្លូវការររបស់ អាជ្ញាធរជាតិអប្សរា Apsara National Authority បានបង្ហាញពីរូបភាពដាក់រនាំងបិទឃាំងផ្លូវ និងចាប់ផ្តើមធ្វើការផ្អាកជាបណ្តោះអាសន្ន ការចូលទស្សនានៅក្នុងរមណីយដ្ឋានអង្គរ ចាប់ពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។ សូមទស្សនារូមភាពខាងក្រោម៖ ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara National Authority

Thumnail Logo
ព័ត៌មានជាតិ

សកម្មភាពក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ

ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន៤គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។ ជាក់ស្តែង ក្រុមការងារប្រចាំស្រុកពួក បានចុះពិនិត្យ និងដោះស្រាយស្ថិតក្នុងភូមិគោកស្នួល  ឃុំខ្នាត។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន០២សំណើ។ ក្រុមការងារប្រចាំស្រុកបាគង បានចុះពិនិត្យ និងដោះស្រាយស្ថិតនៅក្នុងភូមិស្ទឹង ភូមិថ្នល់ត្រង់ ឃុំបាគង។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន០៣សំណើ។ ក្រុមការងារប្រចាំស្រុកបន្ទាយស្រី បានចុះពិនិត្យ និងដោះស្រាយនៅក្នុងភូមិទួលក្រឡាញ់់ ភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន០១សំណើ។ ក្រុមការងារប្រចាំក្រៅឧទ្យានអង្គរ បានចុះពិនិត្យ និងដោះស្រាយស្ថិតក្នុងឃុំបឹងមាលា។ ក្រោយពីពិនិត្យទីតាំង…

KNONGSROK
ព័ត៌មានជាតិ

អរគុណមិត្តជប៉ុន!!!​ ការមកដល់បាច់ទី ១ នៃវ៉ាក់សាំង AstraZeneca ផលិតនៅប្រទេសជប៉ុន ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន

<<ការមកដល់បាច់ទី ១ នៃវ៉ាក់សាំង AstraZeneca ផលិតនៅប្រទេសជប៉ុន ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន>> ជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលជប៉ុន ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងជម្ងឺកូវីដ១៩នៅលើសកលលោក រដ្ឋាភិបាលជប៉ុនមានការរីករាយក្នុងការផ្តល់ វ៉ាក់សាំងAstraZeneca ប្រមាណមួយលានដូស ដែលបានផលិតនៅក្នុងប្រទេសជប៉ុន ឲ្យប្រទេសកម្ពុជា។ បាច់ទីមួយនេះគឺមានវ៉ាក់សាំងចំនួន ប្រមាណ៣៣ម៉ឺនដូស ដែលបានមកដល់ថ្ងៃនេះ ហើយចំនួនដែលនៅសល់ នឹងមកដល់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ មុននឹងធ្វើការប្រគល់ទទួលវ៉ាក់សាំង ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបានចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបានប្រគល់លិខិតពី ឯកឧត្តម ស៊ូហ្គា យ៉ូស៊ីហ៊ីដេ នាយករដ្ឋមន្រ្តីនៃប្រទេសជប៉ុន។…

KNONGSROK
ព័ត៌មានជាតិ

រដ្ឋាភិបាលជប៉ុនបានប្រកាសផ្ដល់ជំនួយវ៉ាក់សាំង AstraZeneca ចំនួនប្រមាណ១លានដូសដល់កម្ពុជា!!!

