ព័ត៌មាន

ខ្ញុំនៅតែស្រលាញ់ជានិច្ច ទោះបីជាសរសៃរសក់ពណ៌ខ្មៅនេះជំនួសដោយសក់ពណ៌ស
សម្រង់

ខ្ញុំនៅតែស្រលាញ់ជានិច្ច ទោះបីជាសរសៃរសក់ពណ៌ខ្មៅនេះជំនួសដោយសក់ពណ៌ស

#ខ្ញុំនៅតែស្រលាញ់… ខ្ញុំនៅតែស្រលាញ់ជានិច្ច ទោះបីជាសរសៃរសក់ពណ៌ខ្មៅនេះជំនួសដោយសក់ពណ៌ស។ ស្បែកមុខ និងស្នាមញញឹមដ៏ស្រស់ស្អាតនេះជំនួសដោយស្នាមជ្រាវជ្រួញដ៏ច្រើន។ រាងកាយដ៏រឹងមាំនេះជំនួសដោយភាពចាស់ទ្រុឌទ្រោម និងពោរពេញដោយភាពឈឺចាប់។ ការចងចាំដ៏ល្អដែលជំនួសដោយភាពភ្លេចភ្លាំង។ ខ្ញុំដឹងថាគ្រប់យ៉ាងនឹងផ្លាស់ប្ដូរទៅតាមពេលវេលា ប៉ុន្តែការសន្យារបស់ខ្ញុំគ្មានថ្ងៃផ្លាស់ប្ដូរឡើយ ដោយហេតុថាពេលវេលាដែលផ្លាស់ប្ដូរនេះនឹងធ្វើឲ្យខ្ញុំបានបង្ហាញប្រាប់អ្នកថាពាក្យសន្យារបស់ខ្ញុំចំពោះអ្នកគឺជាការពិត។ ខ្ញុំមិនបានលង់នឹងផ្ទៃមុខក្មេងខ្ចីរបស់អ្នកទេ ប៉ុន្តែគឺអត្តចរិតដ៏ស្រគត់ស្រគំរបស់អ្នក។ ខ្ញុំមិនបានឃើញអ្វីផ្សេងក្រៅពីខ្លួនឯងទេ នៅពេលដែលខ្ញុំសម្លឹងមើលអ្នក។ នៅពេលស្រលាញ់មនុស្សម្នាក់ ខ្ញុំក៏យល់ថារវាងយើងទាំងពីរគឺតែមួយ ហើយភាពផ្ទុយគ្នាដែលយើងមើលឃើញគឺដូចជារូបយើងកំពុងមើលទៅខ្លួនឯងដែលឈរនៅពីមុខកញ្ចក់។ ខ្ញុំដឹងថាយើងមិនមែនជួបគ្នាដោយចៃដន្យ ប៉ុន្តែខ្ញុំតែងតែធ្វើខ្លួនឲ្យដូចជាមនុស្សដែលខ្ញុំប្រាថ្នាចង់ជួបរហូតមក។ នៅពេលដែលខ្ញុំបានជួបអ្នក ខ្ញុំក៏បានដឹងថាមនុស្សដែលខ្ញុំខំស្វែងរករហូតមកគឺខ្លួនឯង…៕ រក្សាសិទ្ធិ​៖ សៀវភៅជីវិត

ជីវិតមានស្នេហាមិនប្រាថ្នាការបាត់បង់ តែក៏ត្រូវហ៊ានទទួលស្គាល់ថានឹងអាចបាត់បង់នៅថ្ងៃណាមួយដែរ
សម្រង់

ជីវិតមានស្នេហាមិនប្រាថ្នាការបាត់បង់ តែក៏ត្រូវហ៊ានទទួលស្គាល់ថានឹងអាចបាត់បង់នៅថ្ងៃណាមួយដែរ

“ជីវិតមានស្នេហាមិនប្រាថ្នាការបាត់បង់ តែក៏ត្រូវហ៊ានទទួលស្គាល់ថានឹងអាចបាត់បង់នៅថ្ងៃណាមួយដែរ”។ សេចក្ដីភ័យខ្លាចចំពោះការបាត់បង់ស្នេហា គឺជាកិរិយានៃភាពអាត្មានិយមរបស់មនុស្ស។ ពេលខ្លះអ្នកត្រូវអង្គុយចុះ ឱនឱ្យទាប ដើម្បីឱ្យមនុស្សដែលអ្នកស្រលាញ់មើលឃើញមនុស្សដែលអាចផ្ដល់សុភមង្គលដល់គេបានពិតប្រាកដ។ បើអ្នកសុខចិត្តឈឺចាប់ជំនួសមនុស្សដែលអ្នកស្រលាញ់ នោះក៏មិនគួរឱ្យមនុស្សដែលអ្នកស្រលាញ់ឈឺចាប់ជាមួយអ្នកទៀតដែរ។ “មានតែមនុស្សដែលស្រលាញ់ស្មោះប៉ុណ្ណោះ ដែលអាចចងចាំគ្រប់យ៉ាងបានល្អទាំងអស់”។ មនុស្សដែលស្មោះត្រង់តែងតែរងសេចក្ដីឈឺចាប់ ហើយមនុស្សដែលមិនចេះឈឺចាប់គឺអ្នកដែលមានចិត្តក្បត់។ ជំងឺស្នេហាកើតឡើងមិនថាចំពោះអ្នកដោះស្រាយវិបត្តិស្នេហា ឬមនុស្សធម្មតានោះទេ។​ ទឹកល្អក់ត្រូវការពេលវេលាឱ្យថ្លាវិញ។ ចំណែកអ្នកខូចចិត្តរឿងស្នេហាក៏ត្រូវការពេលវេលាដើម្បីព្យាបាលនូវការឈឺចាប់ដូចគ្នា៕ ដកស្រង់ចេញពីសៀវភៅ ប្រតិទិនទស្សនៈ ៣៦៥ថ្ងៃ ទំព័រ ១១២ ប្រភព៖ សៀវភៅជីវិត

២៧ រូបភាព ដ៏ស្រស់ស្អាតអស្ចារ្យ ដែលថតដោយកំពូលអ្នកថតរូបល្បីៗ នៅជុំវិញពិភពលោក!
សម្រង់

២៧ រូបភាព ដ៏ស្រស់ស្អាតអស្ចារ្យ ដែលថតដោយកំពូលអ្នកថតរូបល្បីៗ នៅជុំវិញពិភពលោក!

