
គួរឱ្យសរសើរ !! ក្រុមយុវជនខេត្តបាត់ដំបង ផលិតរឿងខ្លីត្រៀមយកទៅប្រកួតកម្មវិធីកុនខ្លី
ខេត្តបាត់ដំបង ៖ ក្រុមយុវជនវ័យក្មេងបានផលិតនូវកុនខ្លីមួយបែប Classic ដែលមានចំណងជើងថា ” រសាត់អណ្តែតក្នុងភាពងងឹត – DarkTwistFantasy” ក្រោមផ្លាកសញ្ញា NUMPUM Picture ថ្មីស្រឡាង ដែលបានថតយកទិដ្ឋភាពដ៏ស្រស់ស្អាតក្នុងខេត្តបាត់ដំបង ជាពិសេសសំណង់អាគារបារាំងពីសម័យដើម ក៏ដូចជារូបភាពកន្លែងបេតិកភណ្ឌមួយចំនួនទៀតក្នុងខេត្តបាត់ដំបង។ ក្នុងនោះផងដែរ NUMPUM Picture ក៏បានបញ្ជាក់ពីស្នាដៃដំបូងរបស់ខ្លួន ដែលបានថតកុនខ្លីថ្មីស្រឡាងរបស់ខ្លួន ដែលខ្សែភាពយន្តនេះមានរយៈពេលប្រមាណជិត30នាទី ក៏ដូចជាបង្ហាញនូវជំនឿជឿជាក់នៃការផលិតនេះកុននេះដើម្បីយកទៅប្រកួតក្នុងកម្មវិធីកុនខ្លី នានា ដែលកំពុងជ្រើសរើស ។ ក្រោយពីដំណើរនៃការផលិតកុនខ្លីនេះមិនទាន់ចប់ជាស្ថាពរ ខាងក្រុមការងារ NUMPUM picture ក៏បានបញ្ចេញនូវឈុតខ្លីៗមួយចំនួនដែលមាននៅក្នុងខ្សែភាពយន្តបង្ហោះជាផ្លូវការ ក៏មានការចូលរួមផ្សព្វផ្សាយដោយផេកវិភាគកុនល្បីនៅកម្ពុជា…




