<<សាររបស់ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា សម្រាប់ការផ្ដល់ជំនួយវ៉ាក់សាំង>> ថ្ងៃនេះ រដ្ឋាភិបាលជប៉ុនបានប្រកាសផ្ដល់ជំនួយវ៉ាក់សាំង AstraZeneca ចំនួនប្រមាណ១លានដូសដល់កម្ពុជា។ ជំនួយនេះធ្វើឡើងស្របតាមចំណងមិត្តភាពរវាង ជប៉ុន និងកម្ពុជា និង ដោយផ្អែកលើស្ថានភាពកូវីដ១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន។ វ៉ាក់សាំងដែលត្រូវបានផ្ដល់អាជ្ញាបណ្ណផលិតក្នុងប្រទេសជប៉ុន នឹងត្រូវបានដឹកជញ្ជូនមកដល់ រាជធានីភ្នំពេញក្នុងពេលដ៏ឆាប់ខាងមុខនេះនៅពេលដែលការរៀបចំភ័ស្តុភារដោយ COVAX Facility បានបញ្ចប់។ ខ្ញុំសង្ឃឹមថាជំនួយនេះនឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ក៏ដូចជាកាត់បន្ថយការព្រួយបារម្មណ៍មួយចំនួនរបស់ប្រជាជនកម្ពុជា។ ប្រឈមមុខនឹងការរីករាលដាលនៃមេរោគឆ្លងថ្មីដែលពិភពលោកកំពុងជួបប្រទះនេះ ការចាក់វ៉ាក់សាំង និងការពង្រឹងប្រព័ន្ធសុខាភិបាលគឺជាកត្តាសំខាន់សម្រាប់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា។ មកទល់ពេលនេះ រដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយស្មើនឹងសរុបប្រមាណ ច្រើនជាង៥០លានដុល្លារអាមេរិកដល់កម្ពុជាដែលរួមមានការផ្ដល់បរិក្ខារពេទ្យ ការកែលម្អមន្ទីរពេទ្យ ការគាំទ្រដល់គម្រោងរបស់អង្គការអន្តរជាតិនានាសម្រាប់វិធានការទប់ស្កាត់ការចម្លងជម្ងឺតាមព្រំដែន ក៏ដូចជាការផ្ដល់បរិក្ខារសម្រាប់ដឹកជញ្ជូន…

KNONGSROK
ព័ត៌មានជាតិ

បើអាចសុំកុំចល័តចេញក្រៅក្រុងអី កាលម្សិលមិញ ខេត្ត៣នេះ ផ្ទុះខ្លាំង រកឃើញមនុស្សជាច្រើន ឆ្លងកូវីដ

មួយរយៈក្រោយនេះ មានខេត្តមួយចំនួន បន្តរកឃើញចំនួនអ្នកឆ្លងយ៉ាងច្រើនសន្ធឹក ទាំងពលករដែលមកពីប្រទេសថៃ និងអ្នកឆ្លងក្នុងសហគមន៍។ ដោយឡែក មានខេត្តចំនួន បានរកឃើញ មនុស្ស រាប់រយនាក់ឆ្លងកូវីដ១៩ នេះបើតាម ប្រភពព័ត៌មានដែលទទួលបានពីរដ្ឋបាលខេត្ត នៅថ្ងៃទី ១២ កក្កដា ឆ្នាំ ២០២១។ ខេត្តចំនួន ៣ ដែលមានការផ្ទុះឆ្លងខ្លាំងនោះ រួមមាន ៖ ១. ខេត្ត ឧត្តរមានជ័យ រកឃើញអ្នកឆ្លង ១៥០នាក់ ២. ខេត្ត ព្រៃវែង រកឃើញអ្នកឆ្លង ១៧៧នាក់…

14
ព័ត៌មានជាតិ

អានហើយរំជួលចិត្ត! អារម្មណ៍ពិតរបស់ម្ចាស់តោ បន្ទាប់ពីត្រូវបានអាជ្ញាធរដកហូត

នាព្រឹកថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២១ នៅត្រង់ចំណុចវីឡាមួយកន្លែង ស្ថិតនៅផ្ទះលេខ២២ ផ្លូវ៣០៦ ភូមិ៧ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ត្រូវបានកងកម្លាំងសមត្ថកិច្ចចម្រុះ បានចុះទៅដកហូតសត្វតោមួយក្បាលពីជនជាតិចិន ដែលកំពុងចិញ្ចឹមថែរក្សា ប្រៀបដូចជាសមាជិកគ្រួសារទៅហើយ។ ចំពោះការដកហូតនេះដែរ យោងតាមច្បាប់ស្តីពីព្រៃឈើមាត្រា ៤៩ បានចែងថា “ការយកធ្វើជាកម្មសិទ្ធិ សន្និធិ ឬថែរក្សាជាលក្ខណៈសួនសត្វ ឬគ្រួសារនូវប្រភេទសត្វក្នុងក្រុមជិតផុតពូជ ត្រូវបានហាមឃាត់” ហើយច្បាប់ស្តីពីតំបន់ការពារធម្មជាតិ មាត្រា ៥៨ “ការនាំចូល នាំចេញនូវប្រភេទសត្វ រុក្ខជាតិនិង គ្រាប់រុក្ខជាតិត្រូវស្នើសុំច្បាប់អនុញ្ញាត”។ យ៉ាងណាមិញ បន្ទាប់ពីត្រូវបានដកហូតសត្វតោមួយក្បាលនេះហើយ…