មនុស្សដែលសំបូរគំនិតច្នៃប្រឌិត ហើយមើលអ្វីឃើញខុសពីមនុស្សផ្សេងទៀត។ អ្នកថតរូបម្នាក់មកពីទីក្រុងម៉ូស្គូដែលមានឈ្មោះថាគ្រីស្ទីណាចេវវ៉ា( Kristina Makeeva) ធ្វើឱ្យរូបភាពទាំងមានភាពអស្ចារ្យខ្លាំងណាស់។ ចង់ដឹងថាគាត់មានទេពកោសល្យយ៉ាងណានោះមកទស្សនាទាំងអស់គ្នា។ ១ A post shared by Kristina Makeeva↟Kotleta↟Timon (@hobopeeba) on Jul 10, 2018 at 3:15am PDT ២ A post shared by Kristina Makeeva↟Kotleta↟Timon (@hobopeeba) on Jun 29,…

សញ្ញា៥យ៉ាង បង្ហាញថាអ្នកនឹងជោគជ័យ
សម្រង់

សញ្ញា៥យ៉ាង បង្ហាញថាអ្នកនឹងជោគជ័យ

តើអ្នកគិតថាអនាគតអាចព្យាករណ៍បានដែរឬទេ? ប្រសិនបើអ្នកនិយាយថា «បាន» នោះអ្នកគិតត្រូវហេីយ។ អនាគតយ៉ាងហោចណាស់ក៏មានផ្នែកខ្លះ ដែលអាចព្យាករណ៍បានដែរ។ ហើយនៅទីនេះ ខ្ញុំនឹងនិយាយអំពីទម្លាប់ និងការសម្រេចចិត្ត ដេីម្បីជោគវាសនារបស់ពួកគេ មិនមែនការព្យាករណ៍អ្វីផ្សេងទេ។ ជោគជ័យ និងបរាជ័យ ទាំងពីរនេះជារឿងដែលគេអាចទស្សន៍ទាយបានច្បាស់ជាងអ្វីៗផ្សេង។ ដូច្នេះថ្ងៃនេះខ្ញុំនឹងនិយាយអំពីសញ្ញាសំខាន់បំផុតទាំង ៥ ដេីម្បីទទួលបានជោគជ័យ។ ប្រសិនបើអ្នកមានមួយចំនួនឬទាំងអស់នៃចំនុចទាំងនេះ ខ្ញុំសូមអបអរសាទរ នេះមានន័យថាអ្នកកំពុងដេីរលេីត្រូវហេីយ ផ្លូវដែលមានមាសប្រាក់ កេរ្តិ៍ឈ្មោះ សុខភាព និងអំណាច។ ហើយប្រសិនបើអ្នកមិនមានទេនោះ ខ្ញុំសង្ឃឹមថាអត្ថបទនេះនឹងជាការដាស់តឿនដល់អ្នក ឱ្យធ្វេីការផ្លាស់ប្តូរខ្លះៗដេីម្បីដេីរលេីផ្លូវជោគជ័យ។ សញ្ញាទី១៖ អ្នកដាក់ចិត្តធ្វេីការងារច្រើនជាងអ្នកដទៃ ធ្វើជាមនុស្សដែលខិតខំប្រឹងប្រែងបំផុតនៅក្នុងបន្ទប់ការិយាល័យ។ នៅទីបំផុត ភាពជោគជ័យនឹងរត់មករកអ្នក…

ទម្លាប់អាក្រក់ប្រាំមួយ អ្នកត្រូវតែឈប់ ដើម្បីជោគជ័យ
សម្រង់

ទម្លាប់អាក្រក់ប្រាំមួយ អ្នកត្រូវតែឈប់ ដើម្បីជោគជ័យ

សហគ្រិនវ័យក្មេងជាច្រើន ដែលខ្ញុំជួប តាមរយៈការងាររបស់ខ្ញុំ ក្នុងនាមជាអ្នកនិពន្ធ វិនិយោគិន និងសហគ្រិន គឺមិនអាចឈានដល់ សក្តានុពលពេញលេញ របស់ពួកគេដែលមាន។ អ្វីដែលលើសពីនេះ គឺពួកគេមិនដឹង អំពីមូលហេតុ។ ពួកគេមាន គំនិតដ៏អស្ចារ្យ សម្រាប់ការចាប់ផ្ដើមអាជីវកម្ម និងផ្នែកហិរញ្ញវត្ថុ របស់ពួកគេ ដើម្បីធ្វើឱ្យវាក្លាយជាការពិត។ ប៉ុន្តែទោះបីជា ពួកគេព្យាយាមយ៉ាងណាក៏ដោយ ពួកគេធ្វេីវាបានតិច។ តើអ្នកអញ្ចឹងដែរទេ? តើអ្នកជឿថា អ្នកគួរទទួលបានជោគជ័យ ប៉ុន្តែមិនអាច ទៅដល់កន្លែង ដែលអ្នកចង់ក្លាយជា ដែរទេ? ប្រសិនបើដូច្នេះ ខ្ញុំហ៊ានភ្នាល់ថា អ្នកកំពុងអនុញ្ញាតិ អោយទម្លាប់អាក្រក់របស់អ្នក…

៨ មេរៀនដែលមិនដែលទាន់ហួសសម័យ “Warren Buffett”
សម្រង់

៨ មេរៀនដែលមិនដែលទាន់ហួសសម័យ “Warren Buffett”

មិនថាអ្នក កំពុងធ្វេីអាជីវកម្ម ឬ វិនិយោគនោះទេ អ្នកអាចរៀនពីលោក Warren Buffett ពីព្រោះគាត់ត្រូវបានគេចាត់ទុកថា ជាអ្នកវិនិយោគដ៏ល្បីល្បាញម្នាក់។ លោក Buffett បានធ្វេីការបំផុសគំនិត ដល់មនុស្សជាច្រើន និង សរសេរសៀវភៅជាច្រើន ដើម្បីណែនាំអ្នកដទៃ ដែលចង់ទទួលបានជោគជ័យដូចគាត់។ ហើយនេះ គឺ ជាមតិយោបល់តិចតួចពី លោក Buffett ដែលមិនទាន់ហួសសម័យ អ្នកអាចអនុវត្តវាទៅក្នុងជីវិតរបស់អ្នក ឬ អាជីវកម្មនៅពេលណាមួយ។ ១. ការវិនិយោគលេីចំណេះដឹង ពេលដែល Buffett ចាប់ផ្ដើមអ្វីៗគ្រប់យ៉ាង គាត់ទេីបមានអាយុតែ ២៥…

វិធីទាំង៦ នេះនឹងធ្វើឲ្យសក់របស់នារីៗ មិនជំពាក់ រក្សាបានស្អាត មិនបែកចុង
សម្រង់

វិធីទាំង៦ នេះនឹងធ្វើឲ្យសក់របស់នារីៗ មិនជំពាក់ រក្សាបានស្អាត មិនបែកចុង

នារីស្ទើរតែទាំងអស់ទៅហើយដែលប្រឈមនឹងបញ្ហាដ៏ស្មុគស្មាញនេះ តើនារីគួរតែក្រោកពីព្រលឹមដើម្បីធ្វើសក់របស់នាងឬដេកលក់យូរជាងមុនដោយគ្រាន់តែចង់សក់ធម្មតា? យើងគ្មានជ្រើសរើសនោះទេ តែនៅពេលនេះអ្នកអាចគេងបានឆ្អែតហើយក្រោកវិញអាចធ្វើសក់ឱ្យបានស្អាតទៀតផង។ ១. គេងលើខ្នើយសូត ប្រសិនបើអ្នកចង់ឱ្យសក់របស់អ្នកស្រស់ស្អាតដោយមិនចាំបាច់ធ្វើអ្វីច្រើននោះទេ គ្រាន់តែឈប់ប្រើខ្នើយកាតុង ហើយប្ដូរមកប្រើខ្នើយសូត។ វាអាចស្រូបយកជាតិសំណើមពីសក់របស់អ្នកហើយធ្វើឱ្យសក់របស់អ្នករលោងនឹងកាត់បន្ថយភាពរញ៉េរញ៉ៃរបស់សក់អ្នក។ ២. ចង់សក់មូលឡើងលើ ដើម្បីទទួលបានស្ទីលម៉ូដសក់ដ៏ស្រស់ស្អាតនិងសាមញ្ញចងសក់សើមរបស់អ្នកមូលឡើងលើ។ សក់នឹងស្ងួតហើយអ្នកនឹងទទួលបានសក់ពោះវៀនជ្រូក។ អ្វីដែលអ្នកគួរធ្វើនោះគឺចងសក់កុំឱ្យរញ៉េរញ៉ៃ ធ្វើឱ្យមានភាពរលោងនិងតឹង។ ៣. ប្រើត្រគៀបសក់ អ្នកមិនចាំបាច់ធ្វើអ្វីច្រើននោះទេប្រសិនបើអ្នកចង់បានសក់អង្កាញ់។ មុនពេលដែលអ្នកចូលគេង គ្រាន់​តែលាបថ្នាំការពារសក់។ ហើយបែងចែកសក់របស់អ្នក។ បើសក់របស់អ្នកវែងអ្នកគ្រាន់តែប្រើត្រកៀបសក់ជាការស្រេច។ ៤.​ ប្រើក្រមាឬកន្សែង ប្រសិនបើអ្នកមានសក់រួញ មុនពេលចូលគេងអ្នកគួរតែយកកន្សែងមករុំសក់របស់អ្នក។ វាធ្វើឱ្យសក់របស់អ្នកមិនរញ៉េរញ៉ៃ នោះព្រឹកឡើងអ្នកនឹងមានសក់ដ៏ស្រស់ស្អាត  ៥. ចង់សក់ទីទុយមូល លាបប្រេងបន្ទន់សក់ហើយសក់របស់អ្នកនៅសើមហើយវែកសក់របស់អ្នកជាពី។…

រថយន្តដឹកស្រាបៀរមួយគ្រឿងក្រឡាប់ផ្ងារ ជើងទ្រមេឃ ចាក់ស្រាបៀរហៀរហូរពេញផ្លូវ នៅខេត្តកំពង់ធំ
សម្រង់

រថយន្តដឹកស្រាបៀរមួយគ្រឿងក្រឡាប់ផ្ងារ ជើងទ្រមេឃ ចាក់ស្រាបៀរហៀរហូរពេញផ្លូវ នៅខេត្តកំពង់ធំ