14
ព័ត៌មានជាតិ

តើវាសនាតោឈ្មោលអភិជនមួយក្បាល នឹងទៅជាយ៉ាងណា បន្ទាប់ពីដកហូតពីម្ចាស់ ឱ្យទៅរៀនរស់នៅដោយខ្លួនឯង?

ប៉ុន្មានថ្ងៃមកនេះ មានការផ្ទុះកក្រើកក្នុងបណ្ដាញសង្គមហ្វេសប៊ុគ ដោយសារតែមានរូបភាពមួយសន្លឹក ដែលថតដោយត្រូន បានថតជាប់ផ្ទះវីឡាមួយខ្នងនៅម្ដុំផ្លូវ៣០៦ ដែលបានចិញ្ចឹមសត្វតោឈ្មោមួយក្បាល អស់រយៈពេលជាង១ឆ្នាំមកហើយ។ ភ្លាមៗនោះដែរ អាជ្ញាធរចម្រុះបានចុះធ្វេីការដកហូតយកសត្វតោឈ្មោលរស់មួយក្បាល ពីជនជាតិចិនជាម្ចាស់ ដែលបានចិញ្ចឹមដោយខុសច្បាប់នៅក្នុងលំនៅដ្ឋានរបស់ខ្លួន។ ក្នុងកិច្ចសហប្រតិបត្តិការចុះដកហូតសត្វតោដែលជាប្រភេទសត្វព្រៃកម្រនេះ ដឹកនាំដោយ លោក គាំ​ សីហា​ នាយខណ្ឌរដ្ឋបាលព្រៃឈេីភ្នំពេញ​ សហការជាមួយព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ​ Wildlife Alliance ព្រមទាំងសមត្ថកិច្ចចម្រុះមូលដ្ឋាន។ ក្រោយពីការចុះធ្វើការដកហូតសត្វតោឈ្មោលមួយក្បាលនោះរួចមក ត្រូវបានមហាជនមានការព្រួយបារម្ភជាជនពេក ចំពោះជីវភាពរស់នៅរបស់សត្វតោមួយក្បាលនោះ ដែលធ្លាប់តែរស់នៅក្នុងជីវិតស្ដុកស្ដម្ភ ទទួលបានការថ្នាក់ថ្នម មើលថែ និងផ្ដល់ចំណីហូរហៀរពីម្ចាស់ តែពេលត្រូវបញ្ជូនចេញទៅបែបនេះ តើវានឹងត្រូវរស់នៅ និងទទួលបានការមើលថែ…

ឈ្លូសយក្ស
ប្លែកៗ

កម្ពុជាប្រកាសរកឃើញវត្តមានសត្វឈ្លូសយក្សជាលើកដំបូងនៅក្នុងតំបន់ការពារធម្មជាតិរបស់ខ្លួន

សត្វ«ឈ្លូសយក្ស»ជាភាសាបច្ចេកទេស Large-antlered muntjac ឬ Giant muntjac (Muntiacus vuquangensis) ដែលជាប្រភេទសត្វរងគ្រោះជិតផុតពូជខ្លាំងលើពិភពលោកនៅក្នុងបញ្ជីក្រហមរបស់ IUCN ត្រូវបានរកឃើញជាលើកដំបូងនៅក្នុងតំបន់ការពារធម្មជាតិនៃប្រទេសកម្ពុជាក្នុងរយៈពេលជិត ៣០ ឆ្នាំចាប់តាំងពីពេលដែលអ្នកជំនាញបានរកឃើញលើកដំបូងនៅឆ្នាំ១៩៩៤ក្នុងប្រទេសវៀតណាម និងឡាវនៅតាមជួរភ្នំអាណាមដែលលាតសន្ធឹងដល់ឧទ្យានជាតិ វីរៈ ជ័យ ភាគឦសានប្រទេសកម្ពុជា។ នេះគឺជា ការប្រកាសឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាននៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នេះដោយឈរលើទិន្នន័យរូបភាពប្រមូលបានពីម៉ាស៊ីនថតស្វ័យប្រវត្តិដាក់ដោយមន្ត្រីក្រសួងបរិស្ថាន ដើម្បីសិក្សាស្រាវជ្រាវសត្វព្រៃកម្រៗនៅក្នុងឧទ្យានជាតិវីរៈជ័យ ភូមិសាស្ត្រខេត្តរតនគិរី ចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២១នេះ។ ឯកឧត្តមរដ្ឋលេខាធិការ នេត្រ…