កំពង់ធំ ៖ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នេះ រថយន្តដឹកស្រាបៀរមួយគ្រឿងក្រឡាប់ផ្ញារ ជើងទ្រមេឃ ចាក់ស្រាបៀរហៀរហូរពេញផ្លូវជាតិលេខ ០៦ (ផ្លូវវាងក្រុងស្ទឹងសែន) ស្ថិតក្នុងភូមិ ព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បណ្ដាលឲ្យខូចខាតស្រាបៀរកម្ពុជាមួយចំនួន រថយន្ដ ០១ គ្រឿង ប៉ុន្ដែមិនបង្កឲ្យមានរបួសនោះទេ ។ អ្នកបើកបររថយន្តឈ្មោះ សារ៉ាត់ ពិសិត អាយុ ២២ឆ្នាំ រស់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ បើកបររថយន្តម៉ាក ហុិនដាយ ក្បាលពណ៌ខៀវ…

អត្ថន័យរបស់ព្រហ្ម (ប្រាសាទតាព្រហ្ម) ដែលសង្ខេបជាវីដេអូខ្លី… សូមចែករំលែកទាំងអស់គ្នា!!!
សម្រង់

អត្ថន័យរបស់ព្រហ្ម (ប្រាសាទតាព្រហ្ម) ដែលសង្ខេបជាវីដេអូខ្លី… សូមចែករំលែកទាំងអស់គ្នា!!!

ស្ថាបត្យកម្ម តាមសិលាចារិកនៅប្រាសាទនេះបញ្ជាក់ប្រាប់ពីទំហំ និងមុខងាររបស់ប្រាសាទ។ តាព្រហ្មមាន ៣១៤០ភូមិ និងមានមនុស្ស ៧៩៣៦៥នាក់ មើលថែប្រាសាទរួមមានរាជគ្រូ ១៨នាក់ មន្រ្តី២៧៤០នាក់ ជំនួយការ២២០២នាក់ និងអ្នករាំរបាំ ៦១៥នាក់។ ក្នុងចំនោមទ្រព្យសម្បត្តិរបស់ប្រាសាទនេះមាន ចានមាស ដែលមានទំងន់ជាង៥០០គីឡូក្រាម មានពេជ្រ៣៥៣៥ គុជខ្យង៤០៦២០ ត្បូងមានតំលៃ៤៥៤០ ស្បៃពីប្រទេសចិន៨៧៦ សូត្រ៥១២ និងក្លស់៥២៣។ ប្រាសាទតាព្រហ្មកសាងឡើងពីថ្មភក់ និងថ្មបាយក្រៀមមានកំពែង ៥ជាន់ និង​ មានប្រាង្គប្រាសាទចំនួន៣៩។​ កំពែងខាងក្រៅរបស់ប្រាសាទនេះមានប្រវែង ៧០០​ Χ ១០០០ ម៉ែត្រ។…

កូនខ្មែរគួរតែដឹង!!! តើប្រាសាទអង្គរវត្តក្រឡាផ្ទៃប៉ុន្មាន ហើយប្រាងទាំងប្រាំរបស់ប្រាសាទដំណាងឲ្យអ្វី?
សម្រង់

កូនខ្មែរគួរតែដឹង!!! តើប្រាសាទអង្គរវត្តក្រឡាផ្ទៃប៉ុន្មាន ហើយប្រាងទាំងប្រាំរបស់ប្រាសាទដំណាងឲ្យអ្វី?

កូអង្គរវត្ត ស្ថិតនៅក្នុងខេត្តសៀមរាប មានទីតាំងស្ថិតនៅ​ភាគខាង​ជើងនៃ​ក្រុង​សៀមរាប ក្នុងស្រុកសៀមរាប​ មានចម្ងាយ ៧ គ.ម ពីទីរួមខេត្ត តាម​ផ្លូវ​កូម៉ៃ ឬផ្លូវសាលដឺ ហ្គោល។ វាជាប្រជុំ​អគារប្រាសាទ​ព្រហ្មញ្ញសាសនា​ធំ​បំផុត​និង​វិមានសាសនាដ៏ធំបំផុតនៅក្នុងលោក។ ប្រាសា​ទ​ត្រូវ​បាន​កសាង​ឡើង​ដោយសូរ្យវរ្ម័នទី២ ដែលជាស្នាដៃដ៏ធំ​ចម្បង​អស្ចារ្យ​និងមានឈ្មោះ​ល្បី​ល្បាញ​រន្ទឺ​សុះសាយ ទៅគ្រប់ទិសទីលើពិភពលោក។ សង់ឡើងនៅ​ដើម​សតវត្ស​ទី១២នៅយសោធរបុរៈ (សម័យបច្ចុប្បន្ន អង្គរ) អធិរាជាណាចក្រខ្មែរ ជាប្រាសាទ​តំណាងនិងព្រះសុសាន​ចុងក្រោយ​របស់​ព្រះអង្គ​។​ ដែលងាកចេញពីប្រពៃណីសិវនិយមនៃព្រះរាជាមុនៗ អង្គរវត្ត​ដែល​ជំនួស​មកវិញ ឧទ្ទិសដល់ព្រះវិស្ណុ។ ជាប្រាសាទដែល​នៅគង់វង្ស​ល្អ​បំផុតនៅស្ថានីយនេះ វាគឺជាប្រាសាទតែមួយគត់ដែលបានបន្សល់​ទុកនូវ​មជ្ឈ​មណ្ឌលសាសនាដ៏សំខាន់​មួយចាប់តាំងពីមូលដ្ឋានគ្រឹះរបស់ខ្លួន – ដំបូង​ព្រហ្មញ្ញសាសនាបូជាដល់ព្រះវិស្ណុ ក្រោយមកពុទ្ធនិយម។ ប្រាសាទ​នេះ​ស្ថិតនៅក្នុង​រចនាបថបុរាណជាន់ខ្ពស់កំពូលនៃស្ថាបត្យកម្មខ្មែរ។ វាបាន​ក្លាយ​​ជានិមិត្តរូបកម្ពុជា ដែលរំលេចលើទង់ជាតិរបស់ប្រទេស ជារូបភាព​តំណាង​ប្រទេសជាតិខ្មែរ…

ទាហានជើងទឹកអ៊ីរ៉ង បានបាញ់មីស៊ីលច្រឡំទៅត្រូវក្រុមនាវិករបស់ខ្លួន ដែលកំពុងតែធ្វើសមប្រយុទ្ធនៅឯឈូងសមុទ្រអ៊ូម៉ង
សម្រង់

ទាហានជើងទឹកអ៊ីរ៉ង បានបាញ់មីស៊ីលច្រឡំទៅត្រូវក្រុមនាវិករបស់ខ្លួន ដែលកំពុងតែធ្វើសមប្រយុទ្ធនៅឯឈូងសមុទ្រអ៊ូម៉ង

យោងតាមសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់កងទ័ពនៃប្រទេសអ៊ីរ៉ងបានឱ្យដឹងនៅថ្ងៃច័ន្ទនេះថា មានឧប្បត្តិហេតុបំផ្លោងមីស៊ីលមួយបានកើតឡើងកាលពីថ្ងៃអាទិត្យនៅជិតកំពង់ផែ Jask ចម្ងាយប្រមាណ ១.២៧០ គីឡូម៉ែត្រ (៧៩០ ម៉ៃល៍) ភាគអាគ្នេយ៍នៃទីក្រុងតេរ៉ង់នៅលើឈូងសមុទ្រអូម៉ង់។ ទាហានអ៊ីរ៉ង់បានបន្ថែមថា យ៉ាងហោចណាស់មាននាវិក ចំនួន ១៩ នាក់ត្រូវបានស្លាប់ និង ១៥ នាក់បានរងរបួសបន្ទាប់ពីមីស៊ីលអ៊ីរ៉ង់បានបាញ់អំឡុងពេលក្រុមនាវិកកំពុងតែហ្វឹកហាត់នៅឈូងសមុទ្រអូម៉ង់បានវាយប្រហារនាវាគាំទ្រមួយនៅជិតគោលដៅរបស់ខ្លួន។ ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់បានរាយការណ៍ថា“ នាវាចម្បាំងជេរូរ៉ាក់ថ្នាក់របស់អ៊ីរ៉ង់ឈ្មោះចារ៉ារ៉ាន់បានវាយលុកកប៉ាល់កូរ៉ារ៉ាក់ដោយកាំជ្រួចកំឡុងពេលធ្វើសមយុទ្ធ”៕

ក្រសួងធនធានទឹក និងឧតុនិយមជូនជាដំណឹងដល់ប្រជាពលរដ្ឋធ្វើការប្រុងប្រយ័ត្ន ចំពោះស្ថានភាពធាតុអាកាសបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់
សម្រង់

ក្រសួងធនធានទឹក និងឧតុនិយមជូនជាដំណឹងដល់ប្រជាពលរដ្ឋធ្វើការប្រុងប្រយ័ត្ន ចំពោះស្ថានភាពធាតុអាកាសបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីប្រកាសនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ ជូនជាដំណឹងឱ្យប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន ចំពោះស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២០។ ១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖ * សីតុណ្ហភាពអប្បបរមា មានពី ២៥-២៨ អង្សាសេ * សីតុណ្ហភាពអតិបរមា មានពី ៣៦-៣៩ អង្សាសេ។ បណ្តាខេត្តនៅផ្នែកពាយ័ព្យ នឹងអាចមានភ្លៀងពីខ្សោយទៅបង្គួរ។ ឯផ្នែកដ៏ទៃទៀត អាចមានភ្លៀងពីខ្សោយទៅមធ្យម។ ចាប់ពីថៃ្ងទី១៥-១៩ ខែឧសភា…

ភស្តុតាងថ្មីបង្ហាញថា!  អ្នកកង្វះវីតាមីន D ដែលឆ្លងជំងឺ Covid-១៩ ងាយនឹងស្លាប់ណាស់
សម្រង់

ភស្តុតាងថ្មីបង្ហាញថា! អ្នកកង្វះវីតាមីន D ដែលឆ្លងជំងឺ Covid-១៩ ងាយនឹងស្លាប់ណាស់

យោងតាមការសិក្សាថ្មីពីសហរដ្ឋអាមេរិកបានរកឃើញថា អ្នកជំងឺដែលមានបញ្ហាកង្វះវីតាមីន D ធ្ងន់ធ្ងរ គឺងាយនឹងជួបប្រទះនូវផលវិបាកធំ ៗ ចំនួន ២ ដង និងប្រឈមនឹងការស្លាប់យ៉ាងងាយ។ ក្រុមអ្នកស្រាវជ្រាវដឹកនាំដោយសាកលវិទ្យាល័យ Northwestern បាននិយាយថា ភ័ស្តុតាងអង្កេតនៅតែជាបឋម និងការប្រុងប្រយ័ត្នប្រឆាំងនឹងការឆ្មក់ចូលច្រកបន្ថែម។ ពួកគេអំពាវនាវឱ្យមានការស្រាវជ្រាវបន្ថែមទៀត ដើម្បីស្វែងយល់ពីអ្វីដែលបណ្តាលឱ្យមានការផ្សារភ្ជាប់គ្នារវាងវីតាមីន D និងមរណភាពនៃមេរោគឆ្លង។ វីតាមីន D អាចចូលទៅក្នុងខ្លួនមនុស្សតាមរយៈអាហារមួយចំនួនដូចជា ត្រី និងផ្សិត ឬអាចត្រូវបានផលិតដោយកោសិកាស្បែកនៅពេលដែលប៉ះពាល់នឹងពន្លឺព្រះអាទិត្យ។ NHS និយាយថា មនុស្សពេញវ័យគួរតែមានវីតាមីន D ប្រហែល ១០ មីក្រូក្រាមក្នុងមួយថ្ងៃ។…