Thum
ព័ត៌មានជាតិ

នៅទីបំផុត តារាសម្តែងលោក អេដវីន ត្រូវបានបញ្ជូនចូលពន្ធនាគារព្រៃស បានសម្រេច បើទោះបីជាអ្នកនាង សុទ្ធ បញ្ចកា ព្យាយាមដកពាក្យបណ្តឹងវិញក៏ដោយ

នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ លោក អេដវីន មានឈ្មោះពិត យិត មាសឧស្សាហ៍ អាយុ២៦ឆ្នាំ ដែលជាតារា សម្តែងមួយរូប ត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងការជួ.ញដូរម.នុស្ស កងរាជអាវុ.ធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅកាន់ ព.ន្ធនា.គារព្រៃស តាមដីកាបង្គាប់ឲ្យឃុំខ្លួន លេខ៖ ៤៤៣៥ “ញ”ដ.ឃ.ដ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ របស់សាលាដំបូងរាជធានីភ្នំពេញ។ គួរបញ្ជាក់ដែរថា លោក អេដវីន ត្រូវបានសមត្ថកិ.ច្ចនៃការិយាល័យ ប្រឆាំងការជួញដូរមនុស្ស កងរាជអាវុ.ធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង ១៤និង១៥នាទី…

Bvbv
ព័ត៌មានជាតិ

ត្រូវ​ប៉ាន់​ហើយ​ខេត្ត​បាត់ដំបង! អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា ​បង្កើត​តំបន់​ទេសចរណ៍​ថ្មី “កោះ​ចាក់សោ​បេះដូង”

នៅ​រយៈ​ពេល​ប៉ុន្មានឆ្នាំ​ចុងក្រោយ​វិស័យ​អចលនទ្រព្យ​នៅ​ទី​រួម​ខេត្ត​បាត់ដំបង​ហាក់​មាន​សក្ដានុពល​ខ្លាំង ដែល​នាំ​ឲ្យ​ក្រុមហ៊ុន​ធំៗ​មាន​ឈ្មោះ​បោះ​សំឡេង​លើ​វិស័យ​នេះ ចាប់ផ្ដើម​ចូល​មក​ប្រលូក​ជា​បន្តបន្ទាប់។ ជាក់ស្ដែង​ដូច​ជា​ក្រុមហ៊ុន ​បុរី​ ឡេង ណាវ៉ាត្រា​គ្រុប របស់​អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា ក៏​បាន​មក​បោះ​ទុន​វិនិយោគ​នៅ​ដី​រាប់​រយ​ហិចតា នាំ​ឲ្យ​បងប្អូន​នៅ​ទី​រួម​ខេត្ត​បាត់ដំបង​ជា​ច្រើន​សម្លឹង​មើល​ឃើញ​ឱកាស​បង្កើត​ផល​ចំណេញ។ អ្វី​ដែល​កាន់​តែ​ភ្ញាក់ផ្អើល​ទៅ​ទៀត​នោះ នៅ​រសៀល​ថ្ងៃ​ទី ១៩ ​ឧសភា ឆ្នាំ ២០២១ ​អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា ក៏​បាន​ប្រកាស​ពី​តំបន់​ទេសចរណ៍​ថ្មី​ដែល​លោក​សម្រេច​នឹង​បង្កើត​នៅ​ទឹកដី​ទី​រួម​ខេត្ត​បាត់ដំបង (មិន​ទាន់​បញ្ជាក់​ទីតាំង​ច្បាស់លាស់) ដោយ​មាន​ឈ្មោះ​ថា “កោះ​ចាក់​សោរ​បេះដូង”។ តាម​ការ​បញ្ជាក់​ពី​គណនី​ផ្លូវការ​ Leng Navatra ឡេង ណាវ៉ាត្រា បាន​រៀបរាប់​ថា៖ “​តំបន់ទេសចរណ៍សប្បនិមិត្ត…