រកឃើញចម្លាក់អណ្តើកមួយបន្ថែមទៀតនៅការដ្ឋានជួសជុលប្រាសាទកណ្តាលស្រះស្រង់
Inspiration

រកឃើញចម្លាក់អណ្តើកមួយបន្ថែមទៀតនៅការដ្ឋានជួសជុលប្រាសាទកណ្តាលស្រះស្រង់

រកឃើញចម្លាក់អណ្តើកមួយបន្ថែមទៀតនៅការដ្ឋានជួសជុលប្រាសាទកណ្តាលស្រះស្រង់ នៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០២០ ក្រុមការងារជួសជុលប្រាសាទកណ្តាលស្រះស្រង់បានប្រទះឃើញចម្លាក់អណ្តើកចំនួន១បន្ថែមទៀត ដែលមានទំហំតូចជាងមុនបន្តិច រួមនឹងត្រីសូល៍ចំនួន២ ដែល១មានរូបពេញលេញ និងមួយទៀតមានត្រឹមមួយបំណែក។ នៅជិតក្បាលចម្លាក់អណ្តើក ក្រុមការងារក៏បានប្រទះឃើញគ្រាប់ ខ្វាតព៌ណស(គ្រីស្តាល់?)បង្កប់ក្នុងដីនៅទីនោះដែរ។ សូមបញ្ជាក់ថា គ្រាប់ខ្វាតព៌ណស(គ្រីស្តាល់?)នេះ ត្រូវបានមជ្ឍដ្ឋានមួយចំនួនយល់ច្រឡំថាជាគ្រាប់ពេជ្រ ឬជារបស់មានតម្លៃផ្សេង ប៉ុន្តែគ្រាប់ខ្វាតព៌ណស(គ្រីស្តាល់?)នេះ គឺត្រូវបានរកឃើញភាគច្រើននៅក្នុងរណ្តៅកំណាយស្រាវជ្រាវនៃការដ្ឋានជួសជុលនានា។ សូមរំលឹកកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ បានប្រទះឃើញចម្លាក់អណ្តើកចំនួន១ និងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ បានប្រទះឃើញវត្ថុបុរាណចំនួន៣ប្រភេទ គឺចម្លាក់នាគ ខ្វាតពណ៌ស (គ្រីស្តាល់?) និងត្រីសូល៍។ ក្នុងនោះដែរ…

រថភ្លើងដឹកទំនិញមួយខ្សែ បានកិនកម្មករចំណាកស្រុកស្លាប់ចំនួន១៤នាក់ នៅឯប្រទេសឥណ្ឌា
សម្រង់

រថភ្លើងដឹកទំនិញមួយខ្សែ បានកិនកម្មករចំណាកស្រុកស្លាប់ចំនួន១៤នាក់ នៅឯប្រទេសឥណ្ឌា

មន្ត្រីប៉ូលិសបានឱ្យដឹងថា កាលពីថ្ងៃសុក្រមានកម្មកររាប់ពាន់នាក់ដែលបានធ្វើចំណាកស្រុក ព្រោះតែពួកគេបានបាត់បង់ការងារដោយសារវិបត្តិ Covid-១៩។ នៅតាមផ្លូវត្រឡប់ទៅស្រុកវិញ ពួកគេក៏បានសម្រាកនៅលើផ្លូវរថភ្លើង តែជាអកុសលដែលកំពុងតែលង់លក់ ស្រាប់តែត្រូវរថភ្លើងដឹកទំនិញមួយខ្សែបានកិនស្លាប់ចំនួន១៤នាក់។ ក្រសួងរថភ្លើងបាននិយាយថា អ្នកបើករថភ្លើងដឹកទំនិញមួយខ្សែនោះ ក៏បានព្យាយាមបញ្ឈប់រថភ្លើងដែរ ខណៈពេលឃើញកម្មករដេកនៅលើផ្លូវ ប៉ុន្តែនៅតែមិនអាចបញ្ឈប់បាន។ ប៉ុន្តែក្នុងករណីនេះ ក្រុមមន្ត្រីក៏នៅតែបន្តធ្វើការស៊ើបអង្កេតបន្ថែមទៀតដែរ។ រដ្ឋមន្រ្តីផ្លូវដែកលោក Piyush Goyal បាននិយាយនៅលើបណ្តាញសង្គម Twitter ថា “ខ្ញុំក៏ទើបតែបាន ទទួលដំណឹងដ៏ក្រៀមក្រំ អំពីករណីកិនស្លាប់កម្មករដល់ទៅ១៤នាក់នេះដែរ”។ យ៉ាងណាមិញ ព័ត៌មាននៃការកិនស្លាប់កម្មករនេះ បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល និងសោកស្ដាយជាខ្លាំង៕ ប្រភព ៖ Reuters

ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យជ័យវរ្ម័ទី៧ ខេត្តសៀមរាប ប្រារព្ធពិធីបុណ្យសព លោកវេជ្ជបណ្ឌិត Peter Studer អនុប្រធាន និងជាប្រធានប្រតិបត្តិមូលនិធិគន្ធបុប្ផា Dr.Beat Richner ស្វីស
សម្រង់

ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យជ័យវរ្ម័ទី៧ ខេត្តសៀមរាប ប្រារព្ធពិធីបុណ្យសព លោកវេជ្ជបណ្ឌិត Peter Studer អនុប្រធាន និងជាប្រធានប្រតិបត្តិមូលនិធិគន្ធបុប្ផា Dr.Beat Richner ស្វីស