៨
ព័ត៌មានជាតិ

សូមជួយស៊ែ! ដំណឹងស្វែងរកជំនួយឈាមជាបន្ទាន់ សម្រាប់មន្ទីរពេទ្យ គន្ធបុប្ផា

ក្រុមយើងរួមគ្នាដើម្បី គន្ធបុប្ផា សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា ដោយសារតែបច្ចុប្បន្ននេះ ក្រុងភ្នំពេញយើងកំពុងតែប្រឈមនឹងការវាយលុកយ៉ាងខ្លាំងពីជំងឺ កូវីដ-១៩ បណ្ដាលឱ្យមានការផ្អាកការធ្វើដំណើររបស់បងប្អូនជាច្រើន ក៏ដូចជាអាណាព្យាបាលកុមារ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា (ជាពិសេសនៅក្នុងទីក្រុងភ្នំពេញ)។ ដូច្នេះហើយ ក្រុមយើងខ្ញុំបានទទួលដំណឹងពីខាងមន្ទីរពេទ្យមកថា ពេលនេះស្ដុកឈាមដែលទុកប្រើសម្រាប់ជួយសង្គ្រោះកុមារ (ដោយមិនយកថវិកា) បានខើចស្ដុកហើយ។ ក្រុមយើងខ្ញុំសូមប្រកាសដល់សាធារណជនទាំងអស់ ជាពិសេសសម្រាប់បងប្អូនដែលអាចអញ្ជើញទៅផ្ដល់ឈាម ជូនដល់មន្ទីរពេទ្យគន្ធបុប្ផាបាន (ដោយគោរពតាមគោលការណ៍នៃការធ្វើដំណើររបស់អាជ្ញាធរមានសមត្ថកិច្ច) សូមចូលរួមអញ្ជើញទៅបរិច្ចាគផ្ទាល់នៅ មន្ទីរពេទ្យគន្ធបុប្ផាទី៤ (ក្បែរវត្តភ្នំ ក្រោយសណ្ឋាគារ សាន់វ៉េ) រៀងរាល់ម៉ោងធ្វើការ។ សម្រាប់ព័ត៌មានបន្ថែម បងប្អូនទាំងអស់ អាចទំនាក់ទំនងសាកសួរតាមរយៈលេងទូរសព្ទ ៖ ០១៧ ៨៧ ៨៧…

KNONGSROK
ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល រយៈពេល១សប្តាហ៍បន្ថែមទៀត!!

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល រយៈពេល១សប្តាហ៍បន្ថែមទៀត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ព្រមទាំងបែងចែកកំណត់ជា «តំបន់ក្រហម» «តំបន់លឿងទុំ» និង «តំបន់លឿង»

FeatureImage
ព័ត៌មានជាតិ

ដំណឹងល្អ! ផ្សារបណ្តោះអាសន្ន សម្រាប់បោះដុំបន្លែ ជំនួសទីតាំង ផ្សារដើមគ រៀបចំរួចហើយ គឺនៅ…

នេះបើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការមួយឈ្មោះ ព័ត៌មានខេត្តកណ្តាល បានបង្ហោះសារមួយប្រាប់ដំណឹងល្អមួយឲ្យដឹងថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “ខេត្តកណ្តាល៖ ផ្សារបោះដុំបន្លែ ផ្សារដើមគរ រាជធានីភ្នំពេញ ក្រោយពីសាលារាជធានីភ្នំពេញ សម្រេចផ្អាកដំណើរការលក់ដូរ បណ្តោះអាសន្នរយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៨ មេសា រហូតដល់ថ្ងៃទី១ ខែឧសភាឆ្នាំ ២០២១ បន្ទាប់ពីក្រសួងសុខាភិបាល បានរកឃើញអាជីវករ និងសន្តិសុខយាមផ្សារ សរុបប្រមាណ ១០០នាក់ វិជ្ជមានកូវីដ-១៩។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្របតាមកាស្នើសុំ របស់សាលារាជធានីភ្នំពេញ រដ្ឋបាលខេត្តកណ្តាល បានជ្រើសរើសទីតាំង កីឡដ្ឋានបាល់ទាត់ ខេត្តកណ្តាល ដែលជាទីតាំង មានផ្ទៃដីប្រមាណ២ហិកតា មានទំហំធំសម្រាប់រៀបចំជាទីកន្លែងលក់ដូរ…

Thumnail Logo
ព័ត៌មានជាតិ

ករណីផ្ទុះអាវុ.ធនៅក្រោមស្ពានអាកាសផ្សារដីហុយ បណ្តាលឲ្យបុរសម្នាក់បានស្លា.ប់(មានវីឌីអូ)

ព័ត៌មានបឋប៖ ក្តៅៗ នាវេលាម៉ោងប្រមាណជា២១:០០ មានករណីផ្ទុះអាវុធនៅមុខធានាគា ABA ស្ពានអាកាសផ្សារដីហ៊ុយ បណ្តាលឲ្យបុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗតែម្តង។ បើតាមការបង្ហាញរបស់ វីឌីអូ កាម៉េរ៉ាសុវត្តិភាពបានបង្ហាញឲ្យឃើញថា មុនពេលដែលជនរងគ្រោះបានស្លា.ប់ គឺជនរងគ្រោះបានយកកាំបិ.តបម្រុងនឹងចូលចា.ក់ជនដៃដល់ ហើយជនដៃដល់ក៏បានដកកាំ.ភ្លើ.ងមកគម្រាមដែរ ប៉ុន្តែជនរងគ្រោះតែមិនស្តាប់ កាន់កាំបិតរត់ចូលទៅចាក់ជនដៃដល់តែម្តង ទើបធ្វើឲ្យជនដៃការពារខ្លួនឈានដល់ការបា.ញ់ជនរងគ្រោះស្លា.ប់តែម្តងទៅ។   សម្រាប់ព័ត៌មានលំអិត យើងនឹងធ្វើការជម្រាបជូននៅពេលក្រោយ៖ វីឌីអូមុនពេលឈានដល់ការផ្ទុះអា.វុ.ធ បណ្តាលឲ្យស្លា.ប់បុរសម្នាក់មុខធានាគា ABA ស្ពានអាកាសផ្សារដីហ៊ុយ នៅវេលាម៉ោង ០៩:០០នាទី 06/04/2021

Thumnail Logo
ព័ត៌មានជាតិ

បិទការធ្វើដំណើរឆ្លងខេត្ត និង រមនីយដ្ឋានទេសចរណ៍ជាបណ្ដោះអាសន្នទូទាំងប្រទេសរយៈពេល១៤ថ្ងៃ

ក្តៅៗយោងតាមការបង្ហោះរបស់ ផេកផ្លូវការ Samdech Hun Sen, Cambodian Prime Minister នាយប់ថ្ងៃទី០៦ខែមេសាឆ្នាំ២០២១ ដោយមានខ្លឹមសារថា៖ សេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពី ការហាមឃាត់ ការធ្វើដំណើរ និងការបិទរមនីយដ្ឋានទេសចរណ៍ទូទាំងប្រទេស ជាបណ្ដោះអាសន្នដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជម្ងឺកូ.វី.ដ១.៩ រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ដោយឡែក ភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានចាត់ទុកជាតំបន់តែមួយដែលមិនស្ថិតនៅក្រោមវិសាលភាពនៃការហាមឃាត់ ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ទៅវិញទៅមកនេះទេ៕ ខាងក្រោមនេះជា…

Thumnail Logo
ព័ត៌មានជាតិ

ទិដ្ឋភាពកងកម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ចុះអនុវត្តបម្រាមគោចរនៅយប់ថ្ងៃទី០៥​ ខែមេសា​ ឆ្នាំ២០២១