នាព្រឹកថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ នៅមន្ទីរពេទ្យជ័យវរ្ម័ទី៧ ខេត្តសៀមរាប បានធ្វើពិធីគោរពវិញ្ញាណក្ខន្ធ និងសូត្រមន្តឧទិសកុសល ជូនលោកវេជ្ជបណ្ឌិត Peter Studer ដែលជាអនុប្រធាន និងជាប្រធានប្រតិបត្តិមូលនិធិគន្ធបុប្ផា Dr.Beat Richner ស្វីស។ គួរបញ្ជាក់ផងដែរថា លោកវេជ្ជបណ្ឌិត Peter Studer បានទទួលមរណភាព នៅវេលាម៉ោង២១ យប់ ថ្ងៃពុធ ១៥កើត ខែពិសាខ…

កូរ៉េខាងជើងព្រមាន៖ មីស៊ីលរបស់ Kim Jong-un អាច​ហោះ​ទៅ​ដល់​ទ្វីប​អឺរ៉ុបត្រឹមប៉ុន្មាននាទី​តែប៉ុណ្ណោះ!
បច្ចេកវិទ្យា

កូរ៉េខាងជើងព្រមាន៖ មីស៊ីលរបស់ Kim Jong-un អាច​ហោះ​ទៅ​ដល់​ទ្វីប​អឺរ៉ុបត្រឹមប៉ុន្មាននាទី​តែប៉ុណ្ណោះ!

លោក KIM JONG-UN បានគំរាមសហរដ្ឋអាមេរិក និងលោកដូណាល់ត្រាំដោយការវាយប្រហារមីស៊ីលជាច្រើនលើក ប៉ុន្តែការព្រួយបារម្ភត្រូវបានលើកឡើងនៅទ្វីបអឺរ៉ុបទៅវិញ នៅពេលដែលអ្នក​ស៊ើបការណ៍អាឡឺម៉ង់បានសន្និដ្ឋានថាក្បាលគ្រាប់មីស៊ីលរបស់កូរ៉េខាងជើងអាចទៅដល់ទ្វីបនេះតែ​ប៉ុន្មាននាទីប៉ុណ្ណោះ។ ការព្រមានយ៉ាងគឃ្លើននេះ បានកើតឡើងពីទីក្រុងប៊ែរឡាំង នៅពេលដែលក្រុមសន្តិសុខអាល្លឺម៉ង់បានប្រាប់សមាជិកសភាអំពីការគំរាមកំហែងមីស៊ីលកាន់តែខ្លាំងឡើងៗ ឡើងរបស់លោកគីម ជុងអ៊ុន។ អគ្គនាយករង BND លោក Ole Diehl បាននិយាយក្នុងអំឡុងកិច្ចប្រជុំសម្ងាត់មួយថា ច្បាស់ណាស់មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុនអាចអនុវត្តសកម្មភាពសង្គ្រាមក្នុងពេលណាមួយ។ សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងក្នុងឆ្នាំ ២០១៨ គឺមួយឆ្នាំបន្ទាប់ ពីលោកគីមបានគំរាមសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតដោយការវាយប្រហារ​នុយ​ក្លេ​អ៊ែរ​។​ បន្ទាប់ពីការសាកល្បងកាំជ្រួចមីស៊ីលឆ្នាំ ២០១៧ របបកូរ៉េខាងជើងបាននិយាយថា​មីស៊ីលផ្លោងអន្តរទ្វីបរបស់ខ្លួន អាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរធុនធ្ងន់និងដ៏ធំមួយដែលមានសមត្ថភាពវាយប្រហារ“ ដីគោកទាំងមូល” របស់អាមេរិក។ រូបវិទូម្នាក់ឈ្មោះ…

សម្រង់

អ្នកល្បាតស្វាហ្គោរីឡា ចំនួន១២នាក់ ត្រូវបានក្រុមឧទ្ទាមបាញ់សម្លាប់

ក្រុមឧទ្ទាម Rwandan បានសម្លាប់អនុរក្សចំនួន ១២ នាក់ ដែលការពារសត្វស្វាហ្គោរីឡា។ ឧត្តមសេនីយកុងហ្គោលោក Maurice Aguru Mamba បាននិយាយថា កងកម្លាំងប្រជាធិបតេយ្យដើម្បីរំដោះរវ៉ាន់ដា (FDLR) ស្ថិតនៅពីក្រោយការវាយប្រហារថ្ងៃទី ២៤ ខែមេសា។ អ្នកប្រយុទ្ធ FDLR ប្រហែល ៦០ នាក់មកពីអង្គភាពជំនាញមួយ បានស្ទាក់ចាប់ក្បួនរបស់ជនស៊ីវិលដែលត្រូវបានការពារដោយអនុរក្ស ១៥ នាក់។ ក៏ដូចជាអនុរក្សទាំង ១២ នាក់មាន ៥ នាក់ទៀតត្រូវបានសម្លាប់រីឯអ្នកផ្សេងទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ។ ប៉ុន្មានថ្ងៃមុនការវាយប្រហារនេះអ្នកល្បាត Mathieu Shamavu…

មក​ស្គាល់សព្វាវុធ៥​ប្រភេទរបស់​អាមេរិក​អាច​ឲ្យ​មហាអំណាច​ចិន​ខ្លបខ្លាច
បច្ចេកវិទ្យា