កងកម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅតែបន្តរការចុះអនុវត្តបម្រាមគោចរជារៀងរាល់យប់យ៉ាងយកចិត្តទុកដាក់ ដើម្បីទប់ស្កាត់នូវការីករាលដាលនៃជំងឺកូ.វីដ១៩បន្ថែមទៀត ពីព្រោះតែនៅមានប្រជាពលរដ្ឋមួយចំនួនតូចមិនទាន់បានគោរពតាមបម្រាមគោចរនេះនៅឡើយ។ សូមបងប្អូនប្រជាពលរដ្ឋចូលរួមគោរពអនុវត្តតាមបម្រាមគោចរ​ ហាមធ្វេីដំណេីរបណ្តោះអាសន្នចាប់ពីម៉ោង​ ៨:០០នាទីយប់​ ដល់ម៉ោង​ ៥:០០នាទីភ្លឺ​ ដេីម្បីបង្ការ​ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូ.វី.ដ១៩​ ៕ បើសិនជាមិនមានការចាំបាច់ទេ សូមបងប្អូនមេត្តាកុំចេញក្រៅផ្ទះ ឬ ទៅហូបអាហារខាងក្រៅចន្លោះម៉ោងដែលជាប់បម្រាមគោចរនេះតែម្តង។ មួយវិញទៀត សម្រាប់ពុកម៉ែបងប្អូនដែលនៅផ្ទះ សូមផ្អាកការជួបជុំមួយរយៈពេលសិនទៅ ដើម្បីរួមគ្នាទប់ស្កាត់នៃការរីករាលដាលជំងឺកូ.វី.ដ១៩នេះ ព្រោះយើងមិនបានដឹងច្បាស់ថាអ្នកណាកើត ឬមិនកើតនោះទេ។ ការពារប្រសើរជាងព្យាបាល “៣កុំ ៣ការពារ” ខាងក្រោមនេះជាទិដ្ឋភាពកងកម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ចុះអនុវត្តបម្រាមគោចរនៅយប់ថ្ងៃទី០៥​ ខែមេសា​ ឆ្នាំ២០២១​។ សូមទស្សនាវីឌីអូខាងក្រោម៖ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

Thumnail Logo1
បច្ចេកវិទ្យា

ប្រយ័ត្នល្បិចឆបោកប្រាក់ ក្រោមរូបភាពលក់ទំនិញ ផលិតផល ឬសេវាកម្ម អនឡាញ

នាយកដ្ឋានព័ត៌មានវិទ្យា៖ បច្ចុប្បន្នដោយសារបញ្ហាផ្ទុះឡើងនៃជំងឺកូ.វី.ដ១៩ ការលក់ដូរមួយចំនួនធំ បានប្រែក្លាយមកជាការលក់ដូរ និងកម្មង់អនឡាញ។ ដោយសារមូលហេតុនេះ ឧក្រិដ្ឋជន និងជនខិលខូចមួយចំនួន បានឆ្លៀតឱកាសបង្កើតគណនីបណ្តាញសង្គម (Facebook Telegram ។ល។) ឬទំព័រហ្វេសប៊ុកផេក ធ្វើការផ្សព្វផ្សាយលក់ទំនិញ (ទំនិញហូបចុក ផលិតផល មាសពេជ្រ។ល។) ឬការផ្តល់សេវាកម្មផ្សេងៗ (រួមទាំងសេវាកំសាន្ត។ល។) ក្នុងគោលបំណងបោកបញ្ឆោត ទទួលបានប្រាក់កក់ ឬប្រាក់ទិញផលិតផល ឬសេវាពីសំណាក់អតិថិជន… អាស្រ័យហេតុនេះ សូមបងប្អូនមេត្តាពិនិត្យនិងមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជៀសវាងការចាញ់បោកប្រាក់កាក់ពីសំណាក់ជនខិលខូចទាំងនោះ។ ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

Thumnail Logo
ព័ត៌មានជាតិ

សម្តេចប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បានឧបត្ថម្ភថវិកា ៤០លានរៀល ជូនដល់កាកបាទក្រហមកម្ពុជា

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បានឧបត្ថម្ភថវិកា ៤០លានរៀល ជូនដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសប្រារព្ធខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១។ សម្តេចប្រធានរដ្ឋសភានិង សម្តេចធម្មវិសុទ្ធវង្សា តែងតែចូលរួមយ៉ាងសកម្មដល់សកម្មភាពមនុស្សធម៌ និងសង្គម ក្នុងនោះជានិច្ចកាលតែងបានចូលរួមឧបត្ថម្ភថវិកាជារៀងរាល់ឆ្នាំដល់កាកបាទក្រហមកម្ពុជា និងក្នុងពេលថ្មីៗកន្លងមក បានចូលរួមវិភាគទានដ៏ថ្លៃថ្លាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដ៏កាចសាហាវដែលកំពុងរាតត្បាតក្នុងប្រទេសរបស់យើងនាពេលនេះ។ ខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១…