មក​ស្គាល់សព្វាវុធ៥​ប្រភេទរបស់​អាមេរិក​អាច​ឲ្យ​មហាអំណាច​ចិន​ខ្លបខ្លាច

ក្នុងនាមជាប្រទេសមហាអំណាចមួយ សហរដ្ឋអាមេរិកបានរក្សានូវកម្លាំងយោធាប្រកបដោយភាពរឹងមាំទាំងខាងបច្ចេកវិជ្ជា និង​បរិមាណអាវុឌអស់រយៈពេលជាច្រើនទសវត្សមកហើយ។ នៅពេលដែលចិន​បាន​បង្ហាញ​ពី​ភាព​រីកចម្រើន​ខាង​អាវុធដែល​ទើបបង្កើតថ្មីកាលពីសប្តាហ៍មុន អាមេរិក​ហាក់​គ្មាន​បាន​បង្ហាញ​អាវុធណាមួយ​ដែល​អាច​មក​ទប់​ទល់​ជាមួយ​អាវុធថ្មីរបស់​ចិន​ទាំង​នេះឡើយ។ ជាថ្មីម្តងទៀត! ឱកាសនៃការកើតសង្គ្រាមរវាងសហរដ្ឋអាមេរិកនិងចិនគឺនៅឆ្ងាយដូច​ជើងមេឃ។ ប្រទេស​ទាំងពីរ​កំពុងតែ​រក្សា​ចំណងមិត្តភាព​ផ្នែក​កាទូត សេដ្ឋកិច្ចទីផ្សារ ពី​ព្រោះវាមានអត្ថប្រយោជន៍ច្រើន សម្រាប់ប្រទេសទាំងពីរក្នុងការរក្សាស្ថានភាពបច្ចុប្បន្ននៃទំនាក់ទំនងសេដ្ឋកិច្ចរឹងមាំ (ប្រហែល ៥០០ ពាន់លានដុល្លារក្នុងពាណិជ្ជកម្មទ្វេភាគី) ។ បើសង្គ្រាម​កើត​ឡើង​មែនរវាង​ប្រទេសទាំងពីរ​តើ​អាមេរិក​មាន​អាវុធអី​ទៅ​តតាំងជាមួយចិន? ខាង​ក្រោម​ជា​សព្វាវុធទំនើប​៥​ប្រភេទ​ដែល​អាមេរិក​អាច​បន្លាច​ចិន​បាន៖ – Ford-class Aircraft Carriers – F-22 Raptor – Virginia-class Submarine – B-2 Spirit – F-35…

Super Flower Moon ចុងក្រោយសម្រាប់ឆ្នាំនេះ នឹងរះឡើងនៅថ្ងៃស្អែក
សម្រង់

Super Flower Moon ចុងក្រោយសម្រាប់ឆ្នាំនេះ នឹងរះឡើងនៅថ្ងៃស្អែក

ផ្កាព្រះចន្ទ្រ ឬត្រូវបានគេហៅថា Super Flower Moon ដែលមានទំហំធំជាងព្រះចន្ទ្រធម្មតា ៦ភាគរយ ហើយក៏ជាព្រះចន្ទ្រដ៏ធំបំផុតសម្រាប់ឆ្នាំនេះ ត្រូវបានគេព្យាករណ៍ទុកថា នឹងរះឡើងនៅថ្ងៃស្អែកនេះ។ ព្រះចន្ទ្រនឹងមានភាពពេញលេញ នៅម៉ោង ១១ និង៤៥នាទីព្រឹក ថ្ងៃព្រហស្បត្តិ៍ តែសម្រាប់ចក្រភពអង់គ្លេស គឺអាចមើលឃើញនៅក្នុងពេលនេះតែម្ដង។ តែទោះជាយ៉ាងណា វានឹងបង្ហាញខ្លួនដ៏គួរឱ្យទាក់ទាញបំផុតនៅវេលាម៉ោង ៨ និង៤៥នាទីយប់ថ្ងៃព្រហស្បត្តិ៍៕ ប្រភព ៖ Daily Mail

ឆ្នាំ២០២០ អាមេរិក​បន្ត​ឈរលេខ១​នាម​ជាមហាអំណាច​យោធាពិភពលោក ចុះ​រុស្សី​ និង​ចិនវិញ?
បច្ចេកវិទ្យា

ឆ្នាំ២០២០ អាមេរិក​បន្ត​ឈរលេខ១​នាម​ជាមហាអំណាច​យោធាពិភពលោក ចុះ​រុស្សី​ និង​ចិនវិញ?

នេះគឺចំណាត់ថ្នាក់កម្លាំងយោធាពិភពលោកឆ្នាំ ២០២០ ខណៈសហរដ្ឋអាមេរិកជាប់ចំណាត់ថ្នាក់លេខ ១  រុស្ស៊ីទី ២ និងចិនលេខ ៣ ។ សហរដ្ឋអាមេរិកជាប់ចំណាត់ថ្នាក់ទី ១ ក្នុងចំណោម ១៣៨ ប្រទេសដែលកាន់ចំណាត់ថ្នាក់និង​ពិន្ទុ PwrIndx ចំនួន ០.០៦០៦ ។ សហរដ្ឋអាមេរិកនៅតែរក្សាតំណែងកំពូលរបស់ខ្លួន ជាមហាអំណាចយោធាគ្មាននរណាប្រៀបបានក្នុងពិភពលោកពោលគឺទាំងតួលេខនិងបច្ចេកទេស។ បុគ្គលិកយោធាសរុបរបស់សហរដ្ឋអាមេរិកត្រូវបានប៉ាន់ប្រមាណថាមានចំនួនប្រហែល ២.២៦០.០០០ នាក់ ខណៈពេលដែលអត្រាកម្លាំងកងទ័ពអាកាសសរុបមានចំនួន ១៣.២៦៤ នាក់ដែលជាចំនួនខ្ពស់បំផុតក្នុងចំណោមប្រទេសទាំង ១៣៨ ក្នុងបញ្ជីនេះ។ ស្ថាប័នរាប់​ចំនួនស្ថិតិយោធាពិភពលោក The Global Firepower